(បន្ទាយមានជ័យ)៖ សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងជាក់ស្តង់លក់ផលិតផលសាច់មាន់ចម្រុះ១កន្លែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយរកឃើញវត្ថុតាងល្មើសរួមមានធុងទឹកកកចំនួន៤ ផ្ទុកផលិតផលសាច់មាន់រួមមាន៖ ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់គ្រឿងក្នុង ចុងស្លាបមាន់មូល ឈាមមាន់ចំនួន ៣,១០០គីឡូក្រាម។ ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការសម្របសម្រួលពីសំណាក់លោក ឃ្លោកនួ យ អភិបាលរងខេត្តបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ស្ចាស់ឈ្មួញ ផលិតផលសាច់មាន់ មានឈ្មោះ ជា ដានី ការភេទស្រី អាយុ ២៩ឆ្នាំ។ បើតាមលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ក្រោយពីធ្វើការដកហូត ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់គ្រឿងក្នុង ចុងស្លាបមាន់មូល ឈាមមាន់ សរុបចំនួន ៣,១០០គីឡូក្រាម។ តាមចម្លើយរបស់ឈ្មោះ ជា ដានី […]