ព័ត៌មានអន្តរជាតិ

Samsung បន្តនាំមុខគេជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនបំផុតក្នុងត្រីមាសទី២ ឆ្នាំ២០២៤

Liny Chan July 19, 2024 19/07/2024

(បរទេស)៖ របាយការណ៍ថ្មីពីក្រុមហ៊ុន Canalys បានបង្ហាញថា ទីផ្សារស្មាតហ្វូនសកលឈានដល់ការកើនឡើងជាលើកទី៣ ជាប់ៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ (ចន្លោះខែមេសា ដល់ខែ មិថុនា) មានចំនួនសរុប ២៨៨លានគ្រឿង កើនឡើងប្រមាណ ១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ យោងតាមតារាងទីផ្សារស្មាតហ្វូនបានបង្ហាញពីចំណែកទីផ្សារសកលរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗទាំង ៥ ដោយក្នុងនោះរួមមាន ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់លេខ ១ កាន់កាប់ចំណែកទីផ្សារ ១៨ភាគរយ, Apple កាន់កាប់ចំណែកទីផ្សារ ១៦ភាគរយ, Xiaomi កាន់កាប់ចំណែកទីផ្សារ ១៥ភាគរយ, vivo កាន់កាប់ចំណែកទីផ្សារ ៩ភាគរយ និង Transsion កាន់កាប់ចំណែកទីផ្សារ ៩ភាគរយ ដូចគ្នា ហើយក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងៗទៀតបូកបញ្ចូលគ្នាបានរហូតដល់ ៣៣ភាគរយឯណោះ។ គួរជម្រាបដែរថា ការកើនឡើងនៃចំនូនលក់របស់ Samsung គឺដោយសារតែការផ្សព្វផ្សាយមុខងារ Galaxy AI នៅលើ Galaxy S24 series និងការប្រកាសចេញ Galaxy A series […]

មាសឡើងថ្លៃខ្ពស់ ខណៈមានការរំពឹងថាធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់

Liny Chan July 19, 2024 19/07/2024

(វ៉ាស៊ីនតោន)៖ តម្លៃមាសបានឡើងថ្លៃជិតដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលពាណិជ្ជករមាសបានរំពឹងថាធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ដែលធ្វើឱ្យតម្លៃប្រាក់ដុល្លារ និងទិន្នផលមូលបត្របំណុលរបស់រតនាគារធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ តម្លៃមាសម្រាប់ការជួញដូរភ្លាមៗបានកើនឡើង ០,៣ភាគរយដោយជួញដូរក្នុងតម្លៃ ២ ៤៦៤,៩ដុល្លារក្នុងមួយអោន (៨,៣ជី) នៅល្ងាចថ្ងៃព្រហស្បតិ៍ និងបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានគឺ ២ ៤៨៣,៦ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធ។ តម្លៃមាសក្នុងកិច្ចសន្យាអនាគតនៅអាមេរិកក៏បានឡើងថ្លៃផងដែរគឺកើនឡើង ០,៣ភាគរយដល់ ២ ៤៦៨,២ដុល្លារក្នុងមួយអោន។ លោក Lukman Otunuga អ្នកវិភាគស្រាវជ្រាវជាន់ខ្ពស់មកពីក្រុមហ៊ុន FXTM បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «មាសនៅតែបន្តមានតម្លៃខ្ពស់ដោយសារការរំពឹងទុកកាន់តែខ្លាំងថានឹងមានការទម្លាក់អត្រាការប្រាក់នៅសហរដ្ឋអាមេរិកនៅឆ្នាំនេះ។ ការអត្ថាធិប្បាយនាពេលថ្មីៗដោយមន្ត្រីធនាគារកណ្តាលអាមេរិកកាន់តែធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃខ្លាំង ហើយការធ្លាក់ចុះទិន្នផលមូលបត្របំណុលរបស់រតនាគារបានធ្វើឱ្យមានចំណាប់អារម្មណ៍លើមាសកាន់តែខ្លាំង»។ យោងតាមរ៉យទ័រ ក្រុមអ្នកវិភាគបានឱ្យដឹងថា តម្លៃមាសនឹងបន្តជួញដូរកាន់តែខ្ពស់ក្នុងអំឡុងឆមាសទីពីរក្នុងឆ្នាំ២០២៤នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីសាធារណរដ្ឋ ជាផ្លូវការ

Liny Chan July 19, 2024 19/07/2024

(Milwaukee, សហរដ្ឋអាមេរិក)៖ លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា (ម៉ោងនៅសហរដ្ឋអាមេរិក) បានទទួលយកការតែងតាំងរូបលោក ជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋជាផ្លូវការ ប៉ុន្មានថ្ងៃបន្ទាប់ពីរូបលោកគេចផុតពីការប៉ុនប៉ងធ្វើឃាត អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ថ្លែងទៅកាន់សមាជជាតិនៃគណបក្សសាធារណរដ្ឋ ក្នុងទីក្រុង Milwaukee លោក​ ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «នៅយប់នេះ ជាមួយជំនឿ និងភក្ដីភាព ខ្ញុំពិតជាមានកិត្តិយសទទួលយកការតែងតាំងរបស់អ្នកទាំងអស់គ្នា សម្រាប់ខ្ញុំធ្វើជាបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិក»។ ឆ្លៀតឱកាសនោះ លោក ត្រាំ ក៏បានរំឮកឡើងវិញផងដែរពីព្រឹត្តិការណ៍ដ៏រន្ធត់កាលពីសប្ដាហ៍មុន។ «ខ្ញុំសឹងតែមិនជឿនោះទេថាអាចឈរទីនេះនៅយប់នេះ។ មានឈាមហូរនៅគ្រប់ទីកន្លែង ក៏ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព ពីព្រោះព្រះជាម្ចាស់ឈរនៅខាងខ្ញុំ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ត្រាំ។ គួរបញ្ជាក់ថា គណបក្សសាធារណរដ្ឋ កាលពីថ្ងៃទី១៥ ខែកក្កដា​បានប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួនជាផ្លូវការ ដើម្បី ប្រកួតប្រជែងជាមួយលោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ ព្រមពេលជាមួយគ្នា សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance ត្រូវបានតែងតាំងជាបេក្ខជនអនុប្រធានាធិបតីរបស់លោក […]

កូរ៉េខាងត្បូង ចាក់មេក្រូរិះគន់លោក គី​ម ជុងអ៊ុន ព្រមទាំងចមៀង K-Pop និងព័ត៌មានពិភពលោក តម្រង់ទៅកូរ៉េខាងជើង

Liny Chan July 19, 2024 19/07/2024

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៩ ខែកក្កដានេះបាននិយាយថាខ្លួនបានចាក់មេក្រូឃោសនារិះគន់របបដឹកនាំលោក គី​ម ជុងអ៊ុន តម្រង់ទៅកាន់កូរ៉េខាងជើង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាការឆ្លើយតបទៅនឹងការបង្ហោះបាឡុងផ្ទុកសំរាមដោយទីក្រុងព្យុងយ៉ាង ចូលទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ឧបករណ៍បំពងសំឡេង រួមទាំងបាឡុងដែលត្រូវបានក្រុមសកម្មជនកូរ៉េខាងត្បូងប្រើប្រាស់ដើម្បីបញ្ជូនខិត្តប័ណ្ណរិះគន់ប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុនដែរនោះ បានក្លាយជា ប្រភពថ្មីមួយនៃភាពតានតឹងរវាងបងប្អូនកូរ៉េជាគូសត្រូវទាំង២។ ចាប់តាំងពីខែឧសភាមក កូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមរាប់ពាន់ចូលទឹកដីកូរ៉េខាងត្បូង ហើយក្រោយ ការព្រមានម្ដងហើយម្ដងទៀតពីរដ្ឋាភិបាលសេអ៊ូលឱ្យព្យុងយ៉ាងបញ្ឈប់ទង្វើបែបនេះ យោធាកូរ៉េខាងត្បូងបានចាប់ផ្ដើមចាក់មេក្រូខ្នាតធំដែលត្រូវបានដំឡើងនៅតាមតំបន់ព្រំដែន ដើម្បីឃោសនារិះគន់របបបដឹកនាំលោក គីម ព្រមទាំងចាក់ចម្រៀង K-Pop និងព័ត៌មានពិភពលោកថ្មីតម្រង់ទៅកាន់កូរ៉េខាងជើង។ គួរបញ្ជាក់ថា ការចាក់មេក្រូដែលត្រូវបានក្រុមមន្ត្រីយោធា និងសកម្មជននៅកូរ៉េខាងត្បូង ជឿថាជាសង្រ្គាមចិត្តសាស្ត្រមួយដ៏មានប្រសិទ្ធភាពប្រឆាំងនឹងរបបដឹកនាំកូរ៉េខាងជើង សព្វថ្ងៃ ត្រូវបានផ្អាកនៅក្រោមកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៨។ តែកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានដកខ្លួនរៀងៗខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីប៉ុន្មានខែមុននេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រោយដាក់កំហិតលើការចូលទៅកាន់ភូមិចំនួន ១៤នៃតំបន់ Belgorod ជាប់ព្រំដែនអ៊ុយក្រែន រុស្ស៉ីបន្តបិទសាលាមត្តេយ្យថែមទៀត

Liny Chan July 18, 2024 18/07/2024

(មូស្គូ)៖ មន្រ្តីរុស្ស៉ីមួយរូបនិយាយថា សាលាមត្តេយ្យដែលចម្ងាយប្រហែល ២០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ក្នុងតំបន់ Belgorod ភាគខាងត្បូងនៃប្រទេសរុស្ស៉ី ត្រូវបានណែនាំឱ្យផ្អាកការងារមើលថែទាំក្មេងៗទាំងអស់ ដោយសារតែការបាញ់ផ្លោង មកពីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤។ លោកស្រី Anna Kutashova ដែលជាមន្រ្តីក្នុងតំបន់ Belgorod បាននិយាយថា វិធានការនេះ និងដែលត្រូវបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍ បានចូលជាធរមានកាលពីម្សិលមិញរហូតដល់ចុងសប្តាហ៍ ហើយគេនៅមិនទាន់ដឹងថា ការបិទនឹងបន្តពន្យាពេលទៀតឬយ៉ាងនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីរាយការណ៍ថា ការបិទសាលាមត្តេយ្យនេះ គឺទៅលើប្រជាជនប្រហែល ៥០,០០០ក្នុងតំបន់។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អភិបាលតំបន់ លោក Vyacheslav Gladkov បានប្រកាសពីការដាក់កំហិត សម្រាប់ប្រជាជនស៉ីវិល លើការចូលមកក្នុងភូមិចំនួន ១៤នៃតំបន់នេះរួចទៅហើយ ផ្អែកលើស្ថានភាពសន្តិសុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ចូ បៃដិន ថាអាចនឹងពិចារណាដកខ្លួនពីការប្រកួត ប្រសិនបើគ្រូពេទ្យប្រាប់ថាមានបញ្ហាសុខភាព

Liny Chan July 18, 2024 18/07/2024

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងពិចារណាឡើងវិញពីការដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ប្រសិនបើក្រុមគ្រូពេទ្យប្រាប់ថារូបលោកមានបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BET News ដែលត្រូវបានថតកាលពីថ្ងៃអង្គារ និងចេញផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែកក្កដា។ នៅពេល ត្រូវបានសាកសួរថាតើមានលក្ខខណ្ឌអ្វីដែលអាចជំរុញឱ្យលោកពិចារណាដកខ្លួនពីការប្រកួត លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើខ្ញុំមានបញ្ហាសុខភាពណាមួយ ហើយ ប្រសិនបើក្រុមគ្រូពេទ្យប្រាប់ខ្ញុំថាខ្ញុំពិតមានបញ្ហាសុខភាពប្រាកដមែន»។ នេះគឺជាលើកទី១ដែលលោក បៃដិន បាននិយាយដោយបើកចំហពីបញ្ហាដែលអាចបង្ខំឱ្យលោកពិចារណាឡើងវិញពីការដកខ្លួនចេញពីការប្រកួត។ លោក បៃដិន នៅក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ ABC News មួយសប្ដាហ៍ក្រោយធ្វើមិនបានល្អក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីចុងខែមិថុនា បានច្រានចោលការអំពាវនាវឱ្យលោកដកខ្លួន ដោយនិយាយថាមានតែព្រះទេដែលអាចបង្ខំឱ្យរូបលោកដកខ្លួនពីការប្រកួត។ ជាថ្មីម្ដងទៀត កាលពីសប្ដាហ៍មុន លោកបានថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានជាមួយការសង្កត់ធ្ងន់ថា លោកអាចនឹងបោះបង់ចោលការប្រកួត ប្រសិនបើមន្ត្រីជំនិតរបស់លោកបង្ហាញភស្តុតាងថាលោកនឹងមិនអាចយកឈ្នះលោក ដូណាល់ ត្រាំ នៅខែវិច្ឆិកាខាងមុខបានទេ។ គួរបញ្ជាក់ថា បទសម្ភាសន៍របស់លោក ចូ បៃដិន ជាមួយ BET News […]

Elon Musk គ្រោងផ្លាស់ប្តូរទីស្នាក់ការកណ្តាល SpaceX និង X ទៅ រដ្ឋតិចសាស់ ដោយសារមិនពេញចិត្តនឹងច្បាប់កាលីហ្វ័រញ៉ា

Liny Chan July 17, 2024 17/07/2024

(បរទេស)៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បាននិយាយនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា លោកកំពុងផ្លាស់ប្តូរទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនចំនួនពីរទៀត គឺវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនរ៉ុក្កែត SpaceX ទៅកាន់រដ្ឋតិចសាស់ជំនួសវិញ បន្ទាប់ពីមិនពេញចិត្តនឹងច្បាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ តាមរយៈផ្លាស់ប្តូរនៅពេលនេះ Elon Musk ដែលកាលពីសប្តាហ៍មុនបានបង្ហាញជំហរគាំទ្រគណបក្សសាធារណរដ្ឋ របស់លោក Donald Trump នោះ ក៏នឹងផ្លាស់ប្តូរទីតាំងក្រុមហ៊ុន Tesla និងអាជីវកម្មភាគច្រើនរបស់ខ្លួនទៅកាន់រដ្ឋតិចសាស់ផងដែរ។ ក្រៅតែពីការផ្លាស់ប្តូរទីតាំងក្រុមហ៊ុន មហាសេដ្ឋីមានជាងគេបំផុតលើពិភពលោករូបនេះ បានផ្លាស់ប្តូរទីលំនៅផ្ទាល់ខ្លួនកាលពីឆ្នាំ២០២១ ពីរដ្ឋកាលីហ្វ័រញ៉ា ទៅរដ្ឋតិចសាស់ ថែមទៀតផង។ Musk បាននិយាយថា ច្បាប់ថ្មីរបស់រដ្ឋកាលីហ្វ័រញ៉ា ដែលហាមសាលារៀនក្នុងស្រុកជូនដំណឹងដល់ឪពុកម្តាយ នៅពេលដែលកូនៗរបស់ពួកគេផ្លាស់ប្តូរអត្តសញ្ញាណយេនឌ័រ ឬទំនោរផ្លូវភេទ បានជួយជំរុញឲ្យលោកដាច់ខាតត្រូវតែធ្វើសេចក្តីប្រកាសពីការផ្លាស់ទីតាំងក្រុមហ៊ុននៅថ្ងៃអង្គារ៍នេះ។ Elon Musk ដែលមានកូនស្រីកែភេទ បាននិយាយនៅក្នុងការពន្យល់ពីការសម្រេចចិត្តនៅលើ X ថា «ដោយសារតែច្បាប់នេះ និងច្បាប់ជាច្រើនទៀតដែលនាំមុខនេះ គឺបានវាយប្រហារទាំងគ្រួសារ និងក្រុមហ៊ុន»។ គួរជម្រាបថា កាលពីឆ្នាំ២០២១ Elon Musk បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន […]

លោក ដូណាល់ ត្រាំ ថា តៃវ៉ាន់គួរតែបង់លុយឱ្យអាមេរិក សម្រាប់ថ្លៃជួយការពារប្រឆាំងចិន

Liny Chan July 17, 2024 17/07/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារឱ្យមកសហរដ្ឋអាមេរិក ក្នុងបទសម្ភាសមួយ ដែលបានជះភាពស្រពេចស្រពិល លើទំនាក់ទំនង រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតៃប៉ិ ប្រសិនបើលោកជាប់ឆ្នោតសាជាថ្មី នៅខែវិច្ឆិកា ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកិច្ចសម្ភាសជាមួយ Bloomberg Businessweek ដែលចេញផ្សាយកាលពីថ្ងៃអង្គារ អតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានសាកសួរថា តើរូបលោកនឹងការពារ កោះតៃវ៉ាន់ប្រឆាំងចិនដែរឬទេ។ លោក ត្រាំ បានឆ្លើយតបដូច្នេះថា «ពួកគេ (តៃវ៉ាន់) បានយកប្រហែល១០០ភាគរយ នៃអាជីវកម្មបន្ទះឈីបរបស់យើង។ ដូច្នេះហើយ ខ្ញុំយល់ថា តៃវ៉ាន់គួរតែបង់លុយឱ្យយើងវិញ សម្រាប់ការការពារពួកគេ។ តើអ្នកដឹងទេ? យើងមិនខុសអ្វីពីក្រុមហ៊ុនធានារ៉ាប់រងឡើយ ប៉ុន្តែតៃវ៉ាន់មិនបានផ្តល់អ្វីឱ្យយើងសោះ»។ គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន។ ស្របពេលទីក្រុងវ៉ាស៉ីនតោន មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយនោះ សហរដ្ឋអាមេរិកគឺជាខ្នងបង្អែកលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ របស់ទីក្រុងតៃប៉ិ។ កាលពីពេលថ្មីៗកន្លងទៅនេះ អាមេរិកបានអនុម័តកញ្ចប់ជំនួយយោធា ទំហំរាប់សិបពាន់លានដុល្លារ ដែលមានគោលដៅទប់ទល់ចិន នៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក៕ […]

បង់ក្លាដែស សម្រេចបិទសាកលវិទ្យាល័យទូទាំងប្រទេសដោយមិនកំណត់ពេល ក្រោយការតវ៉ាបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត

Liny Chan July 17, 2024 17/07/2024

(ដាក្កា)៖ ប្រទេសបង់ក្លាដែស នឹងប្រកាសពីការបិទសាកលវិទ្យាល័យទាំងសាធារណៈ និងឯកជនចាប់ពីថ្ងៃពុធនេះតទៅ បន្ទាប់ការវ៉ាដោយសិស្សនិស្សិត ដើម្បីទាមទារឱ្យបិទបញ្ចប់ប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល ក្លាយជាអំពើហិង្សា ដែលបណ្តាលឱ្យមានមនុស្សស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤។ ប្រទេសនៅតំបន់អាស៉ីអាគ្នេយ៍មួយនេះ បានូវរងការតវ៉ាយ៉ាងខ្លាំងក្លាក្នុងសប្តាហ៍នេះ ជុំវិញកូតាលើវិស័យការងារសាធារណៈ ដែលរួមមានទាំងការកំណត់ប្រព័ន្ធកូតាការងារ៣០% សម្រាប់ចំនួនកូនចៅជំនាន់ក្រោយ របស់ក្រុមអ្នកតស៊ូដើម្បីសេរីភាព សម័យសង្រ្គាមឆ្នាំ ១៩៧១ ដែលបង់ក្លាដែសទទួលបានឯករាជ្យពីប៉ាគីស្ថាន។ ការណ៍នេះ បានបង្កការខឹងសម្បារដល់ សិស្សនិស្សិត ដែលកំពុងប្រឈមមុខនឹងអត្រាអត់ការងារធ្វើខ្ពស់ក្នុងចំណោមយុវជន ខណៈយុវជនបង់ក្លាដែសជិត ៣១លាននាក់មិនមានការងារធ្វើ ឬស្ថិតនៅក្រៅប្រព័ន្ធអប់រំក្នុងចំណោមប្រជាជនសរុប ១៧០លាននាក់។ អាជ្ញាធរបានដាក់ពង្រាយប៉ូលិសកុបកម្ម ជាមួយនិងកងកម្លាំងការពារព្រំដែនបង់ក្លាដែស នៅតាមបរិវេណសាកលវិទ្យាល័យ ទូទាំងប្រទេស ដើម្បីរក្សាសណ្តាប់ធ្នាប់។ កាលពីយប់ថ្ងៃអង្គារនេះ គណៈកម្មការគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា បានបញ្ជាឱ្យសាកលវិទ្យាល័យនានាបិទទ្វារ និងណែនាំដល់និស្សិតឱ្យចាកចេញពីបរិវេណសាលាជាបន្ទាន់ សម្រាប់ហេតុផលសុវត្ថិភាព។ ដោយឡែក ថ្នាក់វិទ្យាល័យ មហាវិទ្យាល័យ និងស្ថាប័នអប់រំផ្សេងទៀតក៏តម្រូវឱ្យបិទទ្វារផងដែរ។ ប៉ូលិសនិយាយថា មនុស្ស ៦នាក់ក្នុងនោះជានិស្សិត ៣នាក់បានស្លាប់អំឡុងពេលប៉ះទង្គិចគ្នា។ បើតាម លោក Nahid Islam អ្នកសម្របសម្រួលការតវ៉ាប្រឆាំងកូតាការងារ ក្រុមនិស្សិតគ្រោងធ្វើពិធីដង្ហែដោយកាន់មឈូស […]

ប្រទះឃើញជនបរទេស ៦នាក់បាត់បង់ជីវិត ក្នុងសណ្ឋាគារមួយក្នុងទីក្រុងបាងកក

Liny Chan July 17, 2024 17/07/2024

(បាងកក)៖ កាសែត Matichon និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀត បានរាយការណ៍ថា មនុស្ស ៦នាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារនៅសណ្ឋាគារមួយក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ភ្លាមៗ Reuters មិនទាន់អាចទាក់ទងប៉ូលិស និងមន្ត្រីសុខាភិបាល ដើម្បីសុំការអត្ថាធិប្បាយបន្ដែមបាននៅឡើយទេ។ តាមប្រភពព័ត៌មានផ្សេងទៀតបានផ្សាយ មនុស្ស៦នាក់ដែលស្លាប់នោះគឺជនជាតិវៀតណាម ៣នាក់ជាបុរស ៣នាក់ជាស្រ្តី។ មន្ត្រីនគរបាលមួយរូប ដែលបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ បានច្រានចោលរបាយការណ៍មុនៗ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលថា មនុស្សទាំង៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនោះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «មិនមានសញ្ញាណាមួយ នៃការបាញ់ប្រហារនោះទេ»។ បើយោងតាមសារព័ត៌មាន Bankok Post ជនរងគ្រោះខាងលើ គឺជាជនជាតិរៀតណាមទាំង៦នាក់ ដោយក្នុងនោះមាន ៣នាក់ជាបុរស​ និង៣នាក់ជាស្ត្រី។ ស្ថានទូតសហរដ្ឋអាមេរិក និងវៀតណាម ប្រចាំនៅទីក្រុងបាងកក មិនបានឆ្លើយតបទៅនឹងការហៅ ពីទីភ្នាក់ងារ Reuters នោះទេ។ សេចក្តីថ្លែងការណ៍របស់សមត្ថកិច្ចថៃ បានឱ្យដឹងថា មន្ត្រីនគរបាល បានរកឃើញសាកសពជនជាតិបរទេសចំនួន ៦នាក់ នៅឯសណ្ឋាគារ Grand […]