ព័ត៌មានអន្តរជាតិ

ការប្រគុំតន្រ្តី Taylor Swift និង Coldplay show ជំរុញសេដ្ឋកិច្ចសិង្ហបុរី អាចមានអ្នកទស្សនាជាងពាក់កណ្តាលមកពីបរទេស

Khmerpress April 27, 2024 27/04/2024

(សិង្ហបុរី)៖ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងនៅថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីទទួលបានការជំរុញពី «ការកើនឡើងសកម្មភាពទេសចរណ៍» នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤ ដោយសារការប្រគុំតន្ត្រីរបស់ក្រុមតន្រ្តីរ៉ុកអង់គ្លេស Coldplay និងតារាចម្រៀងប៉ុបអាមេរិក Taylor Swift។ នេះបើយោងតាមកាសែត Channel News Asia។ ការប្រគុំតន្រ្តីទាំងពីរបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ៥៥ ០០០នាក់ដែលជាកីឡដ្ឋានធំបំផុតរបស់សិង្ហបុរី ដោយការប្រគុំតន្ត្រីរបស់ Coldplay ធ្វើឡើងនៅក្នុងខែមករា និងកម្មវិធីរបស់ Swift បានធ្វើឡើងនៅក្នុងខែមីនា។ កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្ដីពីការត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ច ដែលចេញផ្សាយពីរដងក្នុងមួយឆ្នាំដោយអាជ្ញាធរ MAS ថា៖ «ការប្រគុំតន្ត្រីទាំងនេះបានធ្វើឡើងក្នុងរយៈពេលសរុប ១២ថ្ងៃ ដោយទស្សនិកជនជាងពាក់កណ្តាលទំនងជាមកពីបរទេស»។ ការប្រគុំតន្រ្តី Coldplay បានលក់សំបុត្រជាង ២សែនសន្លឹកសម្រាប់ការប្រគុំតន្រ្តី៤ លើកដំបូងរបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរី ខណៈដែលសំបុត្រជាង ៣សែនសន្លឹកត្រូវបានលក់ចេញសម្រាប់ការប្រគុំតន្ត្រីរបស់ Swift។ យោងតាមស្ថិតិពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ភ្ញៀវទេសចរអន្តរជាតិចំនួនជា ៤,៣៥លាននាក់បានទៅទស្សនាប្រទេសសិង្ហបុរីក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ កើនឡើង ៥០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ២៦ភាគរយធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣។ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ២,៧ភាគរយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ […]

ក្រុមហ៊ុន AirAsia បង្ហាញផែនការបង្កើតក្រុមហ៊ុនថ្មីក្រោមគម្រោងច្របាច់ក្រុមហ៊ុនអាកាសចរណ៍បញ្ចូលគ្នា

Khmerpress April 27, 2024 27/04/2024

(កូឡាឡាំពូ)៖ ប្រតិបត្តិករអាកាសចរណ៍ម៉ាឡេស៊ី Capital A ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន AirAsia បានប្រកាសកិច្ចព្រមព្រៀងមួយតម្លៃ ៦,៨ពាន់លានរីងហ្គីត (១,៤២ពាន់លានដុល្លារ) កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយ និងដើម្បីសម្រួលប្រតិបត្តិការតាមរយៈការច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗដែលស្ថិតក្រោមចំណុះរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអាកាសចរណ៍ផ្លូវឆ្ងាយ AirAsia X នឹងកាន់កាប់អាជីវកម្មអាកាសចរណ៍របស់ក្រុមហ៊ុន Capital A ហើយនៅទីបំផុតបង្កើតក្រុមហ៊ុនថ្មីមួយដែលប្រើប្រាស់ឈ្មោះចុះបញ្ជីរបស់ក្រុមហ៊ុន AirAsia X។ អាជីវកម្មអាកាសចរណ៍របស់ក្រុមហ៊ុន Capital A រួមមានក្រុមហ៊ុនអាកាសចរណ៍ AirAsia Bhd និង AirAsia Aviation Group។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Capital A រលាស់ខ្លួនចេញពីបំណុលធំៗទាក់ទងនឹងក្រុមហុនអាកាសចរណ៍ដែលខ្លួនកំពុងលក់ចេញ។ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុន Capital A បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីដែលច្របាច់បញ្ចូលគ្នានេះនឹងត្រូវបានដាក់ឈ្មោះថា AirAsia Group ។ ក្រុមហ៊ុន AirAsia X បានឱ្យដឹងថា៖ «ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះនឹងដំណើរការ និងផ្តល់វិសាលភាពពេញលេញដោយមានទាំងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសតម្លៃទាបក្នុងរយៈចម្ងាយជិត មធ្យម និងឆ្ងាយ ជាមួយនឹងជើងហោះហើរក្នុងស្រុក និងជើងហោះហើរអន្តរជាតិពីម៉ាឡេស៊ី […]

ការនាំចេញអង្កររបស់វៀតណាមកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៤

Khmerpress April 27, 2024 27/04/2024

(កាន់ថូ)៖ ការនាំចេញអង្កររបស់វៀតណាមមានកំណើនគួរឱ្យកត់សម្គាល់បើគិតទាំងបរិមាណ និងប្រាក់ចំណូលនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ហើយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនឹងដោះស្រាយការលំបាកផ្នែកពាណិជ្ជកម្មដើម្បីជួយសម្រួលដល់ការនាំចេញអង្ករសម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមកាសែតវៀតណាម Vietnam News។ កាសែត Vietnam News បានរាយការណ៍ថា ក្រសួងបានរៀបចំសន្និសីទកាសែតនៅទីក្រុងកាន់ថូកាលពីថ្ងៃសុក្រ ដើម្បីវាយតម្លៃការនាំចេញអង្កររបស់វៀតណាមក្នុងឆ្នាំ២០២៣ និងនៅត្រីមាសទី១ ឆ្នាំ២០២៤ ព្រមទាំងដើម្បីនាំផ្លូវការនាំចេញអង្កររបស់វៀតណាមសម្រាប់ឆ្នាំនេះ។ យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ក្នុងត្រីមាសទីមួយឆ្នាំ២០២៤ វៀតណាមបាននាំចេញអង្ករជាង ២,១៨លានតោនក្នុងតម្លៃ ១,៤៣ពាន់លានដុល្លារ កើនឡើង ១៧,៦ភាគរយ និង ៤៥,៥ភាគរយរៀងគ្នាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញអង្កររបស់វៀតណាមបានបន្តដំណើរការល្អនៅក្នុងទីផ្សារសំខាន់ៗដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាមួយនឹងកំណើននាំចេញខ្ពស់រហូតដល់ពីរខ្ទង់ទៅកាន់ទីផ្សារទាំងនេះ។ ហ្វីលីពីននៅតែជាអតិថិជនទិញអង្ករធំជាងគេរបស់វៀតណាមដែលស្មើនឹង ៤៥,៥ភាគរយនៃចំណូលនាំចេញអង្កររបស់វៀតណាម។ លោក Nguyen Anh Son ប្រធានទីភ្នាក់ងារពាណិជ្ជកម្មបរទេសនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមត្រូវបានដកស្រង់សម្ដីដោយកាសែត Vietnam News ថា ខណៈដែលទីផ្សារអង្ករពិភពលោកឆ្នាំ២០២៣ ប្រឈមនឹងផលវិបាកជាច្រើន រដ្ឋាភិបាល ក្រសួង និងទីភ្នាក់ងារផ្សេងទៀតបានអនុវត្តដំណោះស្រាយយ៉ាងឆាប់រហ័សដើម្បីសម្រួលដល់ការនាំចេញ ដូចជាការផ្តល់ព័ត៌មានអំពីទីផ្សារ និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសនាំចូលអង្ករជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចរាចរណ៍អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាន Changi របស់សិង្ហបុរី កើនលើសកម្រិតមុន ពេលមានជំងឺកូវីដ

Naren April 26, 2024 26/04/2024

(សិង្ហបុរី)៖ អ្នកដំណើរប្រហែល ១៦,៥លាននាក់ បានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Changi របស់ប្រទេសសិង្ហបុរីក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលលើសពីកម្រិតមុនពេលមានជំងឺរាតត្បាត។ នេះបើយោងតាមកាសែត Channel News Asia។ កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុនព្រលានយន្តហោះ Changi Airport Group (CAG) កាលពីថ្ងៃព្រហស្បតិ៍ថា អាកាសយានដ្ឋានបានគ្រប់គ្រងចលនាអ្នកដំណើរចំនួន ៥,៤៣លាននាក់នៅខែមករា ៥,៣៥លាននាក់នៅខែកុម្ភៈ និង ៥,៧៣លាននាក់ក្នុងខែមីនា។ តួលេខទាំងនេះស្មើនឹង ៩៦ភាគរយ, ១០៤,៣ភាគរយ និង ១០១,៧ភាគរយធៀបនឹងតួលេខ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ចំនួនសរុបនៃចលនាអ្នកដំណើរ នៅក្នុងត្រីមាសទី១ឆ្នាំនេះ មានលើសពីតួលេខដែលបានចុះបញ្ជីនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ចំនួន ០,៥ភាគរយ។ ចលនាយន្តហោះសរុបមានចំនួន ៨៩ ៤០០ ដែលស្មើនឹង ៩៤ភាគរយនៃចលនាដែលបានកត់ត្រា នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០១៩។ ក្រុមហ៊ុនព្រលានយន្តហោះ CAG បានឱ្យដឹងថា៖ «ចរាចរណ៍ទៅនិងមកពីតំបន់ភាគច្រើន បានធូរស្បើយវិញដល់កម្រិតឆ្នាំ២០១៩ ឬលើសពីនេះ»។ ក្រុមហ៊ុនបានបន្ថែមថា អ្នកដំណើរការមកពីអាមេរិកខាងជើងមានច្រើនជាងគេ ដោយមានចរាចរណ៍លើសពីកម្រិតមុនកូវីដចំនួន […]

ByteDance បដិសេធរបាយការណ៍ដែលថា ខ្លួនកំពុងពិចារណាលក់ TikTok

Naren April 26, 2024 26/04/2024

(បរទេស)៖ គណនីផ្លូវការរបស់ ក្រុមហ៊ុនមេ ByteDance បានចេញសារបញ្ជាក់ច្បាស់ៗនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមចិន Toutiao ថាខ្លួនមិនមានគម្រោងលក់ TikTok ដូចដែលប្រភពមិនច្បាស់ការបំផុសបំផុលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមហ៊ុន TikTok បានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍ ដែលចេញផ្សាយនៅថ្ងៃទី២៥ ម្សិលមិញនេះ ដែលថា ByteDance កំពុងស្វែងរកសេណារីយ៉ូ សម្រាប់លក់អាជីវកម្ម TikTok ទៅឱ្យសហរដ្ឋអាមេរិក ដោយសារខ្លួនគ្មានដំណោះស្រាយបន្ត និងបានណែនាំដល់អ្នកប្រើប្រាស់ជាច្រើនរបស់ខ្លួន។ គួរជម្រាបដែរថា របាយការណ៍មិនពិតនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃពុធបានចុះហត្ថលេខាទៅជាច្បាប់ លើសេចក្តីព្រាងច្បាប់ ដែលហាមប្រាម TikTok នៅទូទាំងសហរដ្ឋអាមេរិក ប្រសិនបើមេធំ ByteDance បរាជ័យក្នុងការដកហូតកម្មវិធីវីដេអូខ្លីដ៏ពេញនិយមក្នុងរយៈពេល ៩ខែខាងមុខ។ ក្នុងនោះសហរដ្ឋអាមេរិកបានផ្តល់នូវជម្រើសមួយទៀត ប្រសិនបើចង់មានវត្តមាននៅទីនោះបន្ត គឺត្រូវតែបង្វែ TikTok ទៅជាកម្មវិធីរបស់អាមេរិកជំនួសវិញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

តុលាការវៀតណាម ផ្តន្ទាទោសសេដ្ឋីក្រុមហ៊ុនភេសជ្ជៈធំមួយ ឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ក្នុងសំណុំរឿងឆបោក៤០លានដុល្លារ

Khmerpress April 25, 2024 25/04/2024

(ហាណូយ)៖ នាថ្ងៃព្រហស្បតិ៍នេះ សេដ្ឋីក្រុមហ៊ុនភេសជ្ជៈវៀតណាមមួយរូប ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល៨ឆ្នាំ ក្នុងសំណុំរឿងឆបោកទំហំ៤០លានដុល្លារ ខណៈប្រទេសអាស៊ានមួយនេះ កំពុងបន្តដំណើរការយ៉ាងក្តៅគគុក នូវយុទ្ធនាការបោសសំអាត​អំពើពុករលួយ ដែលបានមើលឃើញ មនុស្សសរុបច្រើនជាង៤,៤០០នាក់ រងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ក្នុងនោះរួមមានទាំង​មន្រ្តីរដ្ឋាភិបាល និងពាណិជ្ជករជាន់ខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។ តុលាការនៅទីក្រុងហូជីមិញ បានរកឃើញថា លោក Tran Qui Thanh រួមទាំងកូនស្រី២នាក់របស់លោក ពិតជាមានកំហុសប្រាកដមែន សម្រាប់ការបោកប្រាស់វិនិយោគិន ជុំវិញការផ្តល់ប្រាក់កម្ចីកាលពីចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២០កន្លងទៅ។ លោក Thanh អាយុ៧១ឆ្នាំ ដែលជាប្រធានគណៈប្រឹក្សាភិបាលក្រុមហ៊ុនភេសជ្ជៈ Tan Hiep Phat ត្រូវបានតុលាការរកឃើញថា ពិតជាបានធ្វើសកម្មភាពដើម្បីបន្លំ​យកទ្រព្យសម្បត្តិ គិតជាប្រាក់រាប់សិបលានដុល្លារ ដែលកូនបំណុលខ្លួនបានយកទៅដាក់បញ្ចាំ ដើម្បីខ្ចីប្រាក់។ សូម្បីនៅពេលពួកគេទូទាត់បង់ប្រាក់​អស់វិញ ទាំងជាមួយការប្រាក់ក៏ដោយ លោក Thanh បានបដិសេធប្រគល់ទ្រព្យសម្បតិ្តទាំងនោះឱ្យម្ចាស់ដើម ក្រោមហេតុផលផ្សេងៗ រួមមានទាំង​ការអះអាងថា ពួកគេបាត់បង់សិទ្ធិទិញយកទៅវិញ ដោយសារតែបំពានកិច្ចសន្យា ជាដើម។ តុលាការក៏បានផ្តទ្ទាទោសផងដែរ […]

អ៊ុយក្រែន ហាមបុរសគ្រប់អាយុចូលបម្រើកងទ័ព ធ្វើលិខិតឆ្លងដែន ចេញទៅក្រៅប្រទេស

Naren April 25, 2024 25/04/2024

(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសដាក់ចេញការហាមឃាត់ជាបណ្ដោះអាសន្នលើបុរសដែលគ្រប់អាយុចូលបម្រើកងទ័ព ស្នើសុំ ឬធ្វើលិខិតឆ្លងដែនទៅក្រៅប្រទេស ដើម្បីដោះស្រាយការថយចុះចំនួនកងទ័ពនៅសមរភូមិប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការដាក់ចេញបម្រាមបណ្ដោះអាសន្នខាងលើ ត្រូវបានប្រកាសដោយក្រសួងការបរទេសអ៊ុយក្រែនកាលពីថ្ងៃពុធ ទី២៤ ខែមេសា តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោករដ្ឋមន្ត្រីការបរទេស Dmytro Kuleba ប្រកាសផ្អាកការផ្ដល់សេវាកម្មកុងស៊ុលសម្រាប់បុរសមានអាយុ១៨ឆ្នាំ ដល់៦០ឆ្នាំ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ហើយបានរិះគន់ផងដែរចំពោះបុរសអ៊ុយក្រែននៅក្រៅប្រទេសមួយចំនួនដែលមិនបានចូលរួមបម្រើកងទ័ព ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ីរយៈពេលជាង២៦ខែមកនេះ។ គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអ៊ុយក្រែន សេវាកម្មកុងស៊ុលនឹងត្រូវចាប់ដំណើរការឡើងវិញជាធម្មតា នៅថ្ងៃទី១៨ ខែឧសភា។ បម្រាមខាងលើធ្វើឡើងស្របតាម ច្បាប់ថ្មីមួយស្ដីពីការកែនកងទ័ពបន្ថែមរបស់អ៊ុយក្រែន ក្នុងគោលបំណងបង្កើនចំនួនកងទ័ព និងដាក់ទោសលើអ្នកគេចវេសពីការកែនទ័ពនេះ។ ប្រជាជនអ៊ុយក្រែនបុរស រាប់សែននាក់ដែលគ្រប់អាយុចូលបម្រើកងទ័ព កំពុងរស់នៅឯបរទេស ក្នុងនោះមានជាង ៨៦០ ០០០នាក់កំពុងរស់នៅតាមប្រទេសមួយចំនួនជាសមាជិកសហភាពអឺរ៉ុប៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ជោគវាសនារបស់ TikTok នៅលើទឹកដីអាមេរិក កំពុងស្ថិតក្នុងស្ថានភាពដ៏តានតឹង

Naren April 24, 2024 24/04/2024

(បរទេស)៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតយ៉ាងនៅពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ក្នុងការអនុម័តច្បាប់ដែលនឹងហាមឃាត់ TikTok នៅសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនមេ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ByteDance បរាជ័យក្នុងការបែងចែកកម្មវិធីវីដេអូខ្លីដ៏ពេញនិយមក្នុងរយៈពេលប្រាំបួនខែខាងមុខទៅមួយឆ្នាំ។ ច្បាប់ថ្មីនេះត្រូវឲ្យក្រុមហ៊ុន ByteDance ធ្វើការលក់កម្មវិធី TikTok ទៅឲ្យក្រុមហ៊ុនឯកជនផ្សេង ពោលគឺធ្វើយ៉ាងណាឲ្យកម្មវិធីនេះមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន។ ហេតុផលនោះគឺសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានលើកឡើងថា ប្រទេសចិនអាចចូលប្រើទិន្នន័យរបស់ជនជាតិអាមេរិក ឬតាមដានពួកគេជាមួយនឹងកម្មវិធី TikTok។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃសៅរ៍ ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថាលោកនឹងចុះហត្ថលេខាលើនេះច្បាប់នៅថ្ងៃពុធ។ ចិន និងអាមេរិក បានប្រយុទ្ធប្រឆាំងគ្នាអស់រយៈពេល៤ឆ្នាំំមកហើយ លើកម្មវិធី TikTok ខណៈដែលបច្ចុប្បន្ន TikTok មានចំនួនអ្នកប្រើប្រាស់រហូតដល់ ១៧០លាននាក់នៅសហរដ្ឋអាមេរិក។ វាគ្រាន់តែជាសង្គ្រាមអ៊ីនធើណែត និងបច្ចេកវិទ្យាមួយដ៏តូចប៉ុណ្ណោះសម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងប៉េកំាង។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាឱ្យខ្លួនដកកម្មវិធីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក Meta ដែលមានដូចជា Facebook, Whatsapp និង Threads ចេញពី App Store ក្នុងប្រទេសចិន ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាពសន្តិសុខជាតិ។ […]

ហាងលក់ទំនិញ 7-Eleven របស់ជប៉ុនកំណត់គោលដៅកំណើនលក់យ៉ាងតក់ក្រហល់នៅទូទាំងពិភពលោក

Naren April 24, 2024 24/04/2024

(តូក្យូ)៖ ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន Seven & i Holdings បានឱ្យដឹងនៅថ្ងៃអង្គារថា ក្រុមហ៊ុនចង់ឃើញកំណើនដ៏ខ្លាំងសម្រាប់ហាងលក់ទំនិញ 7-Eleven របស់ខ្លួននៅទូទាំងពិភពលោក ហើយនឹងកំពុងពន្លឿនការចូលទៅក្នុងទីផ្សារអឺរ៉ុប អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិក។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនមានគោលបំណងបង្កើនវត្តមានហាង 7-Eleven ទូទាំងពិភពលោកចំនួន ១៨ភាគរយដល់ប្រហែល ១សែនហាងនៅឆ្នាំ២០៣០ នៅក្នុងប្រទេសនិងតំបន់ចំនួន៣០ ដែលកើនឡើងពីចំនួន ២០ ក្នុងពេលបច្ចុប្បន្ននេះ។ ផែនការនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងការលក់ទ្រព្យសកម្មផ្សារទំនើបដែលដំណើរការមិនល្អ ពោលគឺជាយុទ្ធសាស្រ្តមួយដែលបានធ្វើឡើងបន្ទាប់ពីមានសម្ពាធពីវិនិយោគិនសកម្មជន។ ចាប់តាំងពីឆ្នាំមុនមក ក្រុមហ៊ុនបានប្រកាសបិទផ្សារទំនើប Ito-Yokado រាប់សិបកន្លែង បានចាកចេញពីអាជីវកម្មសម្លៀកបំពាក់របស់ខ្លួន និងបានបញ្ចប់ការលក់ហាងទំនិញ Sogo & Seibu។ ក្រុមហ៊ុនក៏បានយល់ព្រមចំណាយប្រាក់ជាង ២ពាន់លានដុល្លារ ដើម្បីបង្កើនវត្តមានហាងលក់ទំនិញនៅក្នុងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកផងដែរ។ ប្រធានក្រុមហ៊ុន 7-Eleven នៅអាមេរិកខាងជើងលោក Michael DePinto បាននិយាយថា ក្រុមហ៊ុននឹង «បន្តស្វែងរកឱកាសឱ្យបានខ្លាំងក្លា» នៅក្នុងការច្របាច់បញ្ចូលគ្នា និងការទិញយកក្រុមហ៊ុន (M&A) នៅក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ការលក់រថយន្តអគ្គិសនី នឹងកើនឡើងខ្លាំងនៅឆ្នាំ២០២៤ ទោះមានវិបត្តិសេដ្ឋកិច្ចនៅក្នុងទីផ្សារមួយចំនួន

Naren April 24, 2024 24/04/2024

(បរទេស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃអង្គារ៍នេះបានព្យាករណ៍ថា ការលក់រថយន្តអគ្គិសនីនឹងកើនឡើងខ្លាំងនៅឆ្នាំ២០២៤ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចនៅក្នុងទីផ្សារមួយចំនួនក៏ដោយ។ តែយ៉ាងណា សម្រាប់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ធសាកថ្មនឹងក្លាយជាគន្លឹះសម្រាប់ការពិភាក្សានាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ការលក់រថយន្តអគ្គិសនីនឹងកើនឡើងដល់ ១៧លានគ្រឿងនៅឆ្នាំនេះ ធៀបនឹង១៤ លានគ្រឿង ក្នុងឆ្នាំ២០២៣។ រថយន្តច្រើនជាងមួយ ក្នុងចំណោមរថយន្តចំនួន៥ ត្រូវបានលក់ទូទាំងពិភពលោក ត្រូវបានកំណត់ថាជាប្រភេទរថយន្តអគ្គិសនី ដែលពេញនិយមក្នុងការប្រើប្រាស់ ដើម្បីកាត់បន្ថយតម្រូវការប្រេង និងសម្រាប់បរិស្ថាន។ ដប់លាននៃរថយន្តទាំងនោះ ត្រូវបានគេរំពឹងថា នឹងលក់នៅក្នុងប្រទេសចិន។ ការលក់នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ បានកើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ IEA បាននិយាយថា ទោះបីជាអត្រានៃការលក់នៃត្រីមាសទី១នៃឆ្នាំ២០២៣ និងឆ្នាំ២០២២ ហាក់មិនផ្លាស់ប្តូរក៏ដោយ ក៏វាស្ថិតនៅលើមូលដ្ឋាននៃតម្រូវការយានយន្តអគ្គិសនីកាន់តែច្រើនផងដែរ។ ជាទូទៅរថយន្តអគ្គិសនីមានតម្លៃថោកជាង ដោយសារតម្លៃថ្មធ្លាក់ចុះ ការប្រកួតប្រជែងកាន់តែខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ IEA បានបន្ថែមថា ការបំពេញតម្រូវកា រដែលកំពុងកើនឡើងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសាកថ្ម ក៏នឹងបង្កឱ្យមានបញ្ហាប្រឈមផងដែរ ដោយបណ្តាញសាកថ្មត្រូវបង្កើនឲ្យដល់៦ដង នៅឆ្នាំ២០៣៥៕ ផ្តល់សិទ្ធិដោយ៖ Fresh News