ទស្សនកិច្ចរបស់លោក Modi នៅចិន នឹងផ្តោតលើបញ្ហាជាច្រើន រាប់ចាប់ពីកំពង់ផែទំនិញ រហូតដល់បញ្ហាទិដ្ឋាការ
Liny Chan
August 29, 2025
29/08/2025
(SHANGHAI, ចិន)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន Xi Jinping។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ ២០២៥។ ការប៉ះទង្គិចគ្នានៅជ្រលងភ្នំ Galwan ក្នុងខែមិថុនា ឆ្នាំ ២០២០ បានរុញច្រានទំនាក់ទំនងចិន-ឥណ្ឌាចូលទៅក្នុងភាពជាប់គាំង គ្មានកិច្ចសន្ទនា ផ្អាកជើងហោះហើរត្រង់ និងបង្កកទិដ្ឋាការជាដើម។ ឥណ្ឌាក៏បានហាមប្រាមកម្មវិធី TikTok និងកម្មវិធីរបស់ចិន ជាង ២០០ផ្សេងទៀត ខណៈការវិនិយោគរបស់ចិន ត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ រីឯភាពការមិនជឿទុកចិត្តគ្នា បានរាលដាលលើសពីវិស័យនយោបាយ។ ខណៈលោក Modi កំពុងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ច ម្ចាស់អាជីវកម្មធំៗរបស់ឥណ្ឌា កំពុងគិតគូពីឡើងវិញអំពីអាជីវកម្មរបស់ខ្លួន និងកត្តានយោបាយ។ ក្រុមហ៊ុនប្រឹក្សាផ្នែកអន្តោប្រវេសន៍ Globevisa Group មានមូលដ្ឋាននៅសិង្ហបុរី ហុងកុង និងទីក្រុងឡុងដ៍ បានប្រាប់ CNA […]