ព័ត៌មានអន្តរជាតិ

លោក Tedros ត្រូវបានជ្រើសតាំងជាថ្មី ឱ្យបន្តកាន់តំណែងជាប្រមុខអង្គការ WHO

Khmerpress May 25, 2022 25/05/2022

(ហ្សឺណែវ)៖ ប្រធាន មហាសន្និបាតនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សមាជិករបស់ WHO ភាគច្រើន បានបោះឆ្នោតជ្រើសរើស លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ឲ្យបន្តតំណែងជាអគ្គនាយកអង្គការ WHO នៅអាណត្តិថ្មី ដែលមានរយៈពេល ៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយសម្ងាត់ ត្រូវបានប្រកាសដោយប្រធានមហាសន្និបាត WHO គឺលោក អះម៉េដ រ៉ូប្លេ អាប់ឌីឡេហ៍ (Ahmed Robleh Abdilleh) មកពីប្រទេស ជីប៊ូទី (Djibouti) នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ដែលបេក្ខជនឈរឈ្មោះ គឺមានតែលោក តេដ្រូសមួយរូបគត់។ ថ្លែងទៅកាន់មហាសន្និបាត WHO បន្ទាប់ពីជាប់ឆ្នោតជាថ្មី លោក តេដ្រូស បានគូសបញ្ជាក់ដូច្នេះថា «គោលដៅចម្បងបន្តទៀតរបស់ WHO នឹងផ្តោត លើការត្រៀមលក្ខណៈ និងកែលម្អទីភ្នាក់ងារសង្រ្គោះបន្ទាន់ […]

ដាណឺម៉ាកសម្រេចចាក់វ៉ាក់សាំងឲ្យពលរដ្ឋណាដែលបានប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា Monkeypox

Khmerpress May 25, 2022 25/05/2022

ដាណឺម៉ាក៖ ប្រទេសដាណឺម៉ាកបានសម្រេចចាក់វ៉ាក់សាំងឲ្យពលរដ្ឋរូបណាដែលបានប៉ះពាល់ជាមួយនិងអ្នកជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភានេះ។ បើតាមលោកវេជ្ជបណ្ឌិត Bolette Soborg ដែលជាប្រធានអាជ្ញាធរសុខាភិបាលនៃប្រទេសដាណឺម៉ាកបានប្រាប់ឲ្យដឹងថា វ៉ាក់សាំងដែលគេគ្រោងនឹងប្រើប្រាស់នោះគឺជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Bavarian Nordic ហើយហេតុផលនៃការចាក់វ៉ាក់សាំងនេះគឺដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺ ពោលគឺជួយការពារមិនឲ្យអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ប្រសិនបើពួកគេបានឆ្លងមេរោគពីអ្នកជំងឺអុតស្វា Monkeypox​ ។ យ៉ា​ងណាក្តី អាជ្ញាធរសុខាភិបាលដាណឺម៉ាកមិនបានបញ្ជាក់ទេថា ប្រទេសដាណឺម៉ាកមានវ៉ាក់សាំងរក្សាទុកនៅក្នុងស្តុកស្រាប់ឬក៏ត្រូវបញ្ជាទិញពីប្រទេសណាមួយដើម្បីយកមកប្រើប្រាស់នោះទេ។ សូមបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ ខណៈអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងមានកន្ទួលនៅលើដៃនិងមុខជាដើម។ គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox កំពុងបង្កការរាតត្បាតនៅតំបន់អឺរ៉ុបនិងសហករដ្ឋអាមេរិក ខណៈតួលេខអ្នកឆ្លងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឪពុកម្តាយគាំងនិយាយមិនចេញ ក្រោយត្រូវសងប្រាក់គេអស់ជាង ៤,០០០ពាន់ដុល្លារ ដោយសារកុមារធ្វើឲ្យបែករូបតុក្តតាតាំងក្នុងហាង (មានវីដេអូ)

Khmerpress May 25, 2022 25/05/2022

ហុងកុង៖ បុរសម្នាក់ត្រូវចំណាយលុយអស់ជាង ៤,០០០ពាន់ដុល្លារដើម្បីសងថ្លៃខូចខាតទៅកាន់ហាងលក់របស់ក្មេងលេងមួយកន្លែង ក្រោយកូនប្រុសអាយុ ៥ឆ្នាំរបស់គាត់បានធ្វើឲ្យបែករូបតុក្តតាតាំងក្នុងហាងមួយដោយអចេតនា។ យោងតាមការចុះផ្សាយរបស់​បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងលក់របស់ក្មេងលេងឈ្មោះ KKPlus ស្ថិតនៅផ្សារទំនើប Langham Place ​ក្នុងទីក្រុងហុងកុង កាលពីចុងសប្តាហ៍កន្លងទៅនេះ។ រូបសំណាក់ដែលបានបែកនោះគឺជារូបតួអង្គតុក្កតា Teletubbies ពណ៌មាស មានកម្ពស់ ១,៨ម៉ែត្រ ហើយនាពេលកន្លងមករូបសំណាក់ប្រភេទនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ៥២,៨០០ ដុល្លារហុងកុង (៦,៧២៦ដុល្លារអាមេរិក) ។ យ៉ាងណាក្តី សម្រាប់នៅក្នុងហេតុការណ៍ខាងលើនេះវិញគឺលោក Cheng ដែលត្រូវជាឪពុកបង្កើតរបស់កុមារាដែលជាអ្នកបង្កហេតុត្រូវបានបុគ្គលិកហាង KKPlus បង្ខំឲ្យសងប្រាក់ត្រឹមតែ ៣៣,៦០០ ដុល្លារហុងកុង (៤,២២៥ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ភ្លាមៗក្រោយពេលកើតហេតុបុគ្គលិកហាង KKPlus បានចោទប្រកាន់កុមារាបង្កហេតុថា រូបគេបានទាត់រូបសំណាក Teletubbies ដោយចេតនាទើបរូបសំណាក់នោះដួលទៅលើដីនិងបែកតែងម្តង។ ប៉ុន្តែក្រោយពេលទូទាត់ប្រាក់សំណងរួចទើបគេបានមើលឃើញនៅក្នុងវីដេអូមួយថា តាមការពិតកុមារារូបនោះបានផ្អែកខ្លួនទៅលើរូបសំណាក់និងបានធ្វើឲ្យរូបសំណាក់ត្រូវដួលបែកដោយអចេតនាប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាល្លឺម៉ង់បញ្ជាទិញវ៉ាក់សាំងអុតស្វាចំនួន ៤០,០០០ដូស ដើម្បីត្រៀមបង្កាទុកជាមុនប្រឆាំងនឹងជំងឺនេះ

Khmerpress May 25, 2022 25/05/2022

(ប៊ែកឡាំង)៖ ប្រទេសអាឡឺម៉ង់បានបញ្ជាទិញវ៉ាក់សាំង Bavarian Nordic ចំនួន ៤០,០០០ដូស ដើម្បីត្រៀមចាក់អ្នកដែលបានប៉ះពាល់អ្នកជំងឺអុតស្វា ប្រសិនបើការផ្ទុះឡើងនៅក្នុងប្រទេសអាល្លឺម៉ង់កាន់តែធ្ងន់ធ្ងរ ខណៈមន្ត្រីកំពុងដាក់វិធានការណ៍ប្រុងប្រយ័ត្នផ្សេងទៀតសម្រាប់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក Karl Lauterbach បានប្រាប់សន្និសីទសារព័ត៌មានថា វិធានការដូចជាការណែនាំឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ២១ថ្ងៃ សម្រាប់អ្នកឆ្លងជំងឺនេះ នាពេលបច្ចុប្បន្នគឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការផ្ទុះឡើង។ លោក Lothar Wieler ប្រធានវិទ្យាស្ថាន Robert Koch របស់ប្រទេសអាល្លឺម៉ង់ទទួលបន្ទុកជំងឺឆ្លង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា រហូតមកដល់ពេលនេះ មានករណីចំនួន ៥ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលពួកគេសុទ្ធតែជាបុរសទាំងអស់។ គួរបញ្ជាក់ថា monkeypox គឺជាមេរោគដែលអាចបណ្តាលឲ្យមានរោគសញ្ញាគ្រុនក្តៅ, ឈឺខ្លួន និងមានកន្ទួលធំៗនៅលើស្បែក។ អង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា ខ្លួនកំពុងតាមដានការវិវដ្តនៃមេរោគនេះ នៅក្នុងប្រទេសដែលមិនធ្លាប់កើតមាន នូវជំងឺនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិកបញ្ចេញវ៉ាក់សាំង សម្រាប់ការពារប្រឆាំងនឹងជំងឺអុតស្វា ខណៈ WHO កំពុងបន្តតាមដានស្ថានការណ៍

Khmerpress May 25, 2022 25/05/2022

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា មន្រ្តីសុខាភិបាលអាមេរិក កំពុងស្ថិតក្នុងដំណើរការបញ្ចេញវ៉ាក់សាំង ជីននេអូស (Jynneos) មួយចំនួន សម្រាប់ការពារជំងឺអុតស្វា (monkeypox) ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។ យោងតាមក្រុមមន្រ្តី CDC បច្ចុប្បន្នមានវ៉ាក់សាំងច្រើនជាង ១,០០០ដូស នៅក្នុងស្តុក ដែលសហរដ្ឋអាមេរិកបានអនុម័ត កាលពីឆ្នាំ២០១៩ ហើយពួកគេរំពឹងថា ចំនួនវ៉ាក់សាំងនឹងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ វ៉ាក់សាំង Jynneos ត្រូវបានផលិតដោយក្រុមហ៊ុន បាវ៉ារៀន ណរឌីក (Bavarian Nordic) ហើយវាត្រូវបានអនុម័ត នៅសហរដ្ឋអាមេរិក សម្រាប់ការប្រើប្រាស់ប្រឆាំងជំងឺអុតស្វាយ (chickenpox) និងជំងឺអុតស្វា លើមនុស្សពេញវ័យ ដែលមានហានិភ័យខ្ពស់ ចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅ។ លោកស្រី ជេននីហ្វឺ ម៉េកឃ្វីស្តុន (Jennifer McQuiston) នាយករងផ្នែកបង្ការរោគ និងរោគសាស្ត្រនៃ CDC […]

លោក ចូ បៃដិន បាននិយាយថា ពិភពលោកប្រឈមមុខនឹង «ពេលវេលាដ៏ខ្មៅងងឹត» ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន

Khmerpress May 24, 2022 24/05/2022

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់សម្ព័ន្ធមិត្តអាស៊ីសំខាន់ៗរបស់ខ្លួនថា ពិភពលោកកំពុង «ឈានទៅរកពេលវេលាដ៏ងងឹតមួយ នៅក្នុងប្រវត្តិសាស្ត្ររួមរបស់យើង» ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក​បាន​បន្ត​ថា ពេល​នេះ​សង្រ្គាម​បាន​ក្លាយ​ជា «បញ្ហា​សកល» ដែលវា​បញ្ជាក់​ពី​សារៈសំខាន់នៅ​ក្នុងការការពារ​សណ្តាប់​ធ្នាប់​អន្តរជាតិ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏បានគាំទ្រសម្ដីនេះ ដោយបានបន្ថែមថា ការឈ្លានពានស្រដៀងគ្នានេះ មិនគួរកើតឡើងនៅអាស៊ីនោះទេ។ ជម្រាបដែរថា លោក បៃដិន កំពុងជួបជាមួយមេដឹកនាំជប៉ុន អូស្ត្រាលី និងឥណ្ឌា នៅទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់អាស៊ីក្នុងនាមជាប្រធានាធិបតីអាមេរិក។ ប្រទេសទាំង ៤ ដែលគេស្គាល់ជារួមថា Quad កំពុងពិភាក្សាអំពីបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច រួមទាំងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ និងភាពខុសគ្នាជុំវិញការឈ្លានពានរបស់រុស្ស៊ី។ ការអត្ថាធិប្បាយរបស់លោក បៃដិន ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកបានព្រមានចិនថា ប្រទេសចិនកំពុងប្រលែងនឹងគ្រោះថ្នាក់ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ហើយបានប្តេជ្ញាថា នឹងសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ដោយយោធា ប្រសិនបើប្រទេសចិនចង់វាយប្រហារតៃវ៉ាក់ ដែលការលើកឡើងនេះ វាហាក់ដូចជាផ្ទុយនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលមានជាយូរមកហើយលើបញ្ហានេះ។ ឆ្លើយលើបញ្ហានៅអ៊ុយក្រែន លោក បៃដិន បាននិយាយថា៖«សង្រ្គាមអ៊ុយក្រែននឹងប៉ះពាល់ដល់ផ្នែកទាំងអស់នៃពិភពលោក នៅពេលដែលការទប់ស្កាត់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ធ្វើឱ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅ ៗ»៕ […]

Starbucks ប្រកាសថានឹងចាកចេញពីទីផ្សាររុស្ស៊ី បិទហាង ១៣០ទីតាំងចោល ក្រោយឈរជើងនៅទីនោះអស់ជិត ១៥ឆ្នាំ

Khmerpress May 24, 2022 24/05/2022

ក្រុមហ៊ុន Starbucks Corp បាននិយាយកាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ថា ខ្លួននឹងចាកចេញពីទីផ្សាររុស្ស៊ី បន្ទាប់ពីបើកដំណើរនៅទីនោះអស់រយៈពេលជិត ១៥ឆ្នាំ។ យីហោកាហ្វេដ៏ល្បីល្បាញមួយនេះ បានសម្រេចចិត្តដើរចេញពីរុស្ស៊ីបន្ទាប់ពីក្រុមហ៊ុន McDonald’s Corp ដែលបានប្រកាសចាកចេញពីរុស្ស៊ីកាលពីសប្ដាហ៍មុន។ Starbucks ដែលមានមូលដ្ឋាននៅទីក្រុង Seattle មានហាងចំនួន ១៣០ នៅក្នុងប្រទេសរុស្ស៊ី ដែលដំណើរការដោយក្រុមហ៊ុន Alshaya Group ក្រោមអាជ្ញាប័ណ្ណរបស់ខ្លួន ជាមួយនឹងបុគ្គលិកជិត ២,០០០ នាក់នៅក្នុងប្រទេស។ ការសម្រេចចិត្តរបស់យីហោនេះក្នុងការបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី គឺខុសពីវិធីសាស្រ្តដែលក្រុមហ៊ុនបរទេសមួយចំនួនបានអនុវត្ត។ គួរបញ្ជាក់ថា កាលពីខែមីនា កន្លងទៅ ក្រុមហ៊ុន Starbucks បានបិទហាងរបស់ខ្លួន និងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី រួមទាំងការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ប្រទេសនេះ បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបន្តគាំទ្របុគ្គលិករបស់ខ្លួននៅទីនោះ រួមទាំងការបង់ប្រាក់ឱ្យពួកគេសម្រាប់រយៈពេលប្រាំមួយខែផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Ferrucio Lamborghini ច្នៃពាក្យមើលងាយថាជាកូនអ្នកស្រែ មកបង្កើតក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់ពាន់លានដុល្លារនាពេលបច្ចុប្បន្ន

Khmerpress May 24, 2022 24/05/2022

មិនមានមនុស្សច្រើនទេដែលដឹងថា ក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់ពាន់លានដុល្លារនាពេលបច្ចុប្បន្នផ្ដើមចេញពីក្រុមហ៊ុនផលិតត្រាក់ទ័រ។ មូលហេតុនៃការផ្លាស់ប្ដូរពីយានយន្តកសិកម្មទៅជារថយន្តទំនើបបណ្ដាល​មកពីជម្លោះជាមួយនឹងលោក Enzo Ferrari ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៉ីតាលីលំដាប់ខ្ពស់។ Ferrucio Lamborghini គឺជាបុរសសាមញ្ញម្នាក់ដែលកើតក្នុងគ្រួសារដែលប្រកបរបរដាំផ្លែទំពាំងបាយជូរដើម្បីចិញ្ចឹមជីវិត តែដោយសារចំណេះដឹង និងចំណាប់អារម្មណ៍ខាង​មេកានិចរបស់គាត់ នៅទីបំផុតបាននាំឲ្យគាត់ឈានជើងរកស៊ីធ្វើត្រាក់ទ័រ។ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ ទិន្នផលឧស្សាហកម្មរបស់ប្រទេសអ៉ីតាលីភាគច្រើនទាក់ទងនឹងតម្រូវការសង្រ្គាម ដោយមិនយកចិត្តទុកដាក់លើតម្រូវការផ្សេងទៀតដូចជា ឧបករណ៍កសិកម្មឡើយ។ នេះជាមូលហេតុដែលបន្ទាប់ពីសង្គ្រាម និងដោយសារតែគំនិតផ្តួចផ្តើមកំណែទម្រង់ក្រោយសង្គ្រាម ការផលិតត្រាក់ទ័ររបស់ Ferrucio បានក្លាយជាការពេញនិយម និងរកចំណូលបានច្រើន។ ខណៈដែលអាជីវកម្មកំពុងដំណើរការល្អ ប៉ុន្មានឆ្នាំក្រោយមកគាត់បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្សេងៗថែមទៀតដែលជា ក្រុមហ៊ុនផលិតម៉ាស៊ីនកម្តៅដោយប្រេង និងម៉ាស៊ីនត្រជាក់។ ជាមួយគ្នានេះបន្ទាប់ពីរកស៊ីកាក់កបទៅៗ Ferrucio Lamborghini បានទិញឡានម៉ាក Ferrari ដោយសារគាត់ចូលចិត្តឡានប្រភេទនេះ ហើយជំនាន់នោះ រថយន្ត Ferrari គឺជាម៉ាករថយន្តដែលមានកិត្យានុភាព ហើយស័ក្កិសមបំផុតសម្រាប់អ្នកដែលទទួលបានជោគជ័យ និងអ្នកមានអំណាច។​ គាត់បានធ្វើដំណើរទៅកាន់ Maranello ដើម្បីទិញរថយន្តម៉ាក Ferrari 250GT ហើយបន្ទាប់ពីបានកាន់កាប់វាអស់មួយរយៈមកគាត់បានកត់សម្គាល់ឃើញថា អំប្រាយ៉ា របស់ឡាននេះអន់មិនមាំទាល់តែសោះ ហើយបែករហូតដែលបង្ខំឲ្យគាត់យកឡានត្រលប់ទៅជួសជុលនៅ Maranello ម្តងហើយម្តងទៀត។ នៅពេលយកឡានទៅជួសជុលលើកចុងក្រោយ Ferrucio បានប្រាប់ទៅកាន់អ្នកបង្កើតរថយន្ត Ferrari […]

ដាណឺម៉ាក សន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ឱ្យទៅអ៊ុយក្រែន

Khmerpress May 24, 2022 24/05/2022

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា ដាណឺម៉ាកបានសន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) រួមជាមួយប្រព័ន្ធបាញ់មីស៉ីលមួយគ្រឿង ទៅកាន់អ៊ុយក្រែន ខណៈវាគឺជាសញ្ញាដំបូងបំផុត គិតចាប់តាំងតែពី ការឈ្លានពានរបស់រុស្ស៉ីកាលពីខែកុម្ភៈ ដែលបានបង្ហាញថា ទីក្រុងកៀវនឹងទទួលបានអាវុធ ដែលនឹងជួយពង្រីកចម្ងាយនៃ សមត្ថភាពវាយប្រហាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា រូបលោកសូមអរគុណជាពិសេស ចំពោះដាណឺម៉ាក ដែលបានប្រកាសថា ខ្លួននឹងផ្តល់មីស៉ីល Harpoon រួមជាមួយប្រព័ន្ធសម្រាប់បាញ់មីស៉ីលនេះចំនួន១គ្រឿង ដើម្បីជួយអ៊ុយក្រែនក្នុង ការការពារព្រំដែនឆ្នេរ។ មីស៉ីល Harpoon ដែលផលិតដោយក្រុមហ៊ុនអាមេរិក Boeing អាចប្រើប្រាស់ ដើម្បីរុញច្រានក្រុមនាវាចម្បាំងរបស់រុស្ស៉ី ឱ្យចេញពី កំពង់ផែនៅសមុទ្រខ្មៅរបស់អ៊ុយក្រែនបាន ដែលជាលទ្ធផលវានឹងអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មដទៃទៀត អាចបន្តឡើងវិញ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អាមេរិកបាននិងកំពុងប្រឹងប្រែង ដើម្បីជួយផ្ទេរ សព្វាវុធមីស៉ីលប្រឆាំងនាវា […]

កូរ៉េខាងជើងបញ្ជាក់ថាគ្មានអ្នកបាត់បង់ជីវិតដោយរោគសញ្ញាក្តៅខ្លួនទេនៅថ្ងៃនេះ ខណៈស្ថានភាពនៃរាតត្បាតជំងឺគឺស្ថិតនៅកម្រិតអាចគ្រប់គ្រងបាន

Khmerpress May 24, 2022 24/05/2022

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបញ្ជាក់នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែឧសភានេះថា អាជ្ញាធរសុខាភិបាលមិនបានរកឃើញអ្នកស្លាប់បន្ថែមទៀតនោះទេនៅក្នុងចំណោមពលរដ្ឋដែលកំពុងមានអាការៈក្តៅខ្លួនទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ នៅចំពោះមុខស្ថានភាពធូរស្រាលនេះអាជ្ញាធរកូរ៉េខាងជើងក៏បានផងដែរថា ការរាតត្បាតជំងឺនៅទូទាំងកូរ៉េខាងជើងនៅពេលនេះគឺមិនស្ថិតក្នុងកម្រិតធ្ងន់ធ្ងរដែលបង្កឲ្យមានព្រួយបារម្ភខ្លាំងនោះទេ ពោលគឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ គួរបញ្ជាក់ជូនថា កូរ៉េខាងជើងបានប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩អស់រយៈពេលជិត ២សប្តាហ៍មកហើយ ខណៈគ្មានពលរដ្ឋកូរ៉េ​ខាងជើងណាម្នាក់ក្នុងចំណោមពលរដ្ឋសរុបជាង ២៥លាននាក់បានចាក់វ៉ាក់សាំងបង្ការនោះទេ។ អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងក៏មិនបានធ្វើតេស្តអ្នកជំងឺដើម្បីបញ្ជាក់ឲ្យច្បាស់ថាពួកគេពិតជាវិជ្ជមានកូវីដ-១៩ឬអត់នោះទេ ពោលគឺអាជ្ញាធរគ្រាន់តែធ្វើការកត់សម្គាល់ថាអ្នកជំងឺទាំងនោះមានអាការៈក្តៅខ្លួននិងបានផ្តល់ថ្នាំព្យាបាលទៅតាមស្ថានភាពសុខភាពរបស់អ្នកជំងឺម្នាក់ៗប៉ុណ្ណោះ។ គិតត្រឹមពេលនេះកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនដែលស្ថិតក្នុងការសង្ស័យថាបានឆ្លងអ្នកជំងឺកូវីដ-១៩សរុបចំនួន ២,៩៥លាននាក់ ស្លាប់សរុប ៦៨នាក់ ខណៈតួលេខអ្នកជំងឺប្រភេទនេះប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ២០០,០០០នាក់ក្នុងមួយថ្ងៃជាច្រើនថ្ងៃមកហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត