ព័ត៌មានជាតិ

TOP NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្រើធម៌ក្តៅមន្ត្រីរាជការស៊ីវិល រកឃើញពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវដេញចេញពីក្របខណ្ឌ

Naren February 20, 2024 20/02/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសប្រើធម៌ក្តៅជាមួយមន្ត្រីរាជការស៉ីវិល ប្រសិនបើរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដូចគ្នានឹងកម្លាំងប្រដាប់អាវុធដែរ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «មិញខ្ញុំទើបស៉ីញ៉ែបទបញ្ជាមួយរបស់រាជរដ្ឋាភិបាល គឺពន្លៀតនូវការអនុវត្តទូទាំងរាជរដ្ឋាភិបាលតែម្តង បានន័យថាមន្ត្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌអត់ទុកទេ»។ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជំនួយសម្រាប់កែប្រែជីវភាពកសិករនៅកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ពូជមាន់ពូជក្នុងស្រុក

Naren February 20, 2024 20/02/2024

(ភ្នំពេញ)៖ ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារមានសារៈសំខាន់ណាស់សម្រាប់ផ្តល់ប្រាក់ចំណូល និងអាហារូបត្ថម្ភដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ កសិដ្ឋានទាំងនេះប្រឈមមុខនឹងបញ្ហាដោយសារពូជមាន់ក្នុងស្រុកផ្តល់ទិន្នផលទាប និងគ្រប់គ្រងពូជពុំទាន់មានប្រសិទ្ធភាព។ ពូជមាន់ក្នុងស្រុកមាន ៨៤% នៃមាន់នៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេស កម្ពុជាផងដែរ ប៉ុន្តែពួកវាត្រូវបានចិញ្ចឹមក្នុងចំនួនតិចតួចប៉ុណ្ណោះពី ២០-៥០ក្បាល ក្នុង១វដ្តផលិតកម្ម។ មេមាន់ទាំងនេះ ផ្តល់ពងបានត្រឹមតែ ៦០គ្រាប់ក្នុងមួយឆ្នាំ ហើយចិញ្ចឹមដើម្បីដល់ទម្ងន់ទីផ្សារត្រូវចំណាយពេល៦ខែ។ ផ្ទុយទៅវិញ ពូជពាណិជ្ជកម្មមានអាយុពេញវ័យក្នុងរយៈពេល ៦សប្តាហ៍ ហើយពងបានប្រហែល ២៥០-២៧០គ្រាប់ក្នុងមួយឆ្នាំ។ បញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់កសិករចិញ្ចឹមមាន់ពូជក្នុងស្រុកគឺអត្រាស្លាប់ខ្ពស់ ជាពិសេសកូនមាន់នៅក្នុងដំណាក់កាលដំបូងនៃផលិតកម្ម។ ផលិតភាពទាបនេះ ជះឥទ្ធិពលលើជីវភាពកសិករចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងកំណត់លទ្ធភាពទទួលបានអាហារប្រូតេអ៊ីនរបស់គាត់។ ក្នុងឆ្នាំ២០២២ អូស្ត្រាលីបានផ្តល់មូលនិធិសម្រាប់គម្រោងស្រាវជ្រាវមួយតាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ដើម្បីបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ ក្នុងស្រុកពូជស្គួយ (Skouy) ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាច្នៃប្រឌិតដល់ កសិករចិញ្ចឹមមាន់នៅប្រទេសកម្ពុជា។ គម្រោងនេះ បានធ្វើការជាមួយកសិករ ក្នុងគោលបំណងអភិវឌ្ឍពូជមាន់ស្គួយ។ កសិករដែលចូលរួមត្រូវបានបណ្តុះបណ្តាលបច្ចេកទេស ក្នុងការគ្រប់គ្រងមេបាពូជមាន់ វិធានការការពារជីវសុវត្ថិភាព បច្ចេកទេសបង្កាត់សិប្បនិម្មិត និងការកត់ត្រាទិន្នន័យក្នុងកសិដ្ឋានបង្កាត់ពូជ។ ក្នុងរយៈពេលមួយឆ្នាំ គម្រោងនេះបានអភិវឌ្ឍពូជមាន់ស្គួយ ជំនាន់ដំបូងដោយជោគជ័យ។ ពូជនេះត្រូវបានកែលម្អដើម្បីបង្កើនផលិតភាព ភាពធន់ ដើម្បីបង្កើនផលិតកម្មមាន់សម្រាប់កសិករ។ តម្លៃមាន់ស្កួយ បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ៥ដុល្លារ […]

តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៤ ទាបជាងឆ្នាំមុន ខណៈកសិករព្រួយបារម្ភពីការខាតបង់

Naren February 20, 2024 20/02/2024

(រតនគិរី)៖ តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៤នេះ មានតម្លៃទាបជាងឆ្នាំមុន បើគិតត្រឹមរយៈពេលប្រមូលផលដើមដៃដូចគ្នា។ ក្នុងរយៈពេលជាង១០ថ្ងៃ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះគ្រាប់ស្វាយចន្ទីបានចាប់ផ្ដើមឲ្យផល ប៉ុន្តែតម្លៃវិញ គឺហាក់បីដូចជាទាបជាងឆ្នាំ២០២៣។ បើតាមឈ្មួញកណ្ដាលដែលឈរប្រមូលទិញពីបងប្អូនប្រជាកសិករនៅតាមដងផ្លូវ ក្នុងក្រុងបានលុងបានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ថា ឆ្នាំនេះតម្លៃស្វាយចន្ទី ពួកគាត់ទិញតាមតម្លៃឡើងចុះ នៃទីផ្សារវៀតណាម គឺក្នុងមួយគីឡូក្រាមតម្លៃស្វាយចន្ទីពូជល្អពី ៤,៧០០-៤,៨០០រៀល និងគ្រាប់ស្វាយចន្ទីចម្រុះពួកគេទិញ ៤,១០០ទៅ ៤,៤០០រៀលក្នុង១គីឡូក្រាម។ ក្រុមឈ្មួញកណ្ដាលបន្តថា បើគិតរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ពួកគេទិញក្នុងមួយគីឡូក្រាមចន្ទីគ្រាប់ពូជតម្លៃ ៥,៩០០-៦,២០០រៀលឯណោះ ហើយគ្រាប់ស្វាយចន្ទីចម្រុះពួកគេទិញក្នុងតម្លៃពី ៥,២០០ ទៅ ៥,៧០០ រៀលក្នុង១គីឡូក្រាម។ ក្រុមឈ្មួញកណ្ដាល បានបញ្ជាក់ទៀតថា ឆ្នាំនេះចំពោះទិន្នផលគ្រាប់ស្វាយចន្ទី ហាក់បីដូចជាថយចុះជាងឆ្នាំ២០២៣ ដោយគិតរយៈពេលដូចគ្នា នៃការទិញក្នុងមួយថ្ងៃៗក្នុងឆ្នាំ២០២៣ ពួកគេទិញបានចាប់ពី ៥តោន ទៅ ៧ តោន។ ដោយឡែកដើមឆ្នាំ២០២៤ ពួកគេឈរទិញបានត្រឹមតែ១ តោនទៅ ២តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។ ទាក់ទិននឹងការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤ លោក សែម រឿន ប្រធានការិយាល័យក្សេតសាស្ត្រផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម […]

លោក ជា វ៉ាន់ដេត អញ្ជើញបើកការដ្ឋាន សាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែម ចំនួន១៥០ទីតាំង នៅទូទាំងខេត្តកណ្តាល

Naren February 20, 2024 20/02/2024

(កណ្តាល)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកការដ្ឋាន សាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន១៥០ទីតាំង នៅទូទាំងខេត្តកណ្តាល។ ការបើកការដ្ឋាននេះ ក៏មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន​ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ប្រតិបត្តិករទូរគមនាគមន៍ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​៕ ផ្តល់សិទ្ធិដោយ៖ freshnews

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ នៅពេលខាងមុខការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ នឹងត្រូវដំឡើងតាមកម្រិតអតិផរណា

Naren February 20, 2024 20/02/2024

(ភ្នំពេញ)៖ លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅពេលខាងមុខការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ នឹងត្រូវដំឡើងទៅតាមកម្រិតអតិផរណា មិនមានការឡើងជាគំហុកទៀតនោះទេ។ ការលើកឡើងរបស់លោក ចាន់ សុធី ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមការបញ្ជាក់ របស់លោក ចាន់ សុធី ការចំណាយលើបន្ទុកបុគ្គលិកនៅឆ្នាំនេះ កើន៧.២ភាគរយ ដោយសាររដ្ឋអត់បានឡើងបៀវត្ស នៅឆ្នាំ២០២១​ និងឆ្នាំ២០២២ ដូច្នេះបានជារាជរដ្ឋាភិបាលដំឡើងបៀវត្ស ដែលខ្ពស់ជាងគេ ក្នុងចំណោម៥ឆ្នាំនេះ ប៉ុន្តែទៅមុខទៀត នឹងមិនធ្វើដូច្នេះទៀតទេ។ លោក ចាន់ សុធី បានបញ្ជាក់ថា «ការឡើងបៀវត្ស យើងនឹងមិនបន្តឡើងខ្ពស់បែបនេះទេ ព្រោះធ្វើឲ្យអត់មានការលើកទឹកចិត្ត និងបង្កើនផលិតភាពការងារ»។ ទន្ទឹមគ្នានេះ លោកបានឲ្យដឹងថា រដ្ឋនឹងគិតគូរផ្អែកលើសមត្ថកម្ម ដោយលោកលើកឧទាហរណ៍អំពីវិស័យអប់រំ, វិស័យសុខាភិបាល លោកថា បើបន្តឡើងស្មើ គឺវាអត់មានការលើកទឹកចិត្ត។ លោកបន្ដថា មណ្ឌលសុខភាព ឬក៏សាលាដែលមានស្នាដៃ និងបានរង្វាន់ […]

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះរំពឹងថានឹងសម្រេចបានកំណើន ៦.៦%

Naren February 20, 2024 20/02/2024

(ភ្នំពេញ)៖ ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា មានកំណើន ៦.៦ភាគរយ គាំទ្រដោយការងើបឡើងវិញ របស់វិស័យសំខាន់ៗមួយចំនួន។ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កត្តាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤ រួមមាន ភាពល្អប្រសើរនៃសេដ្ឋកិច្ច ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏នៅតែរំពឹងថាមានកំណើនល្អ, វិស័យទេសចរណ៍ក៏រំពឹងថានឹងបន្តកើនឡើង ខណៈវិស័យកាត់ដេរបានបញ្ហាញសញ្ញាមានកំណើនឡើងវិញ នៅដើមឆ្នាំ២០២៤។ ការលើកឡើងរបស់លោក ផាន់ ផល្លា ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៉ីភ្នំពេញ។  ផ្តល់សិទ្ធិដោយ៖ freshnews សូមទស្សនាការលើកឡើងរបស់លោក ផាន់ ផល្លា ទាំងស្រុង៖

លោក ប៉ែន បូណា បង្ហាញទិដ្ឋភាពកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

Naren February 20, 2024 20/02/2024

(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលការងារ៦ខែ នៃការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញទិដ្ឋភាព មួយចំនួន នៅពេលកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេសអ្នកមាន នៅឆ្នាំ២០៥០។ លោក ប៉ែន បូណា បានអះអាងថា ការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេស អ្នកមាននៅឆ្នាំ២០៥០ គឺជាចក្ខុវិស័យរយៈពេល២៥ឆ្នាំទៅមុខ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់នៅក្នុងយុទ្ធសាស្ដ្របញ្ចកោណ។ លោកថា ចាប់ពី​ពេលនេះទៅ កម្ពុជាត្រូវបោះជំហានចំនួន២ គឺឆ្នាំ២០៣០ ក្លាយទៅជាប្រទេសមានចំណូលមធ្យម​កម្រិត​ខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់តែម្ដង។ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី លោក ប៉ែន បូណា បានលើកនូវអំណះអំណាងមួយចំនួន ដែលរាជរដ្ឋា​ភិបាលកម្ពុជា ហ៊ានកំណត់បែបនេះ ពោលដោយសាររាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ មានគ្រឹះ​ដ៏រឹង​មាំដែលបានកសាងឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបន្ដមកអ្នកជំនាន់​ក្រោយដែលសុទ្ធសឹងតែជាអ្នកបន្ដវេនដ៏ខ្លាំងពូកែ ប្រកបដោយសមត្ថភាព […]

រដ្ឋបាលខេត្តមណ្ឌលគិរី កំពុងពិនិត្យសម្រេចដាក់វិន័យរដ្ឋបាល លើអភិបាលរងស្រុកអូររាំងម្នាក់ ក្រោយដ.កកាំ..ភ្លើងភ្ជ..ង់មេបញ្ជាការសឹងរងស្រុក និងអធិការស្រុក

Naren February 20, 2024 20/02/2024

(មណ្ឌលគិរី)៖ រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ជូន លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលលើលោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង បានដកកាំភ្លើងភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការនគរបាលស្រុកអូររាំង តាមដងផ្លូវនៅពេលរាត្រី។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកអូររាំង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ដើម្បីគោរពជូន ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គល ដែលមានកំហុសឆ្គងខាងលើ។ ចំពោះ អាវុធត្រូវបានដកហូត និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់»។ លោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានដកកាំភ្លើងភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការនគរបាលស្រុកអូររាំង តាមដងផ្លូវនៅពេលរាត្រី បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ […]

មណ្ឌលកុមារកំព្រាចំនួន៤ ក្នុងខេត្តកំពង់ស្ពឺ ទទួលបានជំនួយឧបត្ថម្ភពីសមាគមឧកញ៉ាកម្ពុជា

Naren February 20, 2024 20/02/2024

(កំពង់ស្ពឺ)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំអ្នកឧកញ៉ា និងឧកញ៉ាចំនួន២៥រូប ដែលសុទ្ធតែជាថ្នាក់ដឹកនាំ និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដើម្បីចុះសំណេះសំណាល និងប្រគល់ថវិកាជូនមណ្ឌលកុមារកំព្រាចំនួន៤ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងប្រារព្វធ្វើឡើង នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមន្ទីរ ក៏ដូចជាស្ថាប័នមួយចំនួន នៅក្នុងខេត្តកំពង់ស្ពឺផងដែរ។ លោក វ៉ី សំណាង បានថ្លែងថា មណ្ឌលទំាង៤នេះរួមមាន៖ មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ មណ្ឌលកុមារព្រៃជុំ សហគមន៍ផ្ទះជាក្រុមរបស់យើង និងមណ្ឌលកុមារក្តីសង្ឃឹមថ្មី ដែលមានចំនួនកុមារ ២០៦នាក់ ក្នុងនោះកុមារី៨២នាក់ រួមជាមួយបុគ្គលិកមើលថែកុមារចំនួន២៨នាក់។ លោកបានបន្ថែមថា ជានិច្ចកាល ថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់គិតគូ ដល់សុខទុក្ខរបស់កុមារទាំងអស់ ដោយបានព្យាយាមស្វែងរកជំនួយនានា ដើម្បីឧបត្ថម្ភដល់ការផ្គត់ផ្គង់អាហារ និងការរៀនសូត្រ របស់ពួកគេស្របទៅតាមគោលនយោបាយសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែខ្វល់ខ្វាយជាប់ជាប្រចាំអំពីកុមារជាជនរងគ្រោះ កុមារកំព្រាជាដើម ជាពិសេសលើការផ្តល់ការអប់រំ ដើម្បីបណ្តុះបណ្តាលពួកគេ ជាធនធានមនុស្សនាពេលអនាគត។ ទន្ទឹមនឹងនេះ […]

ខេត្តមណ្ឌលគិរី នឹងមានសហគ្រាសកែច្នៃគ្រាប់កាហ្វេធម្មជាតិដំបូងគេបង្អស់ ស្ថិតនៅស្រុកពេជ្រាដា

Naren February 20, 2024 20/02/2024

(ភ្នំពេញ)៖ ជាមោទនភាពដ៏អស្ចារ្យ សម្រាប់បងប្អូនប្រជាកសិករដាំដំណាំកាហ្វេ ជាពិសេសបងប្អូនកសិកររស់នៅ ក្នុងខេត្តមណ្ឌលគិរី ពេលនេះដំណាំកាហ្វេមានក្តីសង្ឃឹមឡើងវិញ ក្រោយពីមាន «សហគ្រាសកែច្នៃកាហ្វេធម្មជាតិ» ស្ថិតនៅក្នុងខេត្តមួយនេះ ជំរុញការដាំដុះ និងវិនិយោទុនបន្ថែម ទៅលើកសិឧស្សាហកម្មមួយនេះ។ សហគ្រាសកែច្នៃកាហ្វេធម្មជាតិ បានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាគម្រោង « អភិវឌ្ឍន៍ខ្សែរច្រវ៉ាក់តម្លៃកាហ្វេប្រកបដោយចីរភាព » របស់ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនក្នុងស្រុក បានទទួលទំនុកចិត្ត និងសហការរួមគ្នាជាមួយនឹងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងអង្គការ SNV ក្រោមជំនួយមូលនិធិហូឡង់ សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ DFCD។ ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី ប្រធានមន្ទីរខេត្ត និងអនុប្រធានមន្ទីរខេត្ត ប្រធានអង្គការ SNV ប្រធានសមាគមន៍ដាំដំណាំកាហ្វេ រួមទាំងបងប្អូនប្រជាកសិករផងដែរ។ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានថ្លែងថា លោកពិតជារំភើបណាស់ ដែលមានក្រុមហ៊ុនក្នុងស្រុក ជាពិសេសក្រុមហ៊ុន ខូហ្វី […]