ព័ត៌មានអន្តរជាតិ

BREAKING: ទីបំផុតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin សុខចិត្តចុះចេញពីតំណែង

Khmerpress August 16, 2021 16/08/2021

(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូហៃយ៉ីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) បានដាក់ពាក្យសុំលាលែងពីមុខតំណែង ទៅកាន់ព្រះមហាក្សត្រហើយ ក្រោយទទួលស្គាល់ថា លោកបានបាត់បង់សំឡេងគាំទ្រភាគច្រើន នៅក្នុងសភា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។ រដ្ឋមន្រ្តីវិទ្យាសាស្រ្តម៉ាឡេស៉ី លោក ខរី ចាម៉ាលុដឌីន (Khairy Jamaluddin) បានប្រកាសលើបណ្តាញសង្គមថា គណៈរដ្ឋមន្រ្តីទាំងមូល ក៏បានដាក់ពាក្យលាលែងរួចហើយដែរ ទៅកាន់ព្រះមហាក្សត្រ ក្រោយលោក Muhyiddin បានចាកចេញពីរាជវាំង ក្រោយចូលគាល់ទ្រង់។ រដ្ឋាភិបាលរបស់លោក Muhyiddin ដែលឡើងកាន់អំណាចកាលពីខែមីនា ឆ្នាំ២០២០ បានប្រឈមមុខនឹងសម្ពាធពីសំណាក់ក្រុមប្រឆាំង រួមទាំងសាធារណជន ដែលមានការខឹងសម្បារ ដោយសារតែការគ្រប់គ្រងវិបត្តិជំងឺ COVID-19 មិនបានល្អ។ ការលាលែងពីតំណែងនេះ ធ្វើឲ្យលោក Muhyiddin ក្លាយជាមេដឹកនាំម៉ាឡេស៉ី ដែលកាន់អំណាចបានខ្លីជាងគេបំផុត ក្នុងប្រវត្តិសាស្រ្ត។ គួរបញ្ជាក់ថា ភ្លាមៗនេះ មិនទាន់ច្បាស់នោះទេថា នរណានឹងអាចបង្កើតរដ្ឋាភិបាលថ្មី ដ្បិតពុំមាននរណាម្នាក់ […]

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗជាង «២១,០០០នាក់» និងមរណភាពអ្នកជំងឺ «១៨២នាក់» ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress August 16, 2021 16/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,១៥៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៤៩៩ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៦៥៨ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៨២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២០,៩៨៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩២០,៦០៨ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៦៤០នាក់ និងអ្នកជាសះស្បើយឡើងវិញ ៧០៩,៦៤៦នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃសម្រេចបាន ២៣.២លានដូស ក្នុងនោះប្រជាជន ៥.០៣លាននាក់ (៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីច្រើនជាង ៩,៥០០ នាក់ និងមរណភាពចំនួន ៣៣៧ ករណី កាលពីម្សិលមិញនេះ

Khmerpress August 16, 2021 16/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៩,៥៧៤ ករណី ចេញក្នុងតំបន់ចំនួន ៤១ កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយនេះ កើនឡើងដល់ ២៧០,៩៨៦ ករណី។ ទីក្រុងហូជីមិញនៅតែនាំមុខគេនៅក្នុងចំនួនឆ្លងថ្មី ជាមួយនឹងករណីចំនួន ៤,៥១៦ ករណី តាមពីក្រោយដោយមជ្ឈមណ្ឌលឧស្សាហកម្មខេត្តប៊ិញឌួង ដែលមាន ២,៣៥៨ ករណី, ខេត្តដុងណៃ មានចំនួន ៥៤៦ ករណី និងខេត្តឡុងអាន មានចំនួន ៥១៤ ករណី។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ៥,៥១៩ នាក់ ដែលនាំឱ្យចំនួនជាសះស្បើយមានសរុបដល់ ១០២,៥០៤ ករណី ខណៈការស្លាប់ថ្មីចំនួន ៣៣៧ ករណី ត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនស្លាប់សរុបមានដល់ ៥​,៧៧៤ ករណី។ ចាប់តាំងពីរលកឆ្លងទី០៤ បានផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ចេញពីខេត្តក្រុងចំនួន ៦២ ក្នុងចំណោមខេត្តក្រុងទាំង ៦៣ […]

ប្រទេសវៀតណាមគ្រោងនឹងផលិតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Nano Covax ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បង្កើតឡើងនៅក្នុងស្រុក នៅខែក្រោយនេះ

Khmerpress August 14, 2021 14/08/2021

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រាប់អ្នកវិទ្យាសាស្ត្រ អង្គភាព និងអាជីវកម្ម ដែលបានចូលរួមក្នុងការផលិត និងការស្រាវជ្រាវវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថ្មីៗនេះថា ប្រទេសវៀតណាមអាចនឹងមានវ៉ាក់សាំងបង្ការជារបស់ខ្លួន នៅខែកញ្ញាខាងមុខនេះ។ ជាមួយគ្នានេះដែរ លោកបានជំរុញឱ្យមានការផលិតវ៉ាក់សាំងនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ខណៈដែលវ៉ាក់សាំង Nano Covax ដែលវៀតណាមបង្កើតឡើងដោយខ្លួនឯង ត្រូវបានគេរំពឹងថា នឹងត្រូវចាប់ផ្ដើមផលិតនៅខែក្រោយនេះ ប្រសិនបើគ្រប់យ៉ាងមានភាពរលូនទៅតាមកំណត់។ លោកនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ COVID-19 ដ៏ល្អប្រសើរ ប្រទេសរបស់លោកចាំបាច់ត្រូវអនុវត្តឱ្យបានស៊ីជម្រៅ នូវការនាំចូលវ៉ាក់សាំង ការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង និងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង ព្រោះថាការងារទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ឱ្យប្រទេសនេះអាចផលិតវ៉ាក់សាំងក្នុងស្រុករបស់ខ្លួនបាន។ គួរឱ្យដឹងដែរថា កន្លងមកក្រសួងសុខាភិបាល និងទីភ្នាក់ងារពាក់ព័ន្ធវៀតណាម ក៏ធ្លាប់បានប្រកាសពីការសាកល្បងលើមនុស្សជាដំណាក់កាល សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងស្រុកចំនួន ២ គឺ Nano Covax ដែលបង្កើតឡើងដោយក្រុមហ៊ុន Nanogen និង COVIVAC ដោយវិទ្យាស្ថានវ៉ាក់សាំង និងជីវវេជ្ជសាស្ត្រ IVAC ផងដែរ […]

ហ្វីលីពីន បន្តហាមឃាត់មិនឱ្យអ្នកទេសចរមកពីប្រទេសទាំង ១០នេះ ចូលក្នុងប្រទេស ដោយសារបារម្ភខ្លាចឆ្លងវីរុសកូវីដ-១៩ ប្រភេទ Delta

Khmerpress August 14, 2021 14/08/2021

អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីនលោក Harry Roque បានប្រកាសថា ប្រទេសហ្វីលីពីន នឹងពន្យារការហាមឃាត់មិនឱ្យអ្នកទេសចរមកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសចំនួន ៩ ផ្សេងទៀត ចូលមកក្នុងប្រទេសហ្វីលីពីន រហូតដល់ចុងខែសីហានេះ ដោយសារតែមានការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសកូវីដ-១៩ ប្រភេទ Delta។ ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនបានយល់ព្រមលើសំណើរបស់កងកម្លាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ដើម្បីពន្យារការហាមឃាត់អ្នកទេសចរមកពី ១០ ប្រទេសចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី៣១ ខែសីហា។ ជាមួយគ្នានេះ អាជ្ញាធរហ្វីលីពីនកំពុងព្យាយាមគ្រប់គ្រងចំនួនករណីឆ្លងកូវីដ-១៩ ខ្ពស់ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ដោយនៅថ្ងៃទី១២ ខែសីហា គឺជាថ្ងៃទីពីរជាប់ៗគ្នាដែលចំនួនករណីថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសនេះលើសពី ១២,០០០ករណី។ មិនតែប៉ុណ្ណោះ តំបន់ទីប្រជុំជន Manila ដែលមានទីក្រុងចំនួន ១៦ និងមានប្រជាជនចំនួន ១៣លាននាក់រស់នៅ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការចាក់សោរយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ប្រភេទ Delta។ ទន្ទឹមនឹងនេះដែររដ្ឋាភិបាលហ្វីលីពីនកំពុងពន្លឿនការចាក់វ៉ាក់សាំងព្រោះមានតែប្រមាណ ១១% នៃប្រជាជន ១១០លាននាក់របស់ប្រទេសប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា ការហាមឃាត់នេះត្រូវបានដាក់ចេញជាលើកដំបូងនៅថ្ងៃទី២៧ ខែមេសា ហើយត្រូវបានពន្យារពេលជាច្រើនដងរួចមកហើយ។ក្រៅពីប្រទេសឥណ្ឌា ប្រទេសផ្សេងទៀតដែលមានក្នុងបញ្ជីខាងលើរួមមាន៖ ប្រទេសម៉ាឡេស៊ី ថៃ […]

ប្រជាជនបារាំងនាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង ក្រោយរដ្ឋាភិបាលបញ្ចេញគោលការណ៍ថ្មី

Khmerpress August 14, 2021 14/08/2021

(ប៉ារីស)៖ ប្រជាជនបារាំងដែលមានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង បានទៅឈរតម្រង់ជួរគ្នា ដើម្បីទទួលការចាក់វ៉ាក់សាំងហើយ ខណៈអាជ្ញាធរបានចេញវិធានការរឹតបន្តឹងលើប័ណ្ណសុខភាព ដែលត្រូវការជាចាំបាច់ សម្រាប់ការចូលទៅបរិភោគតាមភោជនីយដ្ឋាន ការធ្វើដំណើរតាមរថភ្លើង និងការចូលទៅកាន់កន្លែងសាធារណៈផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ ២០២១។ ចាប់ពីសប្តាហ៍នេះតទៅ ប្រជាពលរដ្ឋបារាំងត្រូវបង្ហាញប័ណ្ណសុខភាពនៅតាមទីសាធារណៈ ដែលបញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ឬបានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ក្នុងអំឡុងពេលថ្មីៗនេះ។ ប៉ុន្តែដោយសារតែការធ្វើតេស្តដោយឥតគិតថ្លៃ នឹងមិនមានទៀតទេ ចាប់ពីខែតុលាខាងមុខនេះតទៅ មនុស្សជាច្រើនបានទៅឈរតម្រង់ជួរគ្នា នៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ដើម្បីទទួលបានប័ណ្ណសុខភាព ហើយអាចបន្តសកម្មភាពរស់នៅរបស់ពួកគេ បានដូចធម្មតា។ បុរសម្នាក់ឈ្មោះ ឆារ៉ាហ្សេដ ប៊ែនណាមីរូស (Charazede Benamirouche) ដែលកំពុងឈរតម្រង់ជួរគ្នា ដើម្បីទទួលការចាក់វ៉ាក់សាំង នៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងនៃទីក្រុង សង់កង់តង់ (Saint-Quentin) បាននិយាយថា «យើងត្រូវការការចាក់វ៉ាក់សាំង ដើម្បីអាចធ្វើអ្វីៗដែលយើងត្រូវធ្វើ ពីព្រោះការធ្វើតេស្តជារៀងរាល់ពេល ដើម្បីទទួលបានប័ណ្ឌសុខភាព គឺពិតជាពិបាក។ ខ្ញុំមានគម្រោង និងផែនការធ្វើដំណើរជាច្រើន… ដូច្នេះខ្ញុំពិតជាត្រូវការចាក់វ៉ាក់សាំងណាស់ នាពេលឥឡូវនេះ»។ ដោយឡែកស្រ្តីម្នាក់ទៀតឈ្មោះ យ៉ាស្មីណា បារ៉ាកា […]

ការឆ្លងរាលដាលកូវីដ១៩ នៅប្រទេសចិន ហាក់ថមថយទៅវិញ ក្រោយរយៈពេល១ខែ

Khmerpress August 14, 2021 14/08/2021

(ប៉េកាំង)៖ នៅថ្ងៃសៅរ៍នេះ អាជ្ញាធរសុខាភិបាលចិន បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ត្រឹម៦៦នាក់ ថយចុះពីថ្ងៃម្សិលមិញ ដែលមាន៩៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣៦ករណី ជាករណីនាំចូល និង៣០ករណី ជាករណីឆ្លងក្នុងស្រុកផ្ទាល់។ សម្រាប់ករណីឆ្លងក្នុងស្រុក នៅប្រទេសចិន គឺបានបន្តថយចុះ៤ថ្ងៃជាប់ៗគ្នាហើយ ដែលជាសញ្ញាបង្ហាញថា ការឆ្លងរាតត្បាត COVID-19 នៅចិនរយៈពេល១ខែ មកនេះ ប្រហែលជាកំពុងថមថយទៅវិញហើយ។ កាលពីថ្ងៃសុក្រម្សិលមិញ ចិនបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកចំនួន៤៧នាក់ ដែលជាតួលេខទាបបំផុត គិតចាប់តាំងពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ ហើយសម្រាប់តួលេខ ដែលរាយការណ៍នៅថ្ងៃសៅរ៍នេះ គឺកាន់តែចុះទាបមួយកម្រិតទៀត។ ក្នុងថ្ងៃដដែលនេះ មិនមានករណីស្លាប់ ត្រូវបានរាយការណ៍នោះឡើយ។ គិតត្រឹមពេលនេះ ករណីឆ្លងសរុបនៃ COVID-19 នៅក្នុងប្រទេសចិន បានកើនដល់ ៩៤,៣២៦នាក់ ដោយតួលេខអ្នកស្លាប់ស្ថិតនៅ ៤,៥៣៦នាក់ដដែល។ គួរបញ្ជាក់ថា រលករាតត្បាតថ្មីចុងក្រោយនេះនៅចិន បានចាប់ផ្តើមដំបូង នៅទីក្រុងណានជីង (Nanjing) នៃខេត្តជាំងស៊ូ […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់ «៩,១៨០ករណី» និងបាត់បង់ជីវិត ២៧៥នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress August 14, 2021 14/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៩,១៨០ករណីបន្ថែមទៀត។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ៣០ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៣,៥៣១នាក់។ នៅក្នុងថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ២៧៥នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២៥៥,៧៤៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩២,៧៣៨នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៥,០៨៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមនឹងបន្តបិទខ្ទប់ទីក្រុងហូជីមិញ រហូតដល់ចុងខែសីហានេះ ខណៈករណីឆ្លង និងបាត់បង់ជីវិតដោយសារកូវីដ-១៩ នៅតែបន្តកើនឡើង!

Khmerpress August 13, 2021 13/08/2021

(ហាណូយ)៖ ទីក្រុងហូជីមិញនៃប្រទេសវៀតណាម នឹងត្រូវបន្តស្ថិតក្នុងការបិទខ្ទប់ រហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២១ ចំពោះមុខករណីឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 នៅតែកើនឡើងខ្ពស់ជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរដ្ឋវៀតណាម VNA នាល្ងាចថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។ លោក ផាន វ៉ាន់ ម៉ៃ (Phan Van Mai) អគ្គលេខាធិការរង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថា «យើងត្រូវតែត្រៀមរៀបចំ ដើម្បីការប្រយុទ្ធយូរទៅមុខទៀត…»។ ការលើកឡើងបែបនេះបានកើតមានឡើង ខណៈដែលទីក្រុងហូជីមិញ ត្រូវបានគេមើលឃើញថា នៅតែជាចំណុចឆ្លងរាតត្បាត COVID-19 ខ្លាំងជាងគេនៅក្នុងប្រទេសវៀតណាម។ គួរបញ្ជាក់ថា វៀតណាមត្រូវបានចាត់់ទុក ជាប្រទេសទទួលបានជោគជ័យខ្លាំងបំផុតមួយ ក្នុងការគ្រប់គ្រងការរាត្បាតជំងឺ COVID-19 ចាប់តាំងពីការផ្ទុះករណីឆ្លងដំបូងៗ នៅអំលុងដើមឆ្នាំ២០២០។ ប៉ុន្តែរហូតដល់ចុងខែមេសា ឆ្នាំ២០២១ វៀតណាមបានមើលឃើញ ការផ្ទុះឡើងជាបន្តបន្ទាប់នៃករណីឆ្លង ជាពិសេសនៅពេលមានវត្តមានវីរុសបំប្លែងថ្មី Delta។ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២៤៦,៥៦៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន […]

ទីបំផុតសហរដ្ឋអាមេរិកអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer និង Moderna សម្រាប់ការចាក់ «ដូសទី៣» ប៉ុន្តែត្រូវមានលក្ខខណ្ឌ

Khmerpress August 13, 2021 13/08/2021

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចអនុញ្ញាតហើយ សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនប្រជាជនអាមេរិក ប៉ុន្តែសម្រាប់ដំណាក់កាលដំបូង នឹងត្រូវផ្តល់ជូនអ្នកដែលមានប្រព័ន្ធភាពសុំាខ្សោយសិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។ បើតាម FDA ការអនុញ្ញាតខាងលើធ្វើឡើងនៅក្រោមលក្ខខណ្ឌ នៃការប្រើប្រាស់បន្ទាន់ ដោយប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ចាប់ពីចុងសប្ដាហ៍នេះតទៅ។ ប្រជាជនអាមេរិកមួយចំនួន ដែលមានជំងឺប្រចាំកាយ, ក្រោយទទួលការវះកាត់ប្ដូរអវៈយវៈ ឬអ្នកទាំងឡាយណា ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានប្រព័ន្ធភាពសុំាទន់ខ្សោយ នោះនឹងទទួលបានការចាក់វ៉ាក់សាំងដូសទី ៣។ គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO ធ្លាប់បានអំពាវនាវឱ្យបណ្ដាប្រទេសទាំងឡាយ ពន្យារពេលការចាក់វ៉ាក់សាំងដូសទី ៣ រហូតដល់ចុងខែកញ្ញា។ ប៉ុន្តែប្រឈមមុខនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Delta បណ្ដាប្រទេសជាច្រើនក្រៅពីសហរដ្ឋអាមេរិក ដូចជាអ៉ីស្រាអែល អាល្លឺម៉ង់ ថៃ និងកម្ពុជាដើម បានអនុញ្ញាតឱ្យចាក់ដូសទី ៣ រួចទៅហើយក្រោមលក្ខខណ្ឌបន្ទាន់។ […]