ព័ត៌មានអន្តរជាតិ

Alibaba រុះរើរចនាសម្ព័ន្ធ និងប្រកាសតែងតាំង CEO ថ្មី

Khmerpress June 22, 2023 22/06/2023

(បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សចិន Alibaba ប្រកាសតែងតាំងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនថ្មី ខណៈCEO បច្ចុប្បន្នលោក Daniel Zhang គ្រោងចុះចេញពីតំណែងក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ដើមសប្តាហ៍នេះ Alibaba ប្រកាសរុះរើអ្នកដឹកនាំដ៏សំខាន់ជាច្រើនរូបក្នុងក្រុមហ៊ុន បន្ទាប់ពីមានការរង្គោះរង្គើដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ បុគ្គលសំខាន់ៗដែលត្រូវបានតែងតាំងតួនាទីថ្មីត្រូវបានគេស្គាល់ថាសុទ្ធសឹងតែជាមនុស្សជំនិតរបស់សហស្ថានិក Alibaba លោក Jack Ma។ Alibaba បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា លោក Eddie Yongming ដែលជាប្រធានប្រតិបត្តិអង្គភាពពាណិជ្ជកម្មអេឡិចត្រូនិក Taobao និង Tmall Group និងចូលមកកាន់តំណែងជា CEO បន្តពីលោក Daniel Zhang ចំណែកឯលោក Joe Tsai ដែលជាសហស្ថាបនិកមួយរូប និងជាប្រធានផ្នែកហិរញ្ញវត្ថុ Alibaba នឹងត្រូវបានតែងតាំងទៅជាក្រុមប្រឹក្សាភិបាលជំនួសវិញ។ ការតែងតាំងបុគ្គលសំខាន់ទាំងពីររូបនេះនឹងចូលជាធរមាននៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ ហើយលោក Zhang នឹងទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) […]

អាមេរិកនឹងផ្តល់ជំនួយសេដ្ឋកិច្ចចំនួន១.៣ពាន់លានដុល្លារថែមទៀត ដើម្បីជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ

Khmerpress June 22, 2023 22/06/2023

(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) នៅថ្ងៃពុធនេះ បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច ទំហំ១.៣ពាន់លានដុល្លារថែមទៀតដល់អ៊ុយក្រែន ដើម្បីជួយប្រទេសដែលហែកហួរដោយសង្រ្គាមឈ្លានពានមួយនេះ ធ្វើកំណែទម្រង់បណ្តាញថាមពលអគ្គិសនី ហើយធ្វើទំនើបកម្មច្រកព្រំដែន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១​ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងក្នុងសន្និសីទស្តីពីកិច្ចប្រឹងប្រែងជួយអ៊ុយក្រែនស្រោចស្រង់ខ្លួនងើបពីសង្រ្គាម ដែលរៀបចំឡើងនៅទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស លោក ប៊ី្លនខិន បាននិយាយដូច្នេះថា «ការស្តារឡើងវិញគឺផ្តោតជាសំខាន់ទៅលើ ការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ឱ្យអ៊ុយក្រែនអាចវិវត្តខ្លួនក្លាយទៅជា​ប្រទេសឯករាជ្យមួយ ដែលមានសន្តិសុខ និងត្រូវបានធ្វើសមាហរណកម្មពេញលេញជាមួយអឺរ៉ុប។ ដោយមានការគាំទ្រពីសភាជាតិអាមេរិក យើងនឹងផ្តល់ជំនួយបន្ថែមទៀតទំហំ១.៣ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនឆ្ពោះទៅសម្រេចបានគោលដៅនោះ»។ បើតាមលោករដ្ឋមន្រ្តីការបរទេស នៅក្នុងថវិកាជាង១ពាន់លានដុល្លារនោះ ៥២០លានដុល្លារ នឹងត្រូវប្រើសម្រាប់ជួយអ៊ុយក្រែន កែទម្រង់​បណ្តាញថាមពលអគ្គិសនីរបស់ខ្លួន ដែលបានទទួលបានរងការខូចខាតយ៉ាងដំណំ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ខណៈ៦៥៧លានដុល្លារ នឹងត្រូវយកទៅប្រើដើម្បីជួយធ្វើទំនើបកម្ម ច្រកចេញចូលព្រំដែន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​ផ្សេងទៀត។ ក្រៅពីនេះ ខ្ទង់១០០លានដុល្លារ នឹងត្រូវប្រើសម្រាប់ការធ្វើឌីជីថលូបនីយកម្ម ប្រព័ន្ធគយនិងប្រព័ន្ធដទៃទៀតរបស់អ៊ុយក្រែន ក្រោមគោលដៅបង្កើនភាពឆាប់រហ័ស […]

រូបគំនូរមានអាយុកាល ៤០០ឆ្នាំមួយផ្ទាំងនឹងត្រូវដាក់ក្នុងតម្លៃរហូតដល់ ៧,៧លានដុល្លារ

Khmerpress June 21, 2023 21/06/2023

រូបគំ​នូរមួយផ្ទាំងដែលបានបាត់ចេញពីប្រវត្តិសាស្រ្តអស់រយៈពេលជាង ៣០០ ឆ្នាំ និងទើបត្រូវបានគេរកឃើញឡើងវិញកាលពីពេលថ្មីៗនេះ នឹងត្រូវគេដាក់លក់ក្នុងតម្លៃប្រមាណជា ៧,៧លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២០ ខែមិថុនានេះ។ រូបគំនូរមួយផ្ទាំងនេះគឺជាស្នាដៃរបស់វិចិត្រករដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក គឺលោក  Peter Paul Rubens ដែលមានបានទទួលមរណភាពកាលពីឆ្នាំ ១៦៤០។ រូបគំនូរ “Saint Sebastian Tended by Two Angels” រូបគំនូរមួយផ្ទាំងនេះមានឈ្មោះថា “Saint Sebastian Tended by Two Angels” ដែលត្រូវបានគូរយ៉ាងផ្ចិតផ្ចង់ក្នុងចន្លោះឆ្នាំ ១៦០៦-១៦០៨ ឬនៅក្នុងចន្លោះឆ្នាំ ១៦០៩-១៦១០ ពោលគឺវាមានអាយុកាលប្រមាណជា ៤០០ឆ្នាំមកហើយ។ យ៉ាងណាក្តី នៅក្នុងអំឡុងឆ្នាំ ១៧៣០ រូបគំនូរដ៏អស្ចារ្យមួយផ្ទាំងនេះស្រាប់តែបានបាត់ចេញពីប្រវត្តិសាស្រ្តរបស់ពិភពលោក ហើយគ្មានអ្នកណាម្នាក់បានដឹងថាវាបានបាត់ដោយរបៀបណានោះទេ។ ថ្មីៗនេះក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាបានប្រទះឃើញរូបគំនូរចាស់ទ្រុឌទ្រោមមួយផ្ទាំងនៅក្នុងប្រទេសអ៊ីតាលី ហើយនៅពេលដែលគេប្រើប្រាស់បច្ចេកវិទ្យា X-Ray វិភាគនៅលើរូបនោះ គេក៏បានរកឃើញការពិតថា  វាគឺជារូបគំនូរដើមរបស់លោក Peter Paul Rubens ពោលគឺជារូបដែលបានគូរដោយផ្ទាល់ដៃរបស់គាត់​ មិនមែនជារូបគំនូរគូរតាមឡើងវិញនោះទេ។ តាមគម្រោងគឺរូបគំនូរមួយផ្ទាំងនេះនឹងត្រូវដាក់លក់ដេញថ្លៃក្នុងទីក្រុងឡុងដ៍ នៅខែក្រោយនេះក្នុងតម្លៃចន្លោះពី ៥,១លានដុល្លារ […]

យ៉ាងយូរឆ្នាំ២០២៦ ប្រទេសលោកខាងលិចនឹងបញ្ចេញរថយន្តហោះ

Khmerpress June 21, 2023 21/06/2023

(បរទេស)៖ ក្រុមហ៊ុនផលិតយន្តហោះអគ្គិសនីធំៗពីររបស់អាមេរិក Eve និង Blade Air Mobility ប្រកាសពីកិច្ចសហការរួមគ្នាដើម្បីផលិតរថយន្តហោះ (Flying Car) ដែលគ្រោងនឹងចាប់ផ្តើមផលិនៅប្រទេសបារាំងក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ នេះជាការពង្រីកភាពជាដៃគូបន្ថែមទៀតរវាងក្រុមហ៊ុន Eve និង Blade ដោយកាលពីឆ្នាំមុនក្រុមហ៊ុនទាំងពីរនេះធ្លាប់បានប្រកាសពីភាពជាដៃគូរួមគ្នាម្តងរួចទៅហើយជុំវិញការដាក់ពង្រាយយន្តហោះអគ្គិសនីដល់ទៅ ២០០គ្រឿងនៅក្នុងប្រទេសឥណ្ឌា។ ប្រភពដដែលបានឱ្យដឹងថា Eve មិនត្រឹមតែជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សមួយរបស់ប្រេស៊ីលដែលមានឈ្មោះថា Embraer។ ក្រោយប្រកាសភាពជាដៃគូផលិតរថយន្តដែលអាចហោះបាននាពេលអនាគតនេះ តាមរយៈ Eve ទទួលបានការបញ្ជាទិញរថយន្តជិត ២,៨០០គ្រឿងរួចទៅហើយមុនពេលចាប់ផ្តើមផលិតកម្ម ជាមួយនឹងការគាំទ្របញ្ជាទិញពីវិនិយោគិនដូចជា United Airlines និង Rolls-Royce។ តាមការបញ្ជាក់ពីក្រុមហ៊ុនទាំងពីរ ខ្សែសង្វាក់ផលិតកម្មនឹងចាប់ផ្តើមក្នុងឆ្នាំ២០២៦ នៅប្រទេសបារាំងដំបូងគេ ទើបបញ្ជូនទៅប្រទេសអឺរ៉ុបផ្សេងទៀត ខណៈដំណើរការសាកល្បងនឹងចាប់ផ្តើមបណ្តើរក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

TikTok បើកអោយអ្នកប្រើប្រាស់ អាចរកលុយបាន១ពាន់ views រកបានជិត ១ដុល្លារ តែត្រូវគ្រប់លក្ខខណ្ឌទាំងនេះ

Khmerpress June 21, 2023 21/06/2023

សម្រាប់អ្នកដែលចូលចិត្តរកប្រាក់ចំណូលតាមរយៈវីដេអូនៅលើអ៊ីនធឺណិត ឥឡូវនេះក្រុមហ៊ុន TikTok បានបើកឱ្យប្រើប្រាស់នូវវិធីរកលុយមួយ ហៅថា «Creativity Program Beta» ដែលជាគូប្រកួតប្រជែងផ្ទាល់ជាមួយ YouTube។ ក្រុមហ៊ុន TikTok ហ៊ានចំណាយរហូតដល់ ០.៩៩ ដុល្លារ រាល់ការចូលមើល ១,០០០ ដង (views) សម្រាប់វីដេអូលើសពី ១នាទី បើប្រៀបទៅនឹង YouTube ដែលហ៊ានឱ្យត្រឹមតែ ០.០៧ ដុល្លារ រៀងរាល់ការចូលមើល ១,០០០ ដងប៉ុណ្ណោះ។ លក្ខខណ្ឌក្នុងការចូលកម្មវិធី Creativity Program Beta មានដូចជា៖ + ត្រូវអ្នកតាមដាន (followers) ច្រើនជាង ១០,០០០ នាក់ + មានការចូលមើលយ៉ាងហោចណាស់ ១០០,០០០ ដង ក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយ + ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ សម្រាប់កម្មវិធី Creativity Program Beta កំពុងតែដាក់ដំណើរការសាកល្បងនៅតាមបណ្តាប្រទេសមួយចំនួនប៉ុណ្ណោះ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះមុខងារមួយនេះ? ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិន មានឆន្ទៈសហការជាមួយអាមេរិក ដើម្បីបង្កើនជើងហោះហើរដឹកអ្នកដំណើរ

Khmerpress June 20, 2023 20/06/2023

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនជើងហោះហើរដឹកអ្នកដំណើរនៅក្នុង «លក្ខខណ្ឌដែលអាចបត់បែនបាន និងជាក់ស្តែង»។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានគូសបញ្ជាក់ថា «អាជ្ញាធរចិន និងសហរដ្ឋអាមេរិក កំពុងរក្សាទំនាក់ទំនងទាក់ទងនឹងការបង្កើនជើងហោះហើរដឹកអ្នកដំណើរ»។ គួរបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) នៅប្រទេសចិន និង លោក ឈិន កាង (Qin Gang) រដ្ឋមន្ត្រីការបរទេសចិន បានព្រមព្រៀងគ្នាឲ្យមានកិច្ចពិភាក្សា ស្តីពីការបង្កើនជើងហោះហើរដឹកអ្នកដំណើរ និងស្វាគមន៍សិស្សនិស្សិត និងពាណិជ្ជករនៃប្រទេសទាំងពីរបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូនកំលោះម្នាក់ដើរចេញពីរោងការទាំងកំហឹង ក្រោយកូនក្រមុំស្រាប់តែសុំតម្លើងថ្លៃបណ្ណាការជិត ៣ម៉ឺនដុល្លារបន្ថែមទៀតក្នុងថ្ងៃរៀបការ

Khmerpress June 20, 2023 20/06/2023

ចិន៖ បរិយាកាសរីករាយនៅក្នុងថ្ងៃរៀបមង្គលការមួយត្រូវបានរលាយបាត់មួយរំពេច ក្រោយកូនក្រមុំបានទាមទារ​ប្រាក់ថ្លៃបណ្ណាការបន្ថែមក្នុងថ្ងៃរៀបការ ខណៈការទាមទារដោយអត់មានការគ្រោងទុកនោះបានធ្វើឲ្យកូនកំលោះខឹងយ៉ាងខ្លាំងរហូតសម្រេចចិត្តដើរចេញពីកម្មវិធីតែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនានេះបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន ខណៈអត្តសញ្ញាណពិតប្រាកដរបស់កូនក្រមុំនិងកូនកំលោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបានបន្តថា មុនពេលរៀបការគ្រួសារខាងកូនកំលោះបានជូនប្រាក់ថ្លៃបណ្ណាការគ្រប់ចំនួនទៅកាន់គ្រួសារខាងកូនស្រីរួចម្តងហើយ ដូចនេះភាគីខាងកូនកំលោះមិនបានត្រៀមប្រាក់សម្រាប់ចំណាយអ្វីបន្ថែមទៀតនោះទេសម្រាប់ការរៀបការ។ យ៉ាងណាក្តី នៅក្នុងពេលមួយដែលកូនកំលោះត្រូវទៅទទួលកូនក្រមុំចេញពីរថយន្តដើម្បីដើរចូលក្នុងកម្មវិធីមង្គលការស្រាប់តែមិត្តភក្តិរបស់ស្រ្តីជាកូនក្រមុំបានប្រាប់ទៅកាន់បុរសជាកូនកំលោះថា គាត់ត្រូវផ្តល់ប្រាក់បណ្ណាការចំនួន ២០០,០០០យន់ (២៧,៨៧២ដុល្លារ) បន្ថែមទៀត ទើបកូនក្រមុំព្រមដើរចេញពីរថយន្ត។ ដំបូងឡើយកូនកំលោះគិតថា ការទាមទារប្រាក់ប​ន្ថែមនេះគឺគ្រាន់តែជាការនិយាយលេងប៉ុណ្ណោះ ដូចនេះគាត់ក៏បានព្យាយាមទៅអញ្ជើញកូនក្រមុំឲ្យចុះពីរថយន្តជាច្រើនដង​ តែកូនក្រមុំនៅតែបដិសេធមិនព្រមចេញពីរថយន្ត ខណៈមានភ្ញៀវកិត្តិយសជាច្រើននាក់កំពុងរង់ចាំធ្វើការអបអរកូនក្រមុំនិងកូនកំលោះទាំង ២រូបនោះ។ ឥរិយាបថរបស់ស្រ្តីជាកូនក្រមុំបានធ្វើឲ្យបុរសជាកូនកំលោះមានអារម្មណ៍ខឹងយ៉ាងខ្លាំង ហើយគាត់ក៏បានសម្រេចដើរចេញពីកម្មវិធីមង្គលការនោះតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រដូវកាលប្រមូលផលចូលមកដល់ កសិករវៀតណាមបានបញ្ជូនផ្លែគូលែនទៅលក់នៅទីផ្សារដង្ហែគ្នាប្រវែងជិត ១គីឡូម៉ែត្រ

Khmerpress June 20, 2023 20/06/2023

ក្រោយធ្វើការប្រមូលផលរួចរាល់ ផ្លែគូលែនជាច្រើនត្រូវបានកសិករវៀតណាមបញ្ជូនទៅលក់នៅទីផ្សារមួយកន្លែង ក្នុងខេត្ត Bac Giang ដែលធ្វើឱ្យកំណាត់ផ្លូវទាំងមូលនៅតាមបណ្ដោយផ្សារមានការមមាញឹកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ផ្លូវជាតិលេខ៣១ ឆ្លងកាត់ស្រុក Luc Ngan ត្រូវបានគេមើលឃើញថា មានការកកស្ទះចរាចរយ៉ាងខ្លាំង នៅក្នុងប្រវែងប្រមាណជា ១គីឡូម៉ែត្រ នៅពេលដែលកសិករចែកចាយផ្លែគូលែនទៅឱ្យឈ្មួញរបស់ពួកគេ។ រដូវ​ប្រមូល​ផល​ផ្លែគូលែននៅ​ស្រុក Luc Ngan បានចាប់​ផ្ដើម​នៅ​ចុង​ខែ​ឧសភា ហើយ​វាបន្ដមាន​រយៈពេល​ជាង​មួយ​ខែ។ យោងតាមនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនៃខេត្ត Bac Giang បានឱ្យដឹងថា កសិករបានលក់ផ្លែគូលែនជាង ៣៥,០០០ តោន គិតមកទល់ពេលនេះ ហើយកសិករ​ម្នាក់​ៗ នឹងទទួល​បាន​សំបុត្រ​មួយ បញ្ជាក់ពីការលក់ផ្លែគូលែនរបស់ពួកគេ។ បច្ចុប្បន្ន ឈ្មួញបានទិញគូលែនពីកសិករក្នុងតម្លៃ ១០,០០០-៣៥,០០០ ដុង (១.៥ ដុល្លារ) ក្នុង​មួយ​គីឡូ​ក្រាម អាស្រ័យ​លើ​គុណភាព​ផលិតផល។ បន្ទាប់មកឈ្មួញនឹងបញ្ជូនផ្លែគូលែនទាំងនោះទៅតំបន់ភាគខាងត្បូង រួមទាំងទីក្រុងហូជីមិញ និងខេត្តនៅជិតៗដូចជា ហាណូយជាដើម។ ផ្លែគូលែនរបស់ខេត្ត Bac Giang ក៏ត្រូវបាននាំចេញផងដែរ ប៉ុន្តែសម្រាប់ទីផ្សារបរទេស ឈ្មួញត្រូវទៅមើលកសិដ្ឋាន និងជ្រើសរើសផ្លែឈើដោយខ្លួនឯង។ សម្រាប់រដូវកាលនេះ ចម្ការចំនួន ៨៨ […]

គណៈកម្មការរៀបចំការបោះឆ្នោតថៃ ប្រកាសទទួលស្គាល់សមាជិករដ្ឋសភាថ្មីទាំងអស់

Khmerpress June 20, 2023 20/06/2023

(បាងកក)៖ សមាជិករដ្ឋសភាជាប់ឆ្នោតថ្មីទាំង ៥០០រូប ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតថៃ ទទួលស្គាល់ជាផ្លូវការហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភាកន្លងទៅ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងចំណោមសមាជិករដ្ឋសភាទាំង ៥០០រូបខាងលើ មានសមាជិករដ្ឋសភា ៤០០រូប ត្រូវបានជ្រើសរើសតាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល រីឯ ១០០រូបទៀត ត្រូវបានជ្រើសរើសតាមប្រព័ន្ធសមាមាត្រគិតទៅតាមបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ នៅក្រោមក្របខណ្ឌជាតិ។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ ការប្រកាសទទួលស្គាល់សមាជិករដ្ឋសភាជាប់ឆ្នោតថ្មី ធ្វើឡើង នៅមុនពេលគណៈកម្មការបញ្ចប់ការស៊ើបអង្កេត របស់ខ្លួនពាក់ព័ន្ធនឹងបណ្ដឹងមួយចំនួន ពីព្រោះចង់ផ្ដល់ឱកាសឱ្យគ្រប់ភាគីទាំងអស់មានពេលគ្រប់គ្រាន់ដើម្បីការពារខ្លួន។ ប៉ុន្តែ អគ្គលេខាធិការគណៈកម្មការ រៀបចំការបោះឆ្នោតថៃ លោក សាវែង ប៊ូនមី (Sawaeng Boonmee) បានបញ្ជាក់ថាគណៈកម្មការរៀបចំការបោះឆ្នោតមានអំណាចបន្តការស៊ើបអង្កេត របស់ខ្លួន នៅក្រោយការប្រកាសទទួលស្គាល់ ហើយបើមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីការក្លែងបន្លំសន្លឹកឆ្នោតណាមួយពាក់ព័ន្ធនឹងសមាជិករដ្ឋសភា ណាម្នាក់ នោះគណៈកម្មការ នឹងស្នើឱ្យតុលាការកំពូលដកសមាជិកភាពរបស់តំណាងរាស្ត្ររូបនោះ។ គួរបញ្ជាក់ថា ថៃ បានរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ដោយគណបក្ស Move Forward ជាអ្នកទទួលបានជ័យជម្នះ ហើយ មេដឹកនាំគណបក្សនេះគឺលោក Pita Limjaroenrat […]

ហ្គេមពិតយកលំនាំតាមរឿង Squid Game របស់ Netflix នឹងចាក់បញ្ចាំងនៅខែវិច្ឆិកានេះ

Khmerpress June 19, 2023 19/06/2023

ជាងមួយឆ្នាំបន្ទាប់ពីត្រូវបានប្រកាសជាលើកដំបូង និងការរាយការណ៍ពាក់ព័ន្ធនឹងគ្រោះថ្នាក់មួយចំនួនក្នុងអំឡុងពេលថត ឥឡូវនេះ Netflix បានបញ្ជាក់ជាផ្លូវការអំពីការចាក់ផ្សាយកម្មវិធីយ៉ាងថ្មីសន្លាងរបស់ខ្លួន ដែលបំផុសគំនិតចេញពីរឿងកូរ៉េខាងត្បូងដ៏ល្បី Squid Game។ កម្មវិធីលេងហ្គេមពិត Squid Game: The Challenge នឹងចាក់ផ្សាយនៅក្នុងខែវិច្ឆិកានេះ ស្របពេលដែល Netflix ក៏បានបញ្ចេញឈុតខ្លីៗដំបូងរបស់វាផងដែរ។ ក្រុមហ៊ុនធ្លាប់បញ្ជាក់ថា Squid Game: The Challenge ជាការលេងហ្គេមដែលមានគ្រោះថ្នាក់ ប៉ុន្តែមិនសាហាវដូចឈុតឆាកមួយចំនួននៅក្នុងរឿង Squid Game ដើមនោះទេ។ គួររំលឹកដែរថា Squid Game គឺជាស៊េរី (series) ដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Netflix ជាមួយនឹងការចូលមើលជាង ១.៦ ពាន់លានម៉ោង គិតត្រឹមខែមិថុនានេះ។ ភាពជោគជ័យនោះក៏បានជួយជំរុញការវិនិយោគដ៏ធំពីក្រុមហ៊ុន Netflix ក្នុងគម្រោងកូរ៉េ ដែលសរុបជាទឹកប្រាក់ចំនួន ២.៥ ពាន់លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត