ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកប្រកាសនឹងដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងអង្គភាពនានាក្នុងប្រទេសមីយ៉ាន់ម៉ា

Khmerpress March 23, 2023 23/03/2023

មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធ ទី២២ ខែមីនា បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងអង្គភាពនានាក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងប៉ុន្មានថ្ងៃខាងមុខ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សាកាតា ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Derek Chollet បាននិយាយថា ការដាក់ទណ្ឌកម្មនឹងធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ា កាន់តែពិបាករកប្រាក់ចំណូលដើម្បីទិញសព្វាវុធ។ លោក Chollet បាននិយាយថា៖«យើងប្តេជ្ញាក្នុងការបង្កើនសម្ពាធលើរបបយោធា និងធ្វើឱ្យពួកគេកាន់តែពិបាកក្នុងការបង្កើតប្រាក់ចំណូល ដែលជាការជំរុញម៉ាស៊ីនសង្រ្គាមរបស់ខ្លួន»។ លោក​បាន​បន្ថែម​ថា «ប្រទេស​មីយ៉ាន់ម៉ាកំពុង​ដើរ​លើ​មាគ៌ា​ដើម្បី​ក្លាយ​ជា​រដ្ឋ​ដួលរលំ ​នៅ​ក្នុង​បេះដូង​នៃ​អាស៊ីអាគ្នេយ៍»។ រំលឹកដែរថា យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមកយោធាបានដឹកនាំការបង្រ្កាបលើក្រុមអ្នកតវ៉ា ដោយធ្វើឱ្យប្រទេសនេះស្ថិតក្នុងភាពវឹកវរ។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានប្រកាសនូវការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ដែលផ្តោតលើសមាជិករបបយោធា ទីភ្នាក់ងាររដ្ឋាភិបាលយោធា និងក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធា ដោយស្វែងរកការទប់ស្កាត់លទ្ធភាពនៃការរៃអង្គាសប្រាក់របស់ពួកគេ។ លោក Chollet បាននិយាយថា រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៨០ និងអង្គភាពជាង ៣០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

CEO៖ TikTok មិនមែនជាភ្នាក់ងាររបស់ប្រទេសចិនទេ

Naren March 23, 2023 23/03/2023

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Shou Zi Chew បានអះអាងថា ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មិនមែនជាកម្មសិទ្ធិ ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ឬអង្គភាពណាមួយរបស់ចិនឡើយ។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់អំពីរឿងនេះ ByteDance «មិនមែនជាភ្នាក់ងាររបស់ប្រទេសចិន ឬប្រទេសណាមួយឡើយ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ប្រភពខាងលើបានឱ្យដឹងថា លោក Shou Zi Chew ដែលជានាយកប្រតិបត្តិក្រុមហ៊ុន TikTok នឹងផ្តល់សក្ខីកម្មនៅថ្ងៃស្អែកនេះនៅមុខសភាអាមេរិកថា «TikTok មិនដែលចែករំលែក ឬទទួលបានសំណើឱ្យចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកជាមួយរដ្ឋាភិបាលចិននោះទេ ហើយ TikTok ក៏នឹងមិនគោរពសំណើបែបនេះដែរ ប្រសិនបើរដ្ឋាភិបាលចិនបញ្ជា»។ គួរបញ្ជាក់ដែរថា កន្លងមកអាមេរិកធ្លាប់បានជម្រុញឱ្យ TikTok ផ្តាច់ខ្លួនចេញពីក្រុមហ៊ុនចិន ByteDance បើមិនដូច្នេះទេកម្មវិធីនេះអាចប្រឈមនឹងការហាមឃាត់ទូទាំងសហរដ្ឋអាមេរិក រួមទាំងបណ្តាប្រទេសសហភាពអឺរ៉ុបផងដែរ។ ខណៈអ្នកប្រើប្រាស់ TikTok ប្រចាំខែបច្ចុប្បន្ននេះកំពុងកើនឡើងកាន់តែខ្លាំងនៅអាមេរិករហូតដល់ ១៥០ លាននាក់ឯណោះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក Rupert Murdoch នឹងរៀបការជាលើកទី៥ ក្នុងអាយុ៩២ឆ្នាំ

Naren March 22, 2023 22/03/2023

មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក Rupert Murdoch នឹងរៀបការជាលើកទី៥ ក្នុងអាយុ ៩២ឆ្នាំ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយអាមេរិកនឹងរៀបការជាមួយ លោកស្រី Ann Lesley Smith អាយុ៦៦ឆ្នាំដែលជាស្ត្រីម៉េម៉ាយ។ លោក Murdoch បាននិយាយថា ការរៀបការនេះនឹងក្លាយជាការរៀបការលើកចុងក្រោយ។ មហាសេដ្ឋីអាមេរិករូបនេះ មានកូន៦នាក់ពីអាពាហ៍ពិពាហ៍៣លើកដំបូងរបស់គាត់ ។ ភរិយាទីបួនរបស់គាត់គឺជាអតីតតារាម៉ូដែល Jerry Hall អ្នកទាំងពីរបានលែងលះគ្នានៅឆ្នាំ២០២២។ មហាសេដ្ឋី Rupert Murdoch បានជួបគូដណ្តឹងរបស់គាត់នៅខែកញ្ញា ឆ្នាំ២០២២ នៅចម្ការទំពាំងបាយជូរមួយ ដោយគ្រោងរៀបការនៅរដូវក្តៅខាងមុខនេះ ដែលជាការរៀបការលើកទី៥របស់លោក។ លោក Murdoch គឺជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិរាប់រយ រួមទាំងកាសែត និងស្ថានីយ៍ទូរទស្សន៍ល្បីៗដូចជា Wall Street Journal, New York Post និង Fox News (សហរដ្ឋអាមេរិក), The Sun និងស្ថានីយ៍ទូរទស្សន៍ The Times (អង់គ្លេស)៕

អាមេរិកគ្រោងបញ្ជូនរថក្រោះ Abrams ដល់ដៃអ៊ុយក្រែន ឱ្យបានក្នុងឆ្នាំនេះ

Khmerpress March 22, 2023 22/03/2023

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងគ្រោងពន្លឿនដំណើរការផ្តល់រថក្រោះ Abrams របស់ខ្លួន ឱ្យរដ្ឋាភិបាលទីក្រុងកៀវ ជាមួយគោលដៅបញ្ជូនសព្វាវុធសំខាន់នេះទៅដល់ដៃអ៊ុយក្រែន ឱ្យបាននៅកំលុងរដូវស្លឹកឈើជ្រុះ​ខាងមុខ ពោលគឺចន្លោះខែកញ្ញា-វិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។ កាលពីខែមករា សហរដ្ឋអាមេរិកបានសន្យាផ្គត់ផ្គង់រថក្រោះ Abrams ស៊េរី M1A2 ដែលប្រើម៉ាស៉ីនតួប៊ីនហ្គាសពិសេស ចំនួន៣១គ្រឿង ក៏ប៉ុន្តែនឹងត្រូវប្រើពេលរាប់ខែ ឬចូលដល់ខ្ទង់ឆ្នាំ ទើបពួកវាអាចត្រូវបញ្ជូនទៅដល់អ៊ុយក្រែន។ យ៉ាងណាមិញ នាពេលនេះ លោក ផាទ្រីក រ៉ៃដឺ (Patrick Ryder) អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងការពារជាតិអាមេរិក ក្រោមការទាក់ទងជិតស្និទ្ធ​ជាមួយអ៊ុយក្រែន បានសម្រេចចិត្តផ្តល់រថក្រោះ Abrams ស៊េរី M1A1 SA វិញ ដែលមានម៉ាស៉ីនដំណើរការ​ដោយប្រេងម៉ាស៊ូត ដូចទៅនឹងរថក្រោះ​ភាគច្រើនដទៃទៀត ដែលអ៊ុយក្រែនធ្លាប់ប្រើប្រាស់ស្រាប់់ដែរ។ គួរបញ្ជាក់ថា បើតាមលោក រ៉ៃដឺ ការផ្លាស់ប្តូរខាងលើ នឹងជួយពន្លឿនពេលវេលានៃការបញ្ជូនរថក្រោះ Abrams បានយ៉ាងច្រើន ហើយនឹង​នាំយកពួកវាទៅដល់ដៃអ៊ុយក្រែន នៅត្រឹមកំលុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ […]

នាយកដ្ឋានជំងឺឆ្លង បង្ហាញពីករណីមនុស្ស៥នាក់បាត់បង់ជីវិតនៅតង់ហ្សានី ដោយសារតែមេរោគ Marburg

Naren March 22, 2023 22/03/2023

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស៥នាក់បានស្លាប់​ នៅក្នុងប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិក​ ដោយសារជំងឺបង្កដោយមេរោគ Marburg នៅក្នុងតំបន់ Kagera ភាគពាយ័ព្យរបស់ប្រទេសនេះ​។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានជំងឺឆ្លង (CDC) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ រោគសញ្ញារួមមាន ក្តៅខ្លួន​ ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម​ ស្រដៀងជំងឺ​ Ebola ។ WHO បាននិយាយថា «៥ ករណីក្នុងចំណោម ៨ ករណី រួមទាំងបុគ្គលិកសុខាភិបាលម្នាក់បានស្លាប់ ហើយ ៣ នាក់ទៀតកំពុងទទួលការព្យាបាល»។​ អ្នកប៉ះពាល់សរុបចំនួន១៦១ត្រូវបានកំណត់អត្តសញ្ញាណ និងកំពុងតាមដានសុខភាព​ ។ WHO បាននិយាយថា ខ្លួនកំពុងគាំទ្រដល់ក្រសួងសុខាភិបាលរបស់ប្រទេសនេះ ក្នុងការដាក់ពង្រាយក្រុមឆ្លេីយតបបន្ទាន់ទៅកាន់ Kagera ដើម្បីធ្វើការអង្កេតរោគរាតត្បាតបន្ថែមទៀត​ ។ មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលមេរោគនេះនៅឡើយទេ។ មេរោគនេះត្រូវបានចម្លងទៅមនុស្សពីប្រចៀវផ្លែឈើនៅអាហ្រ្វិក​ ហើយរីករាលដាលក្នុងចំណោមមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គបុគ្គលដែលមានមេរោគ​ (ទឹកមាត់,​ សំបោរ​,​ ស្លេះ,​ ទឹកភ្នែក,​ ទឹកនោម,​ លាមក,​ […]

វិបត្តិសេដ្ឋកិច្ចជម្រុញឲ្យទីក្រុងប៉េកាំងប្រឈមនឹងការធ្លាក់ចុះអត្រាកំណើតជាលើកដំបូង

Khmerpress March 22, 2023 22/03/2023

ចិន៖ អត្រាកំណើតប្រជាជននៅក្នុងទីក្រុងប៉េកាំងបានធ្លាក់ចុះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០៣ មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនានេះ។ ស្របពេលដែលតួលេខនៃកំណើតប្រជាជនបានធ្លាក់ចុះ តួលេខអ្នកស្លាប់គិតជាមធ្យមនៅក្នុងទីក្រុងដ៏ធំរបស់ចិនមួយនេះបានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ នេះបើយោងទៅតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិន ដែលបានធ្វើការបូកសរុបចំនួនពលរដ្ឋកើតថ្មីនិងចំនួនពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងទីក្រុងប៉េកាំងគិតត្រឹមពេញមួយឆ្នាំនៃឆ្នាំ ២០២២ កន្លងទៅនេះ។ នៅក្នុងរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិនបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២ គឺអាត្រាមរណភាពរបស់ពលរដ្ឋក្នុងទីក្រុងប៉េកាំងបានកើនឡើងដល់ ៥,៧២% បើគិតជាមធ្យមក្នុងចំណោមពលរដ្ឋ ១,០០០នាក់ ខណៈតួលេខអ្នកកើតថ្មីវិញគឺបានធ្លាក់ចុះមកសល់ត្រឹម ៥,៦៧ % បើគិចជាមធ្យមក្នុងចំណោមពលរដ្ឋ ១,០០០នាក់ដូចគ្នា។ ប្រភពខាងលើបានបន្តថា ការធ្លាក់ចុះនៃអាត្រាកំណើតនេះអាចបង្កឡើងដោយបញ្ហាសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលរបស់គ្រួសារនីមួយៗត្រូវធ្លាក់ចុះ ហើយកត្តានេះក៏បានជម្រុញឲ្យគ្រួសារមួយចំនួនសម្រេចចិត្តមិនទាន់យកកូនតែម្តង។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះទីក្រុងប៉េកាំងមានពលរដ្ឋសរុប ២១,៨៤លាននាក់ និងជាទីក្រុងដែលមានពលរដ្ឋរស់នៅច្រើនបំផុតនៅក្នុងប្រទេសចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុននឹងផ្តល់ប្រាក់ចំនួន ៣០ លានដុល្លារ តាមរយៈមូលនិធិរបស់អង្គការណាតូសម្រាប់ប្រទេសអ៊ុយក្រែន

Khmerpress March 22, 2023 22/03/2023

នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បាននិយាយថា ទីក្រុងតូក្យូនឹងផ្តល់ប្រាក់ចំនួន ៣០ លានដុល្លារ តាមរយៈមូលនិធិទុកចិត្តរបស់អង្គការណាតូ ដើម្បីជួយអ៊ុយក្រែន ទទួលបានឧបករណ៍ដែលមិនបង្កគ្រោះថ្នាក់។ លោក Kishida បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃអង្គារ ហើយបានប្រកាសអំពីរឿងនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។ លោក Kishida បាននិយាយថា គាត់ពិតជាចង់ទៅលេងអ៊ុយក្រែន ជួប Zelenskyy ដោយផ្ទាល់ និងផ្តល់សាមគ្គីភាពដែលមិនផ្លាស់ប្តូររបស់ប្រទេសគាត់ មុនពេលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Group of Seven នៅហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។ នាយក​រដ្ឋមន្ត្រី​បាន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​ប្រទេស​ជិតខាង​របស់​ខ្លួន​ថា​ ជា​ទង្វើ​ដ៏​ហួសចិត្ត​ដែល​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ។ ការបរិហាររបស់គាត់មានកាន់តែខ្លាំងឡើង បន្ទាប់ពីគាត់បានឃើញសោកនាដកម្មនៅទីក្រុងកៀវ និងទីប្រជុំជន Bucha ជាកន្លែងដែលជនស៊ីវិលជាច្រើនត្រូវបានគេរកឃើញថា បានស្លាប់ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ការរញ្ជួយដីដ៏ខ្លាំងក្លាធ្វើឲ្យមនុស្សភៀសខ្លួនចេញពីផ្ទះសម្បែង នៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន

Naren March 22, 2023 22/03/2023

(កាប៊ុល)៖ ការរញ្ជួយដីដ៏ខ្លាំងក្លាយ៉ាងតិច ៣០វិនាទីបានកើតឡើងនៅទូទាំងប្រទសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងផ្នែកខ្លះនៃប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយទីភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានដាក់កម្រិត ៦.៥រ៉ិចទ័រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។ USGS បានបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយគឺនៅជិតតំបន់ជុំ (Jurm) ស្ថិតនៅភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន និងមានជម្រៅ ១៨៧គីឡូម៉ែត្រ។ តំបន់នេះរងការវាយប្រហារជាញឹកញាប់ដោយការរញ្ជួយដី ជាពិសេសតំបន់ជួរភ្នំហ៉ីនឌូ ឃឺស (Hindu Kush) ដែលជាចំណុចប្រសព្វនៃដែនដីតំបន់អឺរ៉ាស៊ី និងប្រទេសឥណ្ឌា។ លោក សាហ្វីអូលឡាហ៍ រ៉ាហាមី (Shafiullah Rahimi) អ្នក​នាំពាក្យ​ក្រសួង​គ្រប់​គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន​ បាន​ប្រាប់ AFP ឲ្យដឹងថា មនុស្ស​ពីរ​នាក់​ក្នុង​នោះ​មាន​កុមារ​ម្នាក់ បាន​ស្លាប់​ក្នុង​ខេត្តឡាកម៉ាន់ (Laghman)។ ដោយឡែក លោក សាហ៉ីឌុលឡាហ៍ ខាន់ (Shahidullah Khan) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់បានប្រាប់ AFP ថាយ៉ាងហោចណាស់មនុស្សចំនួន ១៨០នាក់ដែលរងរបួសស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទូទាំងខេត្តឃាយបឺ ប៉ាកទុនវ៉ា (Khyber […]

ថៃប្រកាសយកថ្ងៃទី១៤ ខែឧសភា ដើម្បីរៀបចំការបោះឆ្នោតសកល

Naren March 22, 2023 22/03/2023

(បាងកក)៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃ នៅថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសថៃនឹងប្រាព្ធការបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា ក្រោយការរំលាយសភា ដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ​ចាន់អូចា កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ​ទី២១ ខែមីនា ឆ្នាំ២០២៣។ ការប្រកាសកាលបរិច្ឆេទខាងលើកើតមានឡើង ស្របពេលដែលគណបក្សនយោបាយថៃនានា កំពុងបង្កើនយុទ្ធនាការឃោសនារបស់ខ្លួនជាផ្លូវការ នៅទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតសកល ដែលទំនងនឹងក្លាយជា ការប្រកួតប្រជែងចម្បងរវាងក្រុមគណបក្សគាំទ្រយោធា ដែលដឹកនាំលោក ប្រាយុទ្ធ ចាន់អូចា ​ហើយនិងគណបក្សប្រឆាំងធំបំផុត គឺគណបក្សភឿថៃ។ បក្សភឿថៃត្រូវគេរំពឹងថា នឹងរៀបចំព្រឹត្តិការណ៍​ជារៀងរាល់ថ្ងៃ នៅទូទាំងប្រទេសថៃ ជាមួយវត្តមានកូនស្រីពៅអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ គឺអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត់ ដែលមកទល់ពេលនេះ គឺជាអ្នកនាំមុខគេក្នុងការស្ទង់មតិបន្តបន្ទាប់ ក្នុងនាមជាជម្រើសនាយករដ្ឋមន្រ្តីថៃថ្មី។ គួរបញ្ជាក់ថា ការបោះឆ្នោតខែឧសភាខាងមុខ ​នឹងជាការបោះឆ្នោតសកលលើកទី២ហើយ នៅក្នុងប្រទេសអាស៊ានមួយនេះ គិតចាប់តាំងពីរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ ដែលត្រូវជាម្តាយមីងរបស់អ្នកនាង […]

ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវតុលាការបង្គាប់ឲ្យសងប្រាក់ជាង​ ៧ពាន់ដុល្លារទៅកាន់អ្នកដំណើរម្នាក់ ក្រោយក្រុមហ៊ុនមិនបានផ្តល់សេវាកម្មធ្វើដំណើរដូចតាមការផ្សាយពាណិជ្ជកម្ម

Khmerpress March 21, 2023 21/03/2023

នូវែលហ្សេឡង់​៖ តុលាការនៃប្រទេសនូវែលហ្សេឡង់បានបង្គាប់ឲ្យក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបង់ប្រាក់ចំនួន ១១,៣០០ ដុល្លារនូវែលហ្សេឡង់ (ជាង ៧ពាន់ដុល្លារអាមេរិក) ទៅកាន់អ្នកដំណើរម្នាក់ ក្រោយក្រុមហ៊ុនអាកាសចរណ៍ដ៏ធំនៅលើពិភពលោកមួយនេះខកខានមិនបានផ្តល់សេវាកម្មក្នុងការធ្វើដំណើរឲ្យគ្រប់តាមលក្ខខណ្ឌដូចការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនានេះបានបញ្ជាក់ថា អ្នកដំណើរដែលជាដើមបណ្តឹងក្នុងករណីដ៏កម្រនេះគឺលោក Mark Morgan និងភរិយារបស់គាត់ដែលបានទិញសំបុត្រយន្តហោះប្រភេទ Business Class ពីក្រុមហ៊ុន Emirates​ ក្នុងការធ្វើដំណើរកំសាន្តទៅកាន់ប្រទេសអង់គ្លេសនាពេលកន្លងមក។ (រូបតំណាង) ប្រភពខាងលើបានបន្តថា នៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ខ្លួនគឺក្រុមហ៊ុន Emirates បានបង្ហាញថា សម្រាប់កៅអី Business Class នឹងមានបញ្ចូលសេវាកម្មពិសេសមួយចំនួនដូចជា មានកៅអីអង្គុយដែលអាចបត់ជាគ្រែគេងបាន មានបារខ្នាតតូច​ និងមានទាំងការផ្តល់នូវសេវាកម្មកំសាន្តជាច្រើនបន្ថែមទៀតផងដែរ។ យ៉ាងណាក្តី នៅក្នុងពេលដែលលោក Mark Morgan និងភរិយាបានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសតាមរយៈយន្តហោះ Boeing 777-300ER នោះ គឺគាត់និងភរិយាបានត្រឹមអង្គុយនៅលើកៅអីស៊េរីចាស់ធម្មតា គ្មានអ៊ីនធឺណិត គ្មានបារខ្នាតតូច ខណៈសេវាកំសាន្តវិញគឺមិនដំណើរការនោះទេ។ ជុំវិញករណីចម្រូងចម្រាសនេះ ក្រុមហ៊ុន Emirates ធ្លាប់បានប្រគល់លុយជិត ៥០០ ដុល្លារអាមេរិកទៅកាន់លោក Mark Morgan ម្តងរួចហើយដើម្បីជាការសងជំងឺចិត្ត […]