ព័ត៌មានអន្តរជាតិ

រុស្ស៉ីអំពាវនាវឲ្យអាមេរិកបញ្ឈប់ សកម្មភាពជ្រុលនិយម របស់ក្រុមហ៊ុន Meta ដែលជំរុញឲ្យមានហិ-ង្សា

Khmerpress March 11, 2022 11/03/2022

(មូស្គូ)៖ ស្ថានទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក បានថោ្កលទោសចំពោះចំណាត់ការរបស់ក្រុមហ៊ុនអាមេរិក Meta ដែលអនុញ្ញាតឱ្យ គណនី Facebook និង Instagram នៅក្នុងប្រទេសមួយចំនួន អាចបង្ហោះសារជំរុញឱ្យមានអំពើហិង្សា ប្រឆាំងកងទ័ពនិងមេដឹកនាំរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ ស្ថានទូតរុស្ស៉ីបានចាត់ទុកសកម្មភាពខាងលើ របស់ក្រុមហ៊ុន Meta ថាជា ភស្តុតាងបន្ថែមទៀតបង្ហាញពី សង្រ្គាមព័ត៌មានគ្មានច្បាប់ទម្លាប់ ដែលត្រូវបានធ្វើឡើងប្រឆាំងនឹងប្រទេសរុស្ស៉ី ហើយស្ថានទូតបន្តថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ បានក្លាយជាម៉ាស៊ីនឃោសនា របស់លោកខាងលិច។ ដូច្នេះហើយក្រុមមន្រ្តីទូតរុស្ស៉ី បានទាមទារឱ្យអាជ្ញាធរអាមេរិក ចាត់វិធានការបញ្ឈប់សកម្មភាពជ្រុលនិយម របស់ក្រុមហ៊ុន Meta។ ការថ្កោលទោសនិងអំពាវនាវខាងលើរបស់រុស្ស៉ី កើតមានឡើងបន្ទាប់ពី អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta លោក អេនឌី ស្តូន (Andy Stone) បាននិយាយថា ដោយសារលទ្ធលផលនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន Meta ផ្តល់ការអនុញ្ញាតជាបណ្តោះអាសន្នចំពោះការបញ្ចេញមតិនយោបាយ ដែលមានលក្ខណៈជំរុញហិង្សាប្រឆាំងនឹងកងទ័ព ព្រមទាំងប្រធានាធិបតីរុស្ស៉ី ដែលក្នុងករណីធម្មតា គឺត្រូវចាត់ទុកជាការបំពានលើគោលការណ៍របស់ក្រុមហ៊ុន។ គួរបញ្ជាក់ថា ការផ្លាស់ប្តូរបណ្តោះអាសន្នរបស់ក្រុមហ៊ុន Meta ចំពោះគោលការណ៍បញ្ចេញមតិនេះត្រូវបានរាយការណ៍ថា […]

ចិនចាប់ផ្ដើមមើលឃើញពីសន្ទុះកើនឡើងនៃករណីជំងឺកូវីដ១៩ថ្មីៗ ជាមួយនឹងករណីចំនួន ១,០០០ ករណីនៅថ្ងៃនេះ

Khmerpress March 11, 2022 11/03/2022

ប្រទេសចិនដីគោកបានរាយការណ៍ពីការឆ្លងថ្មីៗ នៃករណី COVID-19 ក្នុងស្រុកជាង ១,០០០ ករណី កាលពីថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីទីក្រុងប៉េកាំងបានគ្រប់គ្រងការផ្ទុះឡើងដំបូងនៅដើមឆ្នាំ២០២០ ដោយសារតែការចម្លងរាលដាលនៃករណីជំងឺ COVID-19 អូមីក្រុង។ ទំហំនៃជំងឺរាតត្បាតចុងក្រោយបំផុត គឺតូចជាងកន្លែងច្រើនផ្សេងទៀត នៅខាងក្រៅប្រទេសចិនដីគោក ប៉ុន្តែការកើនឡើងនៃចំនួនករណីនេះ នឹងបន្ថែមសម្ពាធដល់មហិច្ឆិតា «ការបោសសំអាតថាមវន្ត» របស់ប្រទេសចិន ដើម្បីទប់ស្កាត់ការឆ្លងនីមួយៗឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ យោងតាមទិន្នន័យពីអាជ្ញាធរសុខាភិបាលកាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រទេសចិនបានរកឃើញការឆ្លងមេរោគក្នុងស្រុកចំនួន ៧០៣ ករណី សម្រាប់ថ្ងៃព្រហស្បត្តិ៍។ នោះគឺជាការកើនឡើងយ៉ាងខ្លាំងពីជាមធ្យមប្រហែល ១០ ករណី/ថ្ងៃ ក្នុងរយៈពេល ២ ខែដំបូងក្នុងឆ្នាំនេះ។ គណៈកម្មការសុខភាពជាតិបាននិយាយថា ករណី COVID-19 មានចេញរោគសញ្ញាក្នុងតំបន់ចំនួន ៣៩៧ ផ្សេងទៀត ត្រូវបានរាយការណ៍សម្រាប់ថ្ងៃទី១០ ខែមីនា។ ជម្រាបដែរថា ប្រទេសចិនមិនរាប់ករណី COVID-19 គ្មានរោគសញ្ញាទៅក្នុងទន្នន័យរបស់ពួកគេទេ៕ ដោយ៖ ខ្មែរណូត

ស្ថាប័នប៉ូលិសអន្តរជាតិ បដិសេធការអំពាវនាវឱ្យដកសមាជិកភាពរបស់រុស្ស៉ី ប៉ុន្តែនឹងផ្លាស់ប្តូរនីតិវិធីមួយចំនួន

Khmerpress March 11, 2022 11/03/2022

(ប៉ារីស)៖ ស្ថាប័នប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ «អាំងទែរប៉ូល (Interpol)» បានឱ្យដឹងថា ខ្លួនគ្មានផែនការដកប្រទេសរុស្ស៊ី ចេញពីស្ថាប័ននេះឡើយ ប៉ុន្តែបានបញ្ជាក់វិញថា ស្ថាប័ននឹងពិចារណាផ្លាស់ប្តូរនីតិវិធីមួយចំនួន ពាក់ព័ន្ធការបញ្ជូនសំណើនិងការផ្តល់ព័ត៌មានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។ ប៉ូលិស Interpol បានលើកឡើងក្នុងសេចក្តីថ្លែងការណ៏យ៉ាងដូច្នេះថា «ធម្មនុញ្ញរបស់ Interpol អំពាវនាវឲ្យស្ថាប័ននេះ រក្សានូវកិច្ចសហប្រតិបត្តិផ្នែកប៉ូលិសរវាងប្រទេសជាសមាជិក ហើយធានាឱ្យបានថាមធ្យោបាយទំនាក់ទំនង នៅតែបើកចំហ។ ជាមួយគ្នានេះ អំណាចរបស់ Interpol គឺមិនរួមមានការដាក់ទណ្ឌកម្ម ឬវិធានការដាក់ទោសនោះទេ ហើយក៏មិនមានបទបញ្ញតិ្តនៅក្នុងធម្មនុញ្ញ ដែលចែងពីការព្យួរ ឬដកសមាជិកភាពប្រទេសណាមួយដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថាប័នប៉ូលិសអន្តរជាតិនេះ បានបន្ថែមថា ឥឡូវរុស្ស៊ីមិនអាចបញ្ជូនព័ត៌មាន និងសំណើទៅកាន់ប្រទេសជាសមាជិកណាមួយផ្សេង ដោយផ្ទាល់ទៀតនោះទេ។ រុស្ស៉ីនឹងត្រូវបញ្ជូនព័ត៌មាននិងសំណើទាំងអស់ ទៅកាន់អគ្គលេខាធិការដ្ឋានរបស់ Interpol ដើម្បីឆ្លងកាត់ការត្រួតពិនិត្យមើលភាពសមស្រប ទៅតាមក្បួនច្បាប់របស់ Interpol។ ប៉ូលិស Interpol បានបកស្រាយហេតុផល នៅពីក្រោយគោលជំហររបស់ខ្លួនថា «ការរារាំងប្រទេសជាសមាជិកណាមួយ ពីការចែករំលែកព័ត៌មាន នឹងផ្តល់ឱកាសឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស ក៏ដូចជារត់គេចខ្លួនបានកាន់តែងាយ ដែលប្រការនេះឈានទៅបង្កើត […]

នាយករដ្ឋមន្រ្តីចិន លី ខឺឈាង បញ្ជាក់ថា លោកនឹងលាលែងពីតំណែង នៅខែមីនា ឆ្នាំក្រោយ

Khmerpress March 11, 2022 11/03/2022

(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង (Li Keqiang) នាថ្ងៃសុក្រនេះ បានបញ្ជាក់ថា រូបលោកគ្រោងនឹងចុះចេញពីតំណែង ក្រោយអាណត្តិបច្ចុប្បន្នរបស់លោក ផុតសុពលភាពនៅខែមីនា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។ លោក លី បានប្រកាសក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «នេះគឺជាឆ្នាំចុងក្រោយហើយ ដែលខ្ញុំជានាយករដ្ឋមន្រ្តីចិន»។ លោក លី ខឺឈាន បានកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៣មក ខណៈរដ្ឋធម្មនុញ្ញចិន កំណត់ឱ្យតំណែងនេះ អាចកាន់បានត្រឹម២អាណត្តិប៉ុណ្ណោះ។ ចំណែកប្រធានាធិបតីចិន លោក ស៉ី ជិនពីង វិញ គឺត្រូវគេរំពឹងថា នឹងបន្តជាប្រធានគណបក្សកាន់អំណាចចិន សម្រាប់អាណត្តិទី៣ ដែលពុំធ្លាប់មានពីមុនមកឡើយ កំលុងសមាជបក្សធំមួយ ដែលនឹងត្រូវធ្វើឡើងនៅចន្លោះត្រីមាសទី២ នៃឆ្នាំនេះ ដើម្បីជ្រើសរើសក្រុមថ្នាក់ដឹកនាំថ្មី សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ចិនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួន ដោយលុបចោលនូវកាកំណត់អាណត្តិត្រឹម២អាណត្តិ សម្រាប់បុគ្គលដែលកាន់តំណែងប្រធានាធិបតី។ សម្រាប់ការជ្រើសរើសនាយករដ្ឋមន្រ្តីចិនថ្មី បន្ទាប់ពីលោក […]

បុរសម្នាក់កើតកូវីដចូលរួមមង្គលការមិនបាន ត្រូវមិត្តភក្តិបោះពុម្ពរូបគាត់មួយជំហរ ហើយយកចូលរោងការជាមួយ ដើម្បីបានថតរូបជុំគ្នា

Khmerpress March 11, 2022 11/03/2022

ខណៈដែលប្រទេសម៉ាឡេស៊ីកំពុងឈានទៅរកដំណាក់កាលចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺត្រាំត្រែងតាមតំបន់ មានមនុស្សភាគច្រើនបានចាប់ផ្តើមរស់នៅជាមួយនឹងបទដ្ឋានថ្មីៗ ហើយអ្នកខ្លះទៀតក៏មានជាគំនិតប្លែកៗ ដើម្បីឱ្យអាចសម្របទៅតាមស្ថានភាពជំងឺឆ្លងនាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងនៅក្នុងវីដេអូ TikTok មួយ បានបង្ហាញពីបុរសម៉ាឡេស៊ីម្នាក់ត្រូវបានមិត្តភក្តិបោះពុម្ព​រូបថតរបស់គាត់ ដែលមាន​ទំហំ​ប៉ុន​ខ្លួនគាត់ផ្ទាល់ ដើម្បីចូលរួមពិធីមង្គលការមិត្តភក្តិ ដោយសារតែគាត់កំពុងវិជ្ជមានជាមួយជំងឺកូវីដ-១៩ មិនអាចទៅចូលរួមដោយផ្ទាល់បាន។ នៅក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញថា បុរសដែលត្រូវជាមិត្តភក្តិទាំងកូនក្រមុំ និងកូនកំលោះ មិនអាចទៅចូលរួមពិធីមង្គលការនោះបានទេ ដោយសារគាត់ត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះ បន្ទាប់ពីបានឆ្លងវិជ្ជមានជាមួយជំងឺកូវីដ-១៩ ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនបានរារាំងគាត់ពីការចូលរួមពិធីមង្គលការនោះទេ ដោយគាត់​សម្រេច​ចិត្ត​បោះពុម្ព​ក្រដាស​កាតុង​ទំហំ​ប៉ុន​គាត់ ដើម្បី​ឱ្យ​គាត់​អាចចូលរួមពិធីអាពាហ៍ពិពាហ៍នោះ និងថតរូបជុំគ្នាបាន។ ភ្ញៀវទាំងអស់មានភាពស្ញប់ស្ញែង នៅពេលដែលបានឃើញក្រដាសកាតុងតំណាងឱ្យមិត្តម្នាក់នោះ ក៏ដូចជាអ្នកដែលបានរចនារូបបញ្ឈរបស់បុរសនោះ៕ ដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី បដិសេដការចោទប្រកាសថា អ៊ុយក្រែនត្រូវបានប្រើប្រាស់ជា «ទីតាំងផលិតអាវុធគីមី ឬអាវុធប្រល័យលោក»

Khmerpress March 11, 2022 11/03/2022

(កៀវ)៖ ប្រធានាធិបតីអុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymir Zelenskyy) នៅថ្ងៃសុក្រនេះថា បានចេញមុខច្រានចោលការចោទប្រកាន់ថា អ៊ុយក្រែនបានផលិតឬត្រូវបានប្រើប្រាស់ជា ទីតាំងផលិតអាវុធគីមីឬ អាវុធប្រល័យលោក។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ តាមរយៈវីដេអូដែលបង្ហោះនៅលើប្រព័ន្ធតេឡេក្រាម លោក ហ្សេលេនស្គី បញ្ជាក់យ៉ាងដូច្នេះថា «គ្មានអាវុធគីមី ឬអាវុធប្រល័យលោកណាមួយ ត្រូវបានបង្កើតឡើងនៅលើដែនដីរបស់អ៊ុយក្រែននោះទេ។ ពិភពលោកទាំងមូល ដឹងអំពីរឿងនេះ ហើយរុស្ស៉ីផ្ទាល់ក៏ដឹងដូចគ្នាដែរ»។ គួរបញ្ជាក់ថា ការបដិសេធនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានកងការពារនុយក្លេអ៊ែរ-គីមី-ជីវសាស្រ្ត រុស្ស៊ី លោក អ៊ីហ្គ័រ គីរ៉ីលូវ (Igor Kirillov) បានអះអាងថា បណ្តាញនៃមន្ទីរពិសោធន៏ជីវសាស្រ្តជាង៣០ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមការចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារ DTRA របស់ក្រសួងការពារជាតិអាមេរិក។ បើតាមលោក គីរ៉ីលូវ កាលពីថ្ងៃទី២៤ ខែកុម្ភៈ មន្ទីរពិសោធន៏ទាំងនោះ បានទទួលបញ្ជាពីក្រសួងសុខាភិបាលអ៊ុយក្រែន ឱ្យកម្ទេចចោលសារធាតុគីមីទាំងឡាយ នៅក្នុងមន្ទីរពិសោធន៏ ខណៈអ្វីដែលចាំបាច់សម្រាប់ យកទៅអនុវត្តក្នុងកម្មវិធីជីវសាស្រ្តយោធា គឺត្រូវបាននាំចេញពីទឹកដីអ៊ុយក្រែនរួចអស់ហើយ៕ […]

ប្រទេសថៃ ​បរិច្ចាគ​ថវិកាប្រមាណ ៦ម៉ឺនដុល្លារ ​សម្រាប់​ជំនួយ​មនុស្សធម៌ជួយដល់​អ៊ុយក្រែន

Khmerpress March 11, 2022 11/03/2022

អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃនឹងបរិច្ចាគប្រាក់ចំនួន ២ លានបាត (ប្រមាណ ៦ម៉ឺនដុល្លារ) ជាជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនដែលរងគ្រោះដោយសង្គ្រាម។ អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថានទូតថៃប្រចាំប្រទេសប៉ូឡូញ ដែលជាប្រទេសជិតខាង ខាងលិចរបស់អ៊ុយក្រែន ត្រូវបានចាត់តាំងឱ្យផ្តល់ជំនួយតាមរយៈកាកបាទក្រហមអ៊ុយក្រែន ឬអង្គការអន្តរជាតិមួយចំនួន។ បើតាមលោក Tanee ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសថៃបានស្នើសុំជំនួយមនុស្សធម៌ បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងប្រទេសរបស់ពួកគេបាននាំឱ្យមានការស្លាប់ របួស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសថៃផ្ដល់ជំនួយដល់អ៊ុយក្រែន ពោលគឺក្នុងឆ្នាំ២០១៩ ប្រទេសថៃបានផ្តល់ជំនួយចំនួន ១លានបាតដល់អ៊ុយក្រែន តាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងសមាគមកាកបាទក្រហមថៃសម្រាប់ជំនួយមនុស្សធម៌ ដល់ជនភៀសខ្លួនក្នុងស្រុកនៅតំបន់ភាគខាងកើតនៃប្រទេសនោះ៕ ដោយ៖ ខ្មែរណូត

WHO ធ្លាប់ផ្ដល់យោបល់ឱ្យអ៊ុយក្រែន បំផ្លាញវីរុសក្នុងមន្ទីរពិសោធន៍ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺឆ្លង, នេះបើតាម Reuters

Khmerpress March 11, 2022 11/03/2022

(Reuters)៖ អង្គការសុខភាពពិភពលោក WHO ធ្លាប់បានផ្ដល់យោបល់ឱ្យអ៊ុយក្រែន បំផ្លាញចោលនូវវីរុសដែលមានការគំរាមកំហែងខ្ពស់ នៅតាម មន្ទីរពិសោធន៍មួយចំនួនរបស់ខ្លួន ដើម្បីទប់ស្កាត់ការលេចធ្លាយជាយថាហេតុណាមួយ ដែលអាចនឹងចម្លងជំងឺដល់មនុស្ស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។ ដូចគ្នាទៅនឹងប្រទេសដទៃដែរ, អ៊ុយក្រែនមានមន្ទីរពិសោធន៍សិក្សាស្រាវជ្រាវពីរបៀបកាត់បន្ថយគ្រោះថ្នាក់ និងការគំរាមកំហែងពីជំងឺកាចសាហាវនានា ដែលចម្លងទៅសត្វ និងមនុស្ស ក្នុងនោះរួមមានទាំង COVID-19 ផងដែរ ហើយមន្ទីរពិសោធន៍អ៊ុយក្រែនទៀតសោត គឺទទួលបានការគាំទ្រពីអាមេរិក សហភាពអឺរ៉ុប និង WHO។ ឆ្លើយតបទៅនឹងសំណួរផ្ដាច់មុខពីទីភ្នាក់ងារសារព័ត៌មាន Reuters , អង្គការ WHO បានបញ្ជាក់ដូច្នេះថា «ជាផ្នែកមួយនៃការងារនេះ, WHO បានផ្ដល់អនុសាសន៍ដល់ក្រសួងសុខាភិបាល នៅក្នុងប្រទេសអ៊ុយក្រែន និងអង្គភាពពាក់ព័ន្ធដទៃ បំផ្លាញវីរុសកាចសាវហាវ ឬមានការគំរាមកំហែងខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យវាលេចធ្លាយ ចម្លងជំងឺដល់មនុស្ស»។ ប៉ុន្តែ ជាមួយគ្នានោះដែរ, WHO មិនបានឱ្យដឹងថាខ្លួនបានផ្ដល់អនុសាសន៍បែបនេះដល់អ៊ុយក្រែន តាំងតែពីពេលណាមកនោះទេ ហើយក៏មិនបានបង្ហើបពីប្រភេទវីរុស ដែលប្រាប់ឱ្យបំផ្លាញចោលនោះដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី […]

ប្រជាជនថៃនាំគ្នាសម្រុកទៅ China Town តម្រង់ជួរចាំលក់មាសយ៉ាងហូរហែរ បន្ទាប់ពីមាសឡើងថ្លៃខ្ពស់កប់ពពក

Khmerpress March 11, 2022 11/03/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា មាន​មនុស្ស​យ៉ាងច្រើនកុះករនាំគ្នាតម្រង់​ជួរ​​នៅ​ខាង​ក្រៅ​ហាង​មាស​ជា​ច្រើន​កន្លែង​ក្នុង​តំបន់ Yaowarat ក្នុង​ក្រុង China Town ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ពុធ ទី០៩ ខែមីនា ឆ្នាំ២០២២។ ការតម្រង់ជួរហូរហែរពេញផ្លូវនេះ គឺភាគច្រើនមកលក់មាសរបស់ពួកគេ បន្ទាប់ពីបានឃើញតម្លៃមាសឡើងខ្ពស់សារជាថ្មី។ គួរឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃពុធនេះ តម្លៃទិញក្នុងមួយបាតទម្ងន់ (ខ្នាតនៅក្នុងប្រទេសថៃ) នៃគ្រឿងអលង្ការមាសគឺ ៣១,៣២០.៥៦ បាត ហើយតម្លៃលក់គឺ ៣២,៥០០បាត ខណៈតម្លៃទិញសម្រាប់មាសដុំក្នុងមួយបាតទម្ងន់គឺ ៣១,៩០០បាត កើនឡើង ៩០០ បាតធៀបនឹងថ្ងៃមុន ហើយតម្លៃលក់ ហើយតម្លៃលក់គឺ ៣២,០០០​បាត នេះបើយោងតាមសមាគមពាណិជ្ជករមាស៕ ដោយ៖ ខ្មែរណូត

«តំបន់គ្មានការហោះហើរ» នៅអ៊ុយក្រែន អាចជួយបញ្ចប់សង្រ្គាមឱ្យបានកាន់តែឆាប់, នេះបើតាមមន្ត្រីទូតជាន់ខ្ពស់ប៉ូឡូញ

Khmerpress March 11, 2022 11/03/2022

(វ៉ាសូវី)៖ អគ្គរដ្ឋទូតប៉ូឡូញ ប្រចាំទីក្រុងកៀវ លោក បាតូស ស៊ីកឆុកគី (Bartosz Cichocki) បាននិយាយថាការបង្កើតតំបន់គ្មានការហោះហើរនៅក្នុង ប្រទេសអ៊ុយក្រែន អាចនឹងជួយបញ្ចប់សង្រ្គាមឱ្យបានកាន់តែឆាប់រហ័ស និងសង្រ្គោះជីវិតមនុស្ស ខណៈរុស្ស៊ីនៅតែបន្តទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើន របស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានអំពាវនាវឱ្យ NATO បង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសរបស់លោក ប៉ុន្តែបក្សសម្ព័ន្ធយោធា មួយនេះបានបដិសេធដោយសារតែពួកគេខ្លាចថាវាអាចនឹងបង្កទៅជាជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TVN24 ចេញពីទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍នេះ លោក ស៊ីកឆុកគី បានបញ្ជាក់ដូច្នេះថា «ការពន្យារពេល (ការបង្កើតតំបន់គ្មានការហោះហើរ) អាចនឹងធ្វើឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតពីមួយថ្ងៃ ទៅមួយថ្ងៃ… ដូច្នេះការបិទដែនអាកាសអាចនឹងជួយបញ្ចប់ សង្រ្គាមឱ្យបានកាន់តែឆាប់រហ័ស»។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ, សហរដ្ឋអាមេរិក បានបង្កភាពភ្ញាក់ផ្អើលដោយច្រានចោលសំណើរបស់ប៉ូឡូញ ដែលចង់បញ្ជូនយន្ដហោះ ចម្បាំងផលិតដោយរុស្ស៊ី MiG-29 ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ជូនបន្តឱ្យអ៊ុយក្រែន។ សហរដ្ឋអាមេរិកដំបូងឡើយជាអ្នក លើកឡើងនូវសំណើនេះ ប៉ុន្តែផែនការនេះត្រូវបានលុបចោល ក្រោយទីភ្នាក់ងារចារកម្មអាមេរិកអះអាងថាវាអាចនឹងធ្វើឱ្យរុស្ស៊ី […]