ព័ត៌មានជាតិ

ទឹកជំនន់បន្តវាយប្រហារប្រទេសថៃ ដោយជន់លិច ១៩ខេត្ត ផ្តា-ច់ជីវិតមនុស្ស ២២នាក់ និងធ្វើឱ្យប្រជាជនជិត ៤សែននាក់ រងផលប៉ះពាល់

Liny Chan October 7, 2025 07/10/2025

(បាងកក)៖ នាថ្ងៃអង្គារ ទី៧ ខែតុលា អាជ្ញាធរថៃបានឱ្យដឹងថា គ្រោះទឹកជំនន់ដែលបាននិងកំពុងបន្តវាយប្រហារប្រទេសរបស់ខ្លួន បានផ្តាច់ជីវិតមនុស្សសរុបកើនដល់២២នាក់ហើយ គិតក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របពេលដែលអាជ្ញាធរកំពុងស្ទុះស្ទាផ្តល់ជំនួយ ដល់ប្រជាជនប្រហែល៣៧០ ០០០នាក់ ដែលរងផលប៉ះពាល់​។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរទប់ស្កាត់គ្រោះមហន្តរាយរបស់ប្រទេសថៃ បាននិយាយថា ខេត្តសរុបចំនួន១៩ បានទទួលរងការជន់លិច ក្នុងនោះតំបន់ដែលធ្ងន់ធ្ងរជាងគេ រួមមានខេត្ត Uttaradit និង Ayutthaya ដែលនៅភាគខាងជើងទីក្រុងបាងកក។ ក្រុមសង្រ្គោះ កំពុងខិតខំចែកចាយស្បៀងអាហារ និងសម្ភារផ្គត់ផ្គង់ផ្សេងទៀតៗ ដល់ជនរងគ្រោះ ហើយកំពុងតាមឃ្លាំមើលស្ថានការណ៍បន្តទៀត ចំពោះមុខការធ្លាក់ភ្លៀងខ្លាំងពាសពេញផ្ទៃប្រទេស។ គួរបញ្ជាក់ថា កាលពីខែសីហា មនុស្ស៥នាក់ ក៏បានស្លាប់ និង១៥នាក់បានរងរបួសផងដែរ នៅតំបន់ភាគខាងជើងប្រទេសថៃ ដោយសារគ្រោះបំណាក់ដីនិងទឹកជំនន់ បង្កឡើងដោយព្យុះទីហ្វុង Kajiki។ សម្រាប់កាលពីឆ្នាំមុនវិញ មនុស្សយ៉ាងហោច ២២នាក់ បានបាត់បង់ជីវិត ដោយសារតែគ្រោះទឹកជំនន់និងបំណាក់ដី បង្កឡើងដោយភ្លៀងមូសុង នៅទូទាំងប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើជនជាតិថៃ ដែលយករូបសម្ដេចតេជោ ហ៊ុន សែន ធ្វើផ្ទាំងស៊ីបបាញ់

Liny Chan October 7, 2025 07/10/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើរបស់ជនជាតិថៃ ដែលបានយករូបភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅធ្វើបាញ់ផ្ទាំងស៉ីបសម្រាប់ចាប់យករង្វាន់ និងយកទៅធ្វើទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈ។ ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជាទាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែអំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋខ្មែរ សូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថ ទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី និងសូមកុំមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។ ជាក់ស្ដែង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ […]

កំណាត់ផ្លូវជាតិលេខ៥០C នៅចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារទឹកទន្លេឡើងជន់លិច

Liny Chan October 7, 2025 07/10/2025

(ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ចាប់ពី គ.ម ០០+០០០ ដល់ គ.ម ១៤-២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នៅក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដូចនេះថា កំណាត់ផ្លូវជាតិលេខ៥០C ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ចាប់ពីគ.ម០០+០០០ ដល់គ.ម ១៤+២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានជន់លិចដោយទឹកទន្លេ។ ដើម្បីថែរក្សាកំណាត់ផ្លូវជាតិលេខ៥០C ឱ្យមានស្ថានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្ទាប់ពីទឹកទន្លេស្រកចុះ និងបង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង សូមធ្វើការផ្អាក ចរាចរណ៍ជាបណ្ដោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ចាប់ពីគ.ម០០+០០០ ដល់គ.ម១៤+២០០ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី៕

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បង្ក្រាបករណីផ្ដល់កម្ចីប្រាក់ដោយខុសច្បាប់ ដែលមានអត្រាការប្រាក់ខ្ពស់

Liny Chan October 7, 2025 07/10/2025

(ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីប្រតិបត្តិការបង្ក្រាបករណីផ្ដល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា រយៈពេល ០២ ថ្ងៃកន្លង ទៅនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាន នគរបាលជាតិ បានធ្វើការបង្ក្រាបករណី ផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ ស្ថិតក្នុង ភូមិសាស្ត្រខេត្តព្រៃវែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ ស្រី ២៤នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។ កិច្ចប្រតិបត្តការទ្រង់ទ្រាយធំនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងនាយកដ្ឋាន ប្រឆាំងភារវកម្ម ចុះស្រាវជ្រាវករណីខាងលើ ។ ក្រោយពីទទួលបានអនុសាសន៍ណែនាំ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានគោរពសុំគោលការណ៍ និងទទួលបានការឯកភាពពី លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និង លោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលា […]

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ជនជាតិថៃជាង ១លាននាក់ ដែលចូលមើលសាររបស់សម្តេចរៀបរាប់អំពីទង្វើអសីលធម៌ អន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន នឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ

Liny Chan October 7, 2025 07/10/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ​ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បង្ហាញពីទិន្នន័យចំនួនអ្នកចូលទស្សនា ការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន ដែលបានប្រមាថលើសម្តេច។ សម្តេចបញ្ជាក់ថា ត្រឹមតែរយៈពេល៧ម៉ោង មានអ្នកចូលមើលរហូតជាង៤លាននាក់ ក្នុងនោះមានជនជាតិថៃជាង១លាននាក់ផងដែរ។ តាមរយៈចំនួនជនជាតិថៃជាង១លាននាក់នេះ សម្តេចសង្ឃឹងថា ពួកគេនឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលស៉ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ។ សម្តេចបានបង្ហោះសារមានខ្លឹមទាំងស្រុងដូច្នេះថា៖ «ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន គិតត្រឹមម៉ោង ៧និង៤៥នាទីល្ងាចនេះ (រយៈពេល៧ម៉ោង) មានមនុស្សចូលមើលចំនួន 4,715,531នាក់ ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន 26.8%ប្រហាក់ប្រហែលជាង១លាននាក់ បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់។ ខ្ញុំសង្ឃឹមថាជនជាតិថៃមួយចំនួនធំ ដែលបានចូលមើល និងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលស៉ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ»។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារសំណេរដ៏មុតស្រួច ឆ្លើយតបទៅនឹងជនជាតិថៃមួយចំនួន ដែលបានប្រមាថលើសម្តេច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?សូមជនរួមជាតិកម្ពុជា […]

ក្នុងជំនួបជាមួយមេស៉ីម៉ាក់កម្ពុជា, ឯកអគ្គរដ្ឋទូតប្រទេសន័រវេស្ស បញ្ជាក់ពីជំហររបស់រដ្ឋាភិបាលន័រវេស្ស ពិតជាចង់ឃើញការអនុវត្តបទឈប់បា-ញ់ឱ្យបានម៉ឺងម៉ាត់​ និងការស្តារសន្តិភាពរវាងកម្ពុជា-ថៃឡើងវិញ

Liny Chan October 7, 2025 07/10/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Astrid Emilie Helle ឯកអគ្គរដ្ឋទូតប្រទេសន័រវេស្សប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅក្រុងបាងកក ប្រទេសថៃ​ និងសហការី​ អមដំណើដោយលោក Hans Risser ប្រធានអង្គការ NPA ប្រចាំនៅកម្ពុជាផងដែរ។ ក្នុងជំនួបនេះ លោក ហេង រតនា បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីលទ្ធផលការងារនៃវិស័យមីននៅកម្ពុជា និងសមិទ្ធិផលសម្រេចបានរបស់អង្គភាព CMAC​ ជាពិសេស​កិច្ចសហការ​ជាមួយអង្គការ Norwegian People’s Aid (NPA) ដែលជាដៃគូ​យ៉ាងជិតស្និតជិតរបស់អង្គភាព CMAC ជាង៣៣ឆ្នាំមកហើយ ពោលចាប់ពីឆ្នាំ១៩៩២មកម្លេះ។ ជំនួយដ៏មានតម្លៃរបស់ប្រជាជន និងរដ្ឋាភិបាលន័រវេស្សបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា​ និងចូលរួមពង្រឹងសន្តិភាព​ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឡើងវិញក្រោយសង្គ្រាម។ ជាមួយគ្នានេះដែរ​ ក៏មានការផ្លាស់ប្តូរយោបល់គ្នា​ អំពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជាបញ្ហាសំខាន់ត្រូវការការតាមដាន ជាពិសេស​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃ មកលើដែន​អធិបតេយ្យ និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា​។ […]

មន្ទីរពេទ្យកុមារអង្គរ រៀបចំយុទ្ធនាការ រៃអង្គាសថវិកាព្យាបាលកុមារកើតជំងឺមហា-រីកដោយឥតគិតថ្លៃ

Liny Chan October 7, 2025 07/10/2025

(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ដែលជាមន្ទីរពេទ្យទទួលព្យាបាលកុមារដោយឥតគិតថ្លែង សម្រាប់អ្នកគ្មានលទ្ធភាព បានរៀបចំយុទ្ធនាការ «រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក» ដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ និងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ។ យុទ្ធនាការនេះរៀបចំឡើង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានគោលដៅ រៃអង្គាសថវិកាដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០០ ០០០ដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរដើម្បី បន្តផ្តល់ការព្យាបាល និងថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។ លើសពីការរៃអង្គាសថវិកា មន្ទីរពេទ្យកុមារអង្គរ ក៏នឹងជំរុញការយល់ដឹងអំពីជំងឺមហារីកកុមារតាមរយៈការផ្សព្វផ្សាយលើវេទិកាឌីជីថល បណ្តាញសង្គម និងការចូលរួមដៃគូពីសាជីវកម្ម សិល្បករ សិល្បការិនី និងសាធារណៈជននានា។ យោងតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (National Cancer Control Plan) ប្រទេសកម្ពុជាបានកត់ត្រាករណីមហារីកកុមារប្រមាណ ៥៥៣ ករណីក្នុងឆ្នាំ ២០២០ ដោយជំងឺមហារីកឈាមស្រួចស្រាវមានចំនួនជិត៣០% ។ ខណៈពេលដែល ៨០% នៃកុមារដែលមានជំងឺមហារីកអាចរស់រានមានជីវិតនៅទូទាំងពិភពលោក នៅក្នុងប្រទេសកម្ពុជា អត្រារស់រានមានជីវិតគឺមានត្រឹម ២០% ប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺរៀងរាល់ ៤០នាទីម្តង មនុស្សម្នាក់បានស្លាប់ដោយសារជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ៦ ខែតុលា […]

នាយប៉ុស្ដិ៍ឃុំពោធិអង្គ្រង ដែលរាលកៃកាំភ្លើងត្រូវយុវជនម្នាក់បាត់បង់ជីវិត ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ

Liny Chan October 6, 2025 06/10/2025

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រង ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានធ្ចើបច្ចុប្បន្នភាព ករណីផ្ទុះអាវុធបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២៖០០នាទី នៅចំណុចផ្លូវបេតុង ក្នុងភូមិក្រញូង ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋ បាលពោធិ៍អង្គ្រង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។ ក្រោយកើតហេតុ ជនសង្ស័យបានប្រគល់ខ្លួនជូនជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងក្នុងពេលបំពេញភារកិច្ច ក្នុងនោះផ្នែកព្រហ្មទណ្ឌបានចាប់ យកអាវុធ AK47 ស្វាយបត់ មួយដើម លេខ៤០៣៤ បង់ ១ គ្រាប់ចំនួន ១៩ ដែលជាវត្ថុតាងបណ្តាលឱ្យស្លាប់យុវជនឈ្មោះ ផាន ផាយុ […]

អ្នកនាំពាក្យសម្ដេចតេជោ៖ បើទោះជាមានបទឈប់បាញ់ ក៏សម្ដេចតេជោ នៅតែបន្តធ្វើការងារយ៉ាងសកម្មក្នុងការចូលរួមជាមួយរដ្ឋាភិបាល

Liny Chan October 6, 2025 06/10/2025

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឲ្យឃើញថា បើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយក៏ដោយ ក៏សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅបន្តការងារយ៉ាងសកម្ម ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់ និងសុខទុក្ខរបស់កងទ័ព និងប្រជាជនកម្ពុជា។ លោក ជា ធីរិទ្ធ បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកអូរបីជាន់

Liny Chan October 6, 2025 06/10/2025

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក្នុងការចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News