(បរទេស)៖ ក្រុមហ៊ុន Crowdstrike ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនយក្សមួយផ្តោតសំខាន់ទៅលើផ្នែកសន្តិសុខការពារតាមប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយទាំងវិស័យធនាគារ, ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនទូគមនាគមន៍ និងសេវាកម្មសំខាន់ៗផ្សេងៗទៀត។ ដូចទស្សនិកជនបានជ្រាប់ហើយថា កាលពីសប្តាហ៍មុនក្រុមហ៊ុន CrowdStrike ដែលជាអ្នករ៉ាប់រងសន្តិសុខអ៊ីនធឺណិតរបស់ក្រុមហ៊ុន Microsoft បានបង្កកំហុសមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់សេវាកម្មរបស់ Microsoft ជាប់គាំងកម្មវិធីប៉ះពាល់ដល់វិស័យធំៗជាច្រើនទូទាំងពិភពលោក។ ដោយឡែកនៅពេលនេះ មានរបាយការណ៍មកថា អ្នកតំណាងមកពីគណបក្សសាធារណរដ្ឋអំពាវនាវឱ្យនាយកប្រតិបត្តិ CrowdStrike លោក George Kurtz ផ្តល់សក្ខីកម្មចំពោះបញ្ហានេះ ខណៈតម្លៃភាគហ៊ុនគឺធ្លាក់ចុះខ្ទង់១៣% ភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ អ្នកតំណាងមកពីគណបក្សសាធារណរដ្ឋនៅថ្ងៃចន្ទដើមសប្តាហ៍នេះ តាមរយៈសេចក្តីថ្លែងការណ៍មួយ បានអំពាវនាវដល់ក្រុម CrowdStrike រួមទាំងនាយកប្រតិបត្តិលោក George Kurtz ផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភាអាមេរិក ស្តីពីសន្តិសុខក្នុងស្រុក ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុននេះបានធ្វើបច្ចុប្បន្នភាពកម្មវិធី (Update) ធ្វើឲ្យប៉ះពាល់ដល់ Windows ទ្រង់ទ្រាយធំនៅទូទាំងពិភពលោក។ អ្នកតំណាងឈ្មោះ Mark Green, R-Tenn ប្រធានគណៈកម្មាធិការសន្តិសុខក្នុងស្រុក, និង Rep. Andrew Garbarino, […]