ព័ត៌មានអន្តរជាតិ

Apple គ្រោងបញ្ចេញ iPhone 17 Air នាឆ្នាំក្រោយ

Liny Chan August 14, 2024 14/08/2024

(បរទេស)៖ ស្របពេលដែលក្រុមហ៊ុនយក្សអាមេរិក Apple គ្រោងបញ្ចេញ iPhone 16 ក្នុងខែកញ្ញាខាងមុខ នៅពេលនេះស្រាប់តែមានរបាយការណ៍ថ្មីពីត្រកូល iPhone 17 ត្បិតក្រុមហ៊ុននេះត្រូវបានរាយការណ៍មកថា មានគម្រោងបញ្ចេញ iPhone 17 Air នាឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ Gizmo China។ ដំណឹងនេះគឺត្រូវបានបង្ហើបដោយលោក Mark Gurman ដែលជាអ្នកវិភាគល្បីម្នាក់ប្រចាំនៅស្ថាប័នសារព័ត៌មាន Bloomberg។ លោកបាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងប្រកាសស្មាតហ្វូនជំនាន់ថ្មី ultra-thin iPhone 17 model ហើយក៏អាចនឹងមានម៉ូដែល «Air» ផងដែរ។ ម៉ូដែលថ្មីទាំងពីរនេះ អាចនឹងត្រូវបានគេប្រើប្រាស់ឈ្មោះដូចគ្នាជាមួយនិង iPhone 17 និង iPhone 17 Pro អញ្ចឹងដែរ។ លោក Gurman បានព្យាករណ៌ថា សម្រាប់ម៉ូដែលថ្មី ultra-thin អាចនឹងមានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាងម៉ូដែល iPhone 12/13 mini និង iPhone 14/15/16 […]

TikTok ចាប់ផ្តើមបន្ថែមមុខងារពិសេស ក្រៅពីផ្ញើសារ គឺអាចបង្កើតក្រុមជជែកកំសាន្ត

Liny Chan August 13, 2024 13/08/2024

(បរទេស)៖ កម្មវិធីវីដេអូខ្លីៗដ៏ពេញនិយម TikTok ត្រូវបានគេមើលឃើញថា ចាប់ផ្តើមមានសេវាកម្មផ្ញើសារដ៏ពេញនិយម មិនខុសពី WhatsApp របស់ Meta និង Messages របស់ Apple ឡើយ ខណៈនៅថ្ងៃចន្ទដើមសប្តាហ៍នេះក្រុមហ៊ុនបានប្រកាសថា ខ្លួនកំពុងបន្ថែមមុខងារថ្មី គឺការជជែកជាក្រុមទៅក្នុងវេទិការបស់ខ្លួន។ ពោលអ្នកប្រើប្រាស់កម្មវិធី TikTok អាចបង្កើតក្រុមជជែកកំសាន្តបានជាមួយសមាជិករហូតដល់៣២នាក់។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch។ ខណៈពេលដែលអ្នកប្រើប្រាស់ចែករំលែកវីដេអូលើ TikTok ជាមួយគ្នានោះពួកគេក៏អាចបង្កើតក្រុមជជែកកំសាន្តបានដែរ ក្រោយ TikTok អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលមកបទពិសោធន៍ថ្មីមួយនេះលើវេទិការបស់ខ្លួន។ បើនិយាយទៅ ក្រៅពីការទស្សនាវីដេអូកំសាន្ត អ្នកប្រើប្រាស់អាចបង្កើតទំនាក់ទំនងជាមួយគ្នាតាមរយៈការផ្ញើសារ ឬបង្កើតក្រុមជជែកកំសាន្តដោយងាយស្រួល។ ទោះបីជាយ៉ាងណាក៏ដោយការបង្កើតក្រុមនេះ គឺក្រុមមានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុលើសពី១៥ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន TikTok ក៏បានប្រកាសថា ខ្លួនបន្ថែមវិធានការសុវត្ថិភាពពិសេសនានា ដើម្បីការពារក្មេងជំទង់ដែលមានអាយុចន្លោះពី ១៦ទៅ ១៧ឆ្នាំ ពីហានិភ័យនានា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ៉ីរ៉ង់ទាត់ចោលការអំពាវនាវរបស់អឺរ៉ុប ដែលចង់ឱ្យអត់ធ្មត់កុំវា-យប្រហា-រស-ងសឹក លើអ៉ីស្រាអែល

Liny Chan August 13, 2024 13/08/2024

(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ នាថ្ងៃអង្គារនេះបាននិយាយថា ការអំពាវនាវរួមគ្នាពីសំណាក់បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ឱ្យអ៉ីរ៉ង់ប្រកាន់ភាពអត់ធ្មត់កុំវាយប្រហារសងសឹក លើអ៉ីស្រាអែល គឺខ្វះហេតុផលត្រឹមត្រូវ និងផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ដោយគ្មានការជំទាស់អ្វីទាំងអស់ ចំពោះឧក្រិដ្ឋកម្មរបស់អ៉ីស្រាអែល សេចក្តីថ្លែងការណ៍រួមរបស់ប្រទេស EU ទាំង៣ បានទាមទារដោយឥតការគោរពទាល់តែសោះ ឱ្យអ៉ីរ៉ង់កុំឆ្លើយតប​ចំពោះសកម្មភាពរំលោភបំពាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។ ជាមួយគ្នានេះ លោក Kanaani បានបន្តថា ទីក្រុងតេហេរ៉ង់មានការតាំងចិត្តខ្ពស់ ដើម្បីចាត់វិធានការលើអ៉ីស្រាអែល ហើយបាន​អំពាវនាវឱ្យទីក្រុងប៉ារីស បែរឡាំង និងឡុងដ៍ ក្រោកឈរប្រឆាំងសង្រ្គាមរបស់អ៉ីស្រាអែល នៅដែនដីប៉ាឡេស្ទីនហ្កាហ្សា។ លោក Kanaani បានបន្ថែមទៀតថា ភាពអសកម្មនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បូករួមជាមួយការគាំទ្រផ្នែកនយោបាយ ​និងយោធាយ៉ាងទូលំទូលំរបស់រដ្ឋាភិបាលក្រុមប្រទេសលោកខាងលិច ចំពោះអ៉ីស្រាអែល គឺជាកត្តាចម្បងបំផុត ដែលស្ថិតនៅពីក្រោយ ការរីករាលនៃវិបត្តិហ្កាហ្សា ក្នុងតំបន់មជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបទាំង៣ កាលពីថ្ងៃចន្ទសប្តាហ៍នេះ […]

សហរដ្ឋអាមេរិក ស្នើតួកគីបញ្ចុះបញ្ចូលអ៉ីរ៉ង់ ឱ្យបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា

Liny Chan August 13, 2024 13/08/2024

(អង់ការ៉ា)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគី លោក Jeff Flake បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្នើតួកគី និងសម្ព័ន្ធមិត្តដទៃដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ ជួយបញ្ចុះបញ្ចូលអ៉ីរ៉ង់ឱ្យបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ ២០២៤។ នៅឯវេទិកាតុមូលជាមួយក្រុមអ្នកកាសែត ក្នុងទីក្រុង Istanbul ខណៈដែលដល់ពេលត្រូវបញ្ចប់អាណត្តិបេសកកម្ម ក្នុងប្រទេសតួកគី លោក Flake គូសបញ្ជាក់ថា «យើងបានស្នើដល់សម្ព័ន្ធមិត្តទាំងអស់ ដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ ជួយបញ្ចុះបញ្ចូលពួកគេ (អ៉ីរ៉ង់) ឱ្យបន្ធូរបន្ថយភាពតានតឹង រួមទាំងតួកគីផ្ទាល់»។ ដោយលើកឡើងពី ការចូលរួមសម្របសម្រួល របស់តួកគី ក្នុងនាមទីក្រុងវ៉ាស៉ីនតោន លោកបន្ថែមថា «ពួកគេកំពុងធ្វើអ្វីដែលអាចធ្វើបាន ដើម្បីប្រាកដថា មិនមានភាពតានតឹងបន្ថែម ហើយពួកគេហាក់ដូចជាមានទំនុកចិត្តជាងយើងថា វានឹងមិនកើនឡើងទៀតនោះទេ»។ គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក Flake ធ្វើឡើងខណៈដែលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹង លទ្ធភាពវាយប្រហារសងសឹកពីអ៉ីរ៉ង់ ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោយការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស ក្នុងទីក្រុងតេហេរ៉ង់ និងមេបញ្ជាការរបស់ក្រុម Hezbollah នៅលីបង់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

TOP NEWS: អំពើហិ-ង្សាផ្ទុះឡើងនៅប្រទេសបង់ក្លាដែស ប្រឆាំងសហគមន៍អ្នកកាន់សាសនាហិណ្ឌូ ក្រោយអតីតនាយករដ្ឋមន្រ្តី លោកស្រី Hasina ត្រូវបានទម្លាក់ចេញពីអំណាច

Liny Chan August 13, 2024 13/08/2024

(ដាក្កា)៖ ចាប់តាំងតែពីអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានបង្ខំឱ្យលាលែងពីតំណែង និងរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ដោយសារតែការផ្ទុះបាតុកម្ម យ៉ាងកក្រើកមក ក្រុមអ្នកគាំទ្រ​និងអ្នកធ្លាប់បម្រើការឱ្យរដ្ឋាភិបាល របស់លោកស្រី ជាពិសេសសហគមន៍អ្នកកាន់សាសនាហិណ្ឌូ បានប្រឈមការវាយប្រហារ និងអំពើហិង្សាសងសឹក ដែលហាក់គ្មានការអើពើទប់ស្កាត់ពីអាជ្ញាធរឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤។ សមាជិកនៃសហគមន៍ហិណ្ឌូ ដែលជាជនជាតិភាគតិចនៅបង់ក្លាដែស បាននិងកំពុងប្រឈមហានិភ័យខ្លាំង ដោយសារតែ​តាំងពីដើមមក ពួកគេបានគាំទ្រគណបក្ស Awami League របស់លោកស្រី Hasina ខណៈប្រទេសអាស៉ីខាងត្បូងមួយនេះ មានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៉ីស្លាម។ គិតតាំងពីលោកស្រី Hasina ត្រូវបានទម្លាក់ពីអំណាចកាលពីថ្ងៃទី៥ ខែសីហា មានការវាយប្រហារ​យ៉ាងហោចណាស់២០០ករណី នៅតាមស្រុកចំនួន៥៥ ប្រឆាំងនឹងអ្នកកាន់សាសនាហិណ្ឌូ ក៏ដូចជាអ្នកកាន់សាសនាភាគតិច ដទៃទៀត។ យ៉ាងណាមិញ បើតាមការយល់ឃើញរបស់អ្នកជំនាញ វាហាក់ពិបាកក្នុងការកំណត់ឱ្យជាក់ច្បាស់ នៃដើមចមចម្បងដែលជំរុញឱ្យផ្ទុះ​អំពើហិង្សាទាំងនោះ។ អ្នកជំនាញម្នាក់គឺលោក Thomas Kean បានលើកឡើងថា ករណីវាយប្រហារមួយចំនួន គឺប្រហែល​ពាក់ព័ន្ធនឹងជំនឿសាសនាមែន ប៉ុន្តែអ្នកកាន់សាសនាហិណ្ឌូជាច្រើន នៅបង់ក្លាដែស មានទំនាក់ទំនងជាមួយបក្ស Awami […]

នាយករដ្ឋមន្ត្រីអង់គ្លេស ប្រាប់ប្រធានាធិបតីអ៉ីរ៉ង់៖ សង្រ្គាមមិនស្ថិតក្នុងផលប្រយោជន៍របស់នរណាម្នាក់ ឡើយ

Liny Chan August 13, 2024 13/08/2024

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃចន្ទ ទី១២ ខែសីហា ដោយស្នើសុំឱ្យរូបលោកបញ្ចៀសការវាយប្រហារលើអ៉ីស្រាអែល ពីព្រោះសង្រ្គាមមិនស្ថិតក្នុងផលប្រយោជន៍របស់នរណាម្នាក់នោះទេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស កិច្ចសន្ទនារវាងលោក Starmer ជាមួយលោក Pezeshkian ធ្វើឡើងក្រោមក្របខណ្ឌដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុង តំបន់មជ្ឈិមបូព៌ា ចំពោះមុខការគំរាមសងសឹកពីអ៉ីរ៉ង់ និងក្រុមហេសបូឡា ប្រឆាំងនឹងអ៉ីស្រាអែល ជុំវិញការសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh លើទឹកដីអ៉ីរ៉ង់ និងមេបញ្ជាការក្រុមហេសបូឡា លោក Fuad Shukr ក្នុងទីក្រុងបេរូត ប្រទេសលីបង់។ ក្នុងកិច្ចសន្ទនានោះដែរ លោក Starmer បានប្រាប់ លោក Pezeshkian ថាលោកផ្ទាល់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងសព្វថ្ងៃ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ បន្ធូរបន្ថយជម្លោះ ព្រមទាំងបញ្ចៀសការប្រឈមមុខដាក់គ្នា។ សារព័ត៌មាន Sky News ដែលបានរាយការណ៍មុនគេពីកិច្ចសន្ទនារវាងលោក Starmer និងលោក […]

អង្គការ OPEC កាត់បន្ថយការព្យាករកំណើនតម្រូវការប្រេងឆៅ នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥

Liny Chan August 13, 2024 13/08/2024

(ក្រុងឡុងដ៍)៖ អង្គការ OPEC កាលពីថ្ងៃចន្ទ បានកាត់បន្ថយការព្យាកររបស់ខ្លួន សម្រាប់កំណើនតម្រូវការប្រេងពិភពលោក ក្នុងឆ្នាំ២០២៤ ដោយលើកឡើងពីការរំពឹងទុកកាន់តែទាប សម្រាប់ប្រទេសចិន ហើយការកាត់បន្ថយការព្យាករនេះ បង្ហាញពីភាពលំបាកសម្រាប់អង្គការនេះ រួមជាមួយប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដែលហៅថាអង្គការ OPEC + ក្នុងការបង្កើនផលិតកម្មប្រេងចាប់ពីខែតុលា។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការទម្លាក់ការព្យាករនេះ គឺជាការទម្លាក់លើកដំបូង សម្រាប់ឆ្នាំ២០២៤ របស់អង្គការ OPEC គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣មក ហើយកើតមានឡើងបន្ទាប់ពីមានសញ្ញាកាន់តែខ្លាំងថា តម្រូវការប្រេងនៅក្នុងប្រទេសចិន បានធ្លាក់ចុះទាបជាងការរំពឹងទុក ដោយសារតែការថមថយការប្រើប្រាស់ប្រេងម៉ាស៊ូត និងខណៈពេលដែលវិបត្តិនៅក្នុងវិស័យអចលនទ្រព្យ ដាក់បន្ទុកលើសេដ្ឋកិច្ច។ នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ អង្គការប្រទេសនាំចេញប្រេង OPEC បានឱ្យដឹងថា តម្រូវការប្រេងពិភពលោកនឹងកើនឡើងចំនួន ២,១លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៤ ដែលធ្លាក់ចុះពីកំណើន ២,២៥លានបារ៉ែលដែលបានរំពឹងទុកកាលពីខែមុន។ អង្គការ OPEC បានឱ្យដឹងនៅក្នុងរបាយការណ៍នេះថា៖ «ការទម្លាក់ការព្យាករបន្តិចនេះឆ្លុះបញ្ចាំង ពីទិន្នន័យជាក់ស្តែង ដែលទទួលបានសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ និងក្នុងករណីខ្លះសម្រាប់ត្រីមាសទីពីរ ក៏ដូចជាការថយចុះការរំពឹងទុកសម្រាប់កំណើនតម្រូវការ ប្រេងរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤»។ នៅក្នុងរបាយការណ៍ដដែលនេះ អង្គការ OPEC ក៏បានកាត់បន្ថយការព្យាករកំណើនតម្រូវការប្រេង សម្រាប់ឆ្នាំក្រោយមកត្រឹម ១,៧៨លានបារ៉ែលក្នុងមួយថ្ងៃពីចំនួន […]

អ៊ុយក្រែន អះអាងថាកងទ័ពរបស់ខ្លួន ដណ្ដើមបានទឹកដីរុស្ស៉ី ១០០០គីឡូម៉ែត្រក្រឡា

Liny Chan August 13, 2024 13/08/2024

(Reuters)៖ អ៊ុយក្រែន កាលពីថ្ងៃទី១២ ខែសីហា បានអះអាងថាប្រតិបត្តិការវាយលុកឆ្លងដែនរបស់ខ្លួន បានដណ្ដើមគ្រប់គ្រងទឹកដីបាន ១០០០គីឡូម៉ែត្រក្រឡា នៃតំបន់ Kursk របស់រុស្ស៉ី ហើយដែលនេះអាចនឹងបង្ខំឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទទួលយកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ក្នុងពេលដែលរុស្ស៉ី កំពុងបន្តតស៊ូវាយរុញច្រានការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរបស់កងទ័ពអ៊ុយក្រែន អស់រយៈពេលជាង១សប្ដាហ៍មកនេះ មេបញ្ជាការកំពូលរបស់ អ៊ុយក្រែន លោក Oleksandr Syrskyi បានជូនដំណឹងទៅកាន់លោកប្រធានាធិបតី Volodymyr Zelenskiy តាមរយៈប្រព័ន្ធវីដេអូ ថាកងទ័ពអ៊ុយក្រែនកំពុងវាយរុល ទៅមុខក្នុងទឹកដីរុស្ស៉ី។ លោក Syrskyi បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងបន្តដឹកនាំប្រតិបត្តិការវាយលុកមួយក្នុងតំបន់ Kursk។ បច្ចុប្បន្ន យើងគ្រប់គ្រងទឹកដី ប្រហែល ១០០០គីឡូម៉ែត្រក្រឡា នៃទឹកដីសហព័ន្ធរុស្ស៉ី»។ គួរបញ្ជាក់ថា ការអះអាងរបស់លោក Syrskyi ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអភិបាលស្ដីទីនៃតំបន់ Kursk លោក Alexei Smirnov បាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្ដើមគ្រប់គ្រងទីតាំងចំនួន ២៩កន្លែង នៅក្នុងប្រតិបត្តិការវាយឆ្មក់ចូលទឹកដីរុស្ស៉ី។ លោកបន្ថែមថាកងទ័ពអ៊ុយក្រែនវាយចូលដីរុស្ស៉ី បាន ជម្រៅ […]

Foxconn កំពុងជួលបុគ្គលិកថ្មីខ្ទង់ ៥ម៉ឺននាក់បន្ថែមទៀតក្នុងប្រទេសចិន ដើម្បីជំរុញការផលិត iPhone 16

Liny Chan August 12, 2024 12/08/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Apple ត្រូវបានប្រភពជាច្រើនឱ្យដឹងថា ទំនងជានឹងបង្ហាញត្រកូល iPhone 16 នៅខែកញ្ញា ហើយតាមសេចក្តីរាយការណ៍បានកំណត់គោលដៅនាំចេញសរុបចំនួន ៩០លានគ្រឿង។ ថ្មីៗនេះប្រភពពីសារព័ត៌មាន BusinessKorea បានរាយការណ៍ថា ដើម្បីសម្រេចបានគោលដៅផលិតកម្ម ក្រុមហ៊ុនផ្គត់ផ្គង់​ iPhone ដ៏ធំ Foxconn បានជួលបុគ្គលិកថ្មីបន្ថែមទៀតចំនួន ៥០,០០០នាក់ឯណោះនៅរោងចក្រ Zhengzhou របស់ខ្លួនក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ រោងចក្រ Zhengzhou ដែលជារឿយៗត្រូវបានគេហៅថា «iPhone City» ដើរតួយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ដោយទទួលខុសត្រូវក្នុងការប្រមូលផ្តុំ iPhone ប្រមាណ ៨០ភាគរយនៅទូទាំងពិភពលោក។ ប្រកាសនេះ ត្រូវបានចាប់ផ្តើមនៅចុងខែកក្កដា ស្របពេលជាមួយនឹងរដូវកាលផលិតកម្មកំពូល ដែលជាធម្មតាដំណើរការពីខែសីហា ដល់ខែធ្នូ។ ដើម្បីទាក់ទាញបុគ្គលិកថ្មី Foxconn បានដំឡើងប្រាក់ឈ្នួលមួយម៉ោងរបស់ខ្លួនដល់ 25យ៉ន់ (ប្រហែល ៣.៤៩ដុល្លារ) និងបង្កើនប្រាក់លើកទឹកចិត្ត ឬប្រាក់ខែពី ៨៣៥ដុល្លារ ដល់ ១,០៤៤ដុល្លារ។ គួរជម្រាបដែរថា ថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់ចំនួនពីររបស់ Apple គឺ Samsung និង […]

រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស ថាគ្មានផែនការដាក់បម្រាមលើ គណបក្សរបស់អតីតនាយករដ្ឋមន្រ្តី Hasina នោះទេ

Liny Chan August 12, 2024 12/08/2024

(ដាក្កា)៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីមហាផ្ទៃថ្មីរបស់បង់ក្លាដែស បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្ន ដែលកំពុងដឹកនាំប្រទេស មិនមានចេតនាដាក់បម្រាមន​យោបាយ លើគណបក្ស Awami League របស់អតីតនាយករដ្ឋមន្រ្តី Sheikh Hasina ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។ ថ្លែងពាក់ព័ន្ធសេចក្តីរាយការណ៍ព័ត៌មាន ស្តីពីលទ្ធភាពនៃការដាក់បម្រាមលើ គណបក្សនយោបាយរបស់លោកស្រី Hasina លោក Sakhawat Hossain រដ្ឋមន្រ្តីមហាផ្ទៃបង់ក្លាដែសថ្មី បានលើកឡើងដូច្នេះថា «គណបក្ស Awami League បានផ្តល់ការចូលរួមចំណែកច្រើន ក្នុងការកសាងប្រទេស… យើងមិនបដិសេធចំពោះចំណុចនេះឡើយ។ នៅពេលការបោះឆ្នោត មកដល់ ពួកគេគួរតែចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត»។ លោកស្រី Hasina បានលាលែងពីតំណែង និងរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃទី៥ ខែសីហា បន្ទាប់ពីបាតុកម្ម បានផ្ទុះឡើងយ៉ាងកក្រើក ប្រឆាំងការដឹកនាំរបស់លោកស្រី។ លោកស្រី បានកាន់អំណាចជាប់រហូត ចាប់តាំងតែពីឆ្នាំ២០០៩ ហើយទើបតែបានជាប់ឆ្នោតសាជាថ្មី កាលពីខែមករា ដើមឆ្នាំនេះ ក្នុងការបោះឆ្នោត ដែលត្រូវបានបក្សប្រឆាំងធ្វើពហិកា។ […]