ព័ត៌មានអន្តរជាតិ

ទូតអូស្ត្រាលីប្រចាំកម្ពុជា ប្រាប់ពលរដ្ឋខ្មែរឲ្យប្រយ័ត្នចាញ់បោក គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី ខណៈកម្ពុជា-អូស្ត្រាលី មិនទាន់មានទិដ្ឋាការនេះនៅឡើយទេ

Khmerpress September 8, 2021 08/09/2021

(ភ្នំពេញ)៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះមិនទាន់មានការរៀបចំទិដ្ឋាការកសិកម្មទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជានៅឡើយទេ។ ជាមួយគ្នានេះស្ថានទូតបានសំណូមពរឱ្យប្រជាជនកម្ពុជា ប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនណាដែលអះអាងថា គេអាចរៀបចំទិដ្ឋាការកសិកម្មសម្រាប់អូស្ត្រាលីបាននាបច្ចុប្បន្ននេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ពីបច្ចុប្បន្នភាពស្តីអំពីគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី ដែលFresh News ទទួលបាន នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសបង្កើតគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីថ្មី។ ស្ថានទូតនឹងធ្វើការចរចាជាមួយដៃគូទ្វេភាគី អំពីការរៀបចំនានាសម្រាប់ទិដ្ឋាការនេះ ដោយចាប់ផ្តើមពីបណ្តាប្រទេសមួយចំនួន មុននឹងពង្រីកទៅបណ្តាប្រទេសជាច្រើន ទៅថ្ងៃមុខ។ ព័ត៌មានលំអិតអំពីរបៀបដាក់ពាក្យសុំ និងតម្រូវការដើម្បីទទួលបានទិដ្ឋាការ នឹងធ្វើឡើងតាមរយៈដំណើរការកម្មវិធី ដោយមានការពិគ្រោះយោបល់ជាមួយវិស័យ កសិកម្មអូស្ត្រាលី។ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី ជាអ្នកគ្រប់គ្រងលើទិដ្ឋាការនេះ។ ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្មទឹក និងបរិស្ថាន នឹងផ្តល់ការ គាំទ្រផ្នែកប្រតិបត្តិការ ដើម្បីធានាសុចរិតភាពទិដ្ឋាការ ព្រមទាំងដើម្បីបំពេញតម្រូវការវិស័យកសិកម្ម និងវិស័យឧស្សាហកម្មបឋម។ ស្តង់ដារអប្បបរមាដើម្បីការពារកម្មករពីការកេងប្រវ័ញ្ចជាការសំខាន់ ហើយនឹងត្រូវយកគំរូតាមកម្មវិធីចល័តពលកម្មប៉ាស៊ីហ្វិក ដែលទទួលបានជោគជ័យរបស់អូស្ត្រាលី។ នៅពេលការរៀបចំទិដ្ឋាការត្រូវបានបញ្ចប់ នឹងមានច្បាប់តឹងរ៉ឹងដើម្បីការពារកម្មករ។ រដ្ឋាភិបាលប្តេជ្ញាធានាថា កម្មករទាំងអស់មានឱកាសចូលរួមចំណែក ជាវិជ្ជមានដល់សេដ្ឋកិច្ចអូស្ត្រាលី ដោយមិនមានអារម្មណ៍ភ័យខ្លាចពីការកេងប្រវ័ញ្ច៕ ផ្តល់សិទ្ធិដោយ៖ freshnews ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា៖

ឡាវត្រៀមយកឱសថបុរាណ ទៅផលិតជាថ្នាំគ្រាប់ សម្រាប់ការជួយព្យាបាលជំងឺកូវីដ១៩

Khmerpress September 8, 2021 08/09/2021

(វៀងចន្ទន៍)៖ បណ្តាក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសឡាវ នាពេលនេះ កំពុងត្រៀមចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនូវ ឱសថបុរាណ សម្រាប់ជួយព្យាបាល COVID-19 ក្នុងទម្រង់ជាថ្នាំគ្រាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។ លោក Rattanaxay Phetsouvanh អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឆ្លង ចំណុះក្រសួងសុខាភិបាលឡាវ បានថ្លែងក្នុងសន្និសីទកាសែត មួយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា វិទ្យាស្ថានឯកទេសឱសថបុរាណ ITM នៃប្រទេសឡាវ បានសម្រេចការសិក្សាស្រាវជ្រាវលើដំណើរការនៃ ការយកឱសថបុរាណផលិតទៅជាថ្នាំគ្រាប់ ដើម្បីប្រើប្រាស់ក្នុងការជួយព្យាបាលអ្នកជំងឺ COVID-19។ អ្នកជំងឺ COVID-19 ជាច្រើននាក់នៅក្នុងប្រទេស ត្រូវបានក្រុមគ្រូពេទ្យប្រើប្រាស់ឱសថបុរាណ ដើម្បីជួយព្យាបាលរួចស្រេចទៅហើយ។ បើតាមលោក Rattanaxay ឱសថបុរាណទាំងនោះ ត្រូវបានមើលឃើញថា មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ ក្នុងជួយព្យាបាលជំងឺផ្លូវដង្ហើម ជាពិសេស COVID-19 តែម្តង។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលឡាវ បានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗ ៣០៧នាក់ ក្នុងនោះ ៨៦នាក់ ជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឡាវ កើនដល់១៦,៣៦៥នាក់។ […]

ថៃ៖ មនុស្ស ១៤,១៧៦នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២៨នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress September 8, 2021 08/09/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,១៧៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៣,៦៧០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៥០៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២២៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៦,៧៦៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៣២២,៥១៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៣,៥១១នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,១៦៦,៣៦៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃត្រៀមរួចរាល់សម្រាប់ការបញ្ជាទិញថ្នាំលេបប្រឆាំងកូវីដ ១៩ ដំបូងគេយកទៅប្រើប្រាស់

Khmerpress September 8, 2021 08/09/2021

ការសែត The National Thailand បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលថៃបានត្រៀមខ្លួនរួចហើយក្នុងការបញ្ជាទិញថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលថ្នាំដំបូងគេបង្អស់ផងដែរនៅក្នុងពិភពលោក។ ថ្នាំកូវីដ-១៩ ដែលថៃគ្រោងទិញនោះមានឈ្មោះថា Molnupiravir អភិវឌ្ឍឡើងដោយក្រុមហ៊ុន Merck និងក្រុមហ៊ុន Ridgeback Therapeutics ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ បើតាមលោក Somsak Ankasil ដែលជាប្រធាននាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តថៃបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះថ្នាំកូវីដប្រភេទ Molnupiravir កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តលើកទី ៣ ដែលជាដំណាក់កាលចុងក្រោយបង្អស់ ហើយលទ្ធផលនៃការធ្វើតេស្តសាកល្បងនឹងត្រូវដឹងនៅត្រឹមចុងខែនេះផងដែរ។ ប្រធាននាយកដ្ឋានរូបនេះបានបន្តថា បើទោះជាថ្នាំកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងក៏ដោយ តែអាជ្ញាធរសុខាភិបាលថៃទទួលបានភ្លើងខៀវរួចហើយក្នុងនាំយកថ្នាំប្រភេទនេះមកប្រើប្រាស់ ពោលគឺនៅពេលដែលមានការទទួលស្គាល់អំពីប្រសិទ្ធភាពរបស់ថ្នាំជាផ្លូវការភ្លាម ថៃនឹងមានសិទ្ធនាំយកថ្នាំនេះមកប្រើប្រាស់ភ្លាមផងដែរ ប្រសិនបើគ្មានបញ្ហាពីខាងក្រុមហ៊ុននោះទេ។ សូមបញ្ជាក់ជូនថា ប្រសិនបើការផលិតថ្នាំ Molnupiravir ទទួលបានជោគជ័យមែនគឺថ្នាំប្រភេទនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដោយអ្នកជំងឺម្នាក់ត្រូវលេបថ្នាំនេះចំនួន ៤០ គ្រាប់ក្នុងរយៈពេល ៥ថ្ងៃ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩៕ អត្ថបទ៖ ភក្តី ប្រភព៖ The National Thailand

របាយការណ៍មួយបង្ហាញថា កូវីដ ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់យុទ្ធនាការប្រឆាំងនឹងជំងឺអេដស៍,របេងនិងគ្រុនចាញ់នៅជុំវិញពិភពលោក

Khmerpress September 8, 2021 08/09/2021

យោងតាមរបាយការណ៍មួយរបស់អង្គការមូលនិធិសកលដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញានេះបានឲ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់សម្រាប់ផែនការនៅក្នុងឆ្នាំ ២០២០កន្លងមកនេះ។ បើតាមលោក Peter Sands ដែលជានាយកអង្គការមូលនិធិសកលបានឲ្យដឹងថា នេះជាលើកទីមួយហើយដែលគម្រោងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់របស់អង្គការមូលនិធិសកលត្រូវរងនូវការរំខានខ្លាំងដូចនេះ ខណៈនៅក្នុងឆ្នាំ ២០២០ ​ដែលជាឆ្នាំគម្រប់ខួបទី ២០ របស់អង្គការមូលនិធិសកលផងនោះ ខាងអង្គការបានរៀបចំគម្រោងពិសេសៗច្រើនណាស់សម្រាប់អនុវត្តនៅក្នុង បណ្តាលប្រទេសជាច្រើននៅជុំវិញពិភពលោក។ បើតាមទិន្នន័យនៅក្នុងរបាយការណ៍បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ ចំនួនពលរដ្ឋដែលទៅរកការព្យាបាល ឬទប់ស្កាត់ជំងឺអេដស៍បានធ្លាក់ចុះ ១១ % ហើយចំនួនអ្នកទៅធ្វើតេស្តរកមេរោគអេដស៍បានធ្លាក់ចុះ ២២% បើធៀបទៅនឹងឆ្នាំចាស់ ខណៈចំនួនអ្នកទៅទទួលថ្នាំប្រឆាំងនឹងជំងឺអេដស៍មានការកើនឡើង ៨,៨%។ របាយការណ៍បានបន្តថា ចំនួនពលរដ្ឋដែលត្រូវទៅព្យាបាលជំងឺរបេងបានធ្លាក់ចុះ ១៩% ហើយចំនួនអ្នកទៅចុះឈ្មោះថ្មីដើម្បីស្នើសុំការព្យាបាលជំងឺរបេងបានធ្លាក់ចុះរហូតដល់ ៣៧%។ ដោយឡែកសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់វិញហាក់មិនសូវរងផលប៉ះពាល់ខ្លាំងនោះទេបើធៀបទៅនឹងជំងឺទាំង ២ មុខខាងលើ ដោយក្នុងនោះចំនួនមុងដែលត្រូវចែកចាយទៅកាន់ពលរដ្ឋមានការកើនឡើង ១៧ % និងតម្រូវការថ្នាំបាញ់មូសមានការកើនឡើង ៣%។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ អង្គការមូលនិធិសកលមានកញ្ចប់ទឹកប្រាក់ ៤,២ ពាន់លានដុល្លារសម្រាប់អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺទាំង ៣ មុខនេះ […]

លោកស្រី Sanae Takaichi ចង់ចូលរួមប្រកួតយកតំណែងប្រធានបក្សកាន់អំណាច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីជប៉ុនជាស្ត្រីដំបូង

Khmerpress September 8, 2021 08/09/2021

(តូក្យូ)៖ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជប៉ុនលោកស្រី សាណេ តាកាអ៊ីជិ (Sanae Takaichi) នឹងប្រកាសពីការសម្រេចចិត្ត ក្នុងការចូលរួមឈរឈ្មោះសម្រាប់តំណែង ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីដំបូងគេបំផុតរបស់ជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោកស្រី Takaichi ទទួលបានការគាំទ្រពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ហើយមានគោលនយោបាយប្រឆាំងនឹងការ គំរាមកំហែងផ្នែកបច្ចេកវិទ្យារបស់ចិន និងស្ដារសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញវិបត្តិ COVID-19។ គួរបញ្ជាក់ថា គណបក្សកាន់អំណាចរបស់ជប៉ុន គឺគណបក្សសេរីប្រជាធិបតេយ្យ (LDP) គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សរបស់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញានេះ បន្ទាប់ពីនាយកដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide សម្រេចចិត្តលាលែងចេញពីតំណែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ អ្នកដែលឈ្នះនៅ ក្នុងការបោះឆ្នោតនេះនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន។ ប៉ុន្តែ មកទល់នឹងពេលនេះ មានតែអតីតរដ្ឋមន្ត្រីការបរទេស លោក Fumio Kishida តែម្នាក់គត់ដែល បានប្រកាសឈរឈ្មោះប្រកួតប្រជែងជាផ្លូវការ ខណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំង COVID-19 លោក […]

ឥណ្ឌាកំពុងត្រៀមខ្លួនឲ្យហើយសម្រាប់រលកទី ៣ ដើម្បីកុំឲ្យជួបការផ្ទុះកូវីដ-១៩ ដ៏អាក្រក់ដូចកាលពីរលកទី ២

Khmerpress September 7, 2021 07/09/2021

(ញូដេលី)៖ ក្រោយឆ្លងកាត់មេរៀននៃរលកឆ្លងរាតត្បាតដ៏អាក្រក់បំផុត នៃជំងឺ COVID-19 នាពេលនេះឥណ្ឌាកំពុងត្រៀមលក្ខណៈគ្រប់បែបយ៉ាង សម្រាប់លទ្ធភាពនៃការផ្ទុះឡើងនូវរលកឆ្លងរាតត្បាតថ្មីទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។ ឥណ្ឌាកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើង នៃករណីឆ្លងក្នុងរលកថ្មីទី ៣ កំលុងរដូវបុណ្យទានចាប់ពីខែកញ្ញានេះ រហូតដល់ថ្ងៃវិច្ឆិកាខាងមុខ។ យ៉ាងណាក្តី មន្ទីរពេទ្យនានាក្នុងប្រទេសឥណ្ឌា បានរៀននូវបទពិសោធន៍ជូរចត់ កំលុងរលកឆ្លងរាតត្បាតទី ២ ដែលបានកើតឡើងកាលពីខែមេសា-ឧសភា កន្លងទៅ។ ប៉ុន្មានខែចុងក្រោយនេះ បណ្តាមន្ទីរពេទ្យឥណ្ឌាបានប្រឹងប្រែងបន្ថែមចំនួនគ្រែអ្នកជំងឺ ហើយបង្កើនធនធានឧស្ម័នអុកស៉ីសែន ដែលសុទ្ធតែជាបញ្ហាធ្លាប់ជួបប្រទះ កាលពីពេលកន្លងមក។ ចំណែកថ្នាំសម្រាប់ជួយប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដូចជា រ៉េមដេស៊ីវា (Remdesivir) ក៏កំពុងត្រូវបង្កើនការស្តុកទុកផងដែរ។ ទោះជាយ៉ាងណា ដោយសម្អាងលើការស្ទាបស្ទង់របស់រដ្ឋាភិបាលឥណ្ឌា ដែលប៉ាន់ស្មានថាជិត ៧០% នៃប្រជាជនឥណ្ឌា គឺមានអង់ទីករប្រយុទ្ធប្រឆាំង COVID-19 រួចស្រេច ដែលកើតមានតាមរយៈការឆ្លង ហើយ ៥៧ភាគរយនៃប្រជាជនពេញវ័យ ទទួលបានការចាក់វ៉ាក់សាំង យ៉ាងហោច ១ដូសនោះ ក្រុមអ្នកជំនាញសុខាភិបាលឥណ្ឌាជឿថា រលកឆ្លងរាតត្បាតលើកទី ៣ ឬក្រោយៗទៀត គឺទំនងជានឹងមិនអាក្រក់ខ្លាំង […]

ប្រទេសជប៉ុនបានយល់ព្រមទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Novavax ដែលជាវ៉ាក់សាំងមានប្រសិទ្ធភាព ៩០% ប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន ១៥០លានដូស

Khmerpress September 7, 2021 07/09/2021

ប្រទេសជប៉ុនបានយល់ព្រមទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Novavax ចំនួន ១៥០ លានដូស ខណៈក្រុមហ៊ុនជប៉ុន Takeda នឹងទទួលបន្ទុកផលិតវាឡើង សម្រាប់ចែកចាយនៅដើមឆ្នាំក្រោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ តម្លៃនៃកិច្ចព្រមព្រៀងមិនត្រូវបានប្រកាសនោះទេ ហើយវាអាស្រ័យលើការអនុម័តនៅក្នុងប្រទេសជប៉ុន ខណៈក្រុមហ៊ុនផ្ទាល់ ក៏នឹងទទួលបន្ទុកលើការធ្វើតេស្តព្យាបាលនៅក្នុងតំបន់ផងដែរ។ គិតរហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានយល់ព្រមលើការប្រើវ៉ាក់សាំង Pfizer/BioNTech, Moderna និង AstraZeneca ។ វ៉ាក់សាំងនេះមិនដូចជាវ៉ាក់សាំងរបស់ BioNTech/Pfizer, Moderna និង Curevac ដែលជាវ៉ាក់សាំងប្រភេទ mRNA នោះទេ ដោយវ៉ាក់សាំង Novavax ពឹងផ្អែកលើបច្ចេកទេសប្រពៃណីជាង ជាមួយនឹងការប្រើប្រូតេអ៊ីន ដើម្បីបង្កើតប្រតិកម្មការពារពីការឆ្លងជំងឺ COVID-19 ។ នេះមានន័យថា វ៉ាក់សាំងនេះមិនចាំបាច់រក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងនោះទេ ដែលវាផ្តល់សក្តានុពល និងមានភាពងាយស្រួលក្នុងការចែកចាយ។ ជម្រាបដែរថា វ៉ាក់សាំង Novavax មានប្រសិទ្ធភាព ៩០% ប្រឆាំងនឹងជំងឺ COVID-19 ដោយផ្អែកលើព្យាបាលសាកល្បងនៅឯអាមេរិកខាងជើង។ ប៉ុន្តែយ៉ាងណា […]

ប្រទេសថៃ ជាប់ក្នុងចំណាត់ថ្នាក់កំពូលក្នុងតំបន់អាស៊ាន ផ្នែកតំបន់បេតិកភណ្ឌនៅឆ្នាំ២០២១នេះ

Khmerpress September 7, 2021 07/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៧ សម្រាប់ផ្នែកបេតិកភណ្ឌ និងចំណាត់ថ្នាក់ទី២៨ នៅក្នុងចំណាត់ថ្នាក់ប្រទេសល្អបំផុតនៅឆ្នាំនេះ។ ចំណាត់ថ្នាក់នេះ ត្រូវបានចងក្រង ដោយសារព័ត៌មានអាមេរិក ដោយ ចំណាត់ថ្នាក់ត្រូវបានចាត់ គឺផ្អែកលើការយល់ឃើញរបស់ប្រទេសជាសកលទាក់ទងនឹងលក្ខណៈដែលជំរុញពាណិជ្ជកម្ម ការធ្វើដំណើរនិងការវិនិយោគដែលជះឥទ្ធិពលផ្ទាល់ដល់សេដ្ឋកិច្ចជាតិ។ សារព័ត៌មានអាមេរិកបានឱ្យដឹងថា ប្រទេសថៃជាប់ចំណាត់ថ្នាក់កំពូលក្នុងតំបន់អាស៊ានសម្រាប់បេតិកភណ្ឌ ប៉ុន្តែជាប់លេខ ២ នៅអាស៊ីបន្ទាប់ពីឥណ្ឌាដែលជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងបញ្ជីពិភពលោក។ ជាមួយគ្នានេះប្រទេសថៃទទួលបាន ៦៣.២ ពិន្ទុសម្រាប់ភាពងាយស្រួលខាងវប្បធម៌ ខណៈ ៥៨.៧ ពិន្ទុសម្រាប់ប្រវត្តិសាស្ត្រដ៏សំបូរបែប ហើយ ៨៩.៩ សម្រាប់ម្ហូបដ៏អស្ចារ្យ រួមទាំង ៨៧.២ ពិន្ទុសម្រាប់ការទាក់ទាញវប្បធម៌ជាច្រើន និង ៨៤.៦ ពិន្ទុសម្រាប់ការទាក់ទាញភូមិសាស្ត្រ។ គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌពិភពលោករបស់ប្រទេសថៃ រួមមាន៖ ទីក្រុងប្រវត្តិសាស្ត្រសុខោទ័យ និងទីក្រុងប្រវត្តិសាស្ត្រជិតខាងសុខោទ័យ ,ទីក្រុងប្រវត្តិសាស្ត្រអយុធ្យា ,តំបន់បុរាណវិទ្យា Ban Chiang ,ដែនជម្រកសត្វព្រៃ Thungyai-Huai Kha Khaeng ,តំបន់ព្រៃ Dong Phayayen-Khao Yai […]

យ៉ាងហោចណាស់មានមនុស្សម្នាក់បានបាត់បង់ជីវិត និង ១១ នាក់ផ្សេងទៀត បានឆ្លងវីរុស Nipah នៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា

Khmerpress September 7, 2021 07/09/2021

យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់ នៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា បានឆ្លងវីរុស Nipah ដែលជាវីរុសដ៏សាហាវមួយ និងគ្មានវ៉ាក់សាំងបង្ការនោះឡើយ។ កាលពីថ្ងៃអាទិត្យកន្លងទៅ ក៏មានការរាយការណ៍អំពីការស្លាប់របស់ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ដែលត្រូវបានគេជឿថា គាត់បានស្លាប់ដោយសារជំងឺមួយនេះផងដែរ។ យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលរដ្ឋ Kerala លោក Veena George បានឱ្យដឹងថា ចំនួនអ្នកដែលឆ្លងវីរុស Nipah បានកើនឡើងដល់ ១១នាក់ គិតត្រឹមថ្ងៃច័ន្ទ ហើយក្នុងចំណោមពួកគេ គឺមានទាំងម្ដាយឪពុក និងអ្នកផ្សេងៗទៀតដែលបានប៉ះពាល់ ឬបានព្យាបាលក្មេងប្រុសម្នាក់នោះ។ លោក Veena George បាននិយាយថា ស្ថានភាពរបស់អ្នកជំងឺទាំង ១១នាក់ គឺបានធូរស្រាលវិញហើយ ខណៈម្ដាយរបស់ក្មេងប្រុសដែលបានស្លាប់ បានមានអាការគ្រុនក្ដៅកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានធូរស្រាលវិញហើយឥឡូវនេះ។ ជាមួយគ្នានេះដែរ មានមនុស្សចំនួន ២៥១នាក់ ដែលសង្ស័យថាបានប៉ះពាល់អ្នកជំងឺ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ខណៈមនុស្សចំនួន ១២៩នាក់ ក្នុងចំណោមពួកគេគឺជាបុគ្គលិកពេទ្យ។ មុនពេលដែលក្មេងប្រុសទទួលមរណភាព ក្មេងប្រុសត្រូវបានគេបញ្ជូនទៅគ្លីនិកយ៉ាងតិច ៤ ផ្សេងៗគ្នា ដូច្នេះហើយទើបចំនួនបុគ្គលិកពេទ្យដែលបានប៉ះពាល់ ឬសង្ស័យថាប៉ះពាល់ មានចំនួនច្រើនបែបនេះ។ ជម្រាបផងដែរថា […]