ព័ត៌មានអន្តរជាតិ

ឡានតាក់ស៊ីរាប់រយគ្រឿងនៅប្រទេសថៃ បានក្លាយជារងដាំខ្ទឹម និងបន្លែ ដោយសារតែគ្មានមនុស្សជិះ

Khmerpress September 15, 2021 15/09/2021

ដូចដែលយើងបានដឹងរួចហើយថា ជំងឺរាតត្បាតបានអូសបន្លាយពេល និងរីករាលដាលឥតឈប់ឈរអស់រយៈពេលជាង ១ឆ្នាំមកហើយ។ ការរីករាលដាលដែលមិនដឹងថា នឹងរលត់បាត់នៅពេលណានេះ បានបង្កផលប៉ះពាល់ដល់វិស័យជាច្រើននៅក្នុងប្រទេសនីមួយៗ ជាពិសេសគឺវិស័យទេសចរណ៍។ យ៉ាងណាមិញយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា បុគ្គលិកនៅបេនដាក់តាក់ស៊ី Boworn ក្នុងទីក្រុងបាងកក បាននាំគ្នាដាំបន្លែ លើដំបូលរថយន្ត ហើយបានប្រែក្លាយបេនដាក់តាក់ស៊ីនេះ ទៅជាសួនបន្លែ។ សារព័ត៌មានដដែលបានឱ្យដឹងថា បន្លែដែលបុគ្គលិកនាំគ្នាំដាំនៅលើដំបូលរថយន្តរួមមាន៖ ម្ទេស ម្រះព្រៅ បរិសុទ្ធ ត្រប់ និងស្លឹកខ្ទឹម។ គួរបញ្ជាក់ផងដែរថា រថយន្តតាក់ស៊ីជាង ៣០០ ត្រូវបានប្រគល់មកឱ្យបេនវិញ ហើយចតបញ្ឍរចោល ដោយសារតែគ្មានអ្នកជិះ ដែលបណ្ដាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ម្ដងហើយម្ដងទៀតនៅក្នុងប្រទេសថៃ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

កូរ៉េខាងត្បូងប្រកាសជោគជ័យ នៃការធ្វើតេស្តគ្រាប់មីស៊ីល «SLBM» ផ្លោងចេញពីនាវាមុជទឹក ដែលសុទ្ធសឹងជាផលិតផលក្នុងស្រុក

Khmerpress September 15, 2021 15/09/2021

(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង (Blue House) នៅរសៀលថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីភាពជោគជ័យ ក្នុងការធ្វើតេស្តគ្រាប់មីស៊ីលបាលីស្ទីក បាញ់ចេញពីនាវាមុជទឹក ឬយើងស្គាល់ថា SLBM ដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ ការធ្វើតេស្តត្រូវបានធ្វើឡើងនៅរសៀលថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) នៅឯមូលដ្ឋានរបស់ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍវិស័យការពារជាតិ (ADD) ស្ថិតនៅក្នុងខេត្ត ឈុងឆុង (Chungcheong) នៃប្រទេសកូរ៉េខាងត្បូង។ វិមាន Blue House បានឲ្យដឹងទៀតថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និងមន្ត្រីយោធាកំពូលៗឯទៀត គឺជាអ្នកត្រួតពិនិត្យដោយផ្ទាល់ ចំពោះការបាញ់សាកល្បងគ្រាប់មីស៊ីល SLBM ចេញពីនាវាមុជទឹកខាងលើនេះ។ គួរបញ្ជាក់ថា នេះជាការធ្វើតេស្តថ្មីទៀតបន្ទាប់ពីការធ្វើតេស្ត បានសម្រេចម្តងរួចមកហើយកាលពីសប្តាហ៍មុន។ កូរ៉េខាងត្បូងត្រូវបានចាត់ទុក ជាប្រទេសទីមួយនៅលើពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានអភិវឌ្ឍដោយជោគជ័យនូវគ្រាប់មីស៊ីល SLBM ឈ្មោះ យុនមូ ហ្វរធូហ្វរ (Hyunmoo 4-4) ដែលជាប្រភេទមីស៊ីលបាលីស្ទីក បាញ់ចេញពីនាវាមុជទឹក ហើយអាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងចល័តបានចម្ងាយ […]

រដ្ឋាភិបាលថៃ នឹងបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុន ឬ អាជីវកម្មដែលព្រមធ្វើរឿងមួយនេះ

Khmerpress September 15, 2021 15/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា​ គណៈរដ្ឋមន្រ្តីបានអនុម័តជាគោលការណ៍ក្នុងការផ្តល់ការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុន ឬ អ្នកប្រកបអាជីវកម្មបែបគ្រួសារដែលទិញឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរហ័ស (ATK) សម្រាប់បុគ្គលិក។ បើតាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា មូលនិធិដែលចំណាយលើការទិញឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរហ័ស (ATK) អាចត្រូវបានប្រកាសជាការចំណាយ ហើយបំណុលពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានកាត់បន្ថយទៅតាមនោះ។ ជាមួយគ្នានេះ មានប្រសិទ្ធភាពរហូតដល់ខែមីនា ឆ្នាំក្រោយ ដែលនឹងជួយឱ្យអាជីវកម្មបន្តដំណើរការដោយភាពជឿជាក់៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

ប្រទេសថៃកំពុងត្រៀមបើកសាលារៀនឡើងវិញ ជាមួយការអនុវត្តវិធានការ បង្ការកូវីដ-១៩យ៉ាងតឹងរ៉ឹង

Khmerpress September 15, 2021 15/09/2021

(បាងកក)៖ រដ្ឋាភិបាលថៃបានបញ្ចេញផែនការ អនុញាតឱ្យសាលារៀនបើកទ្វារឡើងវិញ ដោយភ្ជាប់ជាមួយការអនុវត្តវិធានការបង្ការ និងគ្រប់គ្រង COVID-19 យ៉ាងតឹងរ៉ឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ផែនការខាងលើដែលមានគោល បំណងបង្កើតតំបន់សុវត្ថិភាពនៅតាមសាលារៀន ឬ Sandbox Safety Zone in School (SSS) ត្រូវបានផ្ដួចផ្ដើមរួមគ្នាដោយក្រសួងអប់រំ និងក្រសួងសុខាភិបាលរបស់ថៃ ហើយនៅក្រោមផែនការនេះ សាលាទំាងអស់ក៏នឹងត្រូវតម្រូវឱ្យធ្វើការវាយតម្លៃ អំពីលទ្ធភាពក្នុងការបើកដំណើរការថ្នាក់រៀនរបស់ខ្លួន ឡើងវិញដោយផ្អែកលើសេចក្ដីណែនាំនានាផ្ដល់ដោយក្រសួងអប់រំ និងអាចបើកថ្នាក់រៀនដោយកម្រិតចំនួនសិស្សផងដែរ។ គួរបញ្ជាក់ថា នៅក្រោមគំនិតផ្ដួចផ្ដើម SSS សាលា ឬគ្រឹះស្ថានអប់រំរបស់ថៃនឹងត្រូវអនុវត្តវិធានការបង្ការ និងគ្រប់គ្រង COVID-19 តាមកម្រិតធ្ងន់ ឬស្រាលអាស្រ័យទៅលើករណីឆ្លងនៅក្នុងតំបន់ ឬខេត្តរបស់ខ្លួន ដូចដែលត្រូវបានបែងចែកជាតំបន់បៃតង, លឿន, លឿទុំ, ក្រហម និងក្រហមក្រមៅ។ ការត្រៀមលក្ខណៈបើកសាលារៀនឡើងវិញនេះ បានកើតមានឡើងក្រោយពីប្រទេសថៃ មើលឃើញអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19 មានការថយចុះជាបន្តបន្ទាប់ បូករួមទាំងអត្រាចាក់វ៉ាក់សាំងកើនឡើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ នៅទីក្រុងបាងកក និងខេត្តចំនួន៤ទៀត នៅដើមខែតុលា ដើម្បីស្រោចស្រង់វិស័យទេសចរណ៍

Khmerpress September 15, 2021 15/09/2021

(ថៃ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ទីក្រុងបាងកក និងខេត្ត៤ចំនួនទៀត រួមមានខេត្តឈុនបូរី ខេត្តផេតចាបូរី ខេត្តប្រាជួបគិរីខាន់ និងខេត្តឈៀងម៉ៃ នឹងចាប់ផ្តើមអនុវត្តផែនការបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ នៅថ្ងៃទី០១ ខែតុលាខាងមុខនេះតាមការគ្រោងទុក បើទោះបីជាចំនួន នៃអ្នកឆ្លងជំងឺកូវីដ ក្នុងប្រទេសនេះនៅតែខ្ពស់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។ ចំណែកខេត្តចំនួន២១ផ្សេងទៀត នឹងចាប់បើកទទួលភ្ញៀវទេសចរបរទេស ថ្ងៃទី១៥ ខែតុលា។ លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានសារភាពចំនួនដ៏ខ្ពស់នៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រចាំថ្ងៃ គឺជាឧបសគ្គធំមួយសម្រាប់ការបើកដំណើរការទទួលភ្ញៀវទេសចរ ប៉ុន្តែក្រសួងបានត្រៀមវិធានការពាររួចរាល់ហើយសម្រាប់ការបើកឡើងវិញនៅថ្ងៃទី០១ ខែតុលា។ សូមជម្រាបថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ថៃបានចាប់ផ្តើមបើកទទួលភ្ញៀវទេសចរបរទេស នៅភូកេតដំបូងគេ ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន។ ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅភូកេត នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ។ បច្ចុប្បន្ននេះករណីឆ្លងថ្មីនៅខេត្តភូកេត មានប្រមាណ២០០នាក់ក្នុងមួយថ្ងៃៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ចូ បៃដិន៖ បញ្ហាអាកាសធាតុនឹងធ្វើឲ្យសហរដ្ឋអាមេរិក ខាតបង់លើសពី «១០០ពាន់លានដុល្លារ» ក្នុងឆ្នាំនេះ

Khmerpress September 15, 2021 15/09/2021

(ខូឡូរ៉ាដូ)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា បញ្ហាអាក្រក់ៗបង្កឡើងដោយ អាកាសធាតុកើនឡើងកម្តៅ នឹងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ច គិតជាទឹកប្រាក់លើសពី ១០០ពាន់លានដុល្លារទៅទៀត នៅក្នុងឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ការថ្លែងរបស់លោក ចូ បៃដិន ត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋ ខូឡូរ៉ាដូ (Colorado) បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋ កាលីហ្វ័រញ៉ា ដែលបាននិងកំពុងរងគ្រោះភ្លើងឆេះព្រៃយ៉ាងដំណំ និងត្រូវការជំនួយចាំបាច់ពីរដ្ឋាភិបាលសហព័ន្ធនោះ។ ទស្សនកិច្ចរបស់លោក ចូ បៃដិន ក្នុងរដ្ឋទាំងអស់នេះ បានកើតមានឡើងខណៈដែលសហរដ្ឋអាមេរិក ទើបបានទទួលរងគ្រោះធម្មជាតិធ្ងន់ធ្ងរ ជាពិសេសទឹកជំនន់នៅបណ្តារដ្ឋភាគខាងកើត និងឦសានដូចជា ញូយ៉ក ភែនស៊ីលវេនៀ និងញូជែស៊ីជាដើម ដែលបានផ្តាច់ជីវិតមនុស្សរហូតដល់ជិត ៥០នាក់។ ក្នុងសប្តាហ៍នេះព្យុះត្រូពិច នីកូឡាស់ (Nicholas) ក៏ទើបតែបានវាយប្រហាររដ្ឋ តិចសាស់ និង ល្វីស្យាណា (Louisiana) ផងដែរ ដោយបានបង្កឲ្យមានទឹកជំនន់តាមដងផ្លូវ និងមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីផ្ទះសម្បែង […]

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១០,៥០៨ករណីក្នុងមួយថ្ងៃ» និងបាត់បង់ជីវិត ២៧៦នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress September 15, 2021 15/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១០,៥០៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១២រណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៦,៣១២នាក់។ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៧៦នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦៣៥,០៥៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣៩៨,៤៦១នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៥,៩៣៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

រោងចក្រ សហគ្រាស ផលិតស្បែក និងស្បែកជើងចំនួន ៨០% នៅវៀតណាមបង្ខំចិត្តបិទទ្វារ ដោយសារកូវីដ

Khmerpress September 14, 2021 14/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា រោងចក្រ សហគ្រាសផលិតស្បែក និងស្បែកជើងចំនួន ៨០% នៅភាគខាងត្បូងក្នុងប្រទេសវៀតណាម បានបញ្ឈប់ការផលិតដោយសារតែ វិធានការរក្សាគម្លាតសង្គម និងកង្វះកម្លាំងពលកម្ម។ សមាគមផលិតស្បែកស្បែកជើង និងកាបូបរបស់វៀតណាម (Lefaso) បាននិយាយថា អាជីវកម្មស្បែក និងស្បែកជើងកំពុងជួបការខាតបង់យ៉ាងខ្លាំងដោយសារតែត្រូវបញ្ឈប់ ឬកាត់បន្ថយការផលិត ហើយពួកគេត្រូវប្រឈមនឹងការលុបចោលការបញ្ជាទិញ និងត្រូវចំណាយលើការថែរក្សារោងចក្រ និងការចំណាយដល់កម្មករ។ សមាគមបានបន្ត​ឱ្យដឹងថា ទៀតថា វិធានការរក្សាគម្លាតសង្គមដែលអូសបន្លាយពេល បានបង្ខំឱ្យរោងចក្រស្បែក និងស្បែកជើងចំនួន ៨០% នៅទីក្រុងហូជីមិញ ដុងណៃ ប៊ិញឌួង អានយ៉ាង និងឃៀនយ៉ាង បញ្ឈប់ផលិតកម្ម ព្រោះមិនអាចផ្ដល់កន្លែងស្នាក់នៅសម្រាប់កម្មករនៅកន្លែងធ្វើការ ឬផ្តល់មធ្យោបាយធ្វើដំណើរដើម្បីនាំកម្មករពីកន្លែងស្នាក់នៅរបស់ពួកគេទៅរោងចក្រ ដែលនេះជាហេតុធ្វើឱ្យសហគ្រាស នៅតំបន់ភាគខាងជើងនិងកណ្តាល បានកាត់បន្ថយការផលិតរបស់ខ្លួន ៣០-៥០ ភាគរយ។ លើសពីនេះ បញ្ហាកង្វះកុងតឺន័រ ថ្លៃដើមភស្តុភារ និងការដឹកជញ្ជូនអន្ដរជាតិឡើងខ្ពស់ (៥-១០ ដង) ប្រេងឥន្ធនៈថ្លៃ និងថ្លៃដើមវត្ថុធាតុដើមនាំចូល បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មនេះ។ គួរបញ្ជាក់ផងដែរថា វៀតណាមទទួលបានប្រាក់ចំនួន ៨៥០ លានដុល្លារពីការនាំចេញស្បែកជើង និង ១៥០ […]

កោះសាមុយ របស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ជាកោះល្អបំផុតទី៧ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ី ឈ្នះកោះបាលី

Khmerpress September 14, 2021 14/09/2021

កោះសាមុយ របស់ប្រទេសថៃត្រូវបានជាប់ចំណាត់ថ្នាក់ជា កោះល្អបំផុតទី៧ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ី ក្នុងការស្ទង់មតិឆ្នាំ ២០២១ របស់ទស្សនាវដ្តី Travel+Leisure។ ការបោះឆ្នោតសម្រាប់ «ពានរង្វាន់ល្អបំផុតរបស់ពិភពលោក ២០២១» ត្រូវបានប្រមូលពីអ្នកអាននៅចន្លោះថ្ងៃទី ១១ ខែមករាដល់ថ្ងៃទី ១០ ខែឧសភា ខណៈទិសដៅនៅទូទាំងពិភពលោកកំពុងបើកឡើងវិញដល់ភ្ញៀវទេសចរ។ នៅក្នុងការស្ទង់មតិនោះដែរ ចំណាត់ថ្នាក់ទី១ លើពិភពលោកត្រូវបានទៅលើកោះ Milos និង Folegandros របស់ប្រទេសក្រិកបន្ទាប់មកគឺកោះ St Vincent និងកោះ Grenadines ។ ជាមួយគ្នានេះ កោះ អាន់ដាម៉ាន់ របស់ឥណ្ឌាបាននាំមុខបញ្ជីឈ្មោះល្អបំផុតទាំង ៥ នៅអាស៊ីបន្ទាប់មកកោះសាមុយ និងកោះបាលី នៅឥណ្ឌូនេស៊ី៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

សហរដ្ឋអាមេរិក នៅតែរក្សាការទំនាក់ទំនងជាមួយកូរ៉េខាងជើង ទោះព្យុងយ៉ាងទើបតែធ្វើតេស្ដមីស៊ីលក៏ដោយ

Khmerpress September 14, 2021 14/09/2021

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយថាសហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជានិច្ច ដើម្បីរក្សាការទំនាក់ទំនងជាមួយ កូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងទើបតែប្រកាសពីការធ្វើតេស្ដមីស៊ីលចង្អុលប្រាប់ទិស ឬគ្រូសមីស៊ីល (cruise missile) រយៈចម្ងាយឆ្ងាយដោយជោគជ័យ កាលពី ចុងសប្ដាហ៍កន្លងទៅនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតដ៏ខ្លីមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកស្រី ការីន ហ្សង់ ព្យែរ (Karine Jean-Pierre) បានបញ្ជាក់ ដូច្នេះថា «គោលជំហររបស់យើងចំពោះកូរ៉េខាងជើង នឹងមិនផ្លាស់ប្ដូរទេ ហើយយើងនៅតែត្រៀមខ្លួនក្នុងការទំនាក់ទំនងដដែល»។ គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាកន្លងទៅ បានអះអាងថាទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យ នូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ ដែលគេតែងហៅថា គ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ។ KCNA បានឲ្យដឹងទៀតថា គ្រាប់មីស៊ីលដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ […]