(សៀមរាប)៖ អស់រយៈពេល២៥ឆ្នាំ (១៩៩៩ – ២០២៤) មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពិនិត្យ ព្យាបាល និងថែទាំកុមារកម្ពុជា ជាច្រើនលាននាក់ ឱ្យទទួលបាននូវសុខភាពល្អ។ ក្នុងពេលថ្មីៗនេះ មន្ទីរពេទ្យកុមារអង្គរ បានបោះពុម្ភផ្សាយនូវរបាយការណ៍លទ្ធផលរយៈពេល៦ខែ របស់ខ្លួន គិតចាប់ពី ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍លទ្ធផលរយៈពេល៦ខែ (ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤) មន្ទីរពេទ្យកុមារអង្គរបានពិនិត្យ ព្យាបាល និងថែទាំកុមារ ចំនួន ប្រមាណ ៥៤,០០០ ករណី នៅផ្នែកពិគ្រោះជំងឺក្រៅ និង ជាង ២,០០០ ករណីទៀត នៅផ្នែកសម្រាកព្យាបាល។ បន្ថែមពីលើនេះមានកុមារ ប្រមាណ ១,០០០ ករណី បានទទួលការជួយសង្គ្រោះអាយុជីវិត នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ ជំងឺធ្ងន់ធ្ងរ និងផ្នែកព្យាបាលថែទាំទារក ខណៈកុមារ ប្រមាណ ៧,៦០០ ករណី បានទទួលការវះកាត់តូចនិងធំ។ […]