ព័ត៌មានអន្តរជាតិ

ថៃ ហាមឃាត់ពលរដ្ឋខ្លួន មិនឱ្យទទួលទាន Hotdog ប្រភេទនេះដែលនាំចូលពីចិន ក្រោយរកឃើញថាមានមេរោគមិនល្អ

Khmerpress July 17, 2023 17/07/2023

ថៃ៖ ​បណ្តាញសារព័ត៌មានថៃ Amarintv​ បានចុះផ្សាយថា ប្រសិនបើលោកអ្នកបានប្រទះឃើញសាច់ក្រកក្រហម ឬជាធម្មតាពលរដ្ឋទូទៅតែងហៅថា Hotdog ដែលនាំចូលមកពីប្រទេសចិនដូចក្នុងរូបខាងក្រោមនេះ សុំកុំញ៉ាំឲ្យ​សោះព្រោះវាអាចចម្លងមេរោគបាន។ ជំនួសដោយការញ៉ាំអាហារកែច្នៃដ៏ពេញនិយមនេះ លោកអ្នកត្រូវរាយការណ៍អំពីករណីនេះទៅកាន់អាជ្ញាធរថៃ ដ្បិតអាជ្ញាធរថៃកំពុងតាមបង្ក្រាបអាហារដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពប្រភេទនេះផងដែរ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា Hotdog មានផ្ទុកនូវមេរោគនេះត្រូវបានរកឃើញដំបូងតាមរយៈអ្នកដំណើរម្នាក់មកពីប្រទេសចិន ដែលបានមកដល់ប្រលានយន្តហោះសុវណ្ណភូមិក្នុងប្រទេសថៃកាលពីថ្ងៃ ១៣ ខែកក្កដាកន្លងទៅនេះ។ អ្នកដំណើររូបនេះបាននាំយកមកជាមួយនូវ Hotdog ប្រភេទខាងលើនេះចំនួន ៨,៥គីឡូក្រាម ហើយដោយមានការសង្ស័យអាជ្ញាធរថៃក៏បានយក Hotdog ទៅពិនិត្យមើលនិងបានរកឃើញថា វាមានផ្ទុកនូវមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលបានទាន។ អ្វីដែលជាបញ្ហាគួរឲ្យព្រួយបារម្ភនោះគឺអាជ្ញាធរថៃមិនបានដឹងច្បាស់ថា តើ Hotdog ប្រភេទនេះត្រូវបានគេចែកចាយខ្លះទៅក្នុងទីផ្សាររួចហើយឬអត់នោះទេ មុនពេលដែលអាជ្ញាធរជំនាញបានរកឃើញករណីនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រឿង «Mission: Impossible 7» របស់ Tom Cruise ជាប់ចំណាត់ថ្នាក់កំពូលរកចំណូលបានច្រើន ក្នុងប្រទេសកូរ៉េខាងត្បូង

Khmerpress July 17, 2023 17/07/2023

(កូរ៉េ)៖ ខ្សែភាពយន្តល្បីវគ្គទី៧ នៃត្រកូល Mission: Impossible សម្តែងដោយកំពូលតារាហូលីវូដ Tom Cruise ត្រូវបានរាយការណ៍មកថា ឈរនៅលើកំពូលតារាង ទទួលបានប្រាក់ចំណូល ក្នុងប្រទេសកូរ៉េខាងត្បូងច្រើនជាងគេ នៅចុងសប្តាហ៍កន្លងទៅនេះ ដោយបានទាក់ទាញអ្នកទស្សនាប្រហែល ១.២លាននាក់ ក្នុងរយៈពេលបីថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Korea Times នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ «Mission: Impossible-Dead Reckoning Part One» ប្រមូលបានជាង ១.២លានសំបុត្រ ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ដែលស្មើនឹងប្រហែល ៦០ភាគរយនៃការលក់សំបុត្រសរុប។ នេះបើយោងតាមទិន្នន័យចងក្រង ដោយក្រុមប្រឹក្សាភាពយន្តកូរ៉េ (KOFIC)។ គួរជម្រាបថា រឿង «Mission: Impossible–Dead Reckoning Part 1» គឺជាវគ្គទី៧ នៃខ្សែភាពយន្តត្រកូល Mission Impossible។ ភាពយន្តនេះបានចាក់បញ្ចាំងរួចរាល់ហើយ នៅរោងភាពយន្តអាមេរិក កាលពីថ្ងៃទី១២ ខែកក្កដា និងនៅសិង្ហបុរី កាលពីថ្ងៃទី១៣ កក្កដា៕ ផ្តល់សិទ្ធិដោយ៖ […]

សហរដ្ឋអាមេរិក៖ ទឹកជំនន់វាយប្រហារភាគឦសាន ខណៈភាគខាងលិចជួបប្រទះរលកកម្ដៅដ៏សែនក្ដៅ

Naren July 17, 2023 17/07/2023

(វ៉ាស៉ីនតោន)៖ រលកកម្ដៅខ្លាំងបានកើតឡើងនៅឯភាគខាងលិចសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដោយសីតុណ្ហភាពបានកើនឡើងដល់ ៥៣អង្សាសេលើតំបន់វាលខ្សាច់នៃរដ្ឋកាលីហ្វ័រញ៉ា ស្របពេលដែលមហន្តរាយទឹកជំនន់បន្តគំរាមកំហែងដល់ភាគឦសានប្រទេស បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។ ទីភ្នាក់ងារឧតុនិយមជាតិ បានឲ្យដឹងថា ភ្លៀងធ្លាក់នៅភាគឦសាននឹងបន្តរយៈពេលជាច្រើនថ្ងៃទៀត។ នៅតំបន់បាក់ស៍ ខោនធី (Bucks County) នៃរដ្ឋផេនស៉ីវ៉ានៀ (Pennsylvania) និងភាគខាងជើងទីក្រុង Philadelphia ភ្លៀងធ្លាក់ និងទឹកជំនន់ភ្លាមៗកាលពីចុងសប្តាហ៍បានសម្លាប់មនុស្ស ៥នាក់ ហើយ មានក្មេង ២នាក់បាត់ខ្លួន។ កម្រិតភ្លៀងធ្លាក់អាចធូរស្រាលខ្លះនៅថ្ងៃចន្ទនេះ ប៉ុន្តែទោះជាយ៉ាងណា ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគឦសាន ជាពិសេសគឺរដ្ឋធានីម៉ុនផឺលីយ៉េ(Montpelier) របស់រដ្ឋវឺម៉ុន (Vermont) តែម្តង។ ដោយឡែក ការព្រមានអំពីរលកកំដៅ កំពុងរីករាលដាលចាប់ពីតំបន់ Pacific Northwest ចុះតាមរដ្ឋកាលីហ្វ័រញ៉ា កាត់ភាគនិរតី ហើយចូលទៅជ្រៅភាគខាងត្បូង និងរដ្ឋផ្លរីដា។ គ្រាន់តែនៅក្នុងតំបន់ Death Valley នៃរដ្ឋកាលីហ្វ័រញ៉ា សីតុណ្ហភាពបានឡើងដល់ ៥៣អង្សាសេកាលពីថ្ងៃអាទិត្យ។ គួរបញ្ជាក់ថា ជិត […]

ផ្លូវការ! Messi សម្រេចការចុះកិច្ចសន្យាជាមួយ Inter Miami ដំណើរការរហូតចុងឆ្នាំ២០២៥

Naren July 17, 2023 17/07/2023

(ផ្លរីដា)៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានសម្រេចចិត្តលើកិច្ចសន្យាព្រមព្រៀងលេងជាមួយក្លិប Inter Miami រហូតដល់ចុងឆ្នាំ២០២៥ និងពាក់អាវលេខ១០ ស្ថិតក្នុងលីគអាមេរិក Major League Soccer ដ្បិតលក្ខខណ្ឌតម្លៃប្រាក់ពលកម្មមិនត្រូវបានបង្ហាញនោះទេ, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៧ ខែកក្កា ឆ្នាំ២០២៣។ Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៧លើកនោះ បានចាកចេញពីក្លិបបារាំង Paris Saint Germain នៅបញ្ចប់រដូវកាល ២០២២-២៣ ដែលអតីតកីឡាកររបស់ FC Barcelona បានលើកឡើងថា «ខ្ញុំពិតជារំភើបណាស់ ក្នុងការចាប់ផ្តើមជំហានបន្ទាប់នៅអាជីពរបស់ខ្ញុំ ជាមួយក្លិប Inter Miami នៅសហរដ្ឋអាមេរិក ហើយជាឳកាលដ៏អស្ចារ្យ យើងនឹងបន្តបង្កើតគម្រោងដ៏ស្រស់ស្អាតនេះ»។ សម្រាប់សហម្ចាស់ក្លិប Inter Miami លោក David Beckham បាននិយាយថា «ការចុះកិច្ចសន្យានេះ គឺជា សុបិនក្លាយជាការពិត»។ នេះជាការឈានចេញទៅលេងក្រៅលីគអឺរ៉ុប សម្រាប់ខ្សែប្រយុទ្ធ […]

អាមេរិក កូរ៉េខាងត្បូង និងជប៉ុន រួមគ្នាធ្វើសមយុទ្ធការពារមីស៊ីល ក្រោយការបាញ់សាកល្បងមីស៊ីល ICBM របស់កូរ៉េខាងជើង

Nisaiy KP July 16, 2023 16/07/2023

(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានរួមគ្នាធ្វើសមយុទ្ធការពារមីស៊ីលតាមដែនសមុទ្រ ដើម្បីទប់ទល់ចំពោះ​ការគំរាមកំហែងមីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលកាន់តែវិវត្តខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។ កងទ័ពជើងទឹកកូរ៉េខាងត្បូង បានឱ្យដឹងថា សមយុទ្ធត្រីភាគីខាងលើត្រូវបានធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិចន្លោះប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ក្រោមការចូលរួមពីនាវាចម្បាំងប្រភេទ destroyer ដែលមានបំពាក់ប្រព័ន្ធរ៉ាដា Aegis សម្រាប់ប្រឆាំងមីស៊ីលបាលិស្ទីគ មកពីប្រទេសទាំង៣។ ទីក្រុងវ៉ាស៉ីនតោន ហើយនិងសម្ព័ន្ធមិត្តអាស៉ីទាំង២របស់ខ្លួន បាននិងកំពុងព្យាយាមធ្វើឱ្យប្រសើរឡើង នូវការចែករំលែកព័ត៌មានស្តីពីមីស៉ីលរបស់​កូរ៉េខាងជើង។ កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ជំនាន់ថ្មីបំផុតរបស់ខ្លួន គឺ​ Hwasong-18 ចេញពីឆ្នេរ​ភាគខាងកើត ក្នុងសកម្មភាពដែលទីក្រុងព្យុងយ៉ាងអះអាងថា គឺជាសារព្រមានជាក់ស្តែងដ៏រឹងមាំមួយ ចំពោះគូសត្រូវទាំងឡាយ។ ការបាញ់សាកល្បង ICBM របស់កូរ៉េខាងជើង ត្រូវបានថ្កោលទោសដោយអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប៉ុន្តែទីក្រុងព្យុងយ៉ាង បានច្រានចោលការថ្កោលទោសនោះ ជាមួយហេតុផលថា វាគឺជាការអនុវត្តសិទ្ធិស្វ័យការពាររបស់ខ្លួន។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៉ីល Hwasong-18 ដូចខាងលើ បន្ទាប់ពីមួយរយៈចុងក្រោយនេះ បានចោទប្រកាន់អាមេរិកអំពី […]

UPDATE: ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង កើនដល់៣៣នាក់

Nisaiy KP July 16, 2023 16/07/2023

(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរកូរ៉េខាងត្បូង យកបានសាកសពមនុស្សចំនួន៦នាក់ទៀត ដែលជាប់ក្នុងផ្លូវរូងក្រោមដីមួយកន្លែង បន្ទាប់ពីវារងការជន់លិចដោយសារជំនន់ទឹកភ្លៀង ខណៈប្រការនេះនាំឱ្យចំនួនមនុស្សស្លាប់សរុប អំលុងការធ្លាក់ភ្លៀងខ្លាំងជាច្រើនថ្ងៃជាប់គ្នា នៅភាគកណ្តាលប្រទេសកូរ៉េខាងត្បូង កើនដល់៣៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។ លោក សូ ចឹងអ៉ីល (Seo Jeong-il) ប្រធានស្ថានីយពន្លត់អគ្គិភ័យប្រចាំតំបន់ភាគខាងលិចទីក្រុងឆឹងជូ (Cheongju) បាននិយាយថា យានជំនិះ​ប្រហែល១៥គ្រឿង រួមមានរថយន្តក្រុងមួយគ្រឿងផងដែរ ទំនងជាបានជាប់នៅក្នុងផ្លូវរូងក្រោមដីដែលជន់លិច។ លោក សូ បានសង្កត់ធ្ងន់បន្ថែមថា ប្រតិបត្តិការជួយសង្រ្គោះកំពុងតែបន្តយ៉ាងសកម្ម ព្រោះវាអាចនៅមានជនរងគ្រោះដទៃទៀត ខណៈគិតមកទល់ឥឡូវ សាកសពដែលយកចេញបាន ពីក្នុងនោះគឺសរុប៧នាក់។ ចំណែកក្រសួងមហាផ្ទៃកូរ៉េខាងត្បូង​ បានឱ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃអាទិត្យនេះ មនុស្ស១០នាក់កំពុងបន្តបាត់ខ្លួន ដែលភាគច្រើនអាចកប់​នៅក្រោមគ្រោះរអិលបាក់ដី ឬក៏ធ្លាក់ទៅក្នុងអាងស្តុកទឹកដែលជន់លិច ខណៈតួលេខនេះមិនរាប់បញ្ចូល អ្នកដែលអាចជាប់ក្នុងផ្លូវរូងក្រោមដីឡើយ ដ្បិតចំនួនមនុស្សដែលជាប់នៅទីនោះ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់ទេ។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ដែលពេលនេះកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅឯក្រៅប្រទេស បានដាក់បញ្ជាឱ្យនាយករដ្ឋមន្រ្តី លោក ហាន […]

មនុស្ស៤នាក់ស្លាប់ ក្នុងករណីបាញ់ប្រហារនៅរដ្ឋ Georgia នៃសហរដ្ឋអាមេរិក

Nisaiy KP July 16, 2023 16/07/2023

(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សចំនួន៤នាក់ ទើបតែបានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារមួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) នៅឯរដ្ឋ Georgia របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ហេតុការណ៍ខាងលើបានកើតឡើង នៅតំបន់ Dogwood Lakes នៃទីក្រុង Hampton មានចម្ងាយប្រហែល៤៥គីឡូម៉ែត្រពីទីក្រុង Atlanta ដែលជារដ្ឋធានីរបស់រដ្ឋ Georgia។ ស្នងការប៉ូលិសនៃទីក្រុង Hampton បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនរងគ្រោះដែលបានបាត់បង់ជីវិត រួមមានបុរស៣នាក់ និងស្រ្តីម្នាក់ ហើយក្រុមអ្នកជំនាញស៉ើបអង្កេតរបស់ប៉ូលិស កំពុងពិនិត្យមើលកន្លែងប្រព្រឹត្តបទល្មើសយ៉ាងហោច៤ទីតាំង។ ទន្ទឹមគ្នានេះ ប៉ូលិសអាមេរិកកំពុងស្វែងរកជនសង្ស័យម្នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ ​Andre Longmore អាយុ៤១ឆ្នាំ ជាអ្នករស់នៅក្នុងតំបន់ ហើយជនសង្ស័យរូបនោះ ត្រូវប៉ូលិសជឿថា បានរត់គេចខ្លួនដោយជិះរថយន្តស៊េរី GMC Acadia ឆ្នាំ២០១៧ ពណ៌ខ្មៅ និងមានកាំភ្លើងខ្លីខ្មៅមួយដើមនៅជាប់ខ្លួន។ គួរបញ្ជាក់ថា យោងតាមអង្គការ Gun Violence Archive […]

លោក Pita ថានឹងដកខ្លួនពីការប្រជែងយកតំណែង នាយករដ្ឋមន្ត្រី បើបរាជ័យជាថ្មី ក្នុងការបោះឆ្នោតនៅសប្ដាហ៍ក្រោយ

Nisaiy KP July 16, 2023 16/07/2023

(បាងកក)៖ បេក្ខជននាយករដ្ឋមន្ត្រីថៃនៃក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward លោក Pita Limjaroenrat បាននិយាយថាលោកនឹងដកខ្លួនចេញពីការប្រជែង យកតំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើលោកមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ក្នុងការបោះឆ្នោតជុំទី២ នៅសប្ដាហ៍ក្រោយទេនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ថ្លែងនៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃសៅរ៍នេះ លោក Pita បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើច្បាស់ថាគណបក្ស Move Forward ពិតជា គ្មានឱកាសដើម្បីបង្កើតរដ្ឋាភិបាលបានទេ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ឱកាសឱ្យប្រទេសថៃ តាមរយៈការទុកឱ្យគណបក្សទទួលបានសំឡេងគាំទ្រច្រើន លំដាប់ទី២ (គណបក្សភឿថៃ) …ជាអ្នកបង្កើតក្រុមចម្រុះ»។ គួរបញ្ជាក់ថា លោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ នៅក្នុងការបោះឆ្នោតមួយនៅសម័យប្រជុំរួម នៃរដ្ឋសភាថៃ ដែលមានសមាជិក ៥០០នាក់ និងព្រឹទ្ធសភាដែលមានសមាជិក ២៤៩នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដាកន្លងទៅនេះ។ លោក Pita ទទួលបាន៣១១សំឡេងគាំទ្រ ១៤៨សំឡេងប្រឆាំង និង៣៩សំឡេងអនុបវាទ ពីសមាជិករដ្ឋសភា ហើយទទួលបាន១៣ […]

Arsenal នាំយកកីឡាករមានទេពកោសល្យពិសេស Rice មកពី West Ham ក្នុងតម្លៃផ្ទេរកំណត់ត្រា

Nisaiy KP July 16, 2023 16/07/2023

(ឡុងដ៍)៖ ក្លិប Arsenal បានចុះកិច្ចសន្យា នាំយកខ្សែរបម្រើ Declan Rice លើកិច្ចសន្យារយៈពេលវែង មកពីក្លិប West Ham United, នេះបើតាមក្លិបមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងឡុងដ៍ បានប្រកាសនៅថ្ងៃសៅរ៍ ជាមួយនឹងអ្នកចាត់ការ Mikel Arteta បានលើកឡើងថា កីឡាករអន្តរជាតិអង់គ្លេសរូបនេះ «មានទេពកោសល្យពិសេស»។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុ នៃការផ្ទេរនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា តម្លៃសម្រាប់ខ្សែបម្រើរូបនេះ មានចំនួន ១០៥លានផោន (១៣៧.៤៥លានដុល្លារ) ធ្វើឲ្យវាក្លាយជាការផ្ទេរក្នុងតម្លៃកំណត់ត្រា រវាងក្លិបអង់គ្លេសទាំងពីរ។ តម្លៃការផ្ទេរកីឡាករវ័យ ២៤ឆ្នាំរូបនេះ បានលើសតម្លៃ ១០០លានផោន ដែលក្លិប Manchester City បានចំណាយឲ្យក្លិប Aston Villa ក្នុងការនាំយកខ្សែបម្រើអង់គ្លេស Jack Grealish ក្នុងឆ្នាំ២០២១។ Rice ក៏បានក្លាយជាកីឡាករដែលចុះកិច្ចសន្យា មានតម្លៃថ្លៃជាងគេបំផុត របស់ក្លិប […]

ជំនន់ទឹកភ្លៀងនិងបញ្ហាបាក់ដី បានបណ្តាលឲ្យពលរដ្ឋកូរ៉េខាងត្បូង ៧នាក់បាត់បង់ជីវិត និងជាង ១ពាន់នាក់ផ្សេងទៀតត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់

Khmerpress July 15, 2023 15/07/2023

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋចំនួ​ន ៧នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងការបាក់ស្រុតដី ដែលបានកើតឡើងយ៉ាងឆាប់រហ័សនៅក្នុងខេត្ត North Chungcheong នៃប្រទេសកូរ៉េខាង្បូង​​​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេល​នេះគឺនៅមានពលរដ្ឋចំនួន ៣នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈគេមិនរំពឹងថាពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងនោះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងមានអ្នកស្លាប់និងអ្នកបាត់ខ្លួនហើយក៏នៅមានពលរដ្ឋចំ​នួន ១,៥៦៧នាក់ផ្សេងទៀតបានសម្រេចចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនផងដែរ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនថា ទឹកជំនន់និងការបាក់ដីខាងលើនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំចាប់តាំងពីថ្ងៃសុក្រ​មក ហើយរហូតមកទល់នឹងពេលនេះភ្លៀងនៅបន្តធ្លាក់នៅឡើយ ខណៈគេបានព្យាករណ៍ថាតំប​ន់រងគ្រោះខាងលើនេះនឹងត្រូវទទួលសម្ពាធទឹកភ្លៀងជាច្រើនថ្ងៃបន្ថែមទៀត និងអាចបង្កឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរបន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត