ព័ត៌មានអន្តរជាតិ

ជនស៉ីវិល១០០នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ក្រោមកិច្ចប្រឹងប្រែងដឹកនាំដោយ UN

Khmerpress May 2, 2022 02/05/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានឱ្យដឹងថា ជនស៉ីវិលចំនួន ១០០នាក់ដំបូង ត្រូវបានជម្លៀសចេញពីរោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៃទីក្រុងម៉ារីយូប៉ូល (Mariupol) ហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន DW នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។ លោក Zelensky បានបង្ហោះសារលើប្រព័ន្ធ Twitter ដូច្នេះថា «ដំណើរការជម្លៀសជនស៉ីវិលចេញពីរោងចក្រ Azovstal ត្រូវបានចាប់ផ្តើម។ ក្រុមដំបូងនៃមនុស្សប្រហែល១០០នាក់ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ហ្សាប៉ូរីសហ្សៀ (Zaporizhzhia) ដែលគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែន ស្ថិតនៅចម្ងាយប្រមាណ២២០គីឡូម៉ែត្រ ពីភាគពាយព្យទីក្រុង Mariupol»។ គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) បានទទួលស្គាល់ថា ប្រតិបត្តិការជម្លៀសជនស៉ីវិល បាននិងកំពុងប្រព្រឹត្តទៅនៅរោងចក្រខាងលើ ជាទីដែលជនស៉ីវិលប្រហែល១,០០០នាក់ ត្រូវគេជឿថា បានទៅជ្រកកោននៅទីនោះ ខណៈទីក្រុង Mariupol ស្ទើរទាំងស្រុងស្ថិតនៅក្រោម ការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ី។ សម្រាប់ថ្ងៃចន្ទនេះវិញ ការព្យាយាមជម្លៀសជនស៉ីវិលនៅកន្លែងផ្សេងទៀត […]

រដ្ឋមន្រ្តីការបរទេសរុស្ស៉ីថា ទិវាជ័យជម្នះ «៩ ឧសភា» គឺមិនមែនជាថ្ងៃសំខាន់អ្វី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធា នៅអ៊ុយក្រែនឡើយ

Khmerpress May 2, 2022 02/05/2022

(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បាននិយាយថា ទិវា «៩ ឧសភា» ដែលជាគម្រប់ខួបនៃជ័យជម្នះរបស់រុស្ស៉ី លើកងទ័ពណាហ្ស៉ីអាល្លឺម៉ង់ កាលពីសង្រ្គាមលោកលើកទីពីរ គឺមិនមានជាប់ពាក់ព័ន្ធអ្វីជាមួយ ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។ នៅពេលត្រូវបានចោទសួរថាតើ គម្រប់ខួប «៩ ឧសភា» អាចនឹងជាថ្ងៃដែលនាំឱ្យ ស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន មានការប្រែប្រួលដែរឬក៏យ៉ាងណានោះ លោកប្រមុខការទូតរុស្ស៉ី បានឆ្លើយតបយ៉ាងដូច្នេះថា «កងទ័ពរបស់យើងមិនធ្វើសកម្មភាព ដោយផ្អែកលើកាលបរិច្ឆេទ ជាក់លាក់ណាមួយឡើយ»។ លោក Lavrov បានបន្តទៀតថា «ពួកយើងនឹងប្រារព្ធទិវាជ័យជម្នះរបស់យើង ក្នុងឥរិយាបថធម្មតា ប៉ុន្តែពេលវេលានិងល្បឿន នៃអ្វីដែលកំពុងតែកើតឡើងនៅអ៊ុយក្រែន គឺនឹងអាស្រ័យទៅលើភាពចាំបាច់នៃការកាត់បន្ថយហានិភ័យ សម្រាប់ជនស៉ីវិលនិងកងទ័ពរុស្ស៉ី»។ គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានកន្លងមក របស់មន្រ្តីមួយចំនួននៃក្រុមប្រទេសលោកខាងលិច គឺប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អាចនឹងយកថ្ងៃទិវាជ័យជម្នះ «៩ […]

ប៉ូឡូញបានផ្តល់រថក្រោះដល់អ៊ុយក្រែន ដើម្បីពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី

Khmerpress April 30, 2022 30/04/2022

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសប៉ូឡូញបានផ្តល់រថក្រោះដល់អ៊ុយក្រែន ដើម្បីពង្រឹងការការពាររបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ ស្ថានីយទូរទស្សន៍ប៉ូឡូញបានសម្ភាសមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទទួលបន្ទុកគោលនយោបាយសន្តិសុខ ដែលបាននិយាយថា ទីក្រុង Warsaw បានផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងរថក្រោះ T-72 ដែលអភិវឌ្ឍដោយអតីតសហភាពសូវៀត។ មន្ត្រី​រូប​នេះ​មិន​បាន​បញ្ជាក់​ថា ប៉ូឡូញ​បាន​ផ្តល់​រថក្រោះ​ប៉ុន្មាន​គ្រឿង​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ​នឹង​បន្ត​ផ្គត់ផ្គង់​ដល់​ពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍ថា ការផ្ទេរនេះអាចមានច្រើនជាង ២០០ គ្រឿង នៃប្រភេទដូចគ្នា។ ប៉ូឡូញ​ប្រយ័ត្នប្រយែង​នឹង​រុស្ស៊ី​ ដោយសារ​ហេតុផល​ប្រវត្តិសាស្ត្រ ហើយ​បាន​ចូល​ខាង​អ៊ុយក្រែន​នៅក្នុង​ជម្លោះនេះ។ ជាមួយគ្នានេះដែរ ទីក្រុង Warsaw ធ្លាប់បាននិយាយថា ខ្លួននឹងផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ផ្អើលពេញអាកាសយានដ្ឋានអ៉ីស្រាអ៊ែល នៅពេលអ្នកដំណើរអាមេរិកមួយគ្រួសារ ព្យាយាមយកគ្រាប់មិនទាន់ផ្ទុះដាក់តាមខ្លួន (មានវីដេអូ)

Khmerpress April 30, 2022 30/04/2022

គ្រួសារជនជាតិអាមេរិកមួយ បានបង្កឱ្យមានភាពរង្គោះរង្គើនៅឯអាកាសយានដ្ឋាន Ben Gurion របស់អ៉ីស្រាអែល ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍  ទី២៨ ខែមេសា កន្លងទៅ នៅពេលដែលពួកគេព្យាយាមយកគ្រាប់មិនទាន់ផ្ទុះដាក់តាមខ្លួនទៅស្រុកកំណើតវិញ តាមរយៈសន្តិសុខអាកាសយានដ្ឋាន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ អ្នកទេសចរ​មួយគ្រួសារនោះ បាន​រក​ឃើញ​សំបក​គ្រាប់មិនទាន់ផ្ទុះ ខណៈ​កំពុង​ធ្វើ​ដំណើរ​នៅ​ Golan Heights នេះបើតាមការរាយការណ៍របស់អាជ្ញាធរ​ អាកាសយានដ្ឋាន​អ៉ីស្រាអែល​។ អ៉ីស្រាអែលបានដណ្តើមយកតំបន់ Golan Heights ពីប្រទេសស៊ីរីក្នុងសង្រ្គាមនៅឆ្នាំ១៩៧៦ ហើយបានបញ្ចូលដីតូចចង្អៀតនោះក្នុងឆ្នាំ១៩៨១។ តំបន់នេះត្រូវបានចាត់ទុកថា ជាទឹកដីកាន់កាប់ក្រោមច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ពេលមកដល់អាកាសយានដ្ឋាន អ្នកដំណើរជនជាតិអាមេរិកទាំងគ្រួសារនោះ បានប្រាប់ទៅសន្តិសុខអាកាសយានដ្ឋានថា ខ្លួនមានគ្រាប់មិនទាន់ផ្ទុះជាប់ខ្លួន នៅពេលដាក់ឥវ៉ាន់ពិនិត្យ ហើយបុគ្គលិកអាកាសយានដ្ឋានក៏បានប្រកាសឱ្យមានការជម្លៀសចេញភ្លាមៗ។ វីដេអូ​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ បង្ហាញ​ពី​មនុស្ស​ភ័យ​ស្លន់ស្លោ រត់​ពីក្រោយ​សសរ និង​ដេក​ដួល​លើ​ដី។ ក្នុងនោះផងដែរ មានមនុស្ស​ម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នេះ ដោយសារភ័យស្លន់ស្លោ ស្មានថាវាជាភេវរកម្ម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុនផលិតមីម៉ាម៉ានៅថៃ Thai President Foods ប្រកាសតម្លើងតម្លៃលើមីម៉ាម៉ា ចាប់ពីខែក្រោយនេះតទៅ

Khmerpress April 30, 2022 30/04/2022

Thai President Foods ក្រុមហ៊ុនផលិតមីម៉ាម៉ាបានជូនដំណឹងដល់ដៃគូពាណិជ្ជកម្ម និងអ្នកលក់រាយរបស់ខ្លួនពីការឡើងថ្លៃលើតម្លៃមីម៉ាម៉ាប្រភេទកញ្ចប់ ដ៏ពេញនិយម ចាប់ពីខែឧសភានេះតទៅ។ ក្រុមហ៊ុនបាននិយាយថា តម្លៃលក់ដុំមីប្រភេទដូចជា តុំយ៉ាំ និងរសជាតិសាច់ជ្រូកចិញ្ច្រាំ នឹងកើនឡើងពី ១៤៣ បាត (ប្រមាណ៤.១៨ដុល្លារ) ទៅ ១៤៥ បាត (ប្រមាណ ៤.២៤ដុល្លារ) ក្នុងមួយកេសដែលមាន ៣០កញ្ចប់ និងពី ៨៥៨បាត (ប្រមាណ ២៥.០៦ដុល្លារ) ទៅ ៨៧០បាត (ប្រមាណ ២៥.៤១ដុល្លារ) ក្នុងមួយកេសធំដែលមាន ១៨០កញ្ចប់ ដែលនេះនឹងធ្វើឱ្យតម្លៃលក់មីម៉ាម៉ាឡើងពី ៦បាត (ប្រមាណ ០.១៨ដុល្លារ)ក្នុងមួយកញ្ចប់ ទៅ ៦.៥០ ទៅ ៧បាត (ប្រមាណ ០.១៩ដុល្លារ ០.២០ដុល្លារ)។ បើតាមប្រភពបាននិយាយថា ក្រុមហ៊ុនបានលើកឡើងពីការកើនឡើងនៃថ្លៃដឹកជញ្ជូន និងវត្ថុធាតុដើមដូចជាម្សៅស្រូវសាលី និងប្រេងដូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាហេតុផលសម្រាប់ការកើនឡើងតម្លៃ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនប៉ាន់ស្មានថាតម្លៃដឹកជញ្ជូននឹងកើនឡើងខ្ពស់ជាងនេះ បន្ទាប់ពីរដ្ឋាភិបាលបញ្ចប់ការបញ្ចុះតម្លៃ ៣០បាតក្នុងមួយលីត្រលើតម្លៃប្រេងម៉ាស៊ូតនៅថ្ងៃទី ១ ខែឧសភា។ ទោះជាយ៉ាងណាក្ដី តម្លៃមីម៉ាម៉ាដែលសរសៃមីមានពណ៌ស […]

លោក គីម ជុងអ៊ុន ព្រមានប្រើអាវុធនុយក្លេអ៊ែរ បើកូរ៉េខាងជើង រងការគំរាមកំហែង

Khmerpress April 30, 2022 30/04/2022

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានជាថ្មីម្តងទៀតថា កូរ៉េខាងជើងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើ មានការគំរាមកំហែង ខណៈលោកបានសរសើរមន្ត្រីយោធាកំពូលរបស់លោក ជុំវិញការរៀបចំព្យុហយាត្រាយោធាដ៏ធំ ក្នុងរដ្ឋធានីព្យុងយ៉ាងនាសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA, លោក គីម បានសម្តែងនូវឆន្ទៈដ៏មុតមាំ ដើម្បីបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយអាចនឹងប្រើប្រាស់វាដើម្បី ទប់ស្កាត់នូវរាល់ការប៉ុនប៉ង និងសកម្មភាពគំរាមកំហែងដ៏គ្រោះថ្នាក់ណាមួយ រួមទាំងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវណាមួយ នៅក្នុងករណីចាំបាច់។ KCNA បានបន្ថែមថាលោក គីម បានកោតសរសើរមន្ត្រីយោធារបស់លោកយ៉ាងខ្លាំង ចំពោះការរៀបចំព្យុហយាត្រាយោធា កាលពីថ្ងៃចន្ទដើមសប្តាហ៍ កន្លងទៅនេះ ដែលមានការបង្ហាញអាវុធសំខាន់ នៃកម្មវិធីនុយក្លេអ៊ែររបស់យោធារបស់ខ្លួន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលរយៈចម្ងាយខ្លី ជាច្រើនប្រភេទ។ នៅចំពោះមុខកងកម្លាំង និងអ្នកចូលរួមរាប់ពាន់នាក់ លោក គីម បានប្តេជ្ញាថានឹងអភិវឌ្ឍសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ ក្នុងល្បឿនដ៏លឿនបំផុតតាមដែលអាចធ្វើទៅបាន ហើយព្រមានថានុយក្លេអ៊ែរបស់កូរ៉េខាងជើង នឹងត្រូវប្រើប្រាស់ដើម្បីរារាំងសង្រ្គាម។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលចំនួន១៣លើក នៅក្នុងឆ្នាំ២០២២នេះ រួមទាំងការសាល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ស្របពេលដែល […]

ឃើញពីក្រៅដូចឡានដឹកស្ពៃក្តោបធម្មតា ដល់ពេលតម្រួតថៃឆែកមើល ទើបឃើញ

Khmerpress April 30, 2022 30/04/2022

ថៃ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Khaosod បានអោយដឹងថា សមត្ថកិច្ចប៉ូលីសថៃ នៅសង្កាត់ឆង់ឃេប ស្រុកភពផ្រាក់ បានចេញប្រតិបត្តិការត្រួតពិនិត្យពលករខុសច្បាប់ ដោយបានឃាត់ ឡានដឹកស្ពៃក្តោប ចំនួន២គ្រឿង ដោយឡានទីមួយជាឡានកាត់កន្ទុយពណ៌សរ ម៉ាក Mitsubishi ជាស្លាកលេខ ខេត្តផេតឆាក់ប៊ូន ដោយបានដឹកស្ពៃក្តោបពេញកន្ទុយឡានគ្របដោយក្រណាត់ពណ៌ខ្មៅ និងឡានទីពីរ ដែលបើកមកជាមួយគ្នា សមត្ថកិច្ចសង្កេតឃើញតៃកុងឡានទីពីរ មានអាការៈគួរអោយសង្ស័យដោយបានបែកញើសពេញខ្លួននិងមុខ រួមទាំងញ័រខ្លួនខុសពីធម្មតា សមត្ថកិច្ចក៏បានហៅអោយចុះពីឡានដើម្បីអោយបើកកន្ទុយក្រោយពិនិត្យ ស្រាប់តែប្រទះឃើញ «ពលករជនជាតិមីយ៉ាន់ម៉ាចំនួន៧នាក់អង្គុយនៅក្នុងច្រកសំងាត់នៅក្នុងកន្ទុយឡានដែលដឹកស្ពៃក្តោបដោយបានធ្វើឡើងដើម្បីអោយលាក់ខ្លួន» រួចសមត្ថកិច្ចក៏បានដើរបកទៅពិនិត្យឡានទីមួយក៏ប្រទះឃើញ «ពលករមីយ៉ាន់ម៉ាចំនួន៧នាក់បន្ថែមទៀត»។ ចុងក្រោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតៃកុងឡានទាំងពីរគ្រឿង ព្រមជាមួយនឹងពលករ បន្ទាប់ពីបានសួរនាំមកបានអោយដឹងថា «តៃកុងឡានបានយកថ្លៃឈ្នួលដឹកពលករខុសច្បាប់ក្នុងមួយជើង ៦,០០០បាត រឺ ២០០ដុល្លារ ទៅដាក់នៅខេត្តតាក ក្រោយមកនឹងមានការទទួលទៅមួយតទៀត ដែលមានគោលដៅទីក្រុងបាងកក ចំណែលពលករខុសច្បាប់ត្រូវបង់លុយអោយឈ្មួញកណ្តាលក្នុង១នាក់ចំនួន ១ពាន់ដុល្លារផងដែរ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

មនុស្សច្រើនជាង ១លាននាក់ ត្រូវបានជម្លៀសពីអ៊ុយក្រែនទៅកាន់រុស្ស៉ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក

Khmerpress April 30, 2022 30/04/2022

(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះថា មនុស្សជាង ១លាននាក់ត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។ មនុស្ស ១.០២លាននាក់ រួមមានជនបរទេសចំនួន ១២០,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ផ្ដាច់ខ្លួននៃប្រទេសអ៊ុយក្រែន ដែលគាំទ្រដោយរុស្ស៉ី ដែលគេស្គាល់ថា សាធារណរដ្ឋប្រជាមានិត ដូណេត (Donetsk) និង លូហាន់ (Luhansk) ដែលរុស្ស៉ីទទួលស្គាល់ថា ជារដ្ឋឯករាជ្យ មុនពេលចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។ លោក Lavrov បានគូសបញ្ជាក់នៅក្នុងការអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ ក្រសួងការបរទេសរុស្ស៉ីថា មនុស្សចំនួន ២.៨លាននាក់បន្ថែមទៀតនៅក្នុងប្រទេសអ៊ុយក្រែន បាននិងកំពុងស្នើសុំឱ្យធ្វើការជម្លៀសទៅកាន់ប្រទេសរុស្ស៉ី។ ប៉ុន្តែអ៊ុយក្រែនបាននិយាយថា រុស្ស៉ីបាននិរទេសមនុស្សរាប់ពាន់នាក់ទៅកាន់ប្រទេសរបស់ខ្លួនដោយការបង្ខិតបង្ខំ។ ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់ជួរមុខមួយចំនួន រួមទាំងទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) ភាគខាងត្បូង ដែលត្រូវបានឡោមព័ទ្ធនោះ ត្រូវបានបរាជ័យម្តងហើយម្តងទៀត ដោយភាគីនីមួយៗបានបន្ទោសគ្នាទៅវិញទៅមក។ គួរបញ្ជាក់ថា […]

ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​ទាហាន ​៨,០០០​នាក់ ​ទៅ​ធ្វើ​សមយុទ្ធ​នៅ​អឺរ៉ុប​ ក្នុងគោលបំណងរារាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បន្ថែម​ទៀត

Khmerpress April 30, 2022 30/04/2022

មេដឹកនាំ​អង់គ្លេស​កំពុង​បញ្ជូន​ទាហាន​រាប់ពាន់នាក់ ​ក្នុង​ក្តី​សង្ឃឹម​រារាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បន្ថែម​ទៀត។ ការ​ដាក់​ពង្រាយ​នេះ​នឹង​ក្លាយ​ជា​ការ​ដាក់ពង្រាយដ៏ធំ​បំផុត​មួយ ​ចាប់​តាំង​ពី​ជំនាន់សង្គ្រាម​ត្រជាក់​មក។ រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ទាហានប្រហែល ៨,០០០ នាក់ នឹងចូលរួមសមយុទ្ធជាបន្តបន្ទាប់ជាមួយកងទ័ពមកពីណាតូ និងសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត។ ពួកគេ​នឹង​ត្រូវ​បញ្ចូល​ទៅក្នុង​កងពលតូច​ហ្វាំងឡង់ រួម​ជាមួយ​នឹង​កងកម្លាំង​មកពី​ប្រទេស​ផ្សេងទៀត រួមទាំង​សហរដ្ឋអាមេរិក ឡាតវៀ និង​អេស្តូនី។ គោលដៅគឺដើម្បីពង្រឹងសន្តិសុខនៃរដ្ឋបាល់ទិក (Baltic) និងអឺរ៉ុបខាងជើង។ ចំណែកសមយុទ្ធមួយផ្សេងទៀតនៅខែក្រោយ នៅព្រំដែនអេស្តូនី-ឡាតវៀ នឹងរួមបញ្ចូលទាហាន ១៨,០០០ នាក់ របស់ណាតូ។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះនឹងបង្ហាញពី «សាមគ្គីភាព និងកម្លាំង» ហើយសុវត្ថិភាពនៅអឺរ៉ុបគឺជារឿងសំខាន់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកវិទ្យាសាស្រ្តព្រមានថា អាហ្វ្រិកខាងត្បូងអាចប្រឈមនឹងរលកកូវីដ-១៩ទ្រង់ទ្រាយធំម្តងទៀត ដែលជាការរាតត្បាតវ៉ារ្យ៉ង់ BA.4និងBA.5

Khmerpress April 30, 2022 30/04/2022

អាហ្វ្រិកខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី៣០​ ខែមេសានេះបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូងអាចប្រឈមនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ ជាថ្មីម្តងទៀត ដ្បិតក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីនៅទូទាំងអាហ្វ្រិកខាងត្បូងហាក់កើនឡើងគួរឲ្យកត់សម្គាល់។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា កូវីដ-១៩ដែលកំពុងបង្កការព្រួយបារម្ភនៅពេលនេះគឺជាវ៉ារ្យ៉ង់បំប្លែងខ្លួនចេញពីមេរោគអូមីក្រុងប្រភេទ BA.4 និង BA.5។ គួរបញ្ជាក់ជូនថា អាហ្វ្រិកខាងត្បូងគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ-១៩ច្រើនជាងគេក្នុងចំណោមប្រទេសនៅទ្វីបអាហ្រ្វិក ហើយដែនដីមួយនេះក៏ធ្លាប់ជាកន្លែងនៃកាកើតមានមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីៗមួយចំនួនផងដែរនាពេលកន្លងមក។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះអាហ្វ្រិកខាងត្បូងមានតួលេខអ្នកឆ្លងកូវីដ-១៩សរុបចំនួន ៣,៧លាននាក់ និងស្លាប់សរុបជាង ១សែននាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត