Tom Cruise បញ្ជាក់ថា នឹងថតរឿង «Mission Impossible» ដល់អាយុជាង៨០ឆ្នាំ ទើបឈប់
Khmerpress
July 12, 2023
12/07/2023
(បរទេស)៖ កំពូលតារាសម្ដែងអាមេរិកលោក Tom Cruise ត្រូវបានទស្សនិជន ជាពិសេសបណ្តាអ្នកគាំទ្របានដឹងថា លោកប្រើពេល ៤៣ឆ្នាំហើយ ជាមួយនឹងអាជីពជាតារាសម្ដែង ដោយចាប់ផ្ដើមដំបូងៗ លោកត្រឹមតែជាតួបន្ទាប់បន្សំប៉ុណ្ណោះ ឥឡូវនេះលោកបានជាតួឯកគ្រប់រឿងតែម្តង។ នាពេលថ្មីៗនេះ លោកបានទម្លាយថា លោកនឹងថតរឿង «Mission Impossible» ដល់អាយុជាង៨០ឆ្នាំ ទើបឈប់។ តាមការចុះផ្សាយពីគេហទំព័រព័ត៌មាន NME បានឲ្យដឹងថា តារាសម្តែងវ័យ ៦១ឆ្នាំ Tom Cruise មិនទាន់មានគម្រោងឈប់ពីការថតរឿងនៅឡើយទេ។ លោកថាចង់សម្ដែងដល់អាយុជាង៨០ឆ្នាំ ជាពិសេសជាមួយខ្សែស្រឡាយរឿង «Mission Impossible» ខណៈកំលាំងចិត្តក្នុងវិស័យភាពយន្តនេះ គឺត្រូវបានរុញច្រានដោយតារាជើងចាស់ Harrison Ford តួល្បីជំនាន់ទសវត្សរ៍៨០ នៅតែសម្ដែងបានយ៉ាងល្អដល់សព្វថ្ងៃ (លោកតា Harrison Ford យើងស្គាល់គាត់ជាតួ Indiana Jones, តួ Han Solo ក្នុង Star Wars និងឆាប់ៗ Red Hulk ក្នុង Captain America […]