(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ ដោយសារអាកាសធាតុក្តៅ និងការអូសបន្លាយនៃរដូវប្រាំង បានធ្វើឱ្យការផលិតអំបិលនៅខេត្តកែប សម្រេចបានប្រមាណជិត ៤ម៉ឺនតោនកើនឡើងក្នុងកម្រិតខ្ពស់ ដែលនឹងធ្វើឱ្យការផ្គត់ផ្គង់គ្រប់ តាមតម្រូវការនៅទូទាំងប្រទេស។ លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៤នេះ ខេត្តកែបផលិតអំបិលបានចំនួន ៣៧ ២៩៨តោន បើធៀបនឹងឆ្នាំមុន មួយឆ្នាំពេញផលិតអំបិលបានត្រឹមតែចំនួន ២ ៥១៥ តោនប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាមិញ តម្លៃអំបិលនៅឆ្នាំនេះ បែរជាធ្លាក់ចុះ។ បច្ចុប្បន្ននេះតម្លៃអំបិលលក់ក្នុង១បាវ (ចំណុះ៥០គីឡូក្រាម) មានតម្លៃចាប់ពី ៦,០០០រៀល ទៅ១០,០០០រៀល តាមប្រភេទអំបិល ពោល គឺម្លៃអំបិលឆ្នាំនេះ មានការថយចុះជាងឆ្នាំមុនៗ។ លោកបានឱ្យដឹងថា ជាទូទៅការផលិតអំបិលនៅខេត្តកែប គឺផ្គត់ផ្គង់ក្នុងខេត្ត និងតាមបណ្តាខេត្តផ្សេងៗ ក្នុងប្រទេស។ បើតាមលោក ភោគ សុខេន បច្ចុប្បន្នខេត្តកែប មានផ្ទៃដីស្រែអំបិលសរុបចំនួន ៤៩៧.៨៧ […]