ព័ត៌មានអន្តរជាតិ

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានប្រកាសប្រមូលយកមកវិញនូវឧបករណ៍តេស្ដរហ័សរបស់ក្រុមហ៊ុន Ellume ជុំវិញបញ្ហាលទ្ធផលវិជ្ជមានមិនពិត

Khmerpress November 12, 2021 12/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានឱ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសប្រមូលយកមកវិញនូវឧបករណ៍តេស្តរហ័ស សម្រាប់រកមើលជំងឺ COVID-19 ចំនួន ២.២ លានឧបករណ៍ ដែលផលិតឡើងដោយក្រុមហ៊ុន Ellume ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងជាក្រុមហ៊ុនដំបូងបំផុត ដែលអាចទទួលបានការអនុញ្ញាតពី FDA ចំពោះឧបករណ៍តេស្ដរហ័សរកមើលជំងឺ COVID-19 (វីរុស SARS-CoV-2) របស់ខ្លួន។ ការប្រមូលយកមកវិញនេះ គឺដោយសារឧបករណ៍របស់ Ellume បានបង្ហាញលទ្ធផល «វិជ្ជមានមិនពិត» ឬហៅថា False positive ហើយកន្លងមកក៏មានករណីចំនួន ៣៥ ត្រូវបានគេរាយការណ៍។ ការប្រកាសនេះក៏ជាការបង្គាប់បន្ថែមទៀត ទៅលើការហៅមកវិញចំនួន ២០០,០០០ ឧបករណ៍​ ដែលត្រូវបានប្រកាសកាលពីខែមុន ជាមួយនឹងបញ្ហាដូចគ្នាដដែលនេះ។ FDA បាននិយាយថា ចំពោះអ្នកដែលទទួលបានលទ្ធផលតេស្តអវិជ្ជមានពីការប្រើឧបករណ៍របស់ Ellume មិនត្រូវមានការប៉ះពាល់នោះទេ។ ប៉ុន្តែយ៉ាងណា អ្នកដែលបានទិញឧបករណ៍ធ្វើតេស្តរហ័សរបស់ក្រុមហ៊ុន Ellume គួរតែពិនិត្យមើលផលិតផលរបស់ខ្លួន ដោយធ្វើការបញ្ចូលលេខកូដ (lot) ទៅលើគេហទំព័រ Ellume ដែលនឹងកំណត់ថា តើឧបករណ៍ធ្វើតេស្តនោះរងផលប៉ះពាល់ […]

សិង្ហបុរី៖ ផ្ទុះករណីឆ្លងកូវីដ-១៩នៅក្នុងពន្ធនាគារ, អ្នកទោស និងបុគ្គលិកជាង២០០នាក់ ធ្វើតេស្តវិជ្ជមាន

Khmerpress November 12, 2021 12/11/2021

(សិង្ហបុរី)៖ អាជ្ញាធរពន្ធនាគារសិង្ហបុរី (SPS) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា មនុស្សជាង ២០០នាក់ នៅតាមពន្ធនាគារទូទាំងប្រទេសសិង្ហបុរី ក្នុងនោះរួមមានដូចជាអ្នកទោស និងមន្ត្រីពន្ធនាគារជាដើម ត្រូវបានធ្វើតេស្តឃើញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ SPS បានបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកទោសចំនួន ១៦៩នាក់, អ្នកមើលការខុសត្រូវចំនួន ៥៤នាក់ និងបុគ្គលិកចំនួន ០៩នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ SPS បានគូសបញ្ជាក់បន្ថែមទៀតថា មិនមានបុគ្គលិក ឬអ្នកទោសណាម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទេ ប៉ុន្តែកន្លងមកនេះមន្ត្រីឆ្មាំចំនួន ០៣នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារពួកគេបានចេញរោគសញ្ញា ហើយបច្ចុប្បន្ន សុខភាពរបស់ពួកគេ គឺមានស្ថិរភាពធម្មតា។ ក្នុងចំណោមអ្នកទោសចំនួន ១៦៩នាក់ មាន ១១៦នាក់មកពីស្ថាប័ន A1 នៃពន្ធនាគារ ឆាងហ្គី (Changi Prison Complex) រួមទាំងអ្នកទោស ដែលកំពុងរង់ចាំការប្រហារជីវិតផងដែរ។ ពួកគេបានធ្វើតេស្តឃើញលទ្ធផល […]

កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ សម្រេចចិត្តចូលរួមក្នុង គណបក្សនយោបាយថ្មី

Khmerpress November 12, 2021 12/11/2021

(ម៉ានីល)៖ កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃព្រហស្បតិ៍នេះបានចូលរួមនៅក្នុងគណបក្សនយោបាយថ្មីមួយ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងថ្ងៃ បិទបញ្ជីចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ការប្រកាសពីព័ត៌មានខាងលើ ធ្វើឡើងបន្ទាប់ពីលោកស្រី សារ៉ា ឌូតើតេ ខាពីយ៉ូ (Sara Duterte-Carpio) មានអាយុ៤៣ឆ្នាំ កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានសម្រេចចិត្តដកខ្លួន ចេញពីការប្រកួតប្រជែងយកតំណែងជាអភិបាលក្រុង Davao នៅអាណត្តិថ្មីរបស់លោកស្រី។ ប៉ុន្តែ ការសម្រេចចិត្តចូលរួមក្នុងគណបក្សនយោបាយថ្មី និងការដកខ្លួនចេញពី ការប្រជែងយកតំណែងជាអភិបាលក្រុង មិនត្រូវបានលោកស្រី Sara បញ្ជាក់ពីមូលហេតុឱ្យច្បាស់នោះទេ ខណៈលោកស្រីធ្លាប់បានអះអាងជារឿយៗថាមិនមានបំណងចង់់កាន់ តំណែងជាប្រធានាធិបតីហ្វីលីពីនឡើយ។ គួរបញ្ជាក់ថា ហ្វីលីពីនដែលជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយប្រជាជន ១១០លាននាក់ នឹងរៀបចំការបោះឆ្នោតសកលនៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ តំណែងរាប់ចាប់ពីប្រធានាធិបតី, អភិបាលក្រុង និងមន្ត្រីថ្នាក់តំបន់។ ការបិទបញ្ជីចុះឈ្មោះបេក្ខជនប្រធានាធិបតីគឺនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ រីឯបេក្ខជនប្រធានាធិបតីហ្វីលីពីន សំខាន់ៗដែលបានចុះឈ្មោះរួចរាល់រួមមានអតីតស្ដេចប្រដាល់អាស៊ី Manny Pacquiao, អនុប្រធានាធិបតី លោកស្រី Leni Robredo, […]

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២,៣៩៦ករណី» និងបាត់បង់ជីវិត ០៨នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress November 12, 2021 12/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន២,៣៩៦ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៨នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៥៤៨នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៣០,០៧៧ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការថយចុះបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃចន្ទម្សិលមិញ ដែលមានចំនួនឆ្លងថ្មីចំនួន៣,៤៨១ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

តួលេខអ្នកឆ្លងកូវីដ១៩ របស់វៀតណាមកើនលើស ១លានករណី ក្រោយរកឃើញអ្នកឆ្លងថ្មីៗចំនួន «៨,១៦២ករណី» និងបាត់បង់ជីវិត ៨៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress November 12, 2021 12/11/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៨,១៦២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១៧ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,១៨៥ករណី។ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៨៤នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,០០០,៨៩៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៤៥,៩៤៨នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៨៤៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ មនុស្ស ៧,៤៩៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៧នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress November 11, 2021 11/11/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៤៩៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៤៥២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៩៩៦,៩៦៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,៨៨៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៨៨០,៦៣៦នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨២.០៣លានដូស ក្នុងនោះប្រជាជន ៣៤.៧២លាននាក់ (៤៩.៨៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

អូស្ត្រាលី មានផែនការបើកការធ្វើដំណើរដោយ «មិនបាច់ធ្វើចត្តាឡីស័ក» ជាមួយជប៉ុន និងកូរ៉េខាងត្បូង

Khmerpress November 11, 2021 11/11/2021

(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថាអូស្រ្តាលី គ្រោងនឹងបើកការធ្វើដំណើរដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក ជាមួយជប៉ុន និងកូរ៉េខាងត្បូង ខណៈប្រទេសនេះ កំពុងបើកដំណើរការឡើងវិញជាបណ្តើរៗទៅកាន់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ នាពេលថ្មីៗនេះ លោក Scott Morrison បានប្រាប់សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃរដ្ឋវិចតូរៀ (Victoria) ថាការធ្វើដំណើរដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក រវាងអូស្ត្រាលី និងប្រទេសអាស៊ីទាំងពីរ នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាង ១៨ខែ។ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ ព្រំដែនរបស់ប្រទេសអូស្ត្រាលី នឹងបើកដំណើរការជាមួយប្រទេសសិង្ហបុរី ដែលមានន័យថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញមកពីប្រទេសសិង្ហបុរី នឹងអាចហោះហើរចូលមកកាន់ទីក្រុងកង់បេរ៉ា (Canberra), ម៊ែលបន (Melbourne) និងស៉ីដនី (Sydney) ដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ លោក Scott Morrison បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា «យើងនឹងបើកដំណើរការជាមួយប្រទេសសិង្ហបុរី នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ ហើយខ្ញុំគិតថា […]

ប្រទេសវៀតណាមបានអនុម័តការប្រើប្រាស់វ៉ាក់សាំង Covaxin របស់ប្រទេសឥណ្ឌា បន្ទាប់ពីអង្គការសុខភាពពិភពលោកបានបើកភ្លើងបៃតងឱ្យវ៉ាក់សាំងបង្ការជំងឺកូវីដ១៩មួយនេះ

Khmerpress November 11, 2021 11/11/2021

ក្រសួងសុខាភិបាលវៀតណាមបានអនុម័តវ៉ាក់សាំង Covaxin របស់ប្រទេសឥណ្ឌា សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៩ ដែលខ្លួនបានអនុញ្ញាត។ អង្គការសុខភាពពិភពលោក (WHO) ក៏បានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំង Covaxin កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ដោយបញ្ជាក់ថា Covaxin ត្រូវបានមើលឃើញថា មានប្រសិទ្ធភាព ៧៨% ប្រឆាំងនឹងជំងឺ COVID-19 គ្រប់កម្រិត បន្ទាប់ពីការចាក់លើកទី២ បានរយៈពេល ១៤ថ្ងៃ ឬច្រើនជាងនេះ ហើយវាស័ក្តិសមសម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម ដោយសារវាមានតម្រូវការផ្ទុកងាយស្រួល ពោលគឺវាអាចរក្សាទុកនៅសីតុណ្ហភាព 2-8 អង្សាសេ។ វ៉ាក់សាំង Covaxin គឺជាវ៉ាក់សាំងទី៨ ដែលទទួលស្គាល់ដោយ WHO សម្រាប់ការការពារជំងឺ COVID-19 ជាមួយនឹងថ្នាំផ្សេងទៀតរួមមានវ៉ាក់សាំងរបស់ AstraZeneca, Pfizer, Moderna និង Johnson & Johnson, Sinopharm និង Sinovac ។ នៅប្រទេសវៀតណាម ក្រៅពីវ៉ាក់សាំងដែលណែនាំដោយ WHO […]

ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៥នាក់ ខណៈរំពឹងថានឹងមានការខូចខាតច្រើនទៀត

Khmerpress November 11, 2021 11/11/2021

ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេរនៃប្រទេសស្រីលង្កា និងនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ បំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង និងធ្វើឱ្យចរាចរណ៍កកស្ទះ។ នៅក្នុងប្រទេសស្រីលង្កាតែមួយ មនុស្សចំនួន ២០នាក់ បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលភាគច្រើនមកពីការលង់ទឹក ខណៈមានមនុស្ស ៥នាក់ បានរងរបួសនៅក្នុងការរអិលបាក់ដី។ រដ្ឋាភិបាលនៃប្រទេសស្រីលង្កាក៏បានលើកទឹកចិត្តដល់គ្រួសារដែលរងផលប៉ះពាល់ ឱ្យផ្លាស់ទៅរស់នៅជាមួយសាច់ញាតិរបស់ពួកគេ ដើម្បីកាត់បន្ថយភាពតានតឹងរបស់រដ្ឋាភិបាលផងដែរ។ ការិយាល័យអាកាសធាតុរបស់ប្រទេសស្រីលង្កាបាននិយាយថា សម្ពាធទាបដែលនៅពីក្រោយការធ្លាក់ភ្លៀងនេះ ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីឆ្ពោះទៅកាន់រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា នៅល្ងាចថ្ងៃព្រហស្បតិ៍ ខណៈមនុស្សចំនួន ៥នាក់ នៅក្នុងរដ្ឋមួយនេះ ក៏បានស្លាប់ដោយសារការធ្លាក់ភ្លៀងខ្លាំងនេះដែរ។ នាយកដ្ឋានឧតុនិយមឥណ្ឌា បានប្រកាសអាសន្នក្រហមដល់ផ្នែកខ្លះនៃរដ្ឋ Tamil Nadu និងរដ្ឋ Andhra Pradesh ដែលនៅជិតខាង ដោយសុំឱ្យអ្នកនេសាទកុំផ្សងព្រេងទៅក្នុងសមុទ្រ។ មន្ត្រីរដ្ឋ Tamil Nadu ក៏បានជម្លៀសមនុស្សរាប់រយនាក់ចេញពីតំបន់ទំនាប ហើយបានចែកចាយជំនួយបន្ទាប់បន្សំ និងអាហារដល់អ្នកដែលរងផលប៉ះពាល់ដោយភ្លៀង៕ ដោយ៖ ខ្មែរណូត

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៤៨១ករណី» និងបាត់បង់ជីវិត ១៧នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress November 11, 2021 11/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៤៨១ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៧នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៥៤០នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២២៧,៦៨១ករណីគិតត្រឹមថ្ងៃពុធនេះ។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃចន្ទម្សិលមិញ ដែលមានចំនួនឆ្លងថ្មីចំនួន៣,៣៩៧ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews