(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ គឺរក្សាបានសន្ដិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ និងបង្ក្រាបបទល្មើសល្បែងអនឡាញជាច្រើនកន្លែង តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោកបានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្លារៈផ្សេងៗ ប្រមាណជាង២០កុងទីន័រ ជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះ ក៏មានទាំងការដឹកចាន ឆ្នាំង ចំនួន១៥,០០០សម្រាប់, ចង្ក្រានហ្គាស ចំនួន១៧,០០០ចង្រ្កាន និងហ្គាស ៣៤,០០០កំប៉ុងផងដែរ។ លោកបន្ដថា ប្រជាពលរដ្ឋបានសាគ្គីមភាពជាធ្នង់មួយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាកម្ពុជា។ ចំណុចនេះ បានធ្វើឲ្យប្រជាជនមើលឃើញយ៉ាងច្បាស់ពីតួនាទី ដែលមិនអាចខ្វះបានរបស់វីរកងទ័ពជាខឿនការពារជាតិ […]