ព័ត៌មានអន្តរជាតិ

លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យអនុញ្ញាតឱ្យរុស្ស៉ីបង្កើនចំនួនកងទ័ព ១៥ភាគរយ

Khmerpress December 2, 2023 02/12/2023

(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីអនុញ្ញាតឱ្យប្រទេសរុស្ស៉ី បង្កើនចំនួនកងទ័ព១៥ភាគរយ ខណៈយោធារុស្ស៉ីបានអះអាងថា ចំណាត់ការនេះ គឺដោយសារ «ការគំរាមកំហែង»​ ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។ យោធារុស្ស៉ីបាននិយាយដូច្នេះថា «ការបង្កើនចំនួនកងទ័ពពេញម៉ោងនេះ គឺដោយសារតែការគំរាមកំហែងកើនឡើង ចំពោះប្រទេសរបស់យើង ពាក់ព័ន្ធទៅនឹងប្រតិបត្តិការយោធាពិសេស (សង្គ្រាមអ៊ុយក្រែន) ព្រមទាំង ការបន្តពង្រីកខ្លួនរបស់អង្គការ NATO»។ យោងតាមយោធារុស្ស៉ី ចំនួនកងទ័ពរុស្ស៉ីនឹងត្រូវកើនប្រមាណ១៧០,០០០នាក់ ហើយចំនួននេះគឺគ្រប់គ្រាន់ដើម្បីឆ្លើយតបចំពោះ «សកម្មភាពគំរាមកំហែងនៃប្លុក NATO»។ គួរបញ្ជាក់ថា ការសម្រេចបង្កើនចំនួនកងទ័ពរុស្ស៉ីខាងលើកើតមានឡើង ចំពេលដែលរុស្ស៉ីនិងអ៊ុយក្រែន សុទ្ធតែកំពុងព្យាយាមស្វែងរក ភាពរីកចម្រើនរៀងៗខ្លួននៅលើសមរភូមិ និងបំពេញកម្លាំងទ័ពឡើងវិញ នៅក្នុងសង្រ្គាមដែលបានអូសបន្លាយពេលជិត២ឆ្នាំហើយ ពោលគឺ​ខ្វះតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីវាបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុត! Apple សម្រេចបោះបង់ចោលគម្រោងផលិតបន្ទះឈីប 5G ហើយ

Khmerpress November 30, 2023 30/11/2023

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថាក្រុមហ៊ុន Apple កំពុងលុបចោលទាំងស្រុងនូវគម្រោងផលិតបន្ទះឈីប 5G ដែលបានចំណាយពេលស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ហើយទំនងជាមិនគម្រោងចាប់ផ្តើមផលិតជាថ្មីនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជុំវិញមូលហេតុនៃការសម្រេចចិត្តបោះបង់គម្រោងផលិតបន្ទះឈីប 5G ដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារបច្ចេកវិទ្យានេះត្រូវបានប្រកាសដោយភ្លេតហ្វមអាជីវកម្មអនឡាញកួរ៉េខាងត្បូង Naver តែមិនត្រូវបានប្រភពបញ្ជាក់លម្អិតនោះទេថា បណ្តាលមកពីកត្តាអ្វីខ្លះ។ ប៉ុន្តែបើតាមប្រភពមួយចំនួនបាននិយាយថា ទំនងជាដោយសារតែកត្តារួមបញ្ចូលគ្នា រួមទាំងបញ្ហាប្រឈមផ្នែកបច្ចេកទេស ការពិចារណាលើការចំណាយ និងអាទិភាពជាយុទ្ធសាស្រ្ត។ គួរជម្រាបដែរថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ កាលពីអំឡុងខែកញ្ញាកន្លងទៅ Apple បានបន្តកិច្ចព្រមព្រៀងផលិត 5G ជាមួយនឹងក្រុមហ៊ុន Qualcomm ដោយវាមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ខណៈពេលវេលាដាក់ឱ្យប្រើប្រាស់អាចក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ តែយ៉ាងតាមរយៈការជូនដំណឹងចុងក្រោយនេះទំនងជាមិនមានវត្តមានបន្ទះឈីបផ្ទាល់ខ្លួនរបស់ Apple នោះទេ ដូច្នេះ Apple នឹងនៅតែបន្តប្រើប្រាស់បន្ទះឈីបដែលផ្គត់ផ្គង់ដោយ Qualcomm តទៅមុខទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិក អង់គ្លេស និងប្រទេស ១៦ ផ្សេងទៀតចុះកិច្ចព្រមព្រៀងដើម្បីធ្វើឱ្យបច្ចេកវិទ្យា AI មានសុវត្ថិភាព

Khmerpress November 29, 2023 29/11/2023

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតកាលពីថ្ងៃអាទិត្យ បានបង្ហាញនូវអ្វីដែលមន្ត្រីជាន់ខ្ពស់អាមេរិកបានពណ៌នាថា ជាកិច្ចព្រមព្រៀងអន្តរជាតិលម្អិតដំបូងគេ អំពីវិធីធ្វើឱ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានសុវត្ថិភាពពីអ្នកប្រើប្រាស់មិនល្អ ដោយជំរុញឱ្យក្រុមហ៊ុននានាបង្កើតប្រព័ន្ធ AI ដែលធានាបាននូវសុវត្ថិភាព។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់គោលការណ៍ណែនាំដែលមានកម្រាស ២០ទំព័រថា ប្រទេសទាំង ១៨ បានព្រមព្រៀងគ្នាថា ក្រុមហ៊ុនដែលបង្កើត និងប្រើប្រាស់ AI ចាំបាច់ត្រូវអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យានេះតាមរបៀបមួយដែលរក្សាអតិថិជន និងសាធារណៈជនឱ្យមានសុវត្ថិភាពពីការប្រើប្រាស់ខុស។ កិច្ចព្រមព្រៀងនេះមិនចងភ្ជាប់កាតព្វកិច្ចឡើយ និងមានចែងភាគច្រើនជាអនុសាសន៍ទូទៅ ដូចជាការពិនិត្យតាមដានប្រព័ន្ធបច្ចេកវិទ្យា AI កុំឱ្យមានការរំលោភបំពាន ការការពារទិន្នន័យពីការជ្រៀតចូល និងការពិនិត្យមើលអ្នកផ្គត់ផ្គង់កម្មវិធី (សូហ្វវែរ) ជាដើម។ ទោះយ៉ាងណា នាយកទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក លោក Jen Easterly បាននិយាយថា វាសំខាន់ណាស់ដែល ប្រទេសជាច្រើនត្រូវប្រកាន់យកសុវត្ថិភាពជាចម្បងនៅពេលបង្កើតប្រព័ន្ធ AI។ លោក Easterly បានប្រាប់រ៉យទ័រថា៖ «នេះជាលើកទីមួយហើយដែលយើងបានឃើញការបញ្ជាក់ថា សមត្ថភាពទាំងនេះមិនគួរគ្រាន់តែគិតអំពីលក្ខណៈពិសេសល្អៗ និងរបៀបដែលយើងអាចលក់បច្ចេកវិទ្យាទាំងនេះទៅកាន់ទីផ្សារ ឬរបៀបដែលយើងអាចប្រកួតប្រជែងដើម្បីកាត់បន្ថយការចំណាយប៉ុណ្ណោះនោះទេ»។ លោកបានបន្ថែមថា៖ គោលការណ៍ណែនាំនេះតំណាងឱ្យ «កិច្ចព្រមព្រៀងមួយដែលអ្វីសំខាន់បំផុតដែលត្រូវធ្វើនៅដំណាក់កាលផលិត គឺជាសុវត្ថិភាព»។ កិច្ចព្រមព្រៀងនេះគឺជាគំនិតផ្តួចផ្តើមចុងក្រោយគេក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនរបស់រដ្ឋាភិបាលនានាជុំវិញពិភពលោកដែលធ្វើឡើងដើម្បីរៀបចំការអភិវឌ្ឍន៍ AI […]

បណ្តាញផ្សព្វផ្សាយសង្គម X កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនៅចុងឆ្នាំនេះ ដោយសារអ្នកផ្សាយពាណិជ្ជកម្មធំៗជាច្រើនបានចាកចេញ

Nisaiy KP November 26, 2023 26/11/2023

(បរទេស)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានទិញយកដោយលោក Elon Musk ត្រូវបានគេរំពឹងថា អាចនឹងបាត់បង់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មខ្ទង់ ៧៥លានដុល្លារនៅចុងឆ្នាំនេះ ខណៈដែលម៉ាកយីហោធំៗរាប់សិបម៉ាកបានដកការផ្សាយរបស់ពួកគេត្រឡប់ទៅវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ បណ្តាញផ្សព្វផ្សាយសង្គម X ពីមុនត្រូវបានគេស្គាល់ថា Twitter បានរងការចោទប្រកាន់ពីអង្គការអាមេរិកមួយដែលមានឈ្មោះថា Media Matters ដោយបានអះអាងថា X បានចូលរួមការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈជ្រុលនិយម និងប្រឆាំងសាសនា។ ខណៈខ្លឹមសារទាំងអស់នោះត្រូវបានគេរកឃើញថា បានភ្ជាប់ទៅនឹងមាតិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរួមមាន Apple, Oracle និង Amazon ដែលក្រុមហ៊ុនទាំងនេះត្រូវបានគេស្គាល់ថា ជាអ្នកផ្សាយពាណិជ្ជកម្មដ៏ធំនៅលើ X។ យ៉ាងណាមិញបន្ទាប់ពី X ដាក់ពាក្យបណ្តឹងតបតទៅនឹង Media Metters ពីបទបរិហាកេរ្តិ៍កាលពីដើមសប្តាហ៍នេះឃើញថា មានម៉ាកយីហោធំៗជាច្រើនបានប្រកាសផ្អាកការផ្សាយពាណិជ្ជកម្មរបស់ពួកគេ ក្នុងនោះសូម្បីតែប្រេនដ៏ល្បី Walt Disney និង Warner Bros Discovery ក៏ដកការផ្សាយពាណិជ្ជកម្មរបស់ពួកគេផងដែរ។ គួរជម្រាបដែរថា គិតត្រឹមការចេញផ្សាយចុងក្រោយនៅថ្ងៃសុក្រសប្តាហ៍នេះ បញ្ជីរាយនាមកក្រុមហ៊ុនដាក់ផ្សាយពាណិជ្ជកម្មនៅលើបណ្តាញផ្សព្វផ្សាយសង្គម X សរុបជាង […]

តម្លៃមាសធ្លាក់ចុះតិចតួច ដោយជួញដូរក្នុងតម្លៃជិត ៣ពាន់ដុល្លារក្នុងមួយតម្លឹង

Khmerpress November 21, 2023 21/11/2023

(ហាណូយ)៖ តម្លៃមាសរបស់ក្រុមហ៊ុនវៀតណាម SJC បានធ្លាក់ចុះ ០.១៤% ដោយជួញដូរក្នុងតម្លៃ ៧០.៧លានដុង (២ ៩១៣.៦៧ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសៅរ៍។ នេះបើយោងតាមកាសែត VE Express របស់វៀតណាម។ កាសែត VE Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០.១៧% មកនៅត្រឹម ៦០.១លានដុង (ប្រហែល ២ ៥២២ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងស្មើនឹង ៣៧.៥ក្រាម ឬ ១.២អោន។ ក្នុងទីផ្សារពិភពលោក មាសសម្រាប់ជួញដូរភ្លាមៗត្រូវបានជួញដូរក្នុងតម្លៃ ១ ៩៨០.២ដុល្លារក្នុងអោន (៨.៣ជី) បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់ រយៈពេលពីរសប្តាហ៍មុន នៅក្នុងវគ្គជួញដូរមុននេះ។ តម្លៃមានបានកើនឡើងប្រហែល ២.២% នៅសប្តាហ៍មុន។ តម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ចែកចាយ នាពេលអនាគតនៅទីផ្សារសហរដ្ឋអាមេរិកបានធ្លាក់ចុះ ០.១% មកនៅត្រឹម ១៩៨៤.៧ដុល្លារក្នុងមួយអោន៕ ផ្តល់សិទ្ធិដោយ៖ freshnews

រ៉ុក្កែតដ៏ធំបំផុតលើពិភពលោករបស់ក្រុមហ៊ុន SpaceX បានផ្ទុះជាលើកទី២ ក្នុងកម្ពស់ ១៤៨គីឡូម៉ែត្រពីដី

Khmerpress November 20, 2023 20/11/2023

(បរទេស)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ក្រុមហ៊ុនផលិតយានអវកាសអាមេរិក SpaceX បានធ្វើតេស្តសាកល្បងបាញ់បង្ហោះ Starship ជាលើកទី២ ដែលជាប្រភេទរ៉ុក្កែតមានកម្លាំងខ្លាំងបំផុត និងធំបំផុតលើពិភពលោក។ តែយ៉ាងណាការបង្ហោះលើកនេះមិនទទួលបានជោគជ័យនោះទេ ដោយ Starship ត្រូវបានផ្ទុះចេញពីគ្នា ក្រោយពីបង្ហោះបានកម្ពស់ ១៤៨គីឡូម៉ែត្រពីដីក្នុងបេសកកម្មសាកល្បងរយៈពេល ៩០នាទី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះគឺជាលើកទី២ ហើយក្នុងឆ្នាំ២០២៣ ដែលក្រុមហ៊ុន SpaceX បានបាញ់បង្ហោះរ៉ុក្កែត Starship របស់ខ្លួន នឹងទទួលបានបរាជ័យទាំងពីរលើក។ ការបង្ហោះលើកទី១ នោះត្រូវបានធ្វើឡើងក្នុងអំឡុងខែមេសា នឹងជាកំណត់ត្រាដំបូងរបស់ Starship ដែលអាចហោះហើរលើមេឃបានកម្ពស់ជាង ៣០គីឡូម៉ែត្រពីដីទើបជូបបញ្ហាបណ្តាឱ្យផ្ទុះក្រោយបង្ហោះបានប្រហែល ៤នាទី។ ខណៈដែលមូលហេតុមុននឹងឈានដល់ការផ្ទុះក្នុងពេលនោះ ត្រូវបានគេសង្កេតឃើញថា មានម៉ាស៊ីនចំនួន ៦ក្នុងចំណោមម៉ាស៊ីនទាំង ៣៣របស់ Satarship បានជួបបញ្ហាគាំងលែងដំណើរការទើបបណ្តាឱ្យឆាបឆេះផ្ទុះតែម្តង។ យ៉ាងណាមិញជុំវិញមូលហេតុនៃការបរាជ័យលើកទី២ នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ នៅមិនទាន់មានការបញ្ជាក់នោះទេ។ ប៉ុន្តែ SpaceX បានបង្ហើបថា គឺអាចទាក់ទងទៅនឹងម៉ាស៊ីន Raptor មួយនៅលើ Super Heavy […]

WHO ចាត់ទុកមន្ទីរពេទ្យ Al-Shifa នៃតំបន់ហ្កាហ្សា ជាតំបន់មរណៈ

Nisaiy KP November 19, 2023 19/11/2023

(ហ្កាហ្សា)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបាននិយាយថាមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំជាង គេបំផុតនៅក្នុងតំបន់ហ្កាហ្សា បានក្លាយជា «តំបន់មរណៈ» និងបានជំរុញឱ្យមានការជម្លៀសមនុស្សចេញ ខណៈកងទ័ពអ៉ីស្រាអែលកំពុងពង្រីក ប្រតិបត្តិការដើម្បីកម្ទេចក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការវាយតម្លៃបែបនេះធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីមកពីអង្គការ WHO និងUN បានចំណាយពេលមួយម៉ោង កាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ចុះត្រួត ពិនិត្យស្ថានភាពនៅក្នុងមន្ទីរពេទ្យ Al-Shifa ដែលត្រូវបានកងទ័ពអ៉ីស្រាអែលបើកការវាយឆ្មក់ចូលតាំងពីដើមសប្ដាហ៍នេះមក។ ដំណាលគ្នានឹង ទស្សនកិច្ចនេះដែរ មន្ត្រីហាម៉ាសម្នាក់បានអះអាងថាមនុស្សច្រើនជាង ៨០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស២លើក លើ ជំរំជនភៀសខ្លួនមួយស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងសាលារៀនមួយដំណើរការ UN ផងដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គការ WHO បានគូសបញ្ជាក់ដូច្នេះថា «ក្រុមការងារបានចាត់ទុកមន្ទីរពេទ្យ (Al-Shifa) គឺជាតំបន់មរណៈ ហើយ ស្ថានភាពវិញគឺពោរពេញដោយក្ដីអស់សង្ឃឹម ដោយមន្ទីរពេទ្យមិនអាចធ្វើប្រតិបត្តិការជាមូលដ្ឋានរបស់ខ្លួន ក្នុងនាមជាកន្លែងសង្រ្គោះជីវិតមនុស្ស ដោយសារតែការខ្វះខាតទឹកស្អាត ឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត។ គួរបញ្ជាក់ថា អ៉ីស្រាអែល បានប្ដេជ្ញាកម្ទេចក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ […]

Apple នឹងពន្យាពេលចេញបន្ទះឈីប 5G រហូតដល់ឆ្នាំ២០២៦

Khmerpress November 18, 2023 18/11/2023

(បរទេស)៖ របាយការណ៍ពី Bloomberg បានឱ្យដឹងថា ផែនការផលិតបន្ទះឈីប 5G ដំបូងបង្អស់របស់ក្រុមហ៊ុន Apple នឹងត្រូវពន្យាពេលប្រកាសចេញ ១ឆ្នាំបន្ថែមទៀត ដោយសារគម្រោងនេះមានបញ្ហាច្រើនពេក។ ពោលគឺ អាចនឹងបង្ហាញខ្លួនរហូតដល់ចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ឯណោះ ដែលជំនួសឱ្យគោលដៅដំបូងនៅដើមឆ្នាំ២០២៥ របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំពោះមូលហេតុនៃការពន្យាពេលនេះមិនត្រូវបានប្រភពបញ្ជាក់លម្អិតនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងមកពីភាពស្មុគ្រស្មាញដែលពាក់ព័ន្ធនឹងការផលិតបន្ទះឈីបដែលមានប្រសិទ្ធភាពខ្ពស់ដែលអាចភា្ជប់ទៅនឹងបណ្តាញ Networks ទូទាំងពិភពលោក។ យ៉ាងណាមិញដើម្បីដោះស្រាយការយឺតយ៉ាវនេះ ក្រុមហ៊ុន Apple បានបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន Qualcomm ក្នុងរយៈពេល ៣ឆ្នាំបន្ថែមទៀត ខណៈការផ្គត់ផ្គង់នឹងមានដល់ឆ្នាំ២០២៦ ដោយធានាថា iPhone របស់ខ្លួនបន្តមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា 5G ដដែលរហូតដល់បញ្ហាត្រូវបានដោះស្រាយ។ គួរជម្រាបដែរថា បច្ចុប្បន្ននេះមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះដែលផលិតបន្ទះឈីប 5G ទទួលបានជោគជ័យក្នុងនោះរួមមាន Qualcomm, Samsung, Huawei, Media Tek និង Intel ទាំងនេះក៏ដោយសារតែការផលិតមានលក្ខណៈស្មុគ្រស្មាញពេក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Alibaba បាត់បង់តម្លៃជាង ២០ពាន់លានដុល្លារ ក្រោយប្រកាសផ្អាកផែនការផ្តាច់អាជីវកម្មខ្លោដ

Khmerpress November 18, 2023 18/11/2023

(ហុងកុង) ៖ ភាគហ៊ុននៅទីក្រុងហុងកុងរបស់ក្រុមហ៊ុន Alibaba Group បានធ្លាក់ចុះ ១០ភាគរយកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមហ៊ុនបានលុបចោលផែនការផ្តាច់អាជីវកម្មកុំព្យូទ័រខ្លោដរបស់ខ្លួនចេញពីក្រុមហ៊ុនមេ ដោយលើកឡើងពីភាពមិនច្បាស់លាស់ដោយសារការទប់ស្កាត់ការនាំចេញបន្ទះឈីបរបស់អាមេរិកទៅកាន់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការធ្លាក់ចុះតម្លៃភាគហ៊ុននេះ ដែលអាចជាការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលមួយថ្ងៃក្នុងរយៈពេលជាងមួយឆ្នាំ បានធ្វើឱ្យក្រុមហ៊ុន Alibaba បាត់បង់តម្លៃទីផ្សារប្រហែល ២០ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះជាប្រតិកម្មទីផ្សារដំបូងគេនៅអាស៊ីចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះបានប្រកាសពីការផ្លាស់ប្តូរយុទ្ធសាស្ត្រគួរឱ្យភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ភាគហ៊ុនដែលចុះបញ្ជីនៅផ្សារហ៊ុនសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនបានធ្លាក់ថ្លៃ ៩ភាគរយហ៊ុនៅពេលបិទការជួញដូរកាលពីល្ងាចថ្ងៃសុក្រ។ លោក Shi Jialong អ្នកវិភាគមកពីក្រុមហ៊ុន Nomura បានសរសេរនៅក្នុងកំណត់សម្គាល់មួយថា៖ «ការលុបចោលផែនការបំបែកអាជីវកម្មខ្លោដ AliCloud គឺជាការភ្ញាក់ផ្អើលអវិជ្ជមាន»។ ក្តីបារម្ភរបស់ក្រុមហ៊ុន Alibaba អំពីការទប់ស្កាត់ការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិកដែលប្រកាសដោយទីក្រុងវ៉ាស៊ីនតោនក្នុងខែតុលា កើតមានឡើងស្របគ្នានឹងក្តីបារម្ភស្រដៀងគ្នានេះដែលត្រូវបានលើកឡើងក្នុងសប្តាហ៍នេះនៅតាមបណ្តាញទំនាក់ទំនងសង្គមចិន និងក្រុមហ៊ុនហ្គេម Tencent Holdings ដែលបាននិយាយថា ការរឹតបន្តឹងនេះនឹងបង្ខំឱ្យខ្លួនស្វែងរកជម្រើសដែលផលិតក្នុងស្រុកជំនួសវិញ។ ក្រុមហ៊ុន Alibaba ដែលធ្លាប់ជាក្រុមហ៊ុនមានតម្លៃទីផ្សាធំបំផុតនៅអាស៊ី មានតម្លៃប្រហែល ៨៣០ពាន់លានដុល្លារក្នុងខែតុលា ឆ្នាំ២០២០ ប៉ុន្តែឥឡូវនេះមានតម្លៃតិចជាងមួយភាគបួន ដោយសារក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចនេះបានស្ថិតក្នុងដំណាក់កាលនៃការបង្ក្រាបផ្នែកបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង និងខណៈពេលដែលសេដ្ឋកិច្ចចិនកំពុងថមថយកំណើន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews