ព័ត៌មានអន្តរជាតិ

ក្លឹប Man City នឹងជួលកំពូលមេធាវីដែលគិតថ្លៃឈ្នួល $6,000 ក្នុងមួយម៉ោង ដើម្បីការពាររឿងក្ដី

Naren February 8, 2023 08/02/2023

ក្រុមការពារក្ដីរបស់ក្លឹប Manchester City ប្រឆាំងនឹងការចោទប្រកាន់របស់ Premier League នឹងត្រូវដឹកនាំដោយមេធាវីដ៏ល្បីម្នាក់ គឺលោក Lord Pannick KC ដែលគាត់ក៏ធ្លាប់យកឈ្នះរឿងក្ដីប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី Boris Johnson ជុំវិញការស៊ើបអង្កេត Partygate។ ក្លឹប Manchester City បានរងការចោទប្រកាន់ច្រើនជាង ១០០ ករណី ពាក់ព័ន្ធនឹងការបំពានច្បាប់ហិរញ្ញវត្ថុរបស់ Premier League ក្នុងរយៈពេល ៩ឆ្នាំ ហើយប្រសិនបើមានពិរុទ្ធ ក្លឹបនេះប្រឈមមុខនឹងការកាត់ពិន្ទុ ឬការបណ្តេញចេញពីក្របខ័ណ្ឌកំពូលអង់គ្លេស Premier League តែម្ដង។ មេធារីលោក Lord Pannick KC ក៏ធ្លាប់ជាអ្នកដើរតួសំខាន់ ក្នុងការប្រឆាំងនឹងការសម្រេចរបស់ UEFA ជុំវិញការហាមឃាត់ Manchester City មិនឱ្យចូលរួមការប្រកួតកំពូលអឺរ៉ុប Champions League រយៈពេល ២ឆ្នាំ ក្នុងឆ្នាំ២០២០។ ក្នុងនាមជាមេធាវីម្នាក់ នៅក្នុងចំណោមអ្នកការពារក្ដីដ៏ល្បីបំផុតនៅក្នុងប្រទេស លោក Pannick ធ្លាប់បានផ្ដួលរដ្ឋាភិបាលរបស់លោក Boris […]

ការសិក្សាមួយបានរកឃើញថា ពលរដ្ឋថៃគ្រោងនឹងចំណាយប្រាក់សរុបរហូតដល់ ៧១លានដុល្លារនៅក្នុងថ្ងៃ Valentine’s Day ខាងមុខនេះ

Khmerpress February 8, 2023 08/02/2023

ថៃ៖ ការសិក្សាមួយបានបង្ហាញថា​ពលរដ្ឋថៃអាចនឹងចំណាយប្រាក់រួមគ្នារហូតដល់ ២,៣៩ពាន់លានបាត (ជាង ៧១លានដុល្លារអាមេរិក) ដើម្បីអបអរនៅក្នុងទិវានៃសេចក្តីស្រលាញ់ Valentine’s Day ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈនេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើយដោយសាកលវិទ្យាល័យ University of the Thai Chamber of Commerce។ ប្រភពខាងលើបានបន្តថា ទំហំទឹកប្រាក់ដែលពលរដ្ឋថៃនឹងធ្វើការចំណាយរួមគ្នាខាងលើនេះមានការកើនឡើង ៥៧,១% បើធៀបទៅនឹងទំហំទឹកប្រាក់នៃការចំណាយនៅក្នុងទិវាដដែលនេះកាលពីឆ្នាំមុន។ សូមបញ្ជាក់ជូនថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងតា​មរយៈការស្ទង់មតិចំពោះប្រជាពលរដ្ឋដែលគ្រោងនឹងទិញអំណោយគ្រប់ប្រភេទ ឬរៀបចំកម្មវិធីផ្សេងៗនៅក្នុងថ្ងៃពិសេសខាងលើ​នេះ និងទំហំទឹកប្រាក់ជាមធ្យមដែលពួកគេម្នាក់នឹងធ្វើការចំណាយ ខណៈពលរដ្ឋថៃម្នាក់ៗគ្រោងនឹងចំណាយជាធម្យម ១,៨៤៨ បាត (៥៥ ដុល្លារអាមេរិក)៕ ប្រភព៖ bangkokpost  ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីតួកគី ប្រកាសដាក់តំបន់ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ ក្នុងស្ថានភាពអាសន្នរយៈពេលបីខែ

Khmerpress February 8, 2023 08/02/2023

(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ បានប្រកាសថា ខេត្តចំនួន ១០នៅភាគខាងត្បូងប្រទេសតួកគី ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ ជាតំបន់គ្រោះមហន្តរាយ និងបានដាក់ក្នុងគ្រាអាសន្នរយៈពេលបីខែ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក Erdogan បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «យើងបានសម្រេចចិត្តប្រកាសភាពអាសន្នដើម្បីធានាថា ការងារ (ជួយសង្គ្រោះ និងការស្តារឡើងវិញ) របស់យើង អាចត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស»។ ទន្ទឹមគ្នានេះ លោកបានឲ្យដឹងទៀតថា រហូតមកទល់ពេលនេះមានប្រទេសចំនួន ៧០ហើយ បានផ្តល់ជំនួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ហើយប្រទេសតួកគីគ្រោងនឹងដាក់ឲ្យប្រើប្រាស់សណ្ឋាគារជាច្រើន នៅក្នុងមជ្ឈមណ្ឌលទេសចរណ៍ភាគខាងលិច នៃទីក្រុង Antalya ដើម្បីធ្វើជម្រកស្នាក់នៅបណ្តោះអាសន្ន របស់ប្រជាជនដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។ ប្រធានាធិបតីតួកគីរូបនេះបានគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគីបានកើនឡើងដល់ ៣,៥៤៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋាភិបាលចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ៥.៩លានដុល្លារ ដល់តួកគី

Khmerpress February 7, 2023 07/02/2023

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា រដ្ឋាភិបាលចិនផ្តល់ថវិកាចំនួន ៤០លានយន់ ឬប្រហែល ៥.៩លានដុល្លារ ជាជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ដល់ប្រទេសតួកគី សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ក្នុងគ្រោះរញ្ជួយដី។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទូរទស្សន៍ចិន CCTV បានរាយការណ៍ថា អាជ្ញាធរចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រទេសស៉ីរី និងតួកគី។ កញ្ចប់ជំនួយដំបូងនេះនឹងរួមបញ្ចូលថវិកា ៥.៩លានដុល្លារ ហើយចិននឹងបញ្ជូនក្រុមជួយសង្គ្រោះ ក្រុមគ្រូពេទ្យទៅកាន់តំបន់រងគ្រោះ ក៏ដូចជាផ្តល់ប្រាក់ដើម្បីជួយជនរងគ្រោះផងដែរ។ ជាមួយគ្នានេះសមាគមកាកបាទក្រហមនៃប្រទេសចិន ក៏នឹងផ្តល់ឲ្យស៉ីរីនិងតួកគី នូវថវិកាចំនួន២០០,០០០ដុល្លារ ក្នុងមួយប្រទេសថែមទៀតផង។ គួរបញ្ជាក់ថា យោងតាមទិន្នន័យចុងក្រោយ អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានកើនឡើងដល់ជាង ៤,៨០០នាក់ នៅតួកគី និងស៉ីរី។ ពេលនេះក្រុមសង្រ្គោះកំពុងបន្តស្វែងរកអ្នករស់រានមានជីវិត ក្រោមគំនរបាក់បែកនៃអគាររាប់ពាន់ខ្នងដែលដួលរលំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែនដកសៀវភៅភាសារុស្ស៉ី និងសៀវភៅសល់ពីសម័យសូវៀត សរុបជិត២០លានក្បាល ចេញពីបណ្ណាល័យទូទាំងប្រទេស

Khmerpress February 7, 2023 07/02/2023

(កៀវ)៖ សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែនមួយរូប បានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែនបានដកសៀវភៅសរុបចំនួនខ្ទង់១៩លានក្បាល ចេញពីបណ្ណាល័យនៅទូទាំងប្រទេស គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពួកវាគឺជាសៀវភៅជាភាសារុស្ស៉ី ឬមួយក៏បន្សល់ទុកមកតាំងពីសម័យសូវៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកស្រី យេវហេនីយ៉ា ក្រាវឈូក (Yevheniya Kravchuk) អនុប្រធានគណៈកម្មាធិការទទួលបន្ទុក គោលនយោបាយមនុស្សធម៌និងព័ត៌មាននៃសភា​អ៊ុយក្រែន បានអះអាងថា ក្នុងចំណោមសៀវភៅទាំង១៩លានក្បាលនោះ គឺ១១លានក្បាលជាសៀវភៅភាសារុស្ស៉ី។ បើតាមលោកស្រី ក្រាវឈូក សៀវភៅជា​​ភាសាអ៊ុយក្រែនមួយចំនួន ដែលសល់ពីសម័យសូវៀត ក៏ត្រូវបានដកចេញពីបណ្ណាល័យផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានការផ្តល់អនុសាសន៍ឱ្យដកសៀវភៅ ដែលអ្នកនិពន្ធណា បានបង្ហាញការគាំទ្រចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ថែមទៀតផង។ ដោយឡែក វាមិនច្បាស់ទេថា តើសៀវភៅដែលត្រូវបានដក​ចេញទាំងនោះ នឹងទៅជាយ៉ាងណា។ គួរបញ្ជាក់ថា ប្រហែលជា៤៤ភាគរយនៃសៀវភៅ នៅតាមបណ្ណាល័យរបស់អ៊ុយក្រែន គឺសុទ្ធតែជាភាសារុស្ស៉ី ខណៈប៉ុន្មានទៀតជាភាសាអ៊ុយក្រែន ឬមួយជាភាសារបស់ប្រទេសអឺរ៉ុបដទៃទៀត។ ការស្ទង់មតិមួយកាលពីឆ្នាំ២០១៩ ដោយវិទ្យាស្ថានអន្តរជាតិផ្នែកសង្គមវិទ្យានៃទីក្រុងកៀវ បានបង្ហាញឱ្យឃើញថា ប្រហែលជាពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែនទាំងអស់ គឺនិយាយភាសាអ៊ុយក្រែនសុទ្ធ ខណៈ៣០ភាគរយនិយាយរុស្ស៉ីសុទ្ធ។ ភាសាអ៊ុយក្រែននិងរុស្ស៉ី សុទ្ធតែជាប្រភេទភាសាស្លាវិគខាងកើត (East […]

UPDATE: អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កើនឡើងជាង ៤,៣០០នាក់ នៅតួកគី និងស៉ីរី

Naren February 7, 2023 07/02/2023

(អង់ការ៉ា)៖ ក្រុមសង្រ្គោះក្នុងប្រទេសតួកគី និងស៉ីរី នៅថ្ងៃអង្គារនេះកំពុងជីកកាយដោយដៃទទេរបស់ពួកគេ ដើម្បីបន្តស្វែងរកអ្នករស់រានមានជីវិត ក្រោមគំនរបាក់បែកនៃអគាររាប់ពាន់ខ្នងដែលដួលរលំ នៅក្នុងការរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់នៅទូទាំងប្រទេសទាំងពីរ បានកើនឡើងលើសពីចំនួន ៤,៣០០នាក់។ ក្រុមឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសតួកគី និងស៉ីរី បានរាយការណ៍ថា អគារជាង ៥,៦០០ បានរង្គោះរង្គើនៅទូទាំងទីក្រុងជាច្រើន រួមទាំងប្លុកផ្ទះល្វែងច្រើនជាន់ដែលពោរពេញទៅដោយមនុស្សស្នាក់នៅ។ ទោះបីជាមានសីតុណ្ហភាពត្រជាក់នៅខាងក្រៅក៏ដោយ អ្នកស្រុកដែលភ័យខ្លាចបានចំណាយពេលពេញមួយយប់ស្នាក់នៅតាមដងផ្លូវ។ គួរបញ្ជាក់ថា ការរញ្ជួយដីនៅជិតព្រំដែនតួកគី-ស៊ីរី ក្នុងកម្រិត៧.៨រ៉ិចទ័រ ជាចំនួនដ៏ធំបំផុតមួយ។ ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតមួយចំនួនបានកើតឡើង នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីរវាងទីក្រុងការ៉ាម៉ាន់ម៉ារ៉ាស់ និងទីក្រុងហ្កាហ្សៀនតិប ស្ថិតនៅក្នុងគំនរបាក់បែក និងព្រិលធ្លាក់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

Dell សម្រេចកាត់បន្ថយការងារជាង ៦ពាន់កន្លែង ដើម្បីឆ្លើយតបនឹងបញ្ហាសេដ្ឋកិច្ចនិងបញ្ហាធ្លាក់ចុះការលក់ក្នុងទីផ្សារសកល

Khmerpress February 7, 2023 07/02/2023

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោកគឺក្រុមហ៊ុន Dell បានសម្រេចកាត់បន្ថយការងារប្រមាណជា ៦,៦៥០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី៦ ខែកុម្ភៈម្សិលមិញនេះ។ ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ទីផ្សារនៃការលក់ម៉ាស៊ីនកំព្យូរទ័រម៉ាក Dell បានធ្លាក់ចុះយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ ហេតុផលបន្ថែមមួយទៀតនោះគឺការកាត់បន្ថយបុគ្គលិកនៅពេលនេះក៏ត្រូវបានធ្វើឡើងដោយផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលគេបានមើលឃើញថា នឹងបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅពេលអនាគតផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Dell មានបុគ្គលិកនៅជុំវិញពិភពលោកប្រមាណជា ១៣៣,០០០នាក់ ហើយនៅក្នុងនោះមានបុគ្គលិកជាង ៣០%កំពុងបំពេញការងារនៅសហរដ្ឋអាមេរិក ខណៈការកាត់បន្ថយបុគ្គលិកខាងលើនេះនឹងធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មសកលរបស់ក្រុមហ៊ុនប្រមាណជា ៥%៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ផ្លែទុរេននៅវៀតណាម ឡើងថ្លៃ ៣ដងនៃតម្លៃដើម ដោយសារតម្រូវការច្រើនពីប្រទេសចិន

Khmerpress February 6, 2023 06/02/2023

តម្លៃទុរេននៅវៀតណាម បានកើនឡើង ៣ដងរហូតដល់ជាង ៦ ទៅជាង ៨ដុល្លារ ក្នុងមួយគីឡូក្រាមនៅកសិដ្ឋានភាគខាងត្បូងដោយសារតម្រូវការពីប្រទេសចិនបានកើនឡើង។ អាជីវករលក់ទុរេននៅភាគខាងត្បូងទីក្រុង Can Tho បាននិយាយថា គាត់មិនមានលទ្ធភាពទិញទុរេនក្នុងបរិមាណគ្រប់គ្រាន់ដើម្បីលក់ឱ្យអតិថិជនក្នុងស្រុកឡើយ ដោយសារកសិករទុកលក់ឱ្យឈ្មួញនាំចេញព្រោះបានតម្លៃខ្ពស់។ ជាមួយគ្នានេះ កសិករក្នុងតំបន់ជាច្រើនទៀត បានលើកឡើងថា ដោយសារតម្រូវការពីប្រទេសចិនបានកើនឡើងច្រើនដងធៀបនឹងឆ្នាំមុន​ដូ ឈ្មួញត្រូវប្រមូលរាប់រយតោនក្នុងមួយថ្ងៃដើម្បីចែកចាយទៅប្រទេសចិន ប៉ុន្តែការផ្គត់ផ្គង់អាចបំពេញតម្រូវការបានត្រឹមតែ ៣០% ទៅ ៥០% ប៉ុណ្ណោះ។ ជាមួយគ្នានេះ សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបាននិយាយថា ទុរេនវៀតណាមល្អជាងផ្លែទុរេនដែលដាំដុះនៅប្រទេសថៃ និងហ្វីលីពីនសម្រាប់នាំចេញទៅប្រទេសចិន គួរបញ្ជាក់ផងដែរថា កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ផ្លែ​ទុរេន​ស្រស់​របស់វៀតណាម​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​ជាលើកដំបូងក្រោម​កូតា​ផ្លូវការ ខណៈ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​លើ​ពិធីសារ​ដែល​អនុញ្ញាត​ឱ្យ​កសិករ​វៀតណាម​ដាំ​ទុរេន​ក្រោម​ស្តង់ដារ​ចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Elon Musk និយាយថា SpaceX គ្រោងបាញ់បង្ហោះយានអវកាស Starship របស់ខ្លួននៅក្នុងខែមីនាខាងមុខនេះ

Khmerpress February 6, 2023 06/02/2023

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានឱ្យដឹងនៅពេលថ្មីៗនេះថា SpaceX គ្រោងបាញ់បង្ហោះប្រព័ន្ធរ៉ុក្កែត-យានអវកាស Starship ធុនធ្ងន់ជាលើកដំបូងក្នុងអំឡុងខែមីនា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម Twitter អំពីការប្រើប្រាស់ Starship លោក Musk បានបង្ហោះថា «ប្រសិនបើការធ្វើតេស្តចុងក្រោយដែលនៅសល់ដំណើរការល្អ យើងនឹងព្យាយាមដាក់ឱ្យដំណើរការ Starship នៅខែក្រោយនេះតែម្តង»។ ជុំវិញការចោទសួរជាច្រើននេះបន្ទាប់ពី Musk បានបង្ហោះ Twitter នៅប៉ុន្មានខែមុនថា លោកត្រៀមនឹងបាញ់បង្ហោះរ៉ុក្កែត Starship ធុនធ្ងន់ដែលមានកម្ពស់ប្រមាណ ១២០ម៉ែត្រ (កម្ពស់របស់យាន្តអវកាស) ជាលើកដំបូង ខណៈពេលវេលាបាញ់បង្ហោះយ៉ាងលឿនអាចក្នុងខែកុម្ភៈ ឬយ៉ាងយូរនៅខែមីនាខាងមុខនេះ។ គួរបញ្ជាក់ដែរថា បេសកកម្មបាញ់បង្ហោះយានអវកាស Starship របស់កំពូលមហាសេដ្ឋី Elon Musk នេះគឺស្ថិតនៅក្រោមកិច្ចសន្យាតម្លៃប្រមាណជា ៣ពាន់លានដុល្លារ ជាមួយនឹងអង្គការ NASA ដើម្បីនាំយកមនុស្សទៅកាន់ផ្ទៃឋានព្រះចន្ទ នៅខ្ទង់ឆ្នាំ២០២៥ ដែលនឹងជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ១៩៧២មក។ […]

អាជ្ញាធរហុងកុងនឹងចែកសំបុត្រយន្តហោះ ៥០០,០០០ សន្លឹកដោយមិនគិតថ្លៃដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅកំសាន្តក្នុងដែនដីរបស់ខ្លួន

Khmerpress February 6, 2023 06/02/2023

ហុងកុង៖ ក្រោយបិទខ្ទប់ប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំមក អាជ្ញាធរហុងកុងគ្រោងនឹងចែកសំបុត្រយ​ន្តហោះ ៥០០,០០០ សន្លឹកដោយមិនគិតថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅដើរកំសាន្តក្នុងដែនដីរបស់ខ្លួនឡើងវិញ។ តាមគម្រោងគឺសំបុត្រទាំង ៥០០,០០០សន្លឹកនោះនឹងត្រូវប្រគល់ជូនក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៣គឺក្រុមហ៊ុន Cathay Pacific​ ក្រុមហ៊ុន HK Express និងក្រុមហ៊ុន Hongkong Airlines ដើម្បីរៀបចំកម្មវិធីប្រគល់ជូនទៅកាន់អ្នកដំណើរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ការផ្តល់ជូនសំបុត្រយន្តហោះដោយមិនគិតថ្លៃនេះនឹងត្រូវធ្វើឡើងដោយមានលក្ខខណ្ឌមួយចំនួនដូចជា អ្នកដំណើរទាំងអស់ត្រូវចូលទៅបំពេញឈ្មោះក្នុងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំង ៣ខាងលើ ហើយខាងក្រុមហ៊ុននឹងធ្វើការជ្រើសរើសឈ្មោះអ្នកដំណើរទាំងអស់នោះដោយចៃដន្យទៅតាមចំនួនដែលបានកំណត់។ ចំពោះកាលបរិច្ឆេទចូលទៅចុះឈ្មោះវិញ គឺត្រូវបានបែងចែកជា ៣ដំណាក់កាល ដោយដំណាក់កាលទី ១គឺចាប់ផ្តើមពីថ្ងៃទី ១ ខែមីនាសម្រាប់ពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ដំណាក់កាលពីទី ២ គឺចាប់ផ្តើមពីថ្ងៃទី ១ខែមេសា សម្រាប់ពលរដ្ឋចិន និងដំណាក់កាលទី ៣គឺចាប់ផ្តើមពីថ្ងៃទី ១ខែឧសភា សម្រាប់ពលរដ្ឋហុងកុងផ្ទាល់តែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត