(កំពង់ស្ពឺ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងព្រះរាជពិធីនេមានការអញ្ជើញចូលរួមពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីអង្គទូត អគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋជាច្រើន។ នៅក្នុងព្រះរាជពិធីនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ត្រូវបានចាត់ជាស្តេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័ល នៅលើទីព្រះស្រែមុខព្រះពន្លាជ័យ, លោកស្រី ឈុន ស៊ីន ត្រូវបានចាត់ជា មេហួ ដើម្បីសាបព្រោះគ្រាប់ពួជស្រូវ និងពួជដំណាំនានា […]