(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ថា បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម ដើមឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សរុបមានចំនួន៨៤១,៦៨៧តោន (រួមទាំងស្រូវឆ្លងកាត់) ដែលចំណូលសរុបមានចំនួន ២៥៥,៩០៩,៥៩៧ដុល្លារ។ ចំណែកតម្លៃស្រូវសើម ជាមធ្យម៖ ស្រូវ IR504-04 តម្លៃ ១,០៧០រៀលគីឡូក្រាម ស្រូវ OM5451 តម្លៃ ១,០៧០រៀលគីឡូក្រាម។ ដោយឡែក ក្នុងសប្តាហ៍នេះ ផ្លូវនាំចេញទៅលក់នៅប្រទេសវៀតណាមសរុបមានចំនួន ១១៣,៣៧២តោន ចំណូលសរុប ៣២,៩៤០,៦៦៧ដុល្លារ។ លោក អ៊ុក សំណាង បានបន្តថា ផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤) បញ្ចប់ការដាំដុះ អនុវត្តបានលើផ្ទៃដីព្រោះសរុប ១៥៧,១៤១ហិកតា (ស្ទូងគ្មាន)ស្មើនឹង២០៩,៥២% នៃផែនការ […]