ព័ត៌មានជាតិ

ក្រសួងការបរទេស៖ ដំណើរទស្សនកិច្ច២ថ្ងៃរបស់អង្គទូត និងអង្គការអន្តរជាតិ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ បញ្ចប់ដោយក្ដីសង្ឃឹមថា សន្ដិភាពនឹងអាចស្ដារមកវិញឆាប់ៗ

Liny Chan August 23, 2025 23/08/2025

(ឧត្តរមានជ័យ)៖ ចាប់ពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៥នេះ តំណាងអង្គទូតចំនួន​៤០ និងតំណាងទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ (អ.ស.ប) និងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើការងារ ផ្នែកសកម្មភាពមីនប្រចាំកម្ពុជាចំនួន ៦០រូប បានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គណៈប្រតិភូបានចុះទៅដល់មូលដ្ឋានភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកម្លាំងយោធាថៃបានចូលមករាយបន្លាលួស និងដាក់រនាំង ដាក់កង់ឡាន មិនឱ្យប្រជាជនចូលទៅលំនៅដ្ឋានខ្លួនវិញបាន។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខ ការនឹករលឹកយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋទាំង១០គ្រួសារ ដែលរងផលប៉ះពាល់ ដោយសកម្មភាពយោធាថៃ។ គណៈប្រតិភូបានបន្តដំណើរទៅពិនិត្យទីតាំងវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំគោកមន ដែលបានរងគ្រោះពីការទម្លាក់គ្រាប់បែក និងទីតាំងទម្លាក់គ្រាប់ MK84 ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល នៅខេត្តឧត្តរមានជ័យ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល […]

សភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអាម៉េរិកមកទស្សនានៅកម្ពុជា

Liny Chan August 23, 2025 23/08/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សំណូមពរនានា និងគំនិតផ្តួចផ្តើមនានាពីសមាជិកសមាគម ដើម្បីអភិវឌ្ឍទេសចរណ៍ បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ រដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះសមាគមដែលបានជឿជាក់ដ៏មុតមាំលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះទុនវិនិយោគជាបន្តបន្ទាប់របស់សមាជិកសមាគម និងគំនិតផ្តួចផ្តើមល្អៗ ដែលបានលើកឡើងដោយសមាគម។ រដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូនសមាគមពី វិធានការណ៍គន្លឹះបន្ទាន់ និងរយៈមធ្យមដែលបានរៀបចំសម្រាប់ឆ្លើយតបនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្មអាម៉េរិកជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។ លោកប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានជម្រាបជូន លោករដ្ឋមន្រ្តីថា សម្រាប់សមាគម និងរូបលោកផ្ទាល់ដែលបានរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាជាច្រើនឆ្នាំ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាអ្នកស្រលាញ់ និងឱ្យតម្លៃលើសុខសន្តិភាព ដូចដែលបានលឺកន្លងមកនូវពាក្យស្លោក […]

សាលាដំបូងខេត្តកំពង់ចាម បញ្ជូនម៉ូតូ១០០គ្រឿង ដែលជាវត្ថុចាប់យកត្រូវរឹបអូសជាសម្បត្តិរដ្ឋ ជូនដល់វីរកងទ័ពជួរមុខការពារទឹកដី

Liny Chan August 23, 2025 23/08/2025

(ភ្នំពេញ)៖ លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម បានបញ្ជូនម៉ូតូចម្រុះម៉ាកចំនួន ១០០គ្រឿង ដល់វីរកងទ័ពជួរមុខ។ ម៉ូតូចម្រុះទាំង ១០០គ្រឿងនេះ គឺជាវត្ថុចាប់យកត្រូវរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ​នៃរដ្ឋបាលសាលាខេត្តកំពង់ចាម។ តាមរយៈសកម្មភាពនេះ​សាលាដំបូងខេត្តំពង់ចាម ជាស្ថាប័នដំបូង ដែលបានបញ្ជូនវត្ថុតាងចាប់យក និងត្រូវបានរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ ជូនដល់វីរកងទ័ពជួរមុខការពារទឹកដី។ កាយវិការនេះជាគំរូមួយដ៏ល្អ សម្រាប់ស្ថាប័នតុលាការដទៃទៀតយកលំនាំតាមក្នុងការបញ្ជូនវត្ថុតាងចាប់យក និងត្រូវបានរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ ដើម្បីបម្រើជាប្រយោជន៍ជាតិជូនដល់វីរៈកងទ័ពជួរមុខដែលកំពុងត្រូវការក្នុងប្រើប្រាស់។ ការប្រគល់ជូនកងទ័ពកម្ពុជាកំពុងការពារទឹកដីនេះ គឺមានការឯកភាពពីក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយឡែកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រគល់ម៉ូតូនោះ បន្តជូនទៅតំណាងកងយុទ្ធពលខេមរភូមិន្ទ កងពលធំលេខ៣ ចំនួន៥០គ្រឿង។ ក្នុងពេលនោះដែរ នៅចំពោះមុខអ្នកសារព័ត៌មាន អ្នកមុខ អ្នកការ លោកអភិបាលខេត្ត និងតំណាងកងពលធំលេខ៣ បានសម្តែងនូវទឹកចិត្តរីករាយ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានយកចិត្តទុកដាក់ដល់សមរភូមិជួរមុខ សម្របសម្រួលផ្តល់នូវម៉ូតូចំនួន ១០០គ្រឿង ដែលជាតម្រូវការចាំបាច់បំផុតក្នុងការដឹកជញ្ជូនស្បៀងជូនដល់យុទ្ធជននៅលេណដ្ឋានជួរមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងទេសចរណ៍៖ បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើងចន្លោះ ព្រលឹមថ្ងៃទី២១ ដល់២៣ ខែកញ្ញា ខាងមុខនេះ

Liny Chan August 23, 2025 23/08/2025

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងស្តីពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថា ជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើង នៅចន្លោះព្រឹកព្រលឹមថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ និងស្នើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា៖ ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំ កំពូលកណ្តាលនៃប្រាសាទអង្គរវត្ត បានស្តែងឃើញពី លក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ។ ដោយលើកទី១ គឺ សមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal […]

ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីកម្ពុជាហើយ ដើម្បីទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

Liny Chan August 23, 2025 23/08/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និង​សម្តេច​ព្រះមហា​ក្សត្រិយ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ដើម្បី​ទៅ​ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ក្នុងពេលដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាម​ព្រះ​អង្គ ក្នុងនាមជាប្រមុខរដ្ឋស្តីទី។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុត លើព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យ​ពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់ ដោយមួយឆ្នាំពិនិត្យព្រះរាជសុខ​ភាពថ្វាយព្រះអង្គទាំងទ្វេចំនួនពីរលើក។ លើកទី១ធ្វើឡើងនៅដើមឆ្នាំ ហើយលើកទី២ ធ្វើឡើងនៅចុងឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់របស់ជប៉ុន នឹងទស្សនកិច្ចនៅកម្ពុជា ថៃ និងម៉ាឡេស៊ី ដើម្បីរួមចំណែ​ក​ស្វះស្វែង​រក​ដំណោះស្រាយលើជម្លោះរវាងកម្ពុជា និងថៃ

Liny Chan August 22, 2025 22/08/2025

(ភ្នំពេញ)៖ នៅចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ លោក សឺ​ហ្សឺ​គី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ​ នឹង​អញ្ជើញបំពេញទស្សនកិច្ចនៅ​ប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ។ យោងតាមការជូនដំណឹងរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ចនៅប្រទេសទាំង៣នេះ លោក សឺ​ហ្សឺ​គី ហ៊ីដេអូ គ្រោងជួបប្រជុំ​ជាមួយមន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយ​ភាពតាន​តឹង​រវាងប្រទេសកម្ពុជា និងថៃ។ ក្នុងសេចក្តីជូនដំណឹងនេះ ស្ថានទូតជប៉ុន បានគូសរំលេចផងដែរថា រដ្ឋាភិបាល​ជប៉ុន​ជឿជាក់ថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយបាននិងកំពុងធ្វើការ ដើម្បីឆ្ពោះទៅរក​ការ​បន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឱ្យមានការអនុវត្តដោយប្រាកដប្រជា​នូវ​កិច្ច​ព្រមព្រៀងបទឈប់បាញ់។ សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងតាមដានដោយការយកចិត្តទុកដាក់ខ្ពស់​លើជម្លោះរវាងកម្ពុជា និងថៃ ហើយក៏បានប្រឹងប្រែងក្នុងការជួយដោះស្រាយបញ្ហារវាង​ប្រទេសទាំងពីរផងដែរ។ រដ្ឋាភិបាល តាមរយៈឯកអគ្គរាជទូតជប៉ុន និងអនុព័ន្ធយោធាជប៉ុនប្រចាំនៅកម្ពុជា បានចុះទស្សនកិច្ចដោយផ្ទាល់នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ដើម្បីពិនិត្យផល​ប៉ះ​ពាល់កើតចេញពីជម្លោះនេះ។ ក្នុងនោះជប៉ុន បានផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីដោះស្រាយការលំបាកទាំងឡាយរបស់កម្ពុជា បណ្តាលមកពីជម្លោះនេះផងដែរ ដោយផ្តោតជាសំខាន់ទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

Liny Chan August 22, 2025 22/08/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណ ទាំងឡាយដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ដោយឡែក ពិធីបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លានៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង និងមានរយៈពេល២៩ថ្ងៃ ដោយវត្តអារាមមួយ ទទួលបានតែអង្គកឋិនទានមួយជាទានដ៏មានផលានិសង្ស សម្រាប់ទាយក ទាយិកា និងបដិគ្គាហក។ ឆ្នាំនេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ […]

រដ្ឋមន្ត្រីអប់រំ៖ ឆ្នាំនេះសិស្សនិទ្ទេស A ពិន្ទុខ្ពស់ជាងគេនឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង, ក្រសួងសង្ឃឹមថា សិស្សនិទ្ទេស A នឹងមានច្រើនជាង២,២០០នាក់

Liny Chan August 22, 2025 22/08/2025

(ភ្នំពេញ)៖ សិស្សនិទ្ទេស A ដែលមានពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ឆ្នាំ២០២៥ នឹងក្លាយជាម្ចាស់រថយន្ដអគ្គិសនីមួយគ្រឿង ដែលមានតម្លៃប្រហែល១ម៉ឺន ទៅ២ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា តាមរយៈការផ្ដល់រង្វាន់លើកទឹកចិត្តជាច្រើនបន្ដបន្ទាប់ គួបផ្សំជាមួយការផ្ដល់កិត្តិយស ដើម្បីជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតនោះ គឺជាកត្តាជំរុញទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប កាន់តែមានទឹកចិត្តមុះមុតបន្ថែមទៀត ក្នុងការខិតខំប្រឹងប្រែងប្រឡងដើម្បីបាននិទ្ទេស A។ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាអ្នកដឹកនាំកម្មវិធីកំណែទម្រង់ក្រោមទិសស្លោក «អ្នកចេះ គឺជាប់» បានបោះនូវក្ដីសង្ឃឹមថា បេក្ខជនប្រឡងជាប់និទ្ទេស A ឆ្នាំ២០២៥នេះ នឹងមានចំនួនច្រើនជាង ២,២០០នាក់ ពោលដែលជាចំនួនមួយច្រើនជាងឆ្នាំ២០២៤កន្លងទៅ។ ខណៈក្រសួងនៅរក្សាគោលការណ៍ប្រឡងដដែល ដើម្បីធានាថា អ្ន្នកទទួលបាននិទ្ទេស A នៅតែជាអ្នករៀនពូកែ។ ឧបនាយករដ្ឋមន្ដ្រី […]

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងនឹងដាក់ចេញនូវវិធានការពិសេស ជួយបេក្ខជនប្រឡងបាក់ឌុបនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលមានជិត ៤ពាន់់នាក់ ​​ហើយសង្ឃឹមបេក្ខជននឹងពេញចិត្ត

Liny Chan August 22, 2025 22/08/2025

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះ​ ក្រសួងអប់រំ ​នឹងដាក់ចេញនូវវិធានការពិសេស ជួយដល់បេក្ខជនប្រឡងមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារមានជិត ៤ពាន់នាក់ ​ដែលជាការអនុគ្រោះដល់ពួកគេដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ លោកបានគូសបញ្ជាក់បន្ថែមថា ការដាក់ចេញនូវវិធានការពិសេសនេះ ដោយ​សង្កេតឃើញថា សិស្សដែលរស់នៅខេត្តទាំងពីរនេះបានរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីថៃបានចូលឈ្លាន ដោយពួកគេមិនបានរៀនដិតដល់ ខណៈសាលារៀនមួយចំនួនត្រូវបានផ្អាក ហើយត្រូវជម្លៀសខ្លួនទៅទីកន្លែងសុវត្ថិភាព ​ដែលធ្វើឱ្យការហូបចុកមិនបានគ្រប់គ្រាន់ ហើយត្រូវភ័យខ្លាចដោយសារតែសង្រ្គាម។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥​ រដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់ថា បើទោះបីពួកគេជួបស្ថានភាពលំបាកបែបនេះក៏ដោយ ប៉ុន្តែក្រសួងនឹងមិនជ្រើសរើសយកជម្រើសឱ្យជាប់ស្វ័យប្រវត្តិនោះទេ ពោលគឺនៅតែបន្តរៀបចំការប្រឡងដដែល ដូច្នេះហើយលោកលើកទឹកចិត្តដល់សិស្សានុសិស្សខេត្តទាំងពីរនេះ ​ខិតខំរៀនសូត្រ ដើម្បីចូលរួមប្រលងដូចសិស្សនៅខេត្តដទៃទៀត។ លោកបានលើកឡើងបន្ថែមថា «អ៊ីចឹងខេត្តទាំងពីរនេះ​ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលសរុបទៅមានបេក្ខជនជិត ៤ពាន់នាក់​ យើងមានជម្រើសច្រើន ប៉ុន្តែយើងនៅតែចង់ឱ្យគាត់រៀន ទី២.ខំរៀន ដើម្បីចាប់យកចំណេះដឹងបន្តទៀត។ សង្រ្គាមជាការពិតហើយ ប៉ុន្តែការចាំបាច់ […]

ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនប្រឡង សរុបជាង១៤ម៉ឺននាក់

Liny Chan August 22, 2025 22/08/2025

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែល​បណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖ * ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥* ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥* ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥* ដំណើការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥* ក្រសួងកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ […]