ព័ត៌មានអន្តរជាតិ

ទីបំផុតអាមេរិកអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់ក្មេងៗអាយុចាប់ពី «៥-១១ឆ្នាំ» ប៉ុន្តែត្រូវមានកម្រិត

Khmerpress October 30, 2021 30/10/2021

(វ៉ាស៊ីនតោន)៖ ទីបំផុតនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានអនុម័តឲ្យប្រើប្រាស់ហើយ នូវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ទៅលើក្មេងៗអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ប៉ុន្តែពួកគេម្នាក់ៗត្រូវទទួលការចាក់ ដោយមានកម្រិតតិចជាងមនុស្សធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក ដើម្បីឲ្យវ៉ាក់សាំង Pfizer ខាងលើនេះ អាចប្រើប្រាស់ទៅលើកុមារ ក្នុងពេលឆាប់ៗខាងមុខ។ ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) នៃសហរដ្ឋអាមេរិក នឹងចេញសេចក្តីណែនាំបន្ត ដើម្បីពន្យល់អំពីរបៀបដែលវ៉ាក់សាំងនេះ នឹងត្រូវចាក់ឲ្យកុមារស្ថិតក្នុងក្រុមអាយុខាងលើ ហើយវានឹងកើតឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ គួរបញ្ជាក់តាមក្រុមហ៊ុន Pfizer បានបង្ហើបឲ្យដឹងថា ខ្លួនកំពុងត្រៀមរៀបចំដឹកជញ្ជូន វ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅកាន់ឱសថស្ថាន, ការិយាល័យចាកវ៉ាក់សាំង និងកន្លែងផ្តល់សេវាចាក់វ៉ាក់សាំងនានា នៅទូទាំងប្រទេសនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ FDA បានរំពឹងទុកថា កុមារអាមេរិកយ៉ាងហោចណាស់ ២៨លាននាក់ នឹងត្រូវទទួលការចាក់វ៉ាក់សាំង […]

UN៖ លោក Tedros គឺជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងជាប្រធានអង្គការសុខភាពពិភពលោក (WHO) នៅអាណត្តិក្រោយនេះ

Khmerpress October 30, 2021 30/10/2021

(ហ្សឺណែវ)៖ លោក Tedros Adhanom Ghebreyesus ដែលបានដឹកនាំការឆ្លើយតបជាសកលចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ ទំនងនឹងកាន់តំណែងជាប្រធានអង្គការសុខភាពពិភពលោក (WHO) សម្រាប់អាណត្តិទី២ រយៈពេលប្រាំឆ្នាំទៀត បន្ទាប់ពីបានក្លាយជាបេក្ខជនតែមួយគត់ដែលត្រូវបានតែងតាំងដោយ ២៨ប្រទេស/តំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។ លោក Tedros ដែលជាអតីតរដ្ឋមន្ត្រីសុខាភិបាល និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសអេត្យូពី បានជាប់ឆ្នោតក្លាយជាអគ្គនាយក WHO អាហ្វ្រិកដំបូងគេកាលពីខែឧសភា ឆ្នាំ ២០១៧។ លោក Tedros បានទាក់ទាញការគាំទ្រពីប្រទេសបារាំង អាល្លឺម៉ង់ និងក្នុងចំណោមសមាជិកសហភាពអឺរ៉ុបផ្សេងទៀត និងប្រទេសអាហ្រ្វិកចំនួនបីគឺ Botswana, Kenya និង Rwanda ខណៈប្រទេសអង់គ្លេស ចិន រុស្សី និងអាមេរិក មិនស្ថិតក្នុងចំណោមនោះទេ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «WHO អាចប្រកាសថារដ្ឋជាសមាជិកបានស្នើបេក្ខជនតែម្នាក់គត់ គិតត្រឹមថ្ងៃផុតកំណត់នៃថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ គឺលោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកបច្ចុប្បន្ន»។ គួរបញ្ជាក់ថា […]

តម្លៃប្រេងឥន្ធនៈក្នុងប្រទេសវៀតណាម កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៧ឆ្នាំ ដោយសារការកើនឡើងតម្លៃប្រេងជាសកល

Khmerpress October 28, 2021 28/10/2021

តម្លៃប្រេងឥន្ធនៈក្នុងប្រទេសវៀតណាមបានកើនឡើងជាង ៥២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ ជាមួយនឹងអត្រានៅលើពិភពលោកក៏កើនឡើង។ ជាមួយគ្នានេះដែរ ការកើនឡើងនៃតម្លៃប្រេង គឺចំពេលដែលតម្រូវការប្រេងកើនឡើងក្នុងប្រទេស និងនៅក្នុងសេដ្ឋកិច្ចដែលកំពុងបើកដំណើរការឡើងវិញ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រដ្ឋាភិបាលបានដំឡើងថ្លៃប្រេងឥន្ធនៈកើនឡើងពី ៤០.២៣% ទៅ ៥២.៥៩% នៅឆ្នាំនេះ ជាមួយនឹងការកើនឡើងចុងក្រោយកាលពីថ្ងៃអង្គារ ដែលនាំឱ្យប្រេងឥន្ធនៈឡើងដល់ ២៤,៣៣០ ដុង (១.០៧ ដុល្លារ) ក្នុងមួយលីត្រ ដែលខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាមបាននិយាយរួមគ្នាថា ចាប់តាំងពីខែមុនមក ប្រទេសវៀតណាមបានដំឡើងថ្លៃប្រេងឥន្ធនៈចំនួនបួនដង ប៉ុន្តែការកើនឡើងរួមគ្នានៅឆ្នាំនេះ នៅតែទាបជាងអត្រាពិភពលោក ដោយសារមូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈ។ គួរឱ្យដឹងផងដែរថា វៀតណាម​បាន​នាំ​ចូល​ឥន្ធនៈ​តម្លៃ ២.៩៣ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ខែ​ដំបូង កើនឡើង ១៥.៣% ធៀប​នឹង​ឆ្នាំ​មុន នេះ​បើ​តាម​គយ​វៀតណាម៕ ដោយ៖ ខ្មែរណូត

ប្រទេសចិនចាប់ផ្ដើមរឹតត្បឹតទីក្រុងតូចៗ មិនឱ្យសាងសង់អគារខ្ពស់ៗឡើយ ដោយសារគម្រោងខ្លះជាគម្រោងឥតប្រយោជន៍

Khmerpress October 28, 2021 28/10/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសចិនបានរឹតត្បឹតទីក្រុងតូចៗរបស់ខ្លួន មិនឱ្យសាងសង់អគារខ្ពស់ៗនោះឡើយ ដែលជាផ្នែកមួយនៃការបង្ក្រាបគម្រោងឥតប្រយោជន៍។ ពោលគឺទីក្រុងដែលមានប្រជាជនតិចជាង ៣ លាននាក់ នឹងត្រូវបានដាក់កម្រិតលើការសាងសង់អគារខ្ពស់ៗលើសពី ១៥០ ម៉ែត្រ (៤៩២ហ្វីត) ហើយសម្រាប់ទីក្រុងដែលមាន​ប្រជាជន​ច្រើន​ជាងនោះ ​នឹង​មិនអាចមានអគារខ្ពស់ជាង ២៥០ ម៉ែត្របានទេ។ ​ការ​ហាម​ប្រាមចំពោះ​អគារ​ខ្ពស់​ជាង ៥០០ ម៉ែត្រ ក៏បានដាក់ឡើងជាយូរមកហើយដែរ។ គួរឱ្យដឹងដែរថា ប្រទេស​ចិនមាន​អគារ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​មួយ​ចំនួន ​រួម​មាន​អគារ Shanghai Tower ដែលមានកម្ពស់ ៦៣២ ម៉ែត្រ និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ Ping An ដែលមានកម្ពស់ ៥៩៩.១ ម៉ែត្រ ក្នុង​ទីក្រុង Shenzhen ខណៈដែលគម្រោងដែលគ្មានប្រយោជន៍ក៏បានរីកដុះដាល។ ជាកស្ដែងកាលពីដើមឆ្នាំនេះ មានមនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីតំបន់ជិត SEG Plaza នៅទីក្រុង Shenzhen នៅពេលដែលអគារ Skyscraper កម្ពស់ ៣៥០ ម៉ែត្រមួយនោះ បានចាប់ផ្ដើមរង្គើរ។ ប្រទេសចិនបាននិងកំពុងចាត់វិធានការកាន់តែខ្លាំងឡើង ចំពោះគម្រោងឥតប្រយោជន៍ដែលមានតម្លៃថ្លៃ ដោយបានរិះគន់អ្នកអភិវឌ្ឍន៍ក្នុងស្រុកមួយចំនួន ពីការឈ្លក់វង្វេងក្នុងការសាងសង់អគាររបស់ពួកគេ។ កាលពីដើមឆ្នាំនេះផ្ទាល់ […]

នូវែលសេឡង់ ចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិតតំបន់ព្រំដែន ទប់ស្កាត់កូវីដ-១៩

Khmerpress October 28, 2021 28/10/2021

(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួននឹងបន្ធូរបន្ថយវិធានការរឹតត្បឹតព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលបានដាក់ចេញកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដោយប្ដូរទៅជាប្រព័ន្ធនៃការធ្វើចត្តាឡីស័កនៅផ្ទះសម្រាប់ការមកដល់ពីក្រៅប្រទេសចំពោះ អ្នកដែលបានទទួលការវ៉ាក់សាំងបង្ការជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះពេញលេញ ចាប់ពីដើមឆ្នាំ២០២២ខាងមុខនេះតទៅ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។ នូវែលសេឡង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានបិទព្រំដែនរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងជំងឺ COVID-19 កាលពីឆ្នាំមុន ហើយបានរក្សា វិធានការរឹតតឹ្បតព្រំដែនដ៏តឹងរ៉ឹងទាំងនេះ ដោយទុកឱ្យពលរដ្ឋ និងអ្នករស់នៅក្រៅប្រទេសជាច្រើនជាប់គាំងអស់រយៈពេលជាច្រើនខែ។ បើតាមរដ្ឋាភិបាលនូវែលសេឡង់អ្នកធ្វើដំណើរមកពីក្រៅប្រទេសដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ នឹងត្រូវចំណាយពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះក្នុងការធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះតទៅ ខណៈការធ្វើចត្តាឡីស័ក នាពេលបច្ចុប្បន្ននេះ ត្រូវចំណាយពេល ១៤ថ្ងៃ។ លោក គ្រីស ហ៉ីបឃីនស៍ (Chris Hipkins) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺ COVID-19 នៃប្រទេសនូវែលសេឡង់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការធ្វើចត្តាឡីស័កនៅផ្ទះ ក៏នឹងត្រូវបានណែនាំចាប់ពីត្រីមាសទី១នៃឆ្នាំ២០២២ខាងមុខនេះតទៅផងដែរ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសនូវែលសេឡង់ នឹងបញ្ចប់វិធានការបិទខ្ទប់ដ៏តឹងរ៉ឹងរបស់ខ្លួននៅពេលដែលប្រហែល […]

លោក ចូ បៃដិន ប្តេជ្ញាឈរខាងអាស៊ីដើម្បីការពារសេរីភាព, និងបានវាយប្រហារចិនត្រង់ៗ លើបញ្ហាកោះតៃវ៉ាន់

Khmerpress October 28, 2021 28/10/2021

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់បណ្តាមេដឹកនាំប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ថា សហរដ្ឋអាមេរិកនឹងឈរនៅជាមួយតំបន់នេះ ដើម្បីការពារសេរីភាពដែនសមុទ្រ និងលទ្ធិប្រជាធិបតេយ្យ ហើយលោកបានហៅសកម្មភាពចិន ចំពោះកោះតៃវ៉ានោះថាជា «ការបង្ខិតបង្ខំ» និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។ លោក ចូ បៃដិន បានបញ្ជាក់ជាថ្មីថា «សហរដ្ឋ អាមេរិក មាន ការ ប្ដេជ្ញា ចិត្តដ៏រឹង មាំ ចំពោះកោះ តៃវ៉ាន់។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបង្ខិតបង្ខំរបស់ប្រទេសចិន… ពួកគេកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។ ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា តាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃពុធ ដែលនាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង (Li Keqiang) បានចូលរួមនោះ, លោក ចូ បៃដិន បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមពិភាក្សា ជាមួយដៃគូនានានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពីការអភិវឌ្ឍឡើងនូវ «ក្របខ័ណ្ឌសេដ្ឋកិច្ចថ្នាក់តំបន់មួយ» ដែលកន្លងមកមានការរិះគន់ថា […]

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៥,៣២៤ករណី» និងបាត់បង់ជីវិត ១០នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress October 28, 2021 28/10/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៥,៣២៤ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១០នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសដីកោះដ៏តូចមួយនេះកើនដល់ ៣៤៩នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន ១៨៤,៤១៩ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការកើនឡើងខ្លាំងមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញដែលមានចំនួន ៣,២៧៧ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក បានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ សម្រាប់ក្រុមមនុស្សដែលមានប្រព័ន្ធការពារខ្សោយ

Khmerpress October 27, 2021 27/10/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានអនុម័តលើការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៤ សម្រាប់មនុស្សពេញវ័យ ដែលមានប្រព័ន្ធការពារខ្សោយ ចំពេលមានការព្រួយបារម្ភអំពីការចុះខ្សោយភាពស៊ាំទៅតាមពេលវេលា។ CDC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា អ្នកដែលមានភាពស៊ាំកម្រិតមធ្យម និងចុះខ្សោយ អាចទទួលបានវ៉ាក់សាំងសរុបចំនួន ៤ដូស រួមទាំងការចាក់វ៉ាក់សាំងដំបូងចំនួន ២ដង ការចាក់ដូសជំរុញ​ ឬដូសទី៣​​ ចំនួន ១ដង និងដូសជំរុញទី៤ នេះផ្ទាល់។ ជម្រាបដែរថា អ្នកដែលមានភាពស៊ាំចុះខ្សោយ (immunocompromised) គឺជាក្រុមដំបូង ដែលបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងដូសទី៣ កាលពីខែសីហា ខណៈភ្នាក់ងារសុខភាពរបស់សហរដ្ឋអាមេរិក​ បានអនុម័តជាបន្តបន្ទាប់នូវកម្រិតថ្នាំបន្ថែម សម្រាប់មនុស្សនៅក្នុងប្រភេទដែលមានហានិភ័យខ្ពស់ផ្សេងទៀត ដូចជាអ្នកដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ និងមនុស្សពេញវ័យដែលងាយប្រឈមនឹងមេរោគ។ គួរឱ្យដឹងដែរថា ចំពោះអ្នកដែលមានភាពស៊ាំចុះខ្សោយ គឺ CDC បានយល់ថា ដូសទី៣ សម្រាប់ពួកគេ គឺគ្រាន់តែជាដូសបន្ថែមពីលើវ៉ាក់សាំងដំបូងប៉ុណ្ណោះ ហើយដូសទី៤ នេះហើយ គឺជាដូសជំរុញ ឬ Booster សម្រាប់ពួកគេ។ ចំណែកឯដូសទី៤ នេះទៀតសោធ គឺគេប្រើកម្រិតថ្នាំត្រឹមតែពាក់កណ្ដាល […]

ក្រុមជំនាញរបស់ FDA អាមេរិក គាំទ្រឲ្យអនុម័តវ៉ាក់សាំងកូវីដ១៩ របស់ Pfizer-BioNTech សម្រាប់ចាក់ឲ្យកុមារអាយុ៥-១១ឆ្នាំ

Khmerpress October 27, 2021 27/10/2021

(វ៉ាស៉ីនតោន)៖ ក្រុមអ្នកជំនាញកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង ដើម្បីជំរុញឲ្យរដ្ឋបាលចំណីអាហារ (FDA) របស់សហរដ្ឋអាមេរិក ធ្វើការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ឲ្យកុមារ ដែលមានអាយុចន្លោះ ៥-១១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។ ប្រសិនបើរដ្ឋបាល FDA អាមេរិក អនុម័តឲ្យប្រើវ៉ាក់សាំង Pfizer-BioNTech សម្រាប់ចាក់ឲ្យក្មេងៗនៅក្រុមអាយុនេះ តាមអនុសាសន៍ខាងលើ ក្រុមប្រឹក្សារបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺ (CDC) អាមេរិក ក៏នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយផងដែរ ដើម្បីសម្រេចលើការផ្តល់អនុសាសន៍ ពាក់ព័ន្ធរឿងដូចគ្នា។ ប្រធាន CDC អាមេរិក នឹងជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។ គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានកុមារច្រើនជាង៥០០នាក់ បានស្លាប់ដោយសារ COVID-19។ មកទល់ឥឡូវ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ រួមមានចិន គុយបា និងអេមីរ៉ាត់អារ៉ាប់រួមជាដើម ដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដើម្បីចាក់ឲ្យកុមារ នៅក្រុមអាយុនេះ និងតិចជាងនេះ។ ក្រុមហ៊ុន Pfizer-BioNTech ទើបតែប្រកាសថា […]

ក្រុមជំនាញរបស់ FDA អាមេរិក គាំទ្រឲ្យអនុម័តវ៉ាក់សាំងកូវីដ១៩ របស់ Pfizer-BioNTech សម្រាប់ចាក់ឲ្យកុមារអាយុ៥-១១ឆ្នាំ

Khmerpress October 27, 2021 27/10/2021

(វ៉ាស៉ីនតោន)៖ ក្រុមអ្នកជំនាញកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង ដើម្បីជំរុញឲ្យរដ្ឋបាលចំណីអាហារ (FDA) របស់សហរដ្ឋអាមេរិក ធ្វើការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ឲ្យកុមារ ដែលមានអាយុចន្លោះ ៥-១១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។ ប្រសិនបើរដ្ឋបាល FDA អាមេរិក អនុម័តឲ្យប្រើវ៉ាក់សាំង Pfizer-BioNTech សម្រាប់ចាក់ឲ្យក្មេងៗនៅក្រុមអាយុនេះ តាមអនុសាសន៍ខាងលើ ក្រុមប្រឹក្សារបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺ (CDC) អាមេរិក ក៏នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយផងដែរ ដើម្បីសម្រេចលើការផ្តល់អនុសាសន៍ ពាក់ព័ន្ធរឿងដូចគ្នា។ ប្រធាន CDC អាមេរិក នឹងជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។ គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានកុមារច្រើនជាង៥០០នាក់ បានស្លាប់ដោយសារ COVID-19។ មកទល់ឥឡូវ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ រួមមានចិន គុយបា និងអេមីរ៉ាត់អារ៉ាប់រួមជាដើម ដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដើម្បីចាក់ឲ្យកុមារ នៅក្រុមអាយុនេះ និងតិចជាងនេះ។ ក្រុមហ៊ុន Pfizer-BioNTech ទើបតែប្រកាសថា […]