ព័ត៌មានអន្តរជាតិ

រុស្ស៉ីមានផែនការបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទ ហើយសង់មូលដ្ឋាននៅទីនោះ អំលុងទសវត្សរ៍ខាងមុខ

Khmerpress November 16, 2023 16/11/2023

(មូស្គូ)៖ ក្រុមហ៊ុនអវកាសរុស្ស៉ី RKK Energia ដែលទទួលបន្ទុកកម្មវិធីបញ្ជូនមនុស្សឡើងទីអវកាសរបស់ប្រទេសរុស្ស៉ី បានឱ្យដឹងថា រុស្ស៉ីមានគម្រោងបញ្ជូនអវកាសយានិក ឱ្យទៅដល់លើព្រះចន្ទនៅទសវត្សរ៍ខាងមុខជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយ​មានបំណងសាងសង់មូលដ្ឋានមួយនៅទីនោះ ចាប់ពីឆ្នាំ២០៣១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងព្រាងមួយដែលបង្ហាញដោយ លោក Vladimir Solovyov នៃក្រុមហ៊ុន RKK Energia បានឱ្យដឹងថា រុស្ស៉ីកំពុងរៀបគម្រោង​បេសកកម្មបញ្ជូនមនុស្សទៅឋានព្រះចន្ទ ដែលរួមមានទាំងការនាំយកជនជាតិរុស្ស៉ីទៅដល់លើព្រះចន្ទជាលើកដំបូង រួមជាមួយវត្តមាន​មូលដ្ឋានស្រាវជ្រាវនិងស្នាក់នៅមួយ នៅទីនោះផងដែរ។ យោងតាមគម្រោងដដែល កាលបរិច្ឆេទសម្រាប់ដំណើរការសាងសង់មូលដ្ឋានឋានព្រះចន្ទខាងលើ គឺចន្លោះឆ្នាំ២០៣១-២០៤០។ កាលពីខែសីហា ឆ្នាំនេះ បេសកកម្មឋានព្រះចន្ទលើកទីមួយរបស់រុស្ស៉ី ក្នុងរយៈពេល៤៧ឆ្នាំ បានទទួលបរាជ័យ នៅពេលដែលយានរ៉ូបូត Luna-25 បានធ្លាក់ទៅបុកលើផ្ទៃព្រះចន្ទពេញទំហឹង។ ភាពបរាជ័យនោះ បានគូសរំលេចពីការចុះទន់ខ្សោយ នៃកម្មវិធីអវកាសរបស់រុស្ស៉ី នៅក្រោយសម័យសូវៀត។ គួរបញ្ជាក់ថា អវកាសយានិកអាមេរិក លោក Neil Armstrong ទទួលបានភាពល្បីល្បាយទូទាំងពិភពលោក នៅឆ្នាំ១៩៦៩ សម្រាប់​ការក្លាយជាមនុស្សដំបូងគេ ដែលបានដើរលើឋានព្រះចន្ទ ប៉ុន្តែបេសកកម្ម […]

អាមេរិកយល់ព្រមគម្រោងលក់មីស៉ីល SM-6 ក្នុងតម្លៃ៦៥០លានដុល្លារ ឱ្យទៅកូរ៉េខាងត្បូង

Khmerpress November 15, 2023 15/11/2023

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក ទើបតែបានផ្តល់ការយល់ព្រមចំពោះ​គម្រោងលក់មីស៉ីល SM-6 សម្រាប់បាញ់ស្ទាក់ចេញពីនាវា រួមទាំងសម្ភារពាក់ព័ន្ធផ្សេងទៀត ឱ្យទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួយពង្រឹង​សមត្ថភាពការពារជាតិនៃសម្ព័ន្ធអាស៉ីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ ដែលស្ថិតក្រោមក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) បានប្រកាសដូចខាងលើ ហើយបានអះអាងថា ផែនការលក់មីស៉ីលនោះ មានទំហំទឹកប្រាក់ប្រហែល៦៥០លានដុល្លារ។ វានឹងត្រូវឆ្លងកាត់ការសម្រេចចុងក្រោយរបស់​សភាអាមេរិក។ យោងតាមទីភ្នាក់ងារដដែល រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់សំណើទិញមីស៉ីល SM-6 Block I សរុប៣៨គ្រាប់ រួមជាមួយ​សម្ភារពាក់ព័ន្ធផ្សេងទៀត ហើយនិងការជួយបណ្តុះបណ្តាលប្រើប្រាស់។ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បានលើកឡើងថា គម្រោងលក់មីស៉ីលខាងលើ នឹងគាំទ្រគោលដៅនៃគោលនយោបាយ​ការបរទេស ក៏ដូចជាកម្មវត្ថុនៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយធ្វើឱ្យប្រសើរឡើង នូវសន្តិសុខរបស់សម្ព័ន្ធមិត្តដ៏សំខាន់​មួយ ដែលជាតួអង្គចម្បងសម្រាប់ស្ថិរភាពនយោបាយ ព្រមទាំងវឌ្ឍនភាពសេដ្ឋកិច្ច នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ គួរបញ្ជាក់ថា មីស៉ីល SM-6 ដែលប្រើប្រាស់ជាចម្បងសម្រាប់ប្រឆាំងយន្តហោះនិងមីស៉ីល នៅលើផ្ទៃអាកាស ក៏អាចប្រើសម្រាប់ប្រឆាំងនាវាបាន​ផងដែរ។ ពួកវាត្រូវបានរំពឹងថា នឹងបំពាក់លើនាវាចម្បាំង Aegis ស៊េរីថ្មីរបស់កូរ៉េខាងត្បូង ដែលនឹងត្រូវដាក់ដំណើរការក្នុងពេល​ប៉ុន្មានឆ្នាំ ខាងមុខ។ […]

បណ្តាញសង្គម Truth Social របស់លោក ត្រាំ ខាតបង់ ៧៣លានដុល្លារចាប់តាំងពីបើកដំណើរការ

Khmerpress November 15, 2023 15/11/2023

(ញូវយ៉ក)៖ បណ្តាញទំនាក់ទំនងសង្គម Truth Social របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានខាតបង់ចំនួន ៧៣លានដុល្លារអាមេរិកចាប់តាំងពីបើកដំណើរការនៅដើមឆ្នាំ២០២២ មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក ត្រាំ បានប្រកាសពីការបើកដំណើរការភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គមរបស់គាត់នៅក្នុងខែតុលា ឆ្នាំ២០២១ ដោយបាននិយាយថា បណ្តាញទំនាក់ទំនងសង្គមនឹងនឹង «ប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ» ដូចជាក្រុមហ៊ុន Twitter និងក្រុមហ៊ុន Facebook ដែលកន្លងមកបានរារាំងគាត់មិនឱ្យប្រើបណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ឯកសារដែលបានដាក់ទៅកាន់ទីផ្សារមូលបត្រដោយក្រុមហ៊ុន Digital World Acquisition Corp ដែលគ្រោងនឹងច្របាច់បញ្ចូលគ្នាជាមួយ Truth Social ថា ក្នុងឆ្នាំ២០២២ បណ្តាញ Truth Social បានបង្ហាញការខាតបង់ចំនួន ៥០លានដុល្លារអាមេរិក ជាមួយនឹងការលក់សុទ្ធមានត្រឹមតែ ១,៤លានដុល្លារប៉ុណ្ណោះ។ ភ្លែតហ្វមនេះបានខាតបង់ ២៣លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយឆ្នាំនេះ ជាមួយនឹងការលក់សុទ្ធចំនួន ២,៣លានដុល្លារ។ យោងតាមឯកសារនេះបានឱ្យដឹងថា ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលជាគ្រប់គ្រងបណ្តាញសង្គមនេះបានបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុនេះបង្កឱ្យមានការសង្ស័យយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តដំណើរការទៅមុខទៀត។ ឯកសារដដែលនេះបានឱ្យដឹងថា៖ […]

ទីក្រុង៣នៅប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងបំផុត លើពិភពលោក

Khmerpress November 13, 2023 13/11/2023

(ញូវដែលី)៖ នៅថ្ងៃចន្ទនេះ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលីនាថ្ងៃចន្ទនេះ ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តា​ទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់ លើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក គឺទីក្រុងញូវដែលីស្ថិតនៅចំណាត់ថ្នាក់លើទី១។ យោងតាមក្រុមតាមដានគុណភាពខ្យល់អាកាស IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស សន្ទស្សន៍គុណភាពខ្យល់ (AQI) នៃរដ្ឋធានីរបស់ឥណ្ឌា គឺចំនួន៤២០ ដែលត្រូវបានចាត់ទុកជា កម្រិត​គ្រោះធ្ងន់ធ្ងរ។ រីឯទីក្រុងឥណ្ឌា ២ផ្សេងទៀត គឺរួមមានទីក្រុងកូលកាតា (Kolkata) នៅភាគខាងកើត ដែលស្ថិតនៅលេខរៀងទី៤ ជាមួយ AQI ចំនួន១៩៦ និងទីក្រុងមុមបៃ (Mumbai) ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៨ ជាមួយ AQI ចំនួន១៦៣។ គួរបញ្ជាក់ថា សន្ទស្សន៍ AQI ចន្លោះ៤០០-៥០០ អាចប៉ះពាល់ដល់សុខភាពរបស់មនុស្ស ហើយគ្រោះថ្នាក់សម្រាប់ អ្នកដែលមានជំងឺប្រចាំកាយស្រាប់ ខណៈ AQI កម្រិត១៥០-២០០ អាចបង្កការរំខានដល់អ្នកដែលមានបញ្ហាហឺត សួត និងបេះដូង […]

អ៉ីស្រាអែល ទម្លាក់តួលេខអ្នកបាត់បង់ជីវីតមកនៅត្រឹម ១២០០នាក់ ខណៈនៅហ្កាហ្សាកើនដល់ ១១,០៧៨នាក់

Khmerpress November 11, 2023 11/11/2023

(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានទម្លាក់តួលេខអ្នកស្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់ ភាគខាងត្បូងរបស់ខ្លួន ពី១៤០០នាក់ មកនៅត្រឹម ១២០០នាក់ ខណៈចំនួនអ្នកស្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល បានកើន ដល់ ១១,០៧៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យក្រសួងការបរទេសអ៉ីស្រាអែល លោក Lior Haiat បានបញ្ជាក់ទៀតថាការទម្លាក់តួលេខ អ្នកស្លាប់ខាងលើ គឺជាការធ្វើបច្ចុប្បន្នភាពនៃការវាយតម្លៃលើចំនួនអ្នកស្លាប់ដែលក្នុងនោះមានទាំងពលករបរទេស និងជនជាតិបរទេស ដទៃទៀត ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។ អ៉ីស្រាអែល មិនបានបញ្ជាក់ពីហេតុផលនាំឱ្យមានការកែតម្រូវតួលេខអ្នកស្លាប់ឡើយ ប៉ុន្តែអ្នកនាំពាក្យរូបនេះបន្ថែមថានេះមិនមែនជាតួលេខអ្នកស្លាប់ចុងក្រោយនោះទេ ពោលអាចនឹងមានការប្រែប្រួលនៅពេលសាកសពទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ។ គួរបញ្ជាក់ថា អ៉ីស្រាអែល ពីដំបូងឡើយបាននិយាយថាមនុស្ស ១៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល បានស្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ ព្រមពេលជាមួយគ្នា ក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា ក៏បានអះអាងដែរថាចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានកើនដល់ ១១,០៧៨នាក់ ក្នុងនោះភាគច្រើនជនស៊ីវិល៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថ្លៃដើមផលិត iPhone 15 Pro Max ចំណាយអស់ ៥០២ដុល្លារថ្លៃជាង iPhone 14 Pro Max

Khmerpress November 10, 2023 10/11/2023

(បរទេស)៖ ថ្មីនេះអ្នកវិភាគ Counterpoint Research បានបង្ហាញថា ក្រុមហ៊ុន Apple នៅឆ្នាំនេះបានចំណាយថ្លៃដើមសម្រាប់សមាសធាតុផលិត iPhone 15 Pro Max ទំហំ ២៥៦ជីហ្គាបៃអស់សរុប ៥០២ដុល្លារឯណោះ ដែលជាការចំណាយដ៏ខ្ពស់មួយ នឹងកើនឡើងប្រមាណ ១២ភាគរយនៃគ្រឿងបន្លាស់សម្រាប់ iPhone 14 Pro Max។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រភពដដែលបានឱ្យដឹងថា ការចំណាយថ្លៃដើមផលិតសម្រាប់ iPhone 15 Pro Max ទំហំ ២៥៦ជីហ្គាបៃនៅឆ្នាំនេះ មានតម្លៃថ្លៃជាង iPhone 14 Pro Max ទំហំដូចគ្នាកាលពីឆ្នាំមុនប្រហែល ៣៧.៧ដុល្លារក្នុងមួយគ្រឿង ខណៈតម្លៃលម្អិតមិនត្រូវបានគេបង្ហាញនោះទេ។ ប៉ុន្តែបើតាមបង្ហើបតម្លៃខ្លះៗពី Counterpoint ក្រុមហ៊ុន Apple ចំណាយអស់ខ្ពស់ទៅលើឧបករណ៍កំពូលៗរបស់ខ្លួនរួមមាន បន្ទះឈីប A17 Pro មានតម្លៃខ្ទង់ ៣០ដុល្លារដែលថ្លៃជាងបន្ទះឈីប A16 Bionic […]

សោកស្ដាយណាស់! ម្ចាស់កម្មវិធីប្រកួត «បវរកញ្ញាចក្រវាឡ» នៅប្រទេសថៃដាក់ពាក្យក្ស័យធន ព្រោះតែបញ្ហាបំណុល

Khmerpress November 10, 2023 10/11/2023

(ថៃ)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយថៃ JKN Global Group ដែលជាម្ចាស់យីហោនៃកម្មវិធីប្រកួតសម្រស់ បវរកញ្ញាចក្រវាល (Miss Universe) បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនបានដាក់ពាក្យក្ស័យធន ស្របពេលដែលក្រុមហ៊ុន ព្យាយាមដោះស្រាយបញ្ហាសាច់ប្រាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមហ៊ុន JKN Global Group បានធ្វើការបញ្ជាក់ពីបញ្ហាក្ស័យធននេះ តាមរយៈសេចក្តីថ្លែងការណ៍មួយ ទៅកាន់ផ្សារភាគហ៊ុនថៃរយៈពេលពីរខែ បន្ទាប់ពីខ្លួនខកខានក្នុងការសងមូលបត្របំណុល ដែលមានតម្លៃប្រហែល ១២លានដុល្លារអាមេរិក តាមកាលបរិច្ឆេទដែលបានកំណត់។ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយថៃឈ្មោះថា Anne Jakapong Jakrajutatip បានទិញសិទ្ធនៃកម្មវិធីប្រកួតសម្រស់ Miss Universe នេះ ក្នុងតម្លៃ ២០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដែលពីមុនជាកម្មសិទ្ធិរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump។ ជុំវិញបញ្ហានេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន JKN បាននិយាយថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានយល់ព្រមនៅថ្ងៃអង្គារ៍សប្តាហ៍នេះ ដើម្បីដាក់ផែនការស្តារអាជីវកម្មឡើងវិញ ទៅកាន់តុលាការក្ស័យធន របស់ព្រះរាជាណាចក្រថៃ ដោយអះអាងថា […]

បេក្ខជននាយករដ្ឋមន្រ្តីថៃដែលបរាជ័យ លោក Pita ប្តេជ្ញាឈរឈ្មោះម្តងទៀត ក្នុងការបោះឆ្នោតលើកក្រោយ

Khmerpress November 9, 2023 09/11/2023

(បាងកក)៖ លោក Pita Limjaroenrat ដែលជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីកន្លងទៅនៅប្រទេសថៃ ប៉ុន្តែបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្រ្តី បានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍នេះថា នឹងព្យាយាមឈរឈ្មោះជានាយករដ្ឋមន្រ្តី សាជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ អ្នកនយោបាយវ័យ៤៣ឆ្នាំរូបនេះ បានដឹកនាំគណបក្ស Move Forward ទទួលបានជ័យជម្នះដ៏ភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតសកលថៃ កាលពីខែឧសភា ឆ្នាំនេះ ប៉ុន្តែរូបលោកត្រូវបានរារាំងមិនឱ្យអាចក្លាយជានាយករដ្ឋមន្រ្តីបាន ដោយក្រុមតំណាងរាស្រ្តគាំទ្រយោធានិងរបបរាជានិយម ដែលប្រឆាំងផែនការកំណែទម្រង់របស់គណបក្សលោក។ ក្រោយមក ទីបំផុតអតីតដៃគូរបស់គណបក្ស Move Forward គឺគណបក្ស Pheu Thai ក៏បានងាកទៅចាប់ដៃជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងជាមួយយោធា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដែលកំពុង​កាន់អំណាចនាពេលបច្ចុប្បន្ន ដោយមានលោក សេដ្ឋា ថាវីស៉ីន ដែលជាបេក្ខជនរបស់ Pheu Thai ធ្វើជានាយករដ្ឋមន្រ្តី។ ក្នុងបទសម្ភាសន៍មួយជាមួយ AFP លោក Pita បានប្តេជ្ញាថានឹងធ្វើការព្យាយាមម្តងទៀត ដើម្បីប្រជែងយកតំណែងនាយករដ្ឋមន្រ្តីថៃ។ នៅពេលត្រូវបានសាកសួរថា តើរូបលោកគ្រោងនឹងឈរឈ្មោះម្តងទៀតដែរឬទេ លោក […]

Samsung គ្រោងដាក់ចេញមុខងារ AI ថ្មីដែលអាចបកប្រែភាសាផ្សេងៗបានភ្លាមៗក្នុងអំឡុងពេលនិយាយទូរស័ព្ទ

Khmerpress November 9, 2023 09/11/2023

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung បានប្រកាសថា «យុគសម័យថ្មីនៃ Galaxy AI» នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ មានន័យថា អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Samsung ទាំងអស់នឹងលែងបារម្ភរឿងមិនចេះភាសាទៀតហើយ ដោយមុខងារ AI ចុងក្រោយនេះនឹងអាចបកប្រែភាសាផ្សេងៗបានភ្លាម បើទោះបីកំពុងនិយាយទូរស័ព្ទជាមួយគ្នាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ មុខងារថ្មីដែល Samsung បានប្រកាសនេះមានឈ្មោះថា «AI Live Translate Call» ដែលនឹងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបកប្រែភាសាក្នុងអំឡុងពេលជជែកគ្នាជាមួយដៃគូម្ខាងទៀតតាមរយៈការហៅទូរស័ព្ទ។ Samsung បានបង្ហើបថា Galaxy AI ថ្មីនេះនឹងចេញមកជាមួយនឹងកម្មវិធីផ្ទាល់ខ្លួន ដោយមិនត្រូវការជំនួយពីកម្មវិធីបកប្រែផ្សេងនោះទេ ដូច្នេះមានន័យថា ត្រកូល Galaxy ជំនាន់ក្រោយរបស់ Samsung នឹងមានកម្មវិធី AI ផ្ទាល់ខ្លួនក្នុងការភ្ជាប់ទំនាក់ទំនងទៅនឹងការហៅទូរស័ព្ទរបស់គេ។ តែជុំវិញបញ្ហានេះនៅមិនទាន់ច្បាស់នោះទេថា Samsung នឹងអនុញ្ញាតឱ្យ «AI Live Translate Call» នេះអាចបកប្រែជាសម្លេងភ្លាមៗពីដៃគូម្ខាង ទៅដៃគូម្ខាងទៀត ឬប្រើ App ដើម្បីសរសេរការបកប្រែទាំងនោះ […]

នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លាលែងពីតំណែង ក្រោយការស៉ើបអង្កេតអំពើពុករលួយ

Khmerpress November 8, 2023 08/11/2023

(លីសបោន)៖ នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក Antonio Costa បានប្រកាសពីលាលែងពីតំណែងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីរូបលោកបានជាប់ជំពាក់ជំពិន ក្នុងករណីស៉ើបអង្កេតអំពើពុករលួយ ជុំវិញការផ្តល់កិច្ចសន្យាពាក់ព័ន្ធទៅនឹងវិស័យថាមពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយជួបពិភាក្សាជាមួយប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa នៅថ្ងៃដដែល លោក Costa បានលើកឡើងយ៉ាងដូច្នេះថា «ភារកិច្ចជានាយករដ្ឋមន្រ្តី គឺមិនស៉ីគ្នានឹងមន្ទិលសង្ស័យណាមួយនៃភាពសុច្ចរិតរបស់ខ្ញុំឡើយ។ នៅក្នុងកាលៈទេសៈបែបនេះ ខ្ញុំបានសម្រេចចិត្តដាក់ពាក្យលាលែងពីមុខតំណែង ទៅកាន់លោកប្រធានាធិបតី»។ មុនពេលនោះក្នុងថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកព័រទុយហ្កាល់ បានរាយការណ៍ថា ក្រុមអ្នកស៉ើបអង្កេត បានធ្វើការឆែកឆេរក្រសួងមួយចំនួន ព្រមទាំងការិយាល័យរបស់ លោក Costa ផ្ទាល់។ ក្រោយមក ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពួកគេបានចោទប្រកាន់ជាផ្លូវការ លើរដ្ឋមន្រ្តីហេដ្ឋរចនាសម្ព័ន្ធ លោក Joao Galamba និងចេញដីកាចាប់ខ្លួន ប្រធានខុទ្ទកាល័យរបស់លោក Costa។ គួរបញ្ជាក់ថា ការស៉ើបអង្កេតខាងលើពាក់ព័ន្ធទៅនឹង ការផ្តល់សម្បាទានសម្រាប់ប្រតិបត្តិការជីករុករករ៉ែ lithium […]