(ភ្នំពេញ)៖ ក្រសួងការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៣ ខែមីនានេះ បានសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា គិតត្រឹមល្ងាចនេះ មានកម្មករនិយោជិតសរុបចំនួន ៣,៧២៨នាក់ នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរៀងៗខ្លួន។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កម្មករ និយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា គិតចាប់ពីម៉ោង១រសៀល ថ្ងៃទី២២ ដល់ម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួង បានបន្តបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ជូនបងប្អូនកម្មករ និយោជិតសរុបចំនួន ៣,៧២៨នាក់ ដោយបានដំណើរការយ៉ាងរលូន និងមានកិច្ចសហការល្អពីបងប្អូនកម្មករនិយោជិតទាំងអស់។ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ សូមត្រៀមឯកសារពាក់ព័ន្ធ និងរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា នៅសាលាខណ្ឌដង្កោ […]