ព័ត៌មានជាតិ

តៃវ៉ាន់ត្រៀមជម្លៀសប្រជាជនរាប់រយនាក់ ខណៈព្យុះទីហ្វុង Podul បោកបក់ឆ្ពោះមករកតំបន់ភាគអាគ្នេយ៍

Liny Chan August 12, 2025 12/08/2025

(តៃប៉ិ)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា អាជ្ញាធរតៃវ៉ាន់កំពុងត្រៀមលក្ខណៈជម្លៀសមនុស្សរាប់រយនាក់ មុនការអាចបោកបក់មកចំនៃព្យុះទីហ្វុងឈ្មោះ Podul លើតំបន់ភាគអាគ្នេយ៍ដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ព្យុះទីហ្វុង Podul នាពេលនេះ មានកម្លាំងកម្រិតមធ្យមជាមួយល្បឿនខ្យល់បោកបក់អតិបរមា ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងឆ្ពោះមករក​ទីក្រុង Taitung ហើយត្រូវបានរំពឹងថា អាចនឹងមកដល់ចំឆ្នេរភាគអាគ្នេយ៍កោះតៃវ៉ាន់ នៅអំឡុងថ្ងៃពុធ។ មនុស្សប្រហែលជិត៧០០នាក់ ក្នុងស្រុក Hualien នឹងត្រូវជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ ដើម្បីបង្ការហានិភ័យ។ បើតាមការព្យាករ ក្រោយពេលមកដល់ ព្យុះនោះនឹងធ្វើដំណើរកាត់ឆ្នេរភាគខាងលិចកោះតៃវ៉ាន់ មុនបន្តឆ្ពោះទៅរកខេត្ត Fujian ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា កោះតៃវ៉ាន់តែងរងការវាយប្រហារជារឿយៗពីព្យុះទីហ្វុង។ កាលពីខែកក្កដាកន្លងទៅ ព្យុះទីហ្វុងឈ្មោះ Danas បានបោកបក់យ៉ាងខ្លាំងមកលើតំបន់ភាគខាងត្បូងកោះ។ ក្នុងខែសីហានេះ តំបន់ភាគខាងត្បូងតៃវ៉ាន់ ក៏បានទទួលរងភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះរអិលបាក់ដីនិងទឹកជំនន់ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១២ ខែសីហានេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់

Liny Chan August 12, 2025 12/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីវេលាម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។ ប៉ុន្តែ កងកម្លាំងកម្ពុជា ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនបានយ៉ាងខ្ជួនបំផុត។ ការឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ភាគីទាំងពីរត្រូវតែបង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្ត ការគោរព និងការអនុវត្តដោយស្មោះត្រង់ ពិតប្រាកដ ជាក់ស្តែងស្របទៅតាមស្មារតីដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សភាពការណ៍ជួរមុខគិតចាប់តាំងពីម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត។ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំពេញតួនាទីរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួនបំផុត»។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជា ក៏សូមគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ ​នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា […]

កម្ពុជាបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ថៃថា ក្រសួងការពារជាតិកម្ពុជា បានបកស្រាយខុសចំពោះការលើកឡើងរបស់ មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលគំរាមវាយយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់

Liny Chan August 12, 2025 12/08/2025

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី​ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្រសួងការបរទេសកត់សម្គាល់នូវការបារម្ភចំពោះសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសថៃ ពាក់ព័ន្ធនឹងការថ្លែងជាសាធារណៈរបស់មេបញ្ជាការយោធភូមិភាគ២ របស់ថៃ ដែលថា យោធាថៃនឹងដណ្តើមយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគ២ របស់ថៃ បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួនដោយ៖ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា និង ទី២) ប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បើតាមលោក ជុំ​ សុន្ទរី កម្ពុជាបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា ក្រសួងការពារជាតិកម្ពុជា បានបកស្រាយខុសចំពោះការលើកឡើងរបស់មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា បដិសេធចោលនូវការលើកឡើងរបស់ក្រសួងការបរទេសថៃ ថាកម្ពុជាបានបកស្រាយខុស។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ដោយការបារម្ភ ចំពោះសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសថៃ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការថ្លែងជាសាធារណៈរបស់មេបញ្ជាការយោធភូមិភាគ២ របស់ថៃ ដែលថា យោធាថៃនឹងដណ្តើមយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់»។ […]

រដ្ឋមន្ដ្រីការបរទេសកម្ពុជា ប្រាប់ក្រុមប្រឹក្សាសន្តិសុខថា បច្ចុប្បន្នការគំរាមកំហែងចំពោះបទឈប់បាញ់ កាន់តែធ្ងន់ធ្ងរឡើង ដោយសារភាគីថៃ បានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ជាបន្តបន្ទាប់ដោយមានទាំងរាយបន្លាលួសផងដែរ 

Liny Chan August 12, 2025 12/08/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា បច្ចុប្បន្នការគំរាមកំហែងចំពោះបទឈប់បាញ់ កាន់តែធ្ងន់ធ្ងរឡើង ដោយសារតែភាគីថៃ បានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ជាបន្តបន្ទាប់ដោយមានទាំងរាយបន្លាលួសផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ តាមរយៈលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងថា កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅក្នុងកិច្ចប្រជុំពិសេសដែលរៀបចំឡើងដោយម៉ាឡេស៉ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងនេះបានជួយសង្គ្រោះអាយុជីវិតជាច្រើន និងផ្ដល់សង្ឃឹមដល់មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជម្លៀសចេញពីទីលំនៅរបស់ខ្លួន ដោយបានបង្កើនក្ដីសង្ឃឹមថា ពួកគេអាចនឹងវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងពេលឆាប់ៗនេះ ហើយនឹងអាចរស់នៅក្នុងសន្ដិភាព និងវិបុលភាពដ៏យូរអង្វែង។ លោក ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានសរសេរលិខិតដាច់ដោយឡែក ផ្ញើទៅប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីហានិភ័យដែលកំពុងកើនឡើង និងគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយខ្លាំងរវាងកម្ពុជា-ថៃ […] បច្ចុប្បន្ននេះកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយនេះ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែកម្លាំងយោធាថៃ បានបន្ដបង្កើនការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា […]

ក្រសួងទេសចរណ៍ និងស្ថានទូតសហភាពអឺរ៉ុប ពិភាក្សាពីលទ្ធភាពបង្កើតគម្រោងអេកូទេសចរណ៍តាមសហគមន៍ ដែលជាផលិតផលទេសចរណ៍មានតម្លៃបន្ថែម និងទទួលការគាំទ្រពីភ្ញៀវអឺរ៉ុប

Liny Chan August 12, 2025 12/08/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងទេសចរណ៍។ ជំនួបនេះពិភាក្សាផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើ ការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ រួមគ្នាលើគម្រោងអេកូទេសចរណ៍ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ការជួយភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ ការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការជួយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អឺរ៉ុបពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកប្រទេសកម្ពុជា និងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋអឺរ៉ុបឱ្យបានទូលំទូលាយ។ ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្រី្ត ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលធំៗ និងមានសារៈសំខាន់ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសគឺគម្រោងជួយអភិរក្សតំបន់ទន្លេសាប «ទន្លេសាបយើង» ដែលសម្រេចបានក្នុងអាណត្តិបេសកកម្មរបស់ លោកឯកអគ្គរដ្ឋទូត ជាពិសេសក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចំពោះប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរ តាមរយៈវីដេអូឃ្លីបរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ដែលបង្ហាញពីការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ព្រះរាជពិធីបុណ្យអុំទូក និងបុណ្យភ្ជុំបិណ្ឌរបស់ប្រជាជនកម្ពុជា។ ថ្លែងក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ជូន លោករដ្ឋមន្រ្តីពី ការជួយគាំទ្ររបស់សហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជា ដែលតែងតែបន្តជួយប្រទេសកម្ពុជារហូតមក គឺចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ និងការផ្តល់ជំនួយអភិវឌ្ឍន៍លើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៧ ដល់សព្វថ្ងៃនេះ។ ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ […]

CMAC អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់បង្កដោយគ្រាប់បែកចង្កោមរបស់ទាហានថៃ ដែលច្បាប់អន្តរជាតិហាមឃាត់

Liny Chan August 12, 2025 12/08/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់តំបន់រងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម​ ក្នុងស្រុកមួយចំនួននៃខេត្តឧត្តរមានជ័យ និងព្រះវិហារ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់បែកចង្កោមរបស់ទាហានថៃ ដែលប្រើប្រាស់ក្នុងរយៈពេល៥ថ្ងៃ នាពេលកន្លងមកនេះ។ បើតាមលោក ហេង រតនា, ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ​ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ ១១៥មម​ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់ មានកូនគ្រាប់បែកចង្កោម M46 នេះចំនួន៥៦។ កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ​ មានហានិភ័យខ្ពស់ណាស់​ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា​ គ្រាប់បែកចង្កោមទាំងនោះ​ អាចស្ថិតនៅលើដើមឈើ​ ឬលើដំបូលផ្ទះ​ ឬលើដី​ ឬក្នុងដី​ ឬក្នុងទឹកជាដើម។ កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខាងលើនេះ នៅភូមិសាស្ត្រមួយចំនួន​ និងកំពុងតែមមាញឹកចុះស្រាវជ្រាវ​ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា​ និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោក ហេង រតនា បានអំពាវនាវថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយត្ន័ខ្ពស់ នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម នៅតាមភូមិឋានក្នុងស្រុកសំរោង​ ស្រុកបន្ទាយអំពិល​នៃខេត្តឧត្តរមានជ័យ​ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ»។ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាដាក់មីនថ្មី

Liny Chan August 12, 2025 12/08/2025

(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាដាក់មីនថ្មី ដែលនេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន គ្មានការស៊ើបអង្កេតដែលគួរឱ្យទុកចិត្តបាន គឺជាការចោទប្រកាន់ដោយខ្លួនឯងដើម្បីបង្ករឿង។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក៏បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានបញ្ជាក់ថា «ការចោទប្រកាន់កម្ពុជា ពីភាគីថៃ គ្មានមូលដ្ឋាន គ្មានការស៊ើបអង្កេតពីអ្នកជំនាញឯករាជ្យណា ដែលគួរឲ្យទុកចិត្តបាន គឺចោទដោយខ្លួនឯង ដើម្បីបង្ករឿង»។ សូមជម្រាបថា ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាបានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ៣លានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថិភាពដល់សហគមន៍។ […]

គ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ

Liny Chan August 11, 2025 11/08/2025

(កណ្ដាល)៖ លោក ស្វាយ តុញ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនគ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ គ្រូបង្រៀនរូបនេះ ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ» និង «រុកកួនខាងផ្លូវភេទ»។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបានឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្ត ដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ អ្នកនាំពាក្យបានបញ្ជាក់ថា បទល្មើសនេះយោងតាមក្រមព្រហ្មទណ្ឌ មាត្រា២៣២ចែងដែលបានថា «បទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល»។ សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ហឿន រ៉ាវី អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀនថ្នាក់ទី៩ និងទី១០ ផ្នែកគណិតវិទ្យា មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ […]

ក្រុមគ្រួសារវីរកងទ័ពជួរមុខចំនួន៣គ្រួសារ ដែលត្រូវទាហានថៃ ចូលមកចាប់ខ្លួនទាំងកម្រោលក្រោយបទឈប់បាញ់ ទទួលបានអំណោយ និងថវិកាពីអាជ្ញាធរខេត្តស្ទឹងត្រែង

Liny Chan August 11, 2025 11/08/2025

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រួមជាមួយថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងខេត្ត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បាននាំយកស្បៀងអាហារ និងថវិកាមួយចំនួនទៅសួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រួសារវីរកងទ័ពជួរមុខ ដែលត្រូវបានទាហានថៃចាប់ខ្លួនទាំងកម្រោលដល់លណេដ្ឋានក្រោយបទឈប់បាញ់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅលំនៅដ្ឋានសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង និងឃុំអូររៃ-ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។ ក្នុងឱកាសនោះ អភិបាលខេត្តបានជម្រាបជូនពីសុខទុក្ខវីរកងទ័ពដល់ក្រុមគ្រួសាររបស់ពួកគេ ដោយវីរកងទ័ពរបស់យើងដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃ គឺមានសុខភាពល្អ និងសុខសុវត្ថិភាព (នេះបើតាមការ បញ្ជាក់របស់កាកបាទក្រហមអន្តរជាតិដែលបានសួរសុខទុក្ខកាលពីពេលថ្មីៗកន្លងទៅ)។ លោកថា ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់ទាហានថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ លោកអភិបាលខេត្ត បានផ្តាំផ្ញើក្រុមគ្រួសារកងទ័ពទាំង៣គ្រួសារ កុំឱ្យមានការជឿលើការញុះញង់ពីក្រុមណាមួយឱ្យសោះ ដោយប្រមូលអារម្មណ៍ទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាដ៏សំខាន់ មួយនេះ។ គួរបញ្ជាក់ថា រយៈពេល ១៣ថ្ងៃមកហើយ ដែលកងកម្លាំងកម្ពុជា ត្រូវបានភាគីថៃចាប់ខ្លួនទៅដោយខុសច្បាប់ គឺមិនទាន់ដោះលែងមកវិញនៅឡើយទេ។ កម្ពុជានៅតែបន្តទាមទារឱ្យភាគីថៃ ត្រូវប្រញាប់បញ្ជូនអ្នកទាំងនោះ មកវិញឱ្យបានឆាប់កុំពន្យារពេល។ […]