ព័ត៌មានអន្តរជាតិ

ភាគហ៊ុន CrowdStrike ធ្លាក់ចុះជាង ៨% ខណៈក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ប្តឹងទាមទារសំណង ដោយសារបញ្ហាបច្ចេកវិទ្យាថ្មីៗនេះ

Liny Chan July 31, 2024 31/07/2024

(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណេត CrowdStrike ត្រូវបានរាយការណ៍មកថា ធ្លាក់ចុះជាង៨% នៅថ្ងៃអង្គារន៍សប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines គ្រោងដាក់ពាក្យប្តឹង​ទាមទារសំណង ជុំវិញបញ្ហាបច្ចេកវិទ្យាដែលបានកើតឡើងនាពេលថ្មីៗនេះ ធ្វើឲ្យគាំងកម្មវិធី Windows នៅជុំវិញពិភពលោក និងធ្វើឲ្យជើងហោះហើរជាច្រើនប្រកាសផ្អាកដំណើរការជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ បញ្ហាគាំងដោយសារកំហុសបច្ចេកវិទ្យានាពេលថ្មីៗនេះ បាននាំឱ្យមានការលុបចោលជើងហោះហើរច្រើនជាង ២,២០០កាលពីថ្ងៃទី១៩ ខែកក្កដា ហើយក្រុមហ៊ុន Delta បានលុបចោលជើងហោះហើរជាង ៦,០០០ចាប់តាំងពីពេលនោះមក។ កម្មវិធី Falcon Sensor របស់ក្រុមហ៊ុន CrowdStrike បានធ្វើឱ្យ Microsoft Windows គាំង និងបង្ហាញអេក្រង់ផ្ទៃពណ៌ខៀវ ជាសញ្ញានៃការមិនដំណើរការ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន Delta បានជួលក្រុមហ៊ុនច្បាប់មួយ ហើយនឹងស្វែងរកសំណងពីក្រុមហ៊ុន Microsoft។ នេះបើតាម CNBC បានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ភ្លាមៗក្រោយមានព័ត៌មាននេះ ភាគហ៊ុនរបស់ CrowdStrike ដែលបានកើនឡើងច្រើនជាងទ្វេដងក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះជាង២៤% ចាប់តាំងពីបញ្ហាកើតឡើង និងបន្តធ្លាក់ចុះជាង៨% […]

UPDATE: អ្នកស្លាប់ក្នុងគ្រោះរអិលបាក់ដី ក្នុងរដ្ឋ Kerala នៃប្រទេសឥណ្ឌា កើនឡើងដល់ជាង ១៥០នាក់

Liny Chan July 31, 2024 31/07/2024

(ញូវដេលី)៖ ការអិលបាក់ដីពាសពេញតំបន់ចម្ការតែ និងភូមិនានានៅឯភាគខាងត្បូងរដ្ឋ Kerala ប្រទេសឥណ្ឌា បានឆក់យកអាយុជីវិតមនុស្សកើនឡើងដល់ ១៥១នាក់ហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ខណៈភ្លៀងធ្លាក់ខ្លាំងភ្លាមៗធ្វើឱ្យបាក់ដីជម្រាលភ្នំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។ ដីតាមជម្រាលភ្នំបានបាក់ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃចន្ទ នៅឯស្រុក Wayanad នៃរដ្ឋ Kerala ដែលគេស្គាល់ថាជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ឥណ្ឌា។ ភាគច្រើននៃជនរងគ្រោះគឺជាកម្មករចម្ការតែ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេដែលរស់នៅតាមផ្ទះតូចៗ ឬជម្រកបណ្តោះអាសន្ន។ អភិបាលរដ្ឋ Kerala លោក Pinarayi Vijayan បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សជាង ៣,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះ ហើយស្នាក់នៅក្នុងជំរំសង្គ្រោះ ៤៥កន្លែង។ បុគ្គលិករាប់រយនាក់ រួមទាំងទាហាន និងកងទ័ពកំពុងប្រើប្រាស់យន្តហោះដ្រូន រួមទាំងសត្វសុនខ ដើម្បីស្វែងរកអ្នកនៅមានជីវិត។ អ្នកនាំពាក្យរបស់រដ្ឋ បានប្រាប់ Reuters ថា មនុស្សចំនួន ១៨៧នាក់កំពុងបាត់ខ្លួននៅឡើយ។ គួរបញ្ជាក់ថា ការរអិលបាក់ដីកាលពីថ្ងៃអង្គារ គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងរដ្ឋ Kerala គិតចាប់តាំងពីឆ្នាំ ២០១៨មក ដោយនៅពេលនោះទឹកជំនន់បានសម្លាប់មនុស្សប្រហែល […]

BREAKING: មេដឹកនាំហាម៉ាស លោក Ismail Haniyeh ត្រូវបានគេធ្វើឃាត នៅក្នុងប្រទេសអ៉ីរ៉ង់

Liny Chan July 31, 2024 31/07/2024

(គែរ)៖ ក្រុមហាម៉ាស នៅថ្ងៃពុធ ទី៣១ ខែកក្កដានេះបានឱ្យដឹងថាមេដឹកនាំរបស់ខ្លួន គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាសបានសម្ដែងមរណទុក្ខចំពោះការស្លាប់របស់លោក Haniyeh ដែលត្រូវបានសម្លាប់ដោយការវាយឆ្មក់របស់ ពួក Zionist (អ៉ីស្រាអែល) លើគេហដ្ឋានរបស់លោកក្នុងទីក្រុងតេហេរ៉ង់។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាលោក Haniyeh បានសម្លាប់នៅក្នុងការវាយប្រហារមួយរបស់ពួក Zionist លើទីស្នាក់ការរបស់លោកក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីលោកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់អ៉ីរ៉ង់ លោក Masoud Pezeshkian។ ព្រមពេលជាមួយគ្នា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏បានទទួលស្គាល់នៅថ្ងៃពុធនេះដែរថាមេដឹកនាំក្រុមហាម៉ាសរូបនេះត្រូវបានសម្លាប់ក្នុងទីក្រុងតេហេរ៉ង់ រួមជាមួយ អង្គរក្សម្នាក់របស់លោក។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «គេហដ្ឋានរបស់របស់លោក Ismail Haniyeh ប្រមុខការិយាល័យនយោបាយរបស់ ចលនាតស៊ូអ៉ីស្លាមហាម៉ាសរងការវាយប្រហារក្នុងទីក្រុងតេហេរ៉ង់ ដោយបណ្ដាលឱ្យរូបលោក និងមនុស្សម្នាក់ក្នុងចំណោមអង្គរក្សរបស់លោកបានស្លាប់»។ ក៏ប៉ុន្តែភ្លាមៗ អ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយ។ ចំណែកឯ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់បញ្ជាក់ថាមូលហេតុស្លាប់របស់លោក Haniyeh កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហរដ្ឋអាមេរិក ព្យាយាមទប់ស្កាត់កុំឱ្យអ៉ីស្រាអែលវាយប្រហារលើរដ្ឋធានីបេរូត ប្រទេសលីបង់

Liny Chan July 30, 2024 30/07/2024

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បាន និងកំពុងដឹកនាំបេសកកម្មការទូតមួយយ៉ាងប្រញាប់ប្រញាល់ ដើម្បីទប់ស្កាត់កុំឱ្យអ៉ីស្រាអែលបើកការវាយប្រហារលើ រដ្ឋធានីបេរូត ឬហេដា្ឋរចនាសម្ព័ន្ធស៊ីវិលសំខាន់ៗណាមួយក្នុងប្រទេសលីបង់ ជាការសងសឹកទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើតំបន់ Golan Heights។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះផ្អែកលើប្រភពពីមន្ត្រីលីបង់ អ៉ីរ៉ង់ មជ្ឈិមបូព៌ា និងមន្ត្រីការទូតអឺរ៉ុប ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ។ តាមក្រុមមន្ត្រីទាំងនេះ ទីក្រុងវ៉ាស៊ីនតោនបានប្រញាប់ប្រញាល់បញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាលីបង់ បន្ទាប់ពី រ៉ុក្កែតមួយគ្រាប់ធ្លាក់ចំទីលានបាល់ទាត់មួយ ក្នុងតំបន់ Golan Heights កាន់កាប់ដោយអ៉ីស្រាអែលសម្លាប់មនុស្ស១២នាក់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ អ៉ីស្រាអែល និងសហរដ្ឋអាមេរិក បានចោទប្រកាន់ថាការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើតំបន់ Golan Heights គឺជាស្នាដៃរបស់ក្រុមហេសបូឡា ប៉ុន្តែ ហេសបូឡា បានប្រកែកថាខ្លួនមិនមែនជាអ្នកនៅពីក្រោយការវាយប្រហារនេះនោះទេ។ ក្រុមមន្ត្រីខាងលើដដែលបានប្រាប់ Reuters​ ថាបេសកកម្មការទូត កំពុងផ្តោតលើការទប់ស្កាត់កុំឱ្យអ៉ីស្រាអែលបើកការវាយប្រហារលើទីប្រជុំជននៃទីក្រុងបេរូត ឬតំបន់ភាគខាងត្បូងនៃជាយទីក្រុងមួយនេះដែលជាមូលដ្ឋាន របស់ក្រុមហេសបូឡា ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាអាកាសយានដ្ឋាន ឬស្ពានជាដើម។ គួរបញ្ជាក់ថា ក្រុមមន្ត្រីអ៉ីស្រាអែល បាននិយាយថាប្រទេសរបស់ពួកគេត្រូវតែឱ្យហេសបូឡាសងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម តែក៏មិនចង់ឱ្យសង្រ្គាម ក្នុងតំបន់ទាំងមូលផ្ទុះឡើងនោះដែរ។ ក៏ប៉ុន្តែ ប្រភពពីមន្ត្រីមជ្ឈិមបូព៌ា និងអឺរ៉ុបដែល Reuters […]

Paris2024៖ អត្តពលិកជប៉ុន នៅបន្តនាំមុខកំពូលតារាងមេដាយ មានមាស ៦គ្រឿង គិតត្រឹមថ្ងៃទី៣០ នេះ

Liny Chan July 30, 2024 30/07/2024

(បារីស)៖ ក្រុមអត្តពលិកជប៉ុន នៅតែបន្តនាំមុខកំពូលតារាងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះរដូវក្តៅ Olympics Paris 2024 ដោយមានសរុប ១២គ្រឿង ជាមួយមេដាយមាស ៦គ្រឿង ខណៈក្រុមម្ចាសផ្ទះបារាំង ឡើងឈរលេខ២ ដោយមានមេដាយសរុប ១៦គ្រឿង តែមានមេដាយមាសតែ ៥គ្រឿង។ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រុមអត្តពលិកចិន ឈរលេខ៣ រកបានមេដាយសរុប ១២គ្រឿងមានមេដាយមាស ៥គ្រឿង ខណៈក្រុមអត្តពលិកអូស្រ្តាលី និងកូរ៉េខាងត្បូង រកបានមេដាយសរុប ៩គ្រឿង និងមេដាយមាស ៥គ្រឿងស្មើគ្នាបណ្តោះអាសន្ន ដ្បិតក្រុមអត្តពិលសហរដ្ឋអាមេរិក រកបានមេដាយសរុបដល់ទៅ ២០គ្រឿងច្រើនជាងគេ គិតត្រឹមការចាប់ផ្តើមបាន ៥ថ្ងៃមកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Foxconn ចាប់ផ្តើមផលិតរថយន្តអគ្គិសនីសាកល្បង នៅរោងចក្រក្នុងខេត្ត Zhenzhou ប្រទេសចិន

Liny Chan July 29, 2024 29/07/2024

(បរទេស)៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់តៃវ៉ាន់ Foxconn និងត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ធំជាងគេរបស់ Apple បានបោះជំហានឈានមួយកម្រិតទៀតហើយ ក្រោមកិច្ចខិតខំប្រឹងប្រែងទៅផលិតរថយន្តរថយន្តអគ្គិសនី។ ក្រុមហ៊ុននេះ បានប្រកាសនាពេលថ្មីៗនេះថា នឹងចាប់ផ្តើមការផលិតសាកល្បងសម្រាប់រថយន្តអគ្គិសនី និងថ្ម solid-state នៅក្នុងខេត្ត Zhangzhou ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Car News China។ កាលពីសប្តាហ៍មុនក្រុមហ៊ុនមេរបស់ Foxconn គឺ Hon Hai Technology Group បានរាយការណ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយរដ្ឋាភិបាលខេត្ត Henan។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Foxconn នឹងបង្កើតរោងចក្រផលិតសាកល្បងសម្រាប់រថយន្តអគ្គិសនី និងអាគុយប្រភេទ Solid-State ក្នុងតំបន់ Zhangzhou Airport Economic Comprehensive Experimental Zone។ មជ្ឈមណ្ឌលផលិតសាកល្បង EV នេះទៀតសោតគ្រោងនឹងបង្កើតខ្សែសង្វាក់ផលិតកម្មលំដាប់ថ្នាក់ពិភពលោក សម្រាប់រថយន្តថាមពលថ្មី ឬ New Energy Vehicle។ គេបានដឹងថា Foxconn មិនមែនទើបតែបោះជំហ៊ានចូលក្នុងវិស័យរថយន្តអគ្គិសនីនោះទេ […]

Paris 2024៖ ជប៉ុន កំពុងនាំមុខគេពីតារាងមេដាយអូឡាំពិក គ្រាដែលម្ចាស់ផ្ទះបារាំង ឈរលេខ៤

Liny Chan July 29, 2024 29/07/2024

(ប៉ារីស)៖ ក្រុមអត្តពលិកនៃប្រទេសជប៉ុន បានកំពុងនាំមុខគេបណ្តោះអាសន្ន ក្នុងតារាងចំណាត់ថ្នាក់មេដាយអូឡាំពិក រដូវក្តៅ Summer Olympic Games 2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង គិតត្រឹមថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤។ គិតត្រឹមពេលនេះ ប្រទេសស្ថិតទ្វីបអាស៊ីមួយនេះ ដណ្តើមបានមេដាយសរុប ៧គ្រឿង ជាមួយនឹងមេដាយមាស ៤គ្រឿង ប្រាក់២ និងសំរឹទ្ធ១ ផងដែរ ដ្បិតម្ចាស់ផ្ទះបារាំងឈរនៅលេខរៀងទី៤ ដោយឈ្នះមេដាយសរុប ៨គ្រឿង តែបានមេដាយមាសតែ ៣គ្រឿង នៅពេលអូស្រ្តាលីឈរលេខ២ និងអាមេរិកលេខ៣។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។ គួរបញ្ជាក់ផងថា ការប្រកួតប្រជែងមេដាយបានកំពុងធ្វើឡើងជារៀងរាល់ថ្ងៃតែម្តងទាំង ៣២ប្រភេទកីឡានៅ Olympic លើកទី៣៣ ក្រោយពិធីបើកការប្រកួតផ្លូវការធ្វើឡើងនាថ្ងៃទី២៦ ខែកក្កដាមក រហូតដល់ថ្ងៃបិទការប្រកួតទាំងស្រុងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចុងឆ្នាំ២០២៤នេះ ខ្លាធំ៤ក្បាលនឹងបញ្ជូនពីឥណ្ឌាមកកម្ពុជា ដែលជាគម្រោងស្តារសត្វខ្លាធំនៅព្រៃជួរភ្នំក្រវាញឡើងវិញ

Liny Chan July 29, 2024 29/07/2024

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) សុទ្ធតែបានបញ្ជាក់ថា នៅចុងឆ្នាំ២០២៤នេះ សត្វខ្លាធំឬខ្លាដំបងចំនួន៤ក្បាល នឹងត្រូវបញ្ជូនពីប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា ដែលជាការអនុវត្តគម្រោងស្តារសត្វខ្លាធំនៅក្នុងព្រៃជួរភ្នំក្រវាញឡើងវិញ។ ការបញ្ជាក់កាន់តែច្បាស់នេះធ្វើឡើងក្នុងពិធីប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅសួនកម្សាន្ត Coconut Park កោះពេជ្រ រាជធានីភ្នំពេញ។ លោកស្រី ទេវ្យានី ខូប្រាហកាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានរំឭកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា និងឥណ្ឌាបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា។ ដូច្នេះការបញ្ជូនសត្វខ្លាធំមកឲ្យរស់នៅក្នុងព្រៃនៃប្រទេសកម្ពុជានេះ គឺជាការអនុវត្តគម្រោងស្តារសត្វខ្លាធំនៅព្រៃជួរភ្នំក្រវាញឡើងវិញ។ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត បានឲ្យដឹងថា សត្វខ្លាំធំ ឬខ្លាដំបងទាំង៤ក្បាល ដែលគ្រោងនាំចូលពីប្រទេសឥណ្ឌា នឹងដឹកជញ្ជូនដល់ប្រទេសកម្ពុជានៅចុងឆ្នាំ២០២៤នេះ។ ក្នុងចំណោមសត្វខ្លាំធំ ឬខ្លាដំបងទាំង៤ក្បាលនោះ មានឈ្មោល១ក្បាល និងញី៣ក្បាល។ លោកបានបន្តថា ក្រសួងបរិស្ថាន […]

ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី ហារីស រៃប្រាក់បាន ២០០លានដុល្លារ ក្នុងពេលមួយសប្ដាហ៍

Liny Chan July 29, 2024 29/07/2024

(វ៉ាស៊ីនតោន)៖ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដាថាពួកគេរៃប្រាក់ បាន ២០០លានដុល្លារ និងជ្រើសរើសបានអ្នកធ្វើការស្ម័គ្រចិត្តថ្មី ១៧០ ០០០នាក់ ក្នុងពេលមួយសប្ដាហ៍ ចាប់តាំងពីលោកស្រីប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឱ្យ គណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីសាឡើងវិញ ហើយបានប្រកាសផ្ដល់ការគាំទ្រដល់លោកស្រី ហារីស ជាបេក្ខជន ជំនួសរូបលោក ដើម្បីប្រកួតតតាំងជាមួយបេក្ខជនប្រធានាធិបតីខាងសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Rob Flaherty ជាអនុប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី ហារីស បានសរសេរថា «ក្នុងពេលមួយសប្ដាហ៍ ចាប់តាំងពីយើងចាប់ផ្ដើម យុទ្ធនាការឃោសនាបោះឆ្នោត @KamalaHarris រៃប្រាក់បាន ២០០លានដុល្លារ ហើយក្នុងប្រាក់ទាំងនេះមាន ៦៦ភាគរយបានមកពីម្ចាស់ឧបត្ថម្ភថ្មីៗ។ មិនតែប៉ុណ្ណោះ យើងក៏ជ្រើសរើសបានអ្នកធ្វើការស្ម័គ្រចិត្តថ្មី ១៧០ ០០០នាក់ផងដែរ»។ គួរបញ្ជាក់ថា ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ […]

លីបង់៖ អាកាសយានដ្ឋាន Beirut លុបចោលជើងហោះហើរ ខណៈភ័យខ្លាចពីការសងសឹករបស់អ៉ីស្រាអែល

Liny Chan July 29, 2024 29/07/2024

(បេរូត)៖ ជើងហោះហើរមួយចំនួននៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបេរូត នៃប្រទេសលីបង់ ត្រូវបានលុបចោល ឬពន្យារពេល ដោយក្រុមហ៊ុនអាកាសចរណ៍លីបង់ Middle East Airlines (MEA) បាននិយាយថាផលរំខាននេះមានជាប់ពាក់ព័ន្ធនឹងហានិភ័យធានារ៉ាប់រង ខណៈភាពតានតឹងកើនឡើងកាន់តែក្ដៅរវាងអ៉ីស្រាអែល និងក្រុម Hezbollah។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមគេហទំព័រតាមដានជើងហោះហើរ Flightradar24 ក្រុមអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បានលុបចោលជើងហោះហើរចំនួន៣ឆ្ពោះទៅកាន់ទីក្រុងបេរូត ដែល មានកាលវិភាគនៅរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដានេះ។ Flightradar24 បានឱ្យដឹងទៀតថាក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines បានលុបចោលជើងហោះហើរ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈក្រុមហ៊ុនអាកាសចរណ៍ក្រិក Aegean Airlines ក្រុមហ៊ុន Ethiopian Air និងក្រុមហ៊ុនអាកាសចរណ៍ Middle East Airlines របស់លីបង់ សុទ្ធតែបានលុបចោលជើងហោះហើរដែលមានកាលវិភាគចុះចតនៅទីក្រុងបេរូត នៅថ្ងៃចន្ទនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គ្រាប់រ៉ុក្កែតមួយគ្រាប់បានផ្ដាច់ជីវិតមនុស្ស ១២នាក់ នៅក្នុងតំបន់ Golan Heights គ្រប់គ្រងដោយអ៉ីស្រាអែល ដោយបង្កឱ្យមាន ការព្រួយបារម្ភពីហានិភ័យនៃការផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ អ៉ីស្រាអែល និងសហរដ្ឋអាមេរិកចោទប្រកាន់ថាការវាយប្រហារនេះគឺស្នាដៃរបស់ក្រុម […]