ព័ត៌មានអន្តរជាតិ

ទីបំផុត! សហរដ្ឋអាមេរិក ប្រកាសផ្ដល់ «គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម» ទៅឱ្យអ៊ុយក្រែន

Khmerpress September 7, 2023 07/09/2023

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីមួយមានទំហំ ១៧៥លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់រថក្រោះ Abrams ហើយដែលនេះជាលើកដំបូងបំផុត ដែលសហរដ្ឋអាមេរិកបញ្ជូនគ្រាប់ដ៏ចម្រូងចម្រាសនេះទៅឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មុនគេពីផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមទៅឱ្យអ៊ុយក្រែន ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ បើតាមមន្ទីរបញ្ចកោណ ជំនួយយោធាខាងលើក៏នឹងមានផងដែរនូវប្រព័ន្ធអាវុធប្រឆាំង រថក្រោះ ក៏ដូចជាគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធមីស៊ីល HIMARS។ គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានប្រកាសផ្ដល់ឱ្យនេះ គឺសម្រាប់ប្រើបាញ់ ចេញពីរថក្រោះ Abrams ដែលអាមេរិកបញ្ជូនឱ្យអ៊ុយក្រែន ដើម្បីកម្ទេចរថក្រោះរុស្ស៉ី។ គួរបញ្ជាក់ថា ជំនួយយោធា ១៧៥លានដុល្លារ គឺត្រូវយកចេញពីកញ្ចប់ជំនួយយោធាទំហំជាង ១ពាន់លានដុល្លារ ដែលត្រូវបានប្រកាសផ្ដល់​ឱ្យអ៊ុយក្រែនដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken អំឡុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវកាលពីថ្ងៃពុធ។ ក្រៅតែពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាលពីដើមឆ្នាំ២០២៣ ក៏បានបញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់អ៊ុយក្រែនផងដែរ បើទោះជាមានការព្រមានពីរុស្ស៉ីក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី កំពុងមានជំងឺ

Khmerpress September 5, 2023 05/09/2023

(ណៃពិដោ)៖ អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលកំពុងជាប់ឃុំខ្លួន លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) កំពុងមានជំងឺ ហើយស្នើឲ្យមានគ្រូពេទ្យ ពីខាងក្រៅមកព្យាបាល តែមេដឹកនាំរបបយោធាបានបដិសេធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នំា២០២៣។ Reuters ផ្អែកលើប្រភពដែលដឹងពីស្ថានភាពរបស់លោកស្រី ស៊ូជី និងរដ្ឋាភិបាលស្រមោល បានឱ្យដឹងទៀតថា ម្ចាស់ជ័យពានរង្វាន់លាភីណូបែលសន្តិភាព អាយុ៧៨ ឆ្នាំរូបនេះ ទទួលការព្យាបាលពីវេជ្ជបណ្ឌិតនៃនាយកដ្ឋានពន្ធនាគារ។ ប្រភពសុំមិនបញ្ចេញឈ្មោះនេះដដែល បាននិយាយថា «លោកស្រី ស៊ូជី មានអាការៈហើមអញ្ចាញធ្មេញ ហើយមិនអាចបរិភោគអាហារបានស្រួលនោះទេ និងមានអាការៈវិលមុខ និងចង់ក្អួត»។ យ៉ាងនេះក្តី អ្នកនាំពាក្យរបបយោធា មីយ៉ាន់ម៉ា មិនបានឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។ គួរបញ្ជាក់ថា លោកស្រី ស៊ូជី កំពុងប្រឈមនឹងការឃុំខ្លួនរយៈពេល ២៧ឆ្នាំ ពីបទព្រហ្មទណ្ឌចំនួន ១៩ បទចោទ រាប់ចាប់តាំងពីការញុះញង់ និងការក្លែង បន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ។ កាលពីខែកក្កដា លោកស្រី ត្រូវបានផ្ទេរចេញពីពន្ធនាគារ […]

មនុស្ស ៥នាក់បានបាត់បង់ជីវិតភ្លាមៗក្រោយធ្លាក់ពីលើជណ្តើរយោងក្នុងរមណីយដ្ឋាននៅលើកោះបាលី

Khmerpress September 5, 2023 05/09/2023

ឥណ្ឌូនេស៊ី៖ មនុស្សចំនួន ៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីជណ្តើរយោងដំណើរការខុសបច្ចេកទេសនៅឯរមណីយដ្ឋានមួយកន្លែងលើកោះបាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ រ​មណីយដ្ឋានដែលជាកន្លែងកើតហេតុនេះមានឈ្មោះថា Ayuterra Resort ខណៈជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាក្រុមបុគ្គលិកបម្រើការងារនៅក្នុងរមណីដ្ឋាននេះផ្ទាល់តែម្តង។ បើតាមអាជ្ញាធរកោះបាលីបានបញ្ជាក់ថា គ្រោះថ្នាក់បានកើតឡើងក្រោយពេលដែលខ្សែសម្រាប់យោងជណ្តើរយោងទៅលើបានខ្ទាស់ធ្វើឲ្យជណ្តើរយោងត្រូវរត់ខុសគន្លងនិងបានបង្កឲ្យបុគ្គលិកចំនួន ៥នាក់នៅក្នុងនោះត្រូវខ្ទាតចេញពីក្នុងដណ្តើរយោងធ្លាក់មកខាងក្រោម។ សូមបញ្ជាក់ជូនថា ជណ្តើរយោងនេះគឺជាប្រភេទដណ្តើរយោងដែលគេសាងសង់ឡើងនៅក្រៅអគារ ហើយកម្ពស់ដែលក្រុមជនរងគ្រោះបានធ្លាក់ចុះមកនោះគឺមានកម្ពស់ប្រមាណជា ១០០ម៉ែត្រ ខណៈនៅក្នុងចំណោមជនរងគ្រោះទាំងអស់ក៏មានជនរងគ្រោះម្នាក់បានធ្លាក់ចូលទៅក្នុងទន្លេនៅក្បែរនោះផងដែរ៕

សេតវិមាន៖ ជំទាវទី១ ឆ្លងកូវីដ១៩ ខណៈលោក ចូ បៃដិន មានលទ្ធផលតេស្ដអវិជ្ជមាន

Khmerpress September 5, 2023 05/09/2023

(វ៉ាស៊ីនតោន)៖ ជំទាវទី១របស់សហរដ្ឋអាមេរិក លោកស្រី Jill Biden បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងស្វាមីគឺលោក ចូ បៃដិន ដែលធ្វើតេស្ដចេញលទ្ធផលអវិជ្ជមាន ត្រូវធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។ ភរិយាលោក បៃដិន គឺលោកស្រី Jill Biden មានអាយុ ៧២ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាមានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយកាលពីខែសីហា ឆ្នាំ២០២២ លោកស្រីក៏ធ្លាប់បានឆ្លងកូវីដ១៩ផងដែរ។ ចំណែក លោក ចូ បៃដិន មានអាយុ៨០ឆ្នាំ បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ លើកចុងក្រោយបំផុត កាលពីខែកក្កដា ឆ្នាំ២០២២។ គួរបញ្ជាក់ថា ភ្លាមៗ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ នៅពេលត្រូវបានសាកសួរថាតើការឆ្លងកូវីដ១៩របស់លោកស្រី Jill Biden អាចនឹងប៉ះពាល់ដល់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់លោក ចូ បៃដិន ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ កាលវិភាគផ្លូវការរបស់លោក បៃដិន ដែល […]

Apple ទំនងជាបញ្ចេញទាំង iPhone 15 Pro Max/ Ultra ក្នុងឆ្នាំនេះ

Naren September 4, 2023 04/09/2023

(បរទេស)៖ មានពាក្យចចាមអារ៉ាមមកថា Apple នឹងបញ្ចេញ iPhone 15 ឆ្នាំ២០២៣ នេះរហូតដល់ ៥ម៉ូដែល ខណៈដែលរបាយការណ៍លេចធ្លាយកន្លងមកថា Apple នឹងប្តូរ iPhone 15 Pro Max ទៅជា Ultra ទំនងជានឹងមានការផ្លាស់ប្តូរនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមអ្នកបង្ហោះរបាយការណ៍លេចធ្លាយឧបករណ៍ថ្មីៗរបស់ Apple ដ៏ល្បីលោក Majin Bu បានបង្ហោះសារនៅលើគណនី X ថា Apple នឹងបញ្ចេញទាំង iPhone 15 Pro Max និង iPhone 15 Ultra នៅឆ្នាំនេះ។ ពាក្យចចាមអារ៉ាមកន្លងមកបានឱ្យដឹងថា Apple មានបំណងប្តូរឈ្មោះ iPhone 15 Pro Max របស់ខ្លួនទៅជា Ultra នោះនឹងមិនអាចកើតមាននោះទេ ដោយសារតែ Apple […]

នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha នឹងមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ី ឡើយ

Khmerpress September 4, 2023 04/09/2023

(បាងកក)៖ ក្រសួងការបរទេសថៃ​ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថាលោកនាយករដ្ឋមន្ត្រី Srettha Thavisin នឹងមិនទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានក្នុងទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែញ្ញានេះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters។ លោក Srettha Thavisin បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ កាលពីខែសីហាកន្លងទៅ ហើយគណៈរដ្ឋមន្ត្រីរបស់លោកក៏ត្រូវបានអនុម័តទទួលស្គាល់ ពីព្រះមហាក្សត្រថៃផងដែរកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក Srettha និងគណៈរដ្ឋមន្ត្រីរបស់លោកនឹងត្រូវស្បថចូលកាន់តំណែងនៅចំពោះមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអង្គារសប្ដាហ៍នេះ ក៏ដូចជានឹងត្រូវធ្វើសុន្ទរកថាស្ដីពីគោលនយោបាយនៅឯសភាជាតិ ហើយបន្ទាប់ពីនោះ ទើបពួកគេអាចចាប់ផ្ដើម ពេញមុខនាទីទៅតាមតួនាទីជាផ្លូវការ។ គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសថៃ លេខាធិការអចិន្ត្រៃយ៍ លោក Sarun Charoensuwan នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតា ដោយតំណាងឱ្យលោក Srettha។ តែមិនមានការបញ្ជាក់ថាតើហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រី Srettha អវត្តមាននោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ព្យុះទីហ្វុង Haikui បង្ខំឱ្យតៃវ៉ាន់ជម្លៀសមនុស្សជិត ៣,០០០នាក់ និងលុបចោលជើងហោះហើរ

Nisaiy KP September 3, 2023 03/09/2023

(តៃប៉ិ)៖ ជើងហោះហើរនៅក្នុងស្រុកត្រូវបានលុបចោល និងមនុសជិត ៣,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ខណៈ កោះតៃវ៉ាន់បានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ការមកដល់នៃព្យុះទីហ្វុងហៃគូអ៉ិ (Haikui) នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញានេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ព្យុះទីហ្វុងហៃគូអ៉ិ (Haikui) ត្រូវបានរំពឹងថានឹងនាំមកជាមួយខ្យល់បាក់ និងភ្លៀងធ្លាក់ខ្លាំងនៅឯភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់។ ព្យុះទីហ្វុងនេះអាចនឹងបក់បោកទៅដល់ដីគោក នៅតាមតំបន់ភ្នំ និងតំបន់មិនសូវមានប្រជាជនរស់នៅ ស្ថិតនៅភាគអាគ្នេយ៍តៃវ៉ាន់ នៅរសៀល ថ្ងៃអាទិត្យនេះ ដោយក្នុងនោះតំបន់ និងទីក្រុងជាច្រើនក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងបានបិទសាលារៀន និងប្រកាសថ្ងៃឈប់សម្រាក មួយថ្ងៃសម្រាប់កម្មករ។ គួរបញ្ជាក់ថា ព្យុះទីហ្វុង ហៃគូអ៉ិ (Haikui) មានឥទ្ធិពលខ្សោយជាងព្យុះទីហ្វុង សាវឡា (Saola) ដែលបានវាយប្រហារលើទីក្រុងហុងកុង និងខេត្តក្វាងទុង នៃភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា។ ហៃគូអ៉ិ ត្រូវបានរំពឹងថានឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុងកម្រិតទី១ និង ទី២តែប៉ុណ្ណោះនៅពេលដែលវាបក់បោកលើតៃវ៉ាន់។ ប៉ុន្តែ ជាការវិធានការបង្ការ អាជ្ញាធរតៃវ៉ាន់បានជម្លៀសមនុស្ស ២,៨៦៨នាក់ ទៅកាន់កន្លែង មានសុវត្ថិភាពរួចជាស្រេច ក្នុងតំបន់ភាគខាងត្បូង និងខាងកើត។ […]

ព្រះមហាក្សត្រថៃ ចេញព្រះរាជ្យក្រឹត្យទទួលស្គាល់ គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី

Khmerpress September 2, 2023 02/09/2023

(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន (Maha Vajiralongkorn) បានចេញព្រះរាជ្យក្រឹត្យអនុម័តទទួលស្គាល់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី របស់ថៃ ដោយក្នុងនោះមានលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផង។ នេះបើតាមព្រឹត្តិប័ត្រ​របស់​រាជវាំងថៃ​ Royal Gazette ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣។ ប្រទេសថៃ ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះគឺលោក ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីខែមីនា និងក្រោយគណបក្ស Move Forward ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភាមក។ ប៉ុន្តែ គណបក្ស Move Forward បានទទួលបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល រហូតដល់ដើមខែសីហាកន្លងទៅនេះ ទើបគណបក្សភឿថៃ ទទួលបានជោគជ័យក្នុងការបង្កើតរដ្ឋាបាលថ្មី ក្រោមកិច្ចសហការជាមួយគណបក្សដែលគាំទ្រដោយយោធាថៃ។ គួរបញ្ជាក់ថា នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីនេះ គណបក្សភឿថៃ នឹងគ្រប់គ្រងក្រសួងមួយចំនួនដូចជាក្រសួងសេដ្ឋកិច្ច ការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងក្រសួងការបរទេស ខណៈគណបក្សជាដៃគូក្រុមចម្រុះធំទី២ គឺភូមិចៃថៃ នឹងគ្រប់គ្រងក្រសួងដូចជាក្រសួងអប់រំ មហាផ្ទៃ […]

លោក Tharman Shanmugaratnam ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់សិង្ហបុរី

Khmerpress September 2, 2023 02/09/2023

(សិង្ហបុរី)៖ អតីតឧបនាយករដ្ឋមន្រ្តី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ (Tharman Shanmugaratnam) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីរបស់សិង្ហបុរី កាលពីថ្ងៃសុក្រ ទី១ ខែកញ្ញា ដែលជាការបោះឆ្នោតមានលក្ខណៈប្រកួតប្រជែងលើកដំបូងបំផុតមួយសម្រាប់តំណែងជាប្រមុខរដ្ឋ មិនសូវមានអំណាចមួយនេះ ក្នុងពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ បើតាមលទ្ធផលបោះឆ្នោត លោក សានមូហ្ការ៉ាត់ណាំ មានវ័យ៦៦ឆ្នាំ បានយកឈ្នះលើគូប្រជែងរបស់លោក ២រូបផ្សេងទៀត គឺលោក អិន កុកសុង (Ng Kok Song) និងលោក តាន់ គីនលៀន (Tan Kin Lian) ដោយទទួលបានសំឡេងគាំទ្រ ៧០.៤ភាគរយនៃសន្លឹកឆ្នោតសរុប។ «ខ្ញុំសូមប្រកាសថា លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ គឺជាបេក្ខជនដែលជាប់ឆ្នោតជាប្រធានាធិបតីរបស់សិង្ហបុរី»។ នេះជាការបញ្ជាក់របស់មន្ត្រីនៃនាយកដ្ឋាន រៀបចំការបោះឆ្នោតសិង្ហបុរី។ គួរបញ្ជាក់ថា លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ នឹងត្រូវឡើងកាន់តំណែងបន្តពីប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្ន គឺលោកស្រី ហាលីម៉ាស់ យ៉ាកូប (Halimah Yacob) ដែលបានជាប់ជាប្រធានាធិបតីដោយស្វ័យប្រវត្តិកាលពីឆ្នាំ២០១៧ […]

បេសកជនអាមេរិក បរិភោគត្រីឆៅពីទីក្រុងហ្វូគូស៊ីម៉ា ខណៈបានរិះគន់ចិនទាក់ទងនឹងការបង្ហូរទឹកចូលសមុទ្រ

Khmerpress September 1, 2023 01/09/2023

(សូម៉ា)៖ បេសកជនអាមេរិកប្រចាំប្រទេសជប៉ុន បានបរិភោគត្រីឆៅពីទីក្រុងហ្វូគូស៊ីម៉ានៅថ្ងៃព្រហស្បតិ៍ (៣១ សីហា) នេះ ដោយនិយាយថា ទឹកដែលបង្ហូរចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា គឺមានសុវត្ថិភាពជាង «ទឹកដែលបង្ហូរចោល» ដោយរោងចក្រនុយក្លេអ៊ែររបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ ឯកអគ្គរដ្ឋទូត Rahm Emanuel បាននិយាយក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយរលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ ២០១១ ដូច្នេះថា «អស់រយៈពេលមួយទសវត្សរ៍មកនេះ ប្រទេសជប៉ុនបានធ្វើរឿងត្រឹមត្រូវតាមរបៀបត្រឹមត្រូវ។ ជាមួយនឹងភាពម៉ត់ចត់ផ្នែកវិទ្យាសាស្ត្រអន្តរជាតិ តម្លាភាពពេញលេញ និងការអញ្ជើញសហគមន៍អន្តរជាតិឱ្យតាមដានវឌ្ឍនភាពរបស់ពួកគេក្នុងការបន្សុទ្ធទឹក»។ លោក​បាន​បន្ត​ថា​ «​ទឹក​នៅ​តំបន់​នេះ​មាន​សុវត្ថិភាព​ជាង​ទឹក ​ដែលរោងចក្រទាំងបួនរបស់ចិនដែលបានបង្ហូរវាចូលក្នុងទឹកសមុទ្រ»។ យោងតាមប្រតិបត្តិកររោងចក្រថាមពលនុយក្លេអ៊ែរ ហៅកាត់ថា TEPCO បានឱ្យដឹងថា ទឹកដែលបញ្ចេញចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូសីម៉ា ត្រូវបានចម្រោះចេញនូវធាតុវិទ្យុសកម្មទាំងអស់ លើកលែងតែ tritium។ ហើយសារធាតុនេះទៀតសោត ស្ថិតនៅក្នុងដែនកំណត់សុវត្ថិភាព និងទាបជាងកម្រិតដែលបានចេញផ្សាយក្នុងអំឡុងពេលប្រតិបត្តិការធម្មតា នៃរោងចក្រថាមពលនុយក្លេអ៊ែរ រួមទាំងនៅក្នុងប្រទេសចិនផងដែរ។ គួរបញ្ជាក់ថា ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងស្រុង ពីប្រទេសជិតខាងរបស់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញសំណល់ទឹក ពីរោងចក្រហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយចោទប្រកាន់ទីក្រុងតូក្យូពីបានចាត់ទុកមហាសមុទ្រដូចជា «ប្រព័ន្ធលូ»៕ ផ្តល់សិទ្ធិដោយ៖ freshnews