ព័ត៌មានអន្តរជាតិ

បុគ្គលវ័យចំណាស់បំផុតនៅជប៉ុន ទទួលមរណភាពក្នុងវ័យ១១៦ឆ្នាំ

Khmerpress December 12, 2023 12/12/2023

(តូក្យូ)៖ នៅថ្ងៃអង្គារនេះ បុគ្គលដែលមានវ័យចំណាស់ជាងគេបង្អស់ប្រចាំនៅប្រទេសជប៉ុន ទើបតែបានទទួលមរណភាពក្នុងវ័យ១១៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។ ដោយកើតតាំងតែពីឆ្នាំ១៩០៧ លោកយាយឈ្មោះ Fusa Tatsumi ទើបតែបានទទួលមរណភាព នៅមណ្ឌលថែទាំជនចាស់ជរាមួយកន្លែង ស្ថិតក្នុង​ទីក្រុង Osaka បន្ទាប់បានប្រារព្ធខួបអាយុ១១៦ឆ្នាំ កាលពីខែមេសា ឆ្នាំនេះ។ លោកយាយ Tatsumi ត្រូវបានទទួលស្គាល់ជា បុគ្គលមាន​វ័យចំណាស់បំផុតរបស់ប្រទេសជប៉ុន បន្ទាប់ពីលោកយាយ Kane Tanaka បានទទួលមរណភាពកាលពីឆ្នាំមុន ក្នុងវ័យ១១៩ឆ្នាំ។ សៀវភៅកំណត់ត្រាពិភពលោក ធ្លាប់បានទទួលស្គាល់ជាផ្លូវការ ចំពោះឋានៈរបស់លោកយាយ Tatsumi ក្នុងនាមជាបុគ្គលចាស់ជាងគេ​បំផុតលើពិភពលោក កាលពីខែមេសា ឆ្នាំ២០២២។ យ៉ាងណាមិញ បច្ចុប្បន្នឋានៈនេះ បានទៅលើលោកយាយម្នាក់ទៀត ឈ្មោះ Maria Branyas ជាជនជាតិអេស៉្បាញកើតនៅអាមេរិក ដែលនឹងឈានចូលវ័យ ១១៧ឆ្នាំ នៅថ្ងៃទី៤ ខែមីនា ឆ្នាំក្រោយ។ គួរបញ្ជាក់ថា ជប៉ុនជាប្រទេសទី២លើពិភពលោក បន្ទាប់ពីម៉ូណាកូ ដែលមានភាគរយប្រជាជនអាយុលើស៦៥ឆ្នាំខ្ពស់បំផុត ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន […]

TikTok វិនិយោគ ១,៥ពាន់លានដុល្លារឥណ្ឌូណេស៊ី ដើម្បីចាប់ផ្តើមពាណិជ្ជកម្មអេឡិចត្រូនិកឡើងវិញ

Khmerpress December 12, 2023 12/12/2023

(ហ្សាការតា)៖ ក្រុមហ៊ុនចិន TikTok បានយល់ព្រមចំណាយប្រាក់ចំនួន ៨៤០លានដុល្លារអាមេរិក ដើម្បីទិញអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិក Tokopedia របស់ក្រុមហ៊ុនបច្ចេកវិទ្យា GoTo របស់ឥណ្ឌូណេស៊ី ជាវិធានការមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទំនិញអនឡាញឡើងវិញនៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន TikTok នឹងវិនិយោគបន្ថែមទៀតនៅក្នុងទីផ្សារ Tokopedia ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីដែលនាំឱ្យការចំណាយសរុបមានចំនួន ១,៥ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន TikTok បានបង្ខំចិត្តឱ្យបិទសេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិចថ្មីរបស់ខ្លួនដែលមានឈ្មោះថា TikTok Shop នៅក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីប្រទេសនេះបានហាមឃាត់ការទិញទំនិញអនឡាញនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីខែកញ្ញា ដោយលើកឡើងពីតម្រូវការការពារពាណិជ្ជករតូចៗ និងទិន្នន័យរបស់អ្នកប្រើប្រាស់។ យោងតាមរ៉យទ័រ ភាពជាដៃគូថ្មីនេះនឹងចាប់ផ្តើមជាមួយនឹងរយៈពេលសាកល្បងដែលធ្វើឡើងដោយមានការពិគ្រោះយោបល់យ៉ាងដិតដល់និងការត្រួតពិនិត្យដោយនិយតករពាក់ព័ន្ធ។ លោក Patrick Walujo នាយកប្រតិបត្តិ GoTo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងកំពុងបង្កើតជើងឯកពាណិជ្ជកម្មអេឡិចត្រូនិចរបស់ឥណ្ឌូណេស៊ី ដោយរួមបញ្ចូលគ្នានូវវត្តមានក្នុងស្រុកដ៏រឹងមាំរបស់ Tokopedia ជាមួយនឹងទីផ្សារដ៏ធំរបស់ TikTok និងជំនាញបច្ចេកវិទ្យា»។ លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះ ក្រុមហ៊ុន GoTo ស្ថិតនៅលើមូលដ្ឋានរឹងមាំជាងមុន ហើយយើងរំពឹងថាភាពជាដៃគូនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនមិនត្រឹមតែសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សេវាកម្មតាមតម្រូវការរបស់យើង និងអាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ»។ អាជីវកម្មរបស់ក្រុមហ៊ុន GoTo រួមមានសេវាកក់តាក់ស៊ី ការដឹកជញ្ជូន និងសេវាកម្មហិរញ្ញវត្ថុ។ […]

មេធំផ្នែកឌីហ្សាញ iPhone និង Apple Watch នឹងលាឈប់ពី «តំណែង» ក្នុងខែកុម្ភៈខាងមុខ

Khmerpress December 12, 2023 12/12/2023

(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនអាមេរិក Apple នឹងបាត់ធនធានដ៏ឆ្នើមមួយរូបទៀតដែលកាន់តួនាទីជាអនុប្រធាន (VP) ផ្នែកឌីហ្សាញ iPhone និង Apple Watch ដែលឈ្មោះថា លោក Tang Tan ខណៈលោកនឹងលាឈប់ពីតួនាទីនៅខែកុម្ភៈ ឆ្នាំក្រោយនេះ។ នេះបើយោងតាមការចេញផ្សាររបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ គិតត្រឹមសប្តាហ៍នេះក្រុមហ៊ុន Apple បានបាត់បង់ធនធានដ៏សំខាន់ដល់ទៅពីរូប ដោយនៅថ្ងៃទី០៦ សប្តាហ៍នេះលោក Steave Hotelling ដែលជាមេធំផ្នែក Touchscreen និង Touch ID ទើបតែប្រកាសចេញពីតួនាទីរបស់លោកផងដែរ។ យ៉ាងណាមិញការចាកចេញរបស់លោក Tang Tan នៅមិនទាន់ការអត្ថាធិប្បាយណាមួយពី Apple នៅឡើយនោះទេ ថាបណ្តាលមកពីមូលហេតុអ្វី។ ប៉ុន្តែចំពោះ «តំណែង» របស់លោក Tang Tan ត្រូវបានគេរំពឹងថា Apple អ្នកចាត់តាំងអ្នកមើលការខុសត្រូវថ្មីក្នុងពេលឆាប់ៗនេះ។ គួរជម្រាបដែរថា លោក Tang […]

ភាពយន្តល្បីរបស់ DC «Aquaman and the lost kingdom» នឹងបង្ហាញវត្តមានដ៏អស្ចារ្យ មកអង្រួនចិត្តអ្នកគាំទ្រនៅថ្ងៃទី២២ ខែធ្នូខាងមុខ

Khmerpress December 11, 2023 11/12/2023

(បរទេស)៖ ខ្សែភាពយន្តដ៏ល្បីរបស់ DC ចំណងជើងថា «Aqumaman and the lost Kingdom» ទើបតែបង្ហាញថ្ងៃជាក់លាក់ក្នុងចាក់ផ្សាយ និងបង្ហាញ Trailer ឈុតឆាកពិសេសៗ ជាច្រើនហូរហែ ខណៈទស្សនិកជនកំពុងទន្ទឹងរង់ចាំក្នុងការទស្សនា ត្បិតរឿងនេះគ្រោងចាក់បញ្ចាំងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។ បើគេនៅចាំមិនភ្លេច កាលពីវគ្គមុន គឺ «Aquaman (he’s not around here)» ដែលបានចាក់បញ្ចាំងរួចរាល់កាលពីឆ្នាំ២០១៨ មានការចរូលរួមសម្តែងដោយតារាសម្ដែងល្បីៗ ដូចជាលោក Jason Momoa, Amber Heard ,Willem Dafoe, Nicole Kidman នោះ គឺអាចរកប្រាក់ចំណូលបានរហូតដល់ ១.១៥២ពាន់លានដុល្លារជុំវិញពិភពលោក។ ភាពយន្តកាលណោះ គឺមានរយៈពេល២ម៉ោង ២៣នាទី តែបើក្រឡេកមកមើល Trailer រឿងថ្មី «Aquaman and the lost kingdom» ក៏មិនធម្មតាប៉ុន្មានដែរ។ ទោះជាយ៉ាងណាក៏ដោយ គេក៏មិនអាចរំពឹងទុកមុនបានដែរថាតើ […]

UN អំពាវនាវរកថវិកាចំនួន ៤៦ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយមនុស្សធម៌ ក្នុងឆ្នាំ២០២៤

Khmerpress December 11, 2023 11/12/2023

(ហ្សឺណែវ)៖ នៅថ្ងៃចន្ទនេះ អង្គការសហប្រជាជាតិ (UN) បានប្រកាសអំពាវនាវស្វែងរកការរៃអង្គាសថវិកាចំនួន ៤៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤ ដើម្បីយកទៅជួយមនុស្សរាប់រយលាននាក់ ដែលរងផលប៉ះពាល់ដោយសារវិបត្តិមនុស្សធម៌ នៅទូទាំងសកលលោក រួមមានទាំងនៅដែនដីប៉ាឡេស្ទីន ស៊ូដង់ និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពមនុស្សធម៌ជាសកល សម្រាប់ឆ្នាំ២០២៤ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN ហៅកាត់ OCHA បាននិយាយថា មនុស្សសរុបរហូតដល់ជិត៣០០នាក់ នឹងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ នៅឆ្នាំក្រោយ ដោយសារតែជម្លោះ គ្រោះមហន្តរាយដែលបណ្តាលមកពីបញ្ហាប្រែប្រួលអាកាសធាតុ ហើយនិងកត្តាសេដ្ឋកិច្ច។ វារាប់បញ្ចូលទាំងមនុស្សចំនួន៧៤.១លាននាក់ នៅតំបន់អាហ្រ្វិកខាងកើតនិងខាងត្បូង ខណៈក្នុងចំណោមនោះ ភាគច្រើនគឺរងការប៉ះពាល់ដោយសារ វិបត្តិជម្លោះនៅស៊ូដង់។ លោក Martin Griffiths ប្រមុខ OCHA បានលើកឡើងថា ចំនួនថវិកាដែលត្រូវបានអំពាវនាវ គឺសម្រាប់មនុស្ស១៨១លាននាក់ ក្នុងចំណោម៣០០លាននាក់ខាងលើ ព្រោះទីភ្នាក់ងារដទៃទៀត ដូចជាកាកបាទក្រហមអន្តរជាតិជាដើម មានការប្រកាសរៃអង្គាសថវិការបស់​ពួកគេផ្ទាល់។ បើតាមលោក Griffiths តំបន់មជ្ឈិមបូព៌ាទាំងមូល ព្រមទាំងតំបន់ Gaza […]

Apple គ្រោងផ្លាស់ទីខ្សែសង្វាក់ផលិតកម្ម iPhone ទៅកាន់ប្រទេសឥណ្ឌាខ្ទង់ ៥០លានគ្រឿងនៅប៉ុន្មានឆ្នាំខាងមុខ

Khmerpress December 11, 2023 11/12/2023

(បរទេស)៖ មួយរយៈចុងក្រោយនេះក្រុមហ៊ុន Apple កំពុងតែព្យាយាមផ្លាស់ទីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនកាន់តែច្រើនចេញពីប្រទេសចិន។ បន្ទាប់ពីរបាយការណ៍ផ្លាស់ប្តូរធនធានបុគ្គលិកផ្នែក iPad ទៅកាន់វៀតណាម ឥលូវនេះទទួលបានដំណឹងថ្មីមកថា Apple ត្រៀមនឹងផ្លាស់ទីខ្សែសង្វាក់ផលិតកម្ម iPhone ប្រហែល មួយភាគបួនទៅកាន់ប្រទេសឥណ្ឌាក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពពីកាសែត Wall Street Journal បានឱ្យដឹងថា Apple ធ្វើការផ្លាស់ទីខ្សែសង្វាក់ផលិតកម្ម iPhone របស់ខ្លួនខ្ទង់ ៥០លានគ្រឿងក្នុងមួយឆ្នាំទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខនេះ។ ប្រទេសចិនគឺ ជាកន្លែងផលិត iPhone ដ៏ធំបំផុតនៅលើពិភពលោក ប៉ុន្តែត្រូវបានគេរាយការណ៍ Apple កំពុងតែព្យាយាមគេចចេញពីប្រទេសនេះជាបន្តបន្ទាប់ ទាំងនេះក៏ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិច និង ចិន ហើយតម្រូវឱ្យផ្លាស់ប្តូទៅកាន់ប្រទេសវៀតណាម និងឥណ្ឌាជំនួសវិញ។ គួរជម្រាបដែរថា Apple កំពុងបោះទុនក្នុងប្រទេសឥណ្ឌាកាន់តែច្រើនឡើងក្នុងរយៈពេលថ្មីនេះៗ ជាមួយនឹងការផលិត iPhone 15 ភាគច្រើននៅទីនោះ រួមទាំងផលិតផលជាច្រើនផ្សេងទៀត។ គិតមកដល់ពេលនេះ Apple មានក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើននៅទីនោះរួមមាន Foxconn, […]

Apple គ្រោងផ្ទេរធនធានផ្នែកវិស្វកម្មផលិត iPad ទៅកាន់វៀតណាម

Khmerpress December 11, 2023 11/12/2023

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថាក្រុមហ៊ុនអាមេរិក Apple កំពុងរៀបចំផ្ទេរធនធានបុគ្គលិកសុទ្ធសឹងតែជាអ្នកជំនាញ ដែលកាន់ខាងផ្នែកផលិត iPad ទៅកាន់ប្រទេសវៀតណាមជាលើកដំបូង។ នេះបើយោងតាមការចេញរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពពី Nikkie Asia បានឱ្យដឹងថា នេះជាលើកទី១ ហើយដែល Apple សម្រេចផ្លាស់ប្តូរធនធានវិស្វកម្ម ឬ ធនធាន NPI (New Product Introduction) របស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ ធនធាន NPI នេះត្រូវបានគេស្គាល់ថា ជាក្រុមវិស្វកម្មដែលជាអ្នកមានជំនាញ នឹងមើលការខុសត្រូវលើការផលិត iPad ទាំងស្រុងរាប់ចាប់តាំងក្រុមផលិត រហូតដល់ក្រុមត្រួតពិនិត្យផលិតផលសម្រេច។ របាយការណ៍ពីប្រភពដដែលបានអះអាងថា Apple កំពុងចាប់ដៃគូសហការជាមួយនឹង BYD ដែលជាក្រុមហ៊ុនដំឡើង iPad ក្នុងប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មនេះ។ ខណៈមូលហេតុផ្លាស់ប្តូរការផលិត iPad ចេញពីប្រទេសចិននេះ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងក្នុងការគេចចេញពីប្រទេសចិន ហើយការទៅផលិតនៅវៀតណាមលើកនេះអាចនឹងមានរយៈពេលវែង។ គួរជម្រាបដែរថា ការសាកល្បងក្នុងការផលិត iPad ជាលើកដំបូងនៅវៀតណាម ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤។ […]

តម្លៃអង្ករនាំចេញរបស់វៀតណាមកើនដល់កម្រិតខ្ពស់មិនធ្លាប់មាន

Nisaiy KP December 10, 2023 10/12/2023

(ហាណូយ)៖ តម្លៃអង្ករនាំចេញរបស់ប្រទេសវៀតណាមបានឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយគឺ ៦៦៣ ដុល្លារក្នុងមួយតោន ដែលជាតម្លៃខ្ពស់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្នក្នុងគ្រាដែលមានការកើនឡើងតម្រូវការពិភពលោក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា គ្រាន់តែនៅថ្ងៃចន្ទសប្តាហ៍នេះ តម្លៃអង្ករបានកើនឡើង ២% ដល់ ៦៦៣ដុល្លារ។ អង្ករពីប្រទេសថៃដែលជាគួរប្រជែងរបស់វៀតណាមក៏បានឡើងថ្លៃ ៨ភាគរយក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះដល់ ៦២៥ដុល្លារក្នុងមួយតោន ខណៈតម្លៃអង្កររបស់ប៉ាគីស្ថានបានឡើងថ្លៃ ៩ភាគរយដល់ ៦០០ដុល្លារ។ ក្រុមពាណិជ្ជករបាននិយាយថា ការកើនឡើងតម្រូវការពិភពលោកនិងការធ្លាក់ចុះការផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាមជាមូលហេតុនៃការឡើងថ្លៃ។ លោក Dinh Ngoc Tam អគ្គនាយករងក្រុមហ៊ុននាំចេញអង្ករ Co May បានប្រាប់កាសែត VN Express ថា ប្រទេសឥណ្ឌាដែលធ្លាប់មានចំណែកទីផ្សារអង្ករ ៤០% នៃទីផ្សារពិភពលោក មិនបានបង្ហាញសញ្ញាណាមួយនៃការលុបចោលការហាមឃាត់ការនាំចេញអង្ករសមិនមែនប្រភេទបាស្មាទី (basmati) របស់ខ្លួនទេចាប់តាំងពីខែកក្កដាមក។ ការព្រួយបារម្ភអំពីការរឹតបន្តឹងពាណិជ្ជកម្ម និងផលប៉ះពាល់អាកាសធាតុដែលបង្កឡើងដោយបាតុភូអែលនីណូបានជំរុញឱ្យប្រទេសនានាបង្កើនការទិញអង្ករសម្រាប់បម្រុងទុក ដែលបានធ្វើឱ្យតម្លៃនាំចេញកើនឡើងខ្ពស់។ អង្ករវៀតណាមរហូតដល់ ៩០% គឺជាអង្ករដែលមានគុណភាពខ្ពស់ ហើយប្រទេសនេះមានអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទាំងតម្រូវការក្នុងស្រុក និងការនាំចេញ។ យោងតាមលោក Phung Duc […]

Eras Tour របស់ Taylor Swift ក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដំបូងគេ រកចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក

Khmerpress December 9, 2023 09/12/2023

(អាមេរិក)៖ បើយោងតាមតារាងចុងឆ្នាំ២០២៣ របស់ Pollstar បានឲ្យដឹងថា «Eras Tour» របស់តារាចម្រៀងទឹកមុខសិចស៉ី Taylor Swift ក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដំបូងគេ រកចំណូលបានជាង១ពាន់លានដុល្លារអាមេរិក។ ការប្រគំតន្ត្រីនេះ មិនត្រឹមតែជាការនាំភាពល្បីល្បាញ និងមុខមាត់ជូន Taylor Swift ដែលបានក្លាយជាការប្រគំតន្ត្រីជាប់លំដាប់លេខ១នៅទូទាំងពិភពលោក និងនៅអាមេរិកខាងជើងប៉ុណ្ណោះទេ ប៉ុន្តែពេលនេះ គឺបាននាំមកនូវចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ជាង១ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ទិន្នន័យ Pollstar ត្រូវបានទាញចេញពីរបាយការណ៍លក់សំបុត្រ ការប៉ាន់ស្មានសមត្ថភាពទីកន្លែង ទិន្នន័យលក់សំបុត្រ និងការស្រាវជ្រាវដែលមិនបានកំណត់ផ្សេងទៀត ដែលប្រមូលបានពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រគំតន្ត្រីរបស់នាង បានកើនឡើង៤៦ភាគរយធៀបនឹងឆ្នាំមុន ដោយនាំមកនូវប្រាក់ចំណូលចំនួន ៩.១៧ ពាន់លានដុល្លារអាមេរិក និងចំណូលបន្តបន្ទាប់ សរុបជាង១ពាន់លានដុល្លារ។ យោងតាមការប៉ាន់ស្មានរបស់ Pollstar ព្យាករណ៍ថាក្នុងឆ្នាំ២០២៤ Eras Tour នឹងកើនឡើងដល់១ពាន់លានដុល្លារជាថ្មីម្តងទៀតដែលមានន័យថា Swift ទំនងជាអាចរកចំណូលបានជាង២ពាន់លានដុល្លារក្នុងរយៈពេលនៃដំណើរកម្សាន្ត។ គួរជម្រាបថា នៅដើមសប្តាហ៍នេះ […]

ថៃដាក់ចេញផែនការប្រើប្រាស់ “មួយថៃ” ជាថាមពលទន់ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ​ និងគ្រោងបញ្ចូលកីឡានេះក្នុងកម្មវិធីសិក្សានៅតាមសាលារៀន

Khmerpress December 9, 2023 09/12/2023

ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin  បានបង្ហាញផែនការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រែក្លាយកីឡា “មួយថៃ” (Muay Thai) ឬប្រដាលថៃឲ្យក្លាយជាថាមពលទន់សម្រាប់បង្កើនសេដ្ឋកិច្ចជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះ។ ការបញ្ជាក់អំពីផែនការនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបផ្លូវការមួយរវាងលោកនាយករដ្ឋមន្ត្រីថៃជាមួយនឹងស្តេចប្រដាល់ថៃគឺកីឡាករ ប៊ូ ខាវ កាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបន្តថា រដ្ឋាភិបាលថៃក៏មានបំណងដាក់បញ្ចូលកីឡា “មួយថៃ” ក្នុងកម្មវិធីសិក្សាជាផ្លូវការផងដែរ ដើម្បីលើកទឹកចិត្តឲ្យយុវជនថៃនាំគ្នាហាត់កីឡាមួយនេះឱ្យបានគ្រប់ៗគ្នាដើម្បីសុខភាពផង និងដើម្បីជួយផ្សព្វផ្សាយកីឡាមួយនេះទៅកាន់ពិភពលោកផងដែរ។ គួរបញ្ជាក់ជូនថា នាពេលកន្លងកីឡា “មួយថៃ” បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិដៃបានមួយផ្នែករួចហើយ តាមរយៈការលក់សិទ្ធផ្សាយតាមកញ្ចក់ទូរទស្សន៍ លក់សិទ្ធផ្សាយនៅលើបណ្តាញអ៊ីនធឺណិត លក់សំបុត្រសម្រាប់ចូលរួមទស្សនាផ្ទាល់ លក់សម្ភារៈផ្សេងៗទាក់ទងនិងវិស័យកីឡា ខណៈក្លឹបបង្ហាត់កីឡា “មួយថៃ” ជាច្រើននៅទូទាំងប្រទេសថៃក៏អាចរកប្រាក់ចំណូលបានច្រើនផងដែរ ក្រោយមានមនុស្សជាច្រើនចាប់អារម្មណ៍ចង់ចូលហ្វឹកហាត់កីឡាប្រភេទនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត