ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ចំពោះវ៉ាក់សាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech សម្រាប់កុមារអាយុក្រោម ១២ឆ្នាំ ជាលើកដំបូងបំផុតរបស់ខ្លួន

Khmerpress October 13, 2021 13/10/2021

ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ​ COVID-19 របស់ក្រុមហ៊ុន Bharat Biotech គឺ Covaxin នៅក្នុងស្ថានភាពបន្ទាន់ សម្រាប់កុមារអាយុក្រោម ១២ឆ្នាំ ដែលធ្វើឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងមួយនេះក្លាយជាក្រុមហ៊ុនដំបូងនៅក្នុងប្រទេស ដែលទទួលបានការយល់ព្រមបែបនេះ បន្ទាប់ពីទិន្នន័យសាកល្បងក្នុងចំណោមក្រុមអាយុពី ២ ទៅ ១៨ឆ្នាំ របស់ខ្លួនត្រូវបានពិនិត្យរួចរាល់។ ការសម្រេចចិត្តនេះកើតឡើងនៅពេលដែលឥណ្ឌាផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួន ងាកមករកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 លើកុមារវិញ បន្ទាប់ពីបានចាក់វ៉ាក់សាំងជាង ៩៥០ លានដូស ដល់មនុស្សពេញវ័យក្នុងចំណោមប្រជាជនជិត ១.៤ ពាន់លាននាក់របស់ខ្លួន។ វ៉ាក់សាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech ដែលជាវ៉ាក់សាំងប្រើវីរុសកូរ៉ូណាអសកម្មជាមួយថ្នាំបង្កើនភាពស៊ាំ គឺស្ថិតក្នុងចំណោមវ៉ាក់សាំងបង្ការចំនួន ៣ ដែលកំពុងត្រូវបានប្រើប្រាស់នៅក្នុងការចាក់វ៉ាក់សាំងបង្ការសម្រាប់មនុស្សពេញវ័យនៅក្នុងប្រទេសឥណ្ឌា៕ ដោយ៖ ខ្មែរណូត

WHO ណែនាំឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺដូសទី៣ ដល់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ដោយសារពួកគេមិនមានការឆ្លើយតបគ្រប់គ្រាន់ជាមួយវ៉ាក់សាំងស្ដង់សារធម្មតានោះទេ

Khmerpress October 12, 2021 12/10/2021

ទីប្រឹក្សាអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទបានផ្តល់អនុសាសន៍ថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ និងបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចហើយនោះ គួរតែទទួលបានវ៉ាក់សាំងដូសទី៣ ឬ Booster បន្ថែមទៀត។ ជាក់ស្ដែងពលរដ្ឋនៅតាមតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកដែលមានភាពស៊ាំខ្សោយ គឺអាចចាប់ផ្ដើមទទួលយកវ៉ាក់សាំងដូសទី៣ បានហើយ ដោយសារក្រុមមនុស្សប្រភេទនេះ មិនមានការឆ្លើយតបគ្រប់គ្រាន់ជាមួយវ៉ាក់សាំងនោះទេ។ អ្នកជំនាញបាននិយាយផងដែរថា កន្លងមកអ្នកដែលបានទទួលវ៉ាក់សាំង Pfizer-BioNTech, Moderna ឬ AstraZeneca នៅតែអាចឆ្លងជំងឺ COVID-19 ធ្ងន់ធ្ងរផងដែរ ដោយសារតែបញ្ហាភាពស៊ាំខ្សោយរបស់ពួកគេ។ អ្នកប្រឹក្សារបស់ WHO ក៏បានណែនាំផងដែរថា មនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ដែលបានទទួលវ៉ាក់សាំងចិន Sinopharm ឬ Sinovac ត្រូវទៅទទួលបានការចាក់មួយទៀត។ ពួកគេបាននិយាយថា ការសិក្សាដែលពាក់ព័ន្ធនឹងមនុស្សនៅក្នុងក្រុមអាយុនេះនៅឯអាមេរិកឡាទីនបានបង្ហាញថា វ៉ាក់សាំងទាំង ២ ប្រភេទ គឺមានប្រសិទ្ធភាពចុះខ្សោយទៅតាមពេលវេលា ដូច្នេះដូសទី៣ គឺចាំបាច់សម្រាប់ក្រុមមនុស្សប្រភេទនេះ។ ជាមួយគ្នានេះដែរ មេដឹកនាំអង្គការសុខភាពពិភពលោកក៏បានរិះគន់ប្រទេសអ្នកមានមួយចំនួន ដែលបានប្រមូលទិញវ៉ាក់សាំងទុកច្រើនហួសហេតុ ខណៈគិតត្រឹមសប្ដាហ៍មុននេះ មានតែពលរដ្ឋនៅទ្វីបអាហ្វ្រិកប្រមាណជា ៥% ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 […]

ក្រុមហ៊ុនឱសថអាមេរិក Merck កំពុងស្នើសុំការអនុម័តពី FDA សម្រាប់ការប្រើប្រាស់ជាបន្ទាន់ លើថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ខ្លួន

Khmerpress October 12, 2021 12/10/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ក្រុមហ៊ុនឱសថអាមេរិក Merck បានស្នើសុំទៅរដ្ឋបាល​ចំណីអាហារ​ និង​ឱស​ថ (FDA) កាលពីថ្ងៃច័ន្ទនេះ ដើម្បីសុំការអនុម័តក្នុងស្ថានភាពបន្ទាន់លើថ្នាំ Molnupiravir ដែលជាថ្នាំគ្រាប់ដំបូងបំផុតសម្រាប់ការព្យាបាលជំងឺ COVID-19 ។ នាយកប្រតិបត្តិក្រុមហ៊ុន Merck បានហៅថ្នាំគ្រាប់នេះថា ជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង COVID-19 ។ ជម្រាបដែរថា ថ្នាំគ្រាប់របស់ Merck ប្រើការបញ្ចូលកំហុស (errors) ចូលទៅក្នុងកូដហ្សែន ដែលនឹងធ្វើឱ្យជំងឺ COVID-19 មិនអាចបំបែកខ្លួនបាននោះទេ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ថ្នាំគ្រាប់នេះការពារអ្នកជំងឺនៅដំណាក់កាលដំបូង ពីការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។ ហើយវាបន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ ឬការស្លាប់បានប្រហែល ៥០% ចំពោះអ្នកដែលប្រើថ្នាំបែប placebo ។ យ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រឈានមុខគេម្នាក់ គឺលោកស្រី Daria Hazuda បាននិយាយថា ថ្នាំនេះមិនមានបំណងជំនួសវ៉ាក់សាំងបង្ការជំងឺ COVID-19 នោះទេ។ ជាក់ស្ដែងអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសជាច្រើនគឺនៅមានកម្រិតទាប ខណៈថ្នាំគ្រាប់នឹងជារបស់បន្ថែមក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងនេះ៕ ដោយ៖ ខ្មែរណូត

ប្រទេសថៃ នឹងលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច មកពីក្រុមប្រទេសមានហានិភ័យទាប ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា

Khmerpress October 12, 2021 12/10/2021

(បាងកក)៖ ប្រទេសថៃនឹងលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ មកពីប្រទេសដែលមានហានិភ័យទាប ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១។ ព័ត៌មានខាងលើនេះត្រូវបានប្រកាសចេញ ដោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក្នុងឱកាសថ្លែងសារទៅកាន់ប្រជាជាតិ កាលពីថ្ងៃចន្ទម្សិលមិញ។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ, ខ្ញុំបានចេញបទបញ្ជាឲ្យ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 (CCSA) និងក្រសួងសុខាភិបាលសាធារណៈ រួមសហការគ្នាដើម្បីពិគ្រោះយោបល់ នៅក្នុងសប្តាហ៍នេះតែម្តង។ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះតទៅ, ប្រទេសថៃនឹងចាប់ផ្តើមបើកទ្វារ ដោយគ្មានតម្រូវការឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាងពេញលេញ និងធ្វើដំណើរមកកាន់ប្រទេសថៃតាមផ្លូវអាកាស ពីបណ្តាប្រទេសដែលត្រូវចាត់ទុកថា មានហានិភ័យទាប»។ បើតាមលោកនាយករដ្ឋមន្ត្រីថៃ យ៉ាងហោចណាស់ប្រទេសចំនួន ១០ ហើយ ត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជី នៃក្រុមប្រទេសមានហានិភ័យទាបសម្រាប់ថៃ ក្នុងនោះមានដូចជា ចិន, អាល្លឺម៉ង់, សិង្ហបុរី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។ […]

វ៉ាក់សាំងកូវីដ១៩ ចំនួន «២៤០លានដូស» នៅក្នុងប្រទេសអភិវឌ្ឍន៍ អាចនឹងត្រូវខ្ជះខ្ជាយចោល ដោយសារផុតសុពលភាពប្រើប្រាស់

Khmerpress October 12, 2021 12/10/2021

(តូក្យូ)៖ យោងតាមរបាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei Asia បានបង្ហាញថា ប្រទេសអភិវឌ្ឍន៍មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមិនទាន់ប្រើប្រាស់រាប់រយលានដូស ដែលនឹងផុតកំណត់ឆាប់ៗនេះ មុននឹងវ៉ាក់សាំងទាំងនេះផ្តល់ទៅឲ្យប្រទេសកំពុងអភិវឌ្ឍ។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។ ការស្រាវជ្រាវរបស់ក្រុមហ៊ុនអង់គ្លេសឈ្មោះ Airfinity បានបង្ហាញថា មានវ៉ាក់សាំងប្រហែល១០០ លានដូសដែលបានទិញ ឬសន្យាផ្តល់ដោយសមាជិកក្រុមប្រទេស G7 និងសមាជិកសហភាពអឺរ៉ុប (EU) នឹងហួសសុពលភាពប្រើប្រាស់នៅដំណាច់ឆ្នាំនេះ បើទោះបីជាការចាក់ដូសជំរុញត្រូវបានគេគិតគូរក៏ដោយ។ ការសិក្សាស្រាវជ្រាវដដែកនេះក៏បានបង្ហាញទៀតថា វ៉ាក់សាំងរបស់ក្រុមប្រទេសអភិវឌ្ឍន៍ចំនួនប្រមាណ២៤០ លានដូសនឹងផុតកំណត់ក្នុងរយៈពេលពីរខែទៀតនេះ នៅពេលដែលវាពិបាកក្នុងការដឹកជញ្ជូនវ៉ាក់សាំងទាំងនេះ ទៅឱ្យប្រទេសកំពុងអភិវឌ្ឍ។ យោងតាមក្រុមហ៊ុន Airfinity វ៉ាក់សាំងនៅក្នុងស្តុក នៃក្រុមប្រទេស G7 និងសមាជិកសហភាពអឺរ៉ុប នឹងមានលើសពី១ ពាន់លានដូសនៅចុងឆ្នាំ២០២១ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

AstraZeneca អះអាងពីភាពជោគជ័យក្នុងការធ្វើតេស្ត «ថ្នាំចាក់» ដែលអាចកាត់បន្ថយភាពធ្ងន់ធ្ងរ និងការបាត់បង់ជីវិតនៃអ្នកជំងឺកូវីដ-១៩

Khmerpress October 11, 2021 11/10/2021

(ឡុងដ៍)៖ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca នាថ្ងៃចន្ទនេះបានឲ្យដឹងថា ថ្នាំសម្រាប់ចាក់បញ្ចូលអង់ទីករ ដែលខ្លួនកំពុងតែអភិវឌ្ឍ បានទទួលជោគជ័យក្នុងការ កាត់បន្ថយភាពធ្ងន់ធ្ងរ និងការស្លាប់ ក្នុងចំណោមអ្នកជំងឺ COVID-19 នៅក្នុងការសិក្សាដំណាក់កាលចុងក្រោយមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។ ថ្នាំនោះមានឈ្មោះសម្គាល់ថា AZD7442 គឺជាការលាយផ្សំគ្នារវាងអង់ទីករពីរប្រភេទហៅថា ធីហ្សេជែវីម៉ាប (tixagevimab) និង ស៊ីលហ្កាវីម៉ាប (cilgavimab) បានមកពីអ្នកជំងឺ COVID-19 ដែលបានជាសះស្បើយ។ បើតាមក្រុមហ៊ុន AstraZeneca ឲ្យដឹងទៀតថា ក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយមួយ ថ្នាំ AZD7442 អាចជួយកាត់បន្ថយហានិភ័យ នៃការឈានទៅធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬក៏ស្លាប់ដោយសារ COVID-19 បានកម្រិត «៥០ភាគរយ» ក្នុងចំណោមអ្នកជំងឺ ដែលមានរោគសញ្ញាសម្រាប់រយៈពេល ៧ថ្ងៃចុះក្រោម។ លទ្ធផលនេះ គឺស្របតាមគោលដៅចង់បានចម្បង។ ម៉្យាងវិញទៀត ការការពាររបស់វា មានសុពលភាពលើសពី ៦ខែ។ គួរបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca កំពុងអភិវឌ្ឍថ្នាំចាក់អង់ទីករបែបនេះ […]

រោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងនៅវៀតណាម ៦៨% ត្រូវលុបចោលការបញ្ជាទិញ និងរងការពិន័យពីអតិថិជនបរទេស

Khmerpress October 11, 2021 11/10/2021

សហគ្រាសកាត់ដេរ និងស្បែកជើងជាង ៦៨% នៅក្នុងប្រទេសវៀតណាមត្រូវបានដាក់ទណ្ឌកម្មដោយអតិថិជនបរទេស ចំពោះការដឹកជញ្ជូនយឺតយ៉ាវ ដោយខ្លះបានលុបចោលការបញ្ជាទិញ និងទាមទារសំណង។ ការស្ទង់មតិមួយបានរកឃើញថាជាង ១២% នៃក្រុមហ៊ុនក្នុងស្រុកដែលមានអតិថិជនបរទេស លុបចោលនិងទាមទារសំណងសម្រាប់ការរំលោភកិច្ចសន្យា ខណៈដែល ២១% ទៀតបាននិយាយថា ពួកគេបានលុបចោលការបញ្ជាទិញដោយគ្មានការទាមទារផ្សេងទៀត។ ការស្ទង់មតិដែលធ្វើឡើងក្នុងខែកញ្ញាដោយ Vitas, Lefaso និងក្រុមការងារស្តីពីភាពជាដៃគូសាធារណៈនិងឯកជនបានរកឃើញថាស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនឆ្លើយតបបាននិយាយថា ពួកគេបានដឹកជញ្ជូនទំនិញយឺតយ៉ាវដោយសារវិធានការគម្លាតសង្គម។ ជាលទ្ធផលអតិថិជនបរទេសមួយចំនួនបានផ្លាស់ប្តូរការបញ្ជាទិញរបស់ពួកគេទៅប្រទេសផ្សេង ហើយការផ្លាស់ប្តូរបែបនេះអាចបន្តក្នុងរយៈពេល ៥ ខែខាងមុខនេះ។ គួរឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់និងវាយនភ័ណ្ឌបានធ្លាក់ចុះ ៩% ពីមួយខែទៅមួយខែ នៅខែកញ្ញាមកនៅត្រឹម ៣ ពាន់លានដុល្លារ។ យោងតាមសមាគមស្បែកជើងនិងកាបូបវៀតណាម (Lefaso) បានឱ្យដឹងថា ការនាំចេញស្បែកជើងរបស់វៀតណាមបានធ្លាក់ចុះ ៤៤.២% ពីមួយឆ្នាំទៅមួយឆ្នាំស្មើនឹង ៧០០ លានដុល្លារនៅក្នុងខែកញ្ញា៕ ដោយ៖ ខ្មែរណូត

នៅចាំរូបភាពទាំងនេះទេ? ឥឡូវនេះពួកវាត្រូវបានគេសម្លាប់អស់ហើយ ដោយសារតែម្ចាស់បានឆ្លងជំងឺកូវីដ១៩

Khmerpress October 11, 2021 11/10/2021

ប៉ុន្មានរយៈចុងក្រោយនេះគេឃើញថា នៅក្នុងបណ្ដាញសង្គម Facebook មានការចែកចាយរំលែកនូវរូបភាពប្ដីប្រពន្ធ និងឆ្កែសំណព្វប៉ុន្មានក្បាលរបស់គាត់ ដោយក្នុងនោះគេឃើញថា ម្ចាស់ឆ្កែបានដឹកពួកវាដោយក្ដីស្រឡាញ់ ទោះបីជាពួកគាត់ទាំង ២នាក់ ត្រូវជិះម៉ូតូទាំងមានអីវ៉ាន់សំពីងសំពោងក៏ដោយ ហើយមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ។ រូបភាពប៉ុន្មានសន្លឹកនោះបានទាក់ចិត្តអ្នកលេងបណ្ដាញសង្គមជាច្រើន ជាពិសេសគឺអ្នកដែលស្រឡាញ់សត្វចិញ្ចឹម ប៉ុន្តែយ៉ាងណាក៏ដោយ នៅមានមនុស្សតិចណាស់ដែលបានដឹងរឿងរ៉ាវដ៏សង្វេគចិត្តមួយ នៅពីក្រោយរូបភាពប្ដីប្រពន្ធ និងសត្វឆ្កែដ៏កម្សត់ទាំងនោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress បានរាយការណ៍ថា ការពិតទៅរូបភាពទាំងអស់នោះ ត្រូវបានគេថតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅពេលដែលលោក Pham Minh Hung អាយុ ៤៩ឆ្នាំ និងភរិយា បានធ្វើដំណើរពីខេត្ត Long An ទៅទីក្រុង Ca Mau ក្នុងគោលបំណងទៅស្រុកកំណើតខាងប្រពន្ធ នៅឯឃុំ Khanh Hung ។ លោក Pham ធ្វើការជាអ្នករៀបឥដ្ឋនៅខេត្ត Long An ប៉ុន្តែដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19 វាបានធ្វើឱ្យជីវភាពរបស់ប្ដីប្រពន្ធទាំង ២នាក់ កាន់តែយ៉ាប់យ៉ឺនឡើងៗ ដូច្នេះហើយទើបពួកគេសម្រេចចិត្តទៅស្រុកកំណើតគ្រួសារខាងប្រពន្ធបែបនេះ។ ប្ដីប្រពន្ធទាំង ២នាក់ […]

នូវែលសេឡង់ សម្រេចដាក់កាតព្វកិច្ចវ៉ាក់សាំងកូវីដ១៩ ចំពោះបុគ្គលិកសុខាភិបាលនិងគ្រូបង្រៀន

Khmerpress October 11, 2021 11/10/2021

(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះបានប្រកាសថា បុគ្គលិកថែទាំសុខភាព និងគ្រូបង្រៀនភាគច្រើន នៃប្រទេសនូវែលសេឡង់ នឹងតម្រូវឱ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាចាំបាច់ (កាតព្វកិច្ចចាក់វ៉ាក់សាំង) ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP។ កាតព្វកិច្ចចាក់វ៉ាក់សាំងនេះ មានន័យថា វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាពជាច្រើនផ្សេងទៀត ត្រូវទទួលការចាក់វ៉ាក់សាំងឱ្យបានពេញលេញ (ចំនួន ០២ដូស) នៅត្រឹមខែធ្នូ ឆ្នាំ២០២១ ខណៈគ្រូបង្រៀន និងបុគ្គលិកអប់រំផ្សេងទៀតត្រូ វទទួលការចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅត្រឹមខែមករា ឆ្នាំ២០២២ខាងមុខនេះ។ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺ COVID-19 នៃប្រទេសនូវែលសេឡង់ លោក គ្រីស ហ៊ីបឃីនស៍ (Chris Hipkins) បាននិយាយថា «វាមិនមែនជាការសម្រេចចិត្តងាយស្រួលនោះទេ ប៉ុន្តែយើងត្រូវការមនុស្ស ដែលធ្វើការជាមួយសហគមន៍ងាយរងគ្រោះ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ត្រូវអនុវត្តវិធានការបន្ថែមនេះ»។ ការសម្រេចនេះ បានកើតឡើងខណៈប្រទេសនូវែលសេឡង់ កំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta ដែលបានឆ្លងរីករាលដាលយ៉ាងខ្លាំង នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ខ្លួន គឺទីក្រុងអកលែនដ៍ (Auckland)។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ […]

ម៉ាឡេស៊ីសម្រេចលុបចោលវិធានការរឹតបន្តឹងការធ្វើសំណើរក្នុងស្រុកនិងអន្តរជាតិចំពោះពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ ក្រោយពលរដ្ឋរបស់ខ្លួន ៩០%បានចាក់វ៉ាក់សាំងរួចរាល់

Khmerpress October 11, 2021 11/10/2021

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានសម្រេចលុបចោលវិធានាការរឹតបន្តឹងចំពោះការធ្វើសំណើរឆ្លងរដ្ឋ និងការធ្វើដំណើរជាលក្ខណៈអន្តរជាតិចំពោះក្រុមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ហើយ នេះបើយោងតាមការចុះផ្សាយតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃទី ១១ ខែតុលានេះ។ ប្រភពបានបន្តថា ការលុបចោលវិធានការរឹតបន្តឹងនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរម៉ាឡេស៊ីបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនក្រុមពលរដ្ឋពេញវ័យរបស់ខ្លួនបានប្រមាណជា ៩០% ខណៈ ការលុបចោលវិធានការរឹតបន្តឹងនេះនឹងត្រូវមានប្រសិទ្ធភាពចាប់ពីថ្ងៃចន្ទនេះតទៅតែម្តង។ បើតាមលោក Ismail Sabri Yaakob ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា ក្រៅតែពីបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យបានចំនួនដ៏ច្រើនហើយ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ១២-១៧ឆ្នាំបានមួយចំនួនផងដែរ ហើយបើគិតជាសរុបរួមគឺត្រឹមពេលនេះគឺម៉ាឡេស៊ីមានពលរដ្ឋគ្រប់វ័យប្រមាណជា ៦៥% បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ ខណៈម៉ាឡេស៊ីមានពលរដ្ឋសរុប ៣២ លាននាក់។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះម៉ាឡេស៊ីបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ជាង ២,៣​ លាននាក់ និងអ្នកស្លាប់ជាង ២,៧ ម៉ឺននាក់៕ ដោយ៖ ខ្មែរណូត