ព័ត៌មានជាតិ

ក្រោយបញ្ជានាយករដ្ឋមន្ដ្រី! នគរបាលរាជធានីភ្នំពេញ បន្ដបង្ក្រាបក្រុមក្មេងទំនងនៅខណ្ឌទួលគោក ដកហូតបានដាវ និងគ្រឿងញៀនមួយចំនួន

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយុវជនចំនួន៨នាក់ នៃក្រុមចាក់ស្លុយ ដោយដកហូតបានដាវកាំបិត និងគ្រឿងញៀន នៅផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក វេលាម៉ោង១២៖១៧នាទីរំលងអធ្រាត្រ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានកំណត់នូវមុខសញ្ញាជាបន្តបន្ទាប់ផងដែរ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងប្តេជ្ញាយ៉ាងមុតមាំ ចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យទទួលបានជោគជ័យ​ដោយមិនមានករណីលើកលែងនោះទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឆ្លងចរន្តអគ្គិសនី យឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ក្នុងខណ្ឌច្បារអំពៅ, សមត្ថកិច្ចប្រើប្រាស់ឡានទឹក៣០គ្រឿង ដើម្បីជួយសង្គ្រោះ

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង​យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតអស់ផ្ទះ១ខ្នងទាំងស្រុង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះចំនួន៣ខ្នង ខូចខាត៥០ភាគរយ។ ហេតុការណ៍នេះបានបង្កឲ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ៧៖៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន​ Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ លោកវរសេនីយ៍ឯក បានបន្តទៀតថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់១៧ឡាន ស្មើរនឹង៦៨ម៉ែត្រគូប​ និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ […]

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែឧសភា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

រដ្ឋាភិបាលកម្ពុជា-ឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រកាសពីយុទ្ធសាស្ត្រស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជា ខណៈសត្វខ្លាជំហានដំបូងចំនួន៤ នឹងបញ្ជូនមកដល់ឆាប់ៗនេះ

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា ឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រកាសពីយុទ្ធសាស្ត្រស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជា។ ខណៈការប្រគល់សត្វខ្លាធំជំហានទី១ ចំនួន៤ក្បាល អាចនឹងធ្វើឡើង អំឡុងពេលខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ យ៉ាងណាមិញ សត្វខ្លាធំត្រូវបានគេប្រទះឃើញជាលើកចុងក្រោយបង្អស់តាមរយៈកាម៉េរាថតសត្វក្នុងឆ្នាំ២០០៧។ ត្រឹមឆ្នាំ២០១៦ សត្វខ្លាធំទាំងនោះត្រូវបានគេប្រកាសពីការដាច់ពូជជាផ្លូវការដោយរដ្ឋាភិបាលកម្ពុជា។ ការផុតពូជនៃប្រភេទសត្វនេះបណ្តាលមកពីការបរបាញ់ខុសច្បាប់សម្រាប់លក់ទៅទីផ្សារងងឹតអន្តរជាតិ ធ្វើជាថ្នាំ ឬឱសថព្យាបាលជំងឺ។ រាជរដ្ឋាភិបាលកម្ពុជាមានបំណងនាំ និងស្តារសត្វខ្លាធំនេះឡើងវិញនៅកម្ពុជា ហេតុនេះហើយនៅឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយរដ្ឋាភិបាលឥណ្ឌា ដែលជាប្រទេសមានចំនួនសត្វខ្លាធំជាសកលប្រមាណ ៧០%។ ការចុះហត្ថលេខារវាងប្រទេសចំនួនពីរដែលមានតំណាងពីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា អាជ្ញាធរជាតិឥណ្ឌាអភិរក្សបច្ចេកទេស វិទ្យាស្ថានសត្វព្រៃនៃប្រទេសឥណ្ឌា រួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺ កំពុងតែធ្វើការរួមគ្នា ក្នុងការអនុវត្តគម្រោងការស្តារសត្វខ្លាធំឡើងវិញមួយនេះ។ សត្វខ្លាធំដែលបានចាប់រក្សាទុកនៅប្រទេសឥណ្ឌានឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាដោយកងកម្លាំងអាកាសឥណ្ឌា និងបន្តដឹកបញ្ជូនទៅកាន់ស្ថានីយ៍ស្តារសត្វខ្លាធំឡើងវិញនៅឯខេត្តកោះកុង ដែលជាជម្រកថ្មីក្នុងព្រៃនៃតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ទទួលបានការថែទាំការពារយ៉ាងជោគជ័យអស់រយៈពេលពីរទសវត្សរ៍មកហើយក្រោមកិច្ចខិតខំប្រឹងប្រែងពីសំណាក់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន។ នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានថ្លែងថា៖ «សត្វខ្លាធំដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីដ៏មានសុខភាពល្អមួយ។ សត្វខ្លាធំពេញវ័យជំទង់ ៤ក្បាល ក្នុងនោះ […]

ធនាគារពិភពលោក អនុម័តឥណទាន៤០លានដុល្លារ សម្រាប់គម្រោងបង្កើនជំនាញដល់ពលរដ្ឋកម្ពុជា ដើម្បីរកការងារបានកាន់តែល្អ

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បាន​អនុម័តឥណទានតម្លៃ ៤០លានដុល្លារអាមេរិក សម្រាប់​គម្រោង​មួយ ​ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា ប្រមាណ៣៣ ០០០នាក់ តាមរយៈ​ការកែលម្អ​ការ​បណ្តុះបណ្តាលជំនាញ​ និងសេវាកម្មទីផ្សារការងារ​។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ​ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA)នេះ សំដៅ​លើកកម្ពស់គុណភាព និងជំនាញ​ពាក់​ព័ន្ធ​ការងារ​នៅ​ក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយ​បង្កើនលក្ខណៈសម្បត្តិ​ទទួល​បាន​ការងារ និងរកប្រាក់ចំណូលបាន​របស់កម្មករ។ ឥណទាន​នេះ ​​នឹងជួយ​ទ្រទ្រង់​ដល់គម្រោង «ជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ»​ (Skills for Better Jobs) ដែលធ្វើ​ការ​ពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើ​ការ​​ពាក់​ព័ន្ធ​ជាមួយនិយោជក ឲ្យ​បាន​កាន់តែប្រសើរនៅក្នុង​ការ​រៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។ សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ​នេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់​ចូល​ទីផ្សារលោកខាងលិច ដែល​បានជួយប្រទេសនេះក្នុង​ការ​ទាក់ទាញការវិនិយោគផ្ទាល់​ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារនៅ​តែមានកម្រិតទាប ក្នុង​នោះ ៩៨%​នៃការងារនៅក្នុងប្រទេសសុទ្ធ​តែ​ជា​ការងារ​មានជំនាញទាប ហើយក្នុងនោះ​ទៀត ​មួយ​ផ្នែក​ធំគឺជា​ការ​ងារ​ក្រៅ​ប្រព័ន្ធផ្លូវការ។ មាន​រយៈពេលប្រាំឆ្នាំ គម្រោង «ជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ»​ នេះ​ត្រូវ​បាន​រៀបចំឡើងដើម្បីជួយកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ច​របស់​ខ្លួន​នៅ​តាម​វិស័យ​នានា ដែលទាមទារឲ្យមានជំនាញកម្រិត​មធ្យមថែម​ទៀត។ គម្រោង​នេះ […]

អតីតនិស្សិតវិស្វកម្មអគ្គិសនី លើកទឹកចិត្តដល់យុវជន ឱ្យចាប់យកជំនាញមួយច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ លោក រ៉ុង សម្ជស្ស ជាអតីតនិស្សិតនៅដែលបានបញ្ចប់ការសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ (PPI) លើជំនាញវិស្វកម្មអគ្គិសនី មានដើមកំណើតមកពីខេត្តតាកែវ បានលើកទឹកចិត្តដល់យុវជនទាំងអស់ ឱ្យចាប់យកការសិក្សាជំនាញមួយច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា និងដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។ បច្ចុប្បន្ន លោកជាប្រធានផ្នែករៀបចំសៀគ្វីអគ្គិសនី នៅក្រុមហ៊ុន អេ ធី អេស ខេមបូឌៀ ATS Cambodia Co,.Ltd) ដែលនេះជាជោគជ័យមួយរបស់លោក។ សូមស្ដាប់ការលើកឡើងរបស់ លោក រ៉ុង សម្ជស្ស៖

គ.ជ.ប អំពាវនាវឱ្យអ្នកពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត នឹងព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភច្បាប់ស្តីពីការបោះឆ្នោត

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ យោងតាមមាត្រា ៤៤ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជនភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០យប់ថ្ងៃទី២៤ ខែឧសភា រហូតដល់ម៉ោង ១២:០០យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សេចក្តីណែនាំ រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ […]

រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹកដល់មន្ត្រីក្រោមឳវាទ ពិសេសតាមមន្ទីរពេទ្យ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំផ្តោតសំខាន់លើការថែទាំ គ្រប់ការផ្តល់សេវាសុខភាពជូនដល់ពលរដ្ឋ

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលឹកណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់បណ្តាថ្នាក់រាជធានី ខេត្ត ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសខិតខំផ្តោតសំខាន់លើការថែទាំ គ្រប់ការផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺ និងប្រជាពលរដ្ឋ មកទទួលសេវាពិនិត្យទូទៅ។ ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឳកាសបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។ ទន្ទឹមនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើដល់ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវរៀបចំផែនការ និងពិនិត្យសមិទ្ធផលការងារដែលបានធ្វើកន្លងមក ដើម្បីពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម និងចំណុចខ្វះខាតនានា។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយដើរឆ្ពោះទៅមុខជានិច្ច ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបាល ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

តម្លៃម្រេចបានកើនឡើងដល់ ​២ម៉ឺនរៀលក្នុងមួយគីឡូក្រាម

Naren May 23, 2024 23/05/2024

​(ភ្នំពេញ)៖ តម្លៃម្រេចដែលកាលពីឆ្នាំមុនបានធ្លាក់ចុះដល់រង្វង់ ១៣០០០រៀលក្នុងមួយគីឡូក្រាម នៅឆ្នាំនេះ​ហក់កើនឡើងដល់ប្រមាណ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ​ដែលជាតម្លៃខ្ពស់មួយគួរឱ្យកត់សម្គាល់។ នេះបើតាមការឱ្យដឹងពីប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ​និងកសិករដាំម្រេច។​ លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះថា ​បើធៀបក្នុងខែឧសភាដូចគ្នាកាលពីឆ្នាំ២០២៣ ម្រេចលក់បាន​ក្នុងរង្វង់ ១៣០០រៀលក្នុងមួយគីឡូក្រាម ​ចំណែកនៅឆ្នាំ២០២៤ តម្លៃម្រេចបានហក់ឡើងដល់ ១៩ ០០០រៀលដល់ ២០ ០០០រៀល ក្នុងមួយគីឡូក្រាម។ លោកថា ការកើនឡើងនេះ ស្របពេលដែលទិន្នផលម្រេចនៅឆ្នាំបានធ្លាក់ចុះយ៉ាងខ្លាំង ពី៥០% ទៅ៦០% ខណៈកម្ពុជាទទួលបានទីផ្សារថ្មីមួយបន្ថែមទៀត គឺផ្សារចិន ដោយក្រុមហ៊ុន និងកសិកដ្ឋានមួយចំនួន កំពុងសម្រួចចាប់យកទីផ្សារថ្មីនេះផងដែរ។ ​ លោកបានឱ្យដឹងថា បន្ទាប់ពីក្រុមហ៊ុន Sela Pepper នាំចេញម្រេចខ្មៅចំនួន ៣០តោន ​​ទៅកាន់ប្រទេសចិន ជាលើកដំបូងកាលពីខែមេសា បច្ចុប្បន្ននេះមានក្រុមហ៊ុន និងកសិដ្ឋានដាំម្រេចមួយចំនួ​ន មានគម្រោងនាំចេញបន្ថែមទៀត។ លោកបានលើកឡើងថា ចិនជាទីផ្សារធំ ដែលលោករំពឹងថាម្រេចធម្មតាកម្ពុជានឹងអាចនាំចេញទៅចិនបានច្រើន […]

ពេលបើកបរដល់ផ្លូវរថភ្លើង សូមប្រុងប្រយ័ត្ន! រថភ្លើងបុករថយន្តនៅសង្កាត់ស្នោរ ខណ្ឌកំបូល សំណាងមិនមានមនុស្សគ្រោះថ្នាក់

Naren May 23, 2024 23/05/2024

(ភ្នំពេញ)៖ មួយករណីទៀតហើយ! សូមបើកបរដោយបង្កើនការប្រុងប្រយ័ត្ននៅពេលឃើញមានផ្លូវដែកឆ្លងកាត់ ខណៈនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានករណីរថភ្លើង បានបុករថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាម១គ្រឿង នៅត្រង់ចំណុចផ្លូវដែកឆ្លងកាត់ខ្សែភ្នំពេញ-បាត់ដំបង ក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ តែសំណាងពុំបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសនោះទេ។ រថយន្តរងគ្រោះម៉ាកតូយ៉ូតាកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខបាត់ដំបង 2A-2329 បើកបរដោយបុរសម្នាក់ឈ្មោះ ឆោ ហុកស៊ីន អាយុ៤១ឆ្នាំ មុខរបរចិញ្ចឹមទា មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បុរសនេះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្តធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលទៅជិតដល់ផ្លូវដែកគាត់មិនបានឃើញរថភ្លើងនោះទេ ហើយរថភ្លើងក៏អត់មានស៊ីផ្លេរផងដែរ ទើបគាត់ពុំបានឈប់ ហើយគ្រាន់តែបើកឡើងឆ្លងផ្លូវដែកភ្លាម ក៏ស្រាប់តែរថភ្លើងបុករថយន្តគាត់ពេញទំហឹងបង្កឲ្យខូចខាតខ្ទេចតែម្ដង។ ម្ចាស់រថយន្តរូបនេះ បាននិយាយទៀតថា ក្រោយពេលកើតហេតុរថភ្លើង បានឈប់ហើយអ្នកបើកបររថភ្លើងនេះបានទៅនិយាយថា «ខ្លួនអត់បានចុចស៊ីផ្លេរ និងបានស្ដីបន្ទោសរូបគាត់ទៀតថា បើបងឯងបើកលឿនជាងនេះបន្តិច ទៅផុតបាត់ហើយ»។ បន្ទាប់មក ក៏បើករថភ្លើងបន្តដំណើរទៅបាត់ ប៉ុន្តែបានទុកតំណាងម្នាក់ឲ្យនៅកន្លែងកើតហេតុ។ ប្រជាពលរដ្ឋបាននិយាយថា នៅត្រង់ចំណុចផ្លូវដែកឆ្លងកាត់នេះមានតែស្លាកសញ្ញា «ឈប់ ឬ STOP» តែប៉ុណ្ណោះ ពុំមានដាក់បារ៉ាស់សម្រាប់ទម្លាក់បិទផ្លូវការពារចរាចរណ៍ ឬមានអ្នកប្រចាំការធ្វើចរាចរណ៍នៅពេល ដែលមានរថភ្លើង ឆ្លងកាត់នោះទេ។ […]