ព័ត៌មានអន្តរជាតិ

ចិន ប្រកាសអាសន្នកម្រិតខ្ពស់អំពីគ្រោះទឹកជំនន់ សម្រាប់តំបន់ភាគកណ្តាលនិងខាងត្បូងប្រទេស

Liny Chan June 20, 2025 20/06/2025

(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី២០ ខែមិថុនា តំបន់ភាគកណ្តាលនិងខាងត្បូងនៃប្រទេសចិន ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ សម្រាប់គ្រោះទឹកជំនន់ភ្លាមៗ ខណៈដែលរដូវព្យុះភ្លៀងឈានចូលមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការប្រកាសអាសន្នកម្រិតពណ៌ក្រហម ដែលជាលើកដំបូងក្នុងឆ្នាំនេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ សម្រាប់ខេត្ត Anhui, Henan, Hubei, Hunan, Guizhou និងតំបន់ Guangxi។ បន្ទាប់ពីរដូវភ្លៀង ដែលឆ្នាំនេះហាក់មកដល់​លឿនជាងធម្មតា ជាទូទៅប្រទេសចិន ត្រូវបន្តទទួលរងការវាយប្រហារដោយបាតុភូតរលកកម្តៅថែមទៀត។ ការខាតបង់សេដ្ឋកិច្ច ពីគ្រោះមហន្តរាយធម្មជាតិនៅចិន មានទំហំលើស១០ពាន់លានដុល្លារ កាលពីខែកក្កដា ឆ្នាំមុន ដែលជាខែជាធម្មតា​មានភ្លៀងធ្លាក់ខ្លាំងជាងគេ។ គួរបញ្ជាក់ថា ទំហំនៃការខូចខាតគឺលើសពីទំហំខាងលើដល់ទៅ៣ដងទៅទៀត កាលពីឆ្នាំ២០២០ នៅពេលដែលប្រទេសចិនបានប្រឈមនឹង រដូវភ្លៀងដ៏យូរបំផុតមួយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ដោយទទួលរងភ្លៀងធ្លាក់​សរុបរយៈពេលជាង៦០ថ្ងៃ ឬស្មើនឹងខ្ទង់៣សប្តាហ៍យូរជាងធម្មតា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គណបក្សប្រជាធិបតេយ្យថៃ សម្រេចបន្តនៅក្នុងសម្ព័ន្ធរដ្ឋាភិបាល ក្រោយកិច្ចប្រជុំ ៣ម៉ោង

Liny Chan June 20, 2025 20/06/2025

(ទីក្រុងបាងកក)៖ គណបក្សប្រជាធិបតេយ្យ (Democrat Party) បានឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទដើម្បីបន្តស្ថិតនៅក្នុងសម្ព័ន្ធរដ្ឋាភិបាល បន្ទាប់ពីកិច្ចប្រជុំមួយដែលអូសបន្លាយពេលអស់រយៈពេលបីម៉ោងនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ​ សារព័ត៌មាន The Nation។ ប្រធានគណបក្ស លោក Chalermchai Sri-on ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានផងដែរ បានកោះប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស ដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយបច្ចុប្បន្ន និងធ្វើការសម្រេចចិត្តថាតើត្រូវដកខ្លួនចេញ ឬបន្តនៅក្នុងសម្ព័ន្ធរដ្ឋាភិបាល។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការលេចធ្លាយខ្សែអាត់សំឡេងនៃការសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលនៅក្នុងនោះមានការលើកឡើងអំពីមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សេតវិមាន៖ លោក ត្រាំ នឹងសម្រេចចិត្តថាចូលរួម ឬមិនចូលរួមក្នុងសង្រ្គាមអ៉ីស្រាអែល-អ៉ីរ៉ង់ ក្នុងពេល២សប្ដាហ៍

Liny Chan June 20, 2025 20/06/2025

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តក្នុងរយៈពេល ២សប្ដាហ៍ខាងមុខ ថាតើអាមេរិក ត្រូវចូលរួម ឬមិនចូលរួមក្នុងសង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ដែលនេះជាការបង្កើនការដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ឱ្យត្រឡប់មករកតុចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ តាមរយៈការស្រង់សម្ដីរបស់លោក ត្រាំ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា «ផ្អែកលើការពិតជាក់ស្ដែងថាមានឱកាសដ៏សំខាន់នៃកិច្ចចរចា ដែលអាច ឬមិនអាចធ្វើឡើងជាមួយអ៉ីរ៉ង់ ក្នុងពេលអនាគតដ៏ខ្លី ខ្ញុំ (លោក ត្រាំ) នឹងធ្វើការសម្រេចចិត្តថាតើត្រូវចូលរួម ឬមិនចូលរួម (ក្នុងសង្រ្គាមអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់) នៅ ២សប្ដាហ៍ខាងមុខ»។ តាមអ្នកនាំពាក្យរូបនេះ លោក ត្រាំ មានបំណងចង់បន្តស្វែងរកដំណោះស្រាយតាមផ្លូវការទូត ប៉ុន្តែអាទិភាពចម្បងរបស់លោក នោះគឺធ្វើយ៉ាងណាធានាឱ្យបានថាអ៉ីរ៉ង់ នឹងមិនមានអាវុធនុយក្លេអ៊ែរ។ ដូច្នេះរាល់កិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់នឹងហាមឃាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងលុបបំបាត់សមត្ថភាពរបស់អ៉ីរ៉ង់ដើម្បី ផលិតអាវុធនុយក្លេអ៊ែរ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យពិភពលោកងឿងឆ្ងល់ដោយលោកបានផ្លាស់ប្ដូរពីការគាំទ្រការដោះស្រាយបញ្ហាតាមការទូត មកជាការពិចារណាលើការលូកដៃជួយអ៉ីស្រាអែល វាយប្រហារលើអ៉ីរ៉ង់។ កាលពីថ្ងៃពុធសប្ដាហ៍នេះ […]

ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ត្រូវបានកម្ពុជាបិទជាស្ថាពរ ដោយសារភាគីថៃបន្ថយថ្ងៃ និងម៉ោងបើកបិទច្រកនេះជាឯកតោភាគី

Liny Chan June 19, 2025 19/06/2025

(ព្រះវិហារ)៖​ ច្រកទ្ធារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានភាគីកម្ពុជាបិទជាស្ថាពរ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥​នេះ។​ លោក នាន់ បូនេត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអានសេះ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃនេះថា ច្រកទ្វារព្រំដែនអាន​សេះ ពិតជាត្រូវបានភាគីកម្ពុជា​បិទជាផ្លូវការមែន។​ លោកថា មូលហេតុដែលភាគីកម្ពុជាបិទច្រកនេះ ដោយសារតែភាគីថៃ​សម្រេចជាឯកតោ​ភាគី បន្ថយថ្ងៃ បន្ថយម៉ាង ចេញចូលឆ្លងកាត់ច្រកនេះ។​ លោក នាន់ បូនេត បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា មុនព្រឹត្តិការណ៍នៅតំបន់ព្រំដែនមុំបី ច្រកអានសេះបានបើកដំណើរការ២ថ្ងៃក្នុង១សប្តាហ៍ គឺថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ពីម៉ោង០៩.០០នាទីព្រឹក ដល់ម៉ោង០៣.០០នាទីរសៀល​។​ ប៉ុន្តែក្រោយព្រឹត្តិការណ៍នៅតំបន់ព្រំដែនមុំបី ភាគីថៃបានសម្រេចជាឯកតោភាគី បើកច្រកនេះតែ១ថ្ងៃក្នុង១សប្តាហ៍ គឺថ្ងៃព្រហស្បតិ៍ ពីម៉ោង០៩.០០នាទីព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដែលធ្វើឱ្យភាគីកម្ពុជាមិនអាចទទួលយកបាន។​ លោកប្រធានច្រកថ្លែងប្រាប់ទៀតថា នៅព្រឹកថ្ងៃនេះដែរភាគី​ថៃ បានមកសុំឱ្យភាគីកម្ពុជាបើកច្រក តែភាគីកម្ពុជាមិនបើកនោះទេ​។​ ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ បើសិនជាភាគីថៃបើកច្រកនេះដូចមុនព្រឹត្តិការណ៍ព្រំដែននៅតំបន់មុំបី នោះភាគីកម្ពុជានឹងបើកច្រកអានសេះនេះវិញដែរដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn នឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីជួបមេបញ្ជាការភូមិភាគ២

Liny Chan June 19, 2025 19/06/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងត្រៀមលក្ខណៈធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-​ថៃ ស្ថិតនៅក្នុងខេត្ត Ubon Ratchathani ដើម្បីចែកចាយស្បៀង និងសម្ភារៈផ្សេងៗ ក៏ដូចជាផ្ដល់ការគំាទ្រលើកទឹកចិត្តដល់ទាហានថៃជួរមុខ និងជួបជាមួយមេបញ្ជាការភូមិភាគ២ លោក Boonsin Padklang ដើម្បីជម្រះ មន្ទិលសង្ស័យរវាងគ្នា ពាក់ព័ន្ធនឹងការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រីជាមួយសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ Khaosod។ តាមការគ្រោងទុក លោកស្រី Paetongtarn ចេញដំណើរពីទីក្រុងបាងកក ឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រស្អែកនេះ។ មុននឹងចេញដំណើរ លោកស្រី នឹងដឹកនាំ កិច្ចប្រជុំមួយនៅឯការិយាល័យរដ្ឋាភិបាលដើម្បីតាមដាន និងផ្ដល់ជំនួយដល់ប្រជាជនថៃរស់នៅតាមបណ្ដោយព្រំដែន។ លោកស្រី Paetongtarn នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ពំ្រដែន Chong Bok ក្នុងស្រុក Nam Yuen នៃខេត្ត Ubon Ratchathani ហើយបន្ទាប់មក នឹងធ្វើដំណើរតាមឧទ្ធម្ភាចក្រ ឆ្ពោះទៅកាន់តំបន់ Dom Pradit ក្នុងស្រុក Nam Yuen។ នៅម៉ោង១រសៀលថ្ងៃសុក្រ លោកស្រីនឹងធ្វើដំណើរតាមរថយន្ដឆ្ពោះទៅកាន់មូលដ្ឋានប្រតិបត្តិការរបស់ថៃ ដើម្បីជួបទាហានថៃ៕ […]

ថៃ៖ មេដឹកនាំបក្ស Bhumjaithai លាលែងចេញពីតំណែងទាំងអស់ ក្រោយបក្សដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ

Liny Chan June 19, 2025 19/06/2025

(បាងកក)៖ មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul បានដាក់លិខិតលាលែងចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បន្ទាប់ពីគណបក្សរបស់លោកដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn Shinawatra។ នេះបើតាមកាសែតថៃ The Nation។ លោក Anutin បានដាក់លិខិតលាលែងពីតំណែងជូននាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ដើម្បីបញ្ជាក់ពីបំណងលាលែងចេញពីតំណែងទាំងអស់ដែលត្រូវបាន តែងតាំង ឬត្រូវបានចាត់តាំង។ ក្នុងលិខិតលាលែងពីតំណែង លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «អនុលោមតាមព្រះរាជ្យក្រឹត្យដែលតែងតាំងរូបខ្ញុំជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ខ្ញុំសូមបញ្ជាក់ថាខ្ញុំបានលាលែងចេញពីតំណែងទាំងអស់នេះ រួមទាំងតំណែងផ្សេងទៀតដែលរូបខ្ញុំត្រូវបានតែងតាំង ឬចាត់តាំង ដោយការលាលែងត្រូវចូលជាធរមាននៅថ្ងៃទី១៩ ខែមិថុនា»។ គួរបញ្ជាក់ថា លោក Anutin Charnvirakul បានប្រកាសពីការដើរចេញពីរដ្ឋាភិបាលចម្រុះ កាលពីថ្ងៃពុធ ទី១៨ ខែមិថុនា ដោយសារតែការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោកស្រី Paetongtarn ជាមួយសម្ដេចតេជោ ហ៊ុន សែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

​ក្រុមបាតុករអាវលឿង លេចមុខជាថ្មី ក្នុងបាតុកម្មទាមទារឱ្យលោកស្រី Paetongtarn ចុះចេញពីតំណែង

Liny Chan June 19, 2025 19/06/2025

(បាងកក)៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងក្រៅការិយាល័យរដ្ឋាភិបាលរបស់ថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដើម្បីទាមទារឱ្យ នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ព័ត៌មានអាស្រូវខាងលើ បាន និងកំពុងអង្រួនរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn ឱ្យរង្គើរ បន្ទាប់ពីគណបក្ស Bhumjaithai ជាបក្សធំទី២ ក្នុងក្រុមចម្រុះបានដកខ្លួន ចេញពីសម្ព័ន្ធនយោបាយ កាលពីថ្ងៃពុធ ដោយចោទថាលោកស្រីកំពុងបំផ្លាញប្រទេសជាតិ និងប្រមាថដល់សេចក្ដីថ្លៃថ្នូររបស់យោធាថៃ។ ការបែកធ្លាយកិច្ចសន្ទនាមានរយៈពេល ១៧នាទី ដែលនៅក្នុងនោះគេឮលោកស្រី Paetongtarn រិះគន់មេបញ្ជាការភូមិភាគ២របស់ថៃ ដោយហៅថាជាក្រុមប្រឆាំងនឹងលោកស្រី និងបានហៅសម្ដេចតេជោថា «ពូ» បានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមប្រជាជនថៃ។ នៅក្នុងបាតុកម្មតវ៉ាទាមទារឱ្យលោកស្រី Paetongtarn ចុះចេញពីតំណែង គេឃើញមានបាតុករភាគច្រើនជាមនុស្សចាស់ស្លៀកអាវយឺតពណ៌លឿង ជាពណ៌តំណាងឱ្យអ្នកគំាទ្រ របបរាជានិយមថៃ។ ក្រុមបាតុករទាំងនោះបានចោទប្រកាន់នាយករដ្ឋមន្ត្រីវ័យ៣៨ឆ្នាំ ថាខ្វះជំនាញខាងការទូត និងកំពុងបំផ្លាញផលប្រយោជន៍ជាតិ។ «ខ្ញុំពិតជាខកចិត្តខ្លាំង ណាស់ នៅពេលខ្ញុំបានឮសំឡេងបែកធ្លាយ។ គាត់ (លោកស្រី Paetongtarn) ខ្វះជំនាញខាងចរចា។ […]

ប្រទេសថៃ រងការវាយប្រហារសាយប័រដល់ទៅ១០០០លើក ខណៈការគំរាមកំហែងជំរុញដោយ ​AI កើនឡើងក្នុងឆ្នាំ២០២៥

Liny Chan June 19, 2025 19/06/2025

(បាងកក)៖ ស្ថានភាពសន្តិសុខសាយប័រ (cybersecurity) របស់ប្រទេសថៃ កំពុងប្រឈមមុខនឹងក្តីបារម្ភរីកកាន់តែធំ ខណៈការគំរាមកំហែងផ្នែកសាយប័រ ត្រូវគេសង្កេតឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ អំឡុងយុគសម័យបញ្ញាសិប្បនិម្មិត ឬ AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ ទិន្នន័យពីទីភ្នាក់ងារជាតិសន្តិសុខសាយប័រថៃ NCSA បានបង្ហាញថា ប្រទេសថៃ បានជួបឧប្បត្តិហេតុពាក់ព័ន្ធសន្តិសុខសាយប័រសរុប ១ ០០២លើក គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥។ ជាសកល ការខូចខាតបង្កឡើងដោយឧក្រិដ្ឋកម្មសាយប័រ ត្រូវប៉ាន់ប្រមាណថា មានទំហំលើស៧ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ហើយនិន្នាការនេះកំពុងបន្តកើនឡើង។ គួរបញ្ជាក់ថា យោងតាមក្រុមហ៊ុនសន្តិសុខសាយប័រដ៏ល្បី Cloudflare ក្រុមហ៊ុនបានរារាំងការវាយប្រហារ DDoS attack សរុបជាង២០.៩លានលើក អំឡុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដែលជាកំណើន៥០ភាគរយ។ នៅក្នុងប្រទេសថៃ ស្ថាប័នជាង ៦៣ភាគរយ បានទទួលរងការលួចយកទិន្នន័យ ហើយ៥២ភាគរយសារភាពថា បានបង់ប្រាក់ជំរិត ដែលវារំលេចឱ្យឃើញ ពីវិសាលភាពនៃវិបត្តិនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn សុំទោសប្រជាជនសម្រាប់ការបែកធ្លាយសំឡេងសន្ទនា និងធានាចំពោះយោធា នូវកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខជាតិ

Liny Chan June 19, 2025 19/06/2025

(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានធ្វើការសុំអភ័យទោសសម្រាប់សំឡេងកិច្ចសន្ទនាទូរស័ព្ទ ដែលត្រូវបានបែកធ្លាយ ហើយលោកស្រី បានធានាចំពោះយោធាថៃ នូវកិច្ចសហប្រតិបត្តិការរបស់លោកស្រី លើបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn លុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សា បន្ទាប់ពីលុបចោលការបង្ហោះសារបាក់ទឹកចិត្ត នៅលើ IG

Liny Chan June 19, 2025 19/06/2025

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានលុបសារបង្ហោះលើគណនី Instagram និងលុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី ដែលត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand។ សារនៅលើ Instagram story លោកស្រី Paetongtarn បានសរសេរជាភាសាអង់គ្លេស មានន័យថា «មនុស្សមិនបន្លំធ្វើជាបាក់ទឹកចិត្តទេ បើពួកគេបន្លំ គឺបន្លំថាមិនអី។ សូមទាំងអស់គ្នាយល់ និងមានអធ្យាស្រ័យចំពោះគ្នា»។ សារនេះត្រូវបានលោកស្រី​បង្ហោះ នៅ​វេលា​ម៉ោង ​៨​និង ​១៥​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មុនពេលលុបចោល។ ទន្ទឹមនោះ ក៏មានសេចក្តីរាយការណ៍ដែរថា នៅព្រហស្បតិ៍នេះ លោកស្រីបានលុបចោល កិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី នៅឯ Phitsanulok Mansion ហើយបន្តបំពេញភារកិច្ចនៅវិមានរដ្ឋាភិបាល។ គួរបញ្ជាក់ថា តាមការចេញផ្សាយដោយសារព័ត៌មាន Laotian Times លោកស្រី Paetongtarn កំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែង បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី១៨ ខែមិថុនា […]