ព័ត៌មានអន្តរជាតិ

ចិនរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១១១នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ ហើយភាគច្រើនជាករណីឆ្លងក្នុងស្រុក

Khmerpress August 11, 2021 11/08/2021

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២៨ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ។ បើតាមគណៈកម្មការសុខាភិបាលជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៨៣ករណី ជាករណីឆ្លងក្នុងសហគមន៍ក្នុងនោះរួមមាន៖ ៥៤ករណីត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ូ (Jiangsu), ១៤ករណីនៅក្នុងខេត្តហ៊ូប៉ី (Hubei), ០៧ករណីនៅក្នុងខេត្តហឺណាន (Henan), ០៥ករណីនៅក្នុងខេត្តហ៊ូណាន (Hunan), ០២ករណីនៅក្នុងខេត្តយូណា (Yunnan), និង ០១ករណីទៀតនៅក្នុងទីក្រុងប៉េកាំង (Beijing)។ ដោយឡែក ២៨ករណីផ្សេងទៀត ជាករណីនាំចូលក្នុងនោះរួមមាន៖ ១២ករណីត្រូវបានរកឃើញនៅក្នុងខេត្តស៉ីជាំង (Zhejiang), ០៥ករណីនៅក្នុងខេត្តយូនណាន (Yunnan), ០៤ករណីនៅក្នុងទីក្រុងសៀងហៃ (Shanghai), ០៣ករណីនៅក្នុងខេត្តស៉ីឈាន់ (Sichuan), ០២ករណីនៅក្នុងខេត្តក្វាងទុង (Guangdong), ០១ករណីនៅក្នុងខេត្តធានជីង (Tianjin), និង ០១ករណីទៀតនៅក្នុងខេត្តសានទុង (Shandong)។ គួរបញ្ជាក់ថា […]

BREAKING: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗជាង «២០,០០០នាក់» និងអ្នកជំងឺ «២០៧នាក់បាត់បង់ជីវិត» ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress August 11, 2021 11/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,០៣៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៨៦៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៧៣ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ២០៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលនៅតែជាតួលេខអ្នកស្លាប់ ស្ថិតក្នុងអត្រាខ្ពស់ដដែល។ ដោយឡែកអ្នកជំងឺចំនួន ២២,០១២នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៨១៦,៩៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៧៩៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦៩៩,១៥២នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩.៦លានដូស ក្នុងនោះប្រជាជន ៤.២៨លាននាក់ ឬស្មើនឹង ៦.១% នៃចំនួនប្រជាជនសរុប […]

ការស្រាវជ្រាវមួយបង្ហាញថា សត្វក្តាន់កន្ទុយស ជាច្រើននៅអាមេរិក បានឆ្លងវីរុសកូវីដ១៩

Khmerpress August 11, 2021 11/08/2021

(ប៉េកាំង)៖ តាមដំណឹងមួយដែលបានចុះផ្សាយ នៅលើវេបសាយទស្សនាវដី្ត «Nature» របស់អង់គ្លេស កាលពីពេលថ្មីៗនេះឱ្យដឹងថា ក្នុងការវិភាគនិងស្រាវជ្រាវផ្នែកអង់ទីករប្រឆាំងវីរុសកូវីដ១៩ លើសំណាកសេរ៉ូមនៃសត្វក្តាន់កន្ទុយសមួយចំនួន នៅភាគឦសានសហរដ្ឋអាមេរិក បុគ្គលិកស្រាវជ្រាវនៃក្រសួងកសិកម្មសហរដ្ឋអាមេរិកបានរកឃើញថា សត្វក្តាន់កន្ទុយសចំនួន១ភាគ៣ ដែលត្រូយកសំណាកមកសិក្សារស្រាវជ្រាវ មានផ្ទុកអង់ទីករប្រឆាំងវីរុសកូវីដ១៩ ហើយនេះបានបញ្ជាក់ថា ពួកវាធ្លាប់ឆ្លងវីរុសកូវីដ១៩។ បុគ្គលិកស្រាវជ្រាវបានចេញផ្សាយរបាយការណ៍អំពីការស្រាវជ្រាវមួយនេះ តាមបណ្តាញអ៊ីនធើណេតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។ ប៉ុន្តែរបាយការណ៍ស្រាវជ្រាវនេះ នៅមិនទាន់ទទួលបានការវាយតម្លៃ និងពិភាក្សាពីសំណាក់អ្នកស្រាវជ្រាវផ្សេងទៀតនោះទេ។ តាមការផ្សាយដំណឹងខាងលើបានឱ្យដឹងថា បុគ្គលិកស្រាវជ្រាវបានរកឃើញថា ក្នុងចំណោមសំណាកសេរ៉ូមនៃសត្វក្តាន់កន្ទុយស ដែលបានប្រមូលយកនៅដើមឆ្នាំ២០២០ មានសំណាកចំនួន៣ បានធ្វើតេស្តរកឃើញអង់ទីករប្រឆាំងវីរុសកូវីដ១៩ ចំណែកក្នុងចំណោមសំណាកសេរ៉ូម ដែលបានប្រមូលនៅឆ្នាំ២០១៩ មានសំណាកសេរ៉ូមចំនួន១ បានធ្វើតេស្តរកឃើញអង់ទីករប្រឆាំងវីរុសកូវីដ១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់ «៨,៣៨៥ករណី» និងបាត់បង់ជីវិត ៣៨៨នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress August 11, 2021 11/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៨,៣៨៥ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមានតែ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣,៩៥៦នាក់។ នៅក្នុងថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៨៨នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២២៨,១៣៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨០,៣៤៨នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៤,១៤៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតនាយករដ្ឋមន្ត្រីថៃសម្រេច «ដកបទបញ្ជាវិញ» ពាក់ព័ន្ធការរឹតត្បិតលើ វិស័យសារព័ត៌មាន អំឡុងការរាតត្បាតកូវីដ-១៩

Khmerpress August 10, 2021 10/08/2021

(បាងកក)៖ ទីបំផុតនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសដកបទបញ្ជា ដែលមានគោលដៅរឹតត្បិតលើការផ្សាយព័ត៌មាន នាំឲ្យមានការភ័យខ្លាចអំឡុងជំងឺ COVID-19 កំពុងរាតត្បាតនោះវិញហើយ បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីតុលាការ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។ ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ប៉ុន្តែកាសែត Royal Gazette ទើបតែបានចេញផ្សាយនៅថ្ងៃអង្គារនេះប៉ុណ្ណោះ។ បទបញ្ជារបស់លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានដាក់ចេញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយតម្រូវឲ្យទប់ស្កាត់ជាដាច់ខាត នូវការផ្សព្វផ្សាយព័ត៌មាននានា ដែលអាចបង្កការភ័យខ្លាច អំឡុងការរាតត្បាតនៃជំងឺ COVID-19 ព្រោះវានឹងបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខ និងសន្តិភាពរបស់ប្រទេសជាតិ។ ស្ថិតនៅក្រោមបទបញ្ជាខាងលើនេះ អាជ្ញាធរនៃរដ្ឋាភិបាលថៃមានសិទ្ធិ នៅក្នុងការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីរកមើលអ្នកបំពានបទបញ្ជា ហើយពួកគេមានសិទ្ធិបង្គាប់ឲ្យក្រុមហ៊ុនផលិតសេវាអ៊ីនធើណិត បិទការផ្សព្វផ្សាយមាតិការទាំងនោះបាន ដោយមានកិច្ចសហការជាមួយស្ថាប័នប៉ូលិសជាតិផងដែរ។ យ៉ាងណាក៏ដោយ ក្រោយពីការប្រកាសបទបញ្ជាខាងលើនេះភ្លាម ការរិះគន់ពីសំណាក់សាធារណមតិ និងជាពិសេសពីសំណាក់បណ្តាញអ្នកសារព័ត៌មាន និងក្រុមអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ បានផ្ទុះឡើងជាបន្តបន្ទាប់ ហើយញត្តិមួយត្រូវបានដាក់ជូនទៅតុលាការ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ប្រាយុទ្ធ ដកបទបញ្ជាខាងលើនេះវិញ។ នៅទីបំផុតតុលាការថៃបានកាត់សេចក្តីថា បទបញ្ជារបស់រដ្ឋាភិបាលថៃ […]

អង្គការសុខភាពពិភពលោកប្រកាសពីករណីដំបូងនៃវីរុស Marburg ដែលបានបង្ហាញខ្លួននៅឯប្រទេសហ្គីណេ

Khmerpress August 10, 2021 10/08/2021

អាជ្ញាធរសុខាភិបាលរបស់ប្រទេសហ្គីណេ បានបញ្ជាក់ពីការស្លាប់របស់ពលរដ្ឋខ្លួនម្នាក់ ដែលបានឆ្លងវីរុស Marburg ដែលជាវីរុសបង្ករជំងឺគ្រុនឈាមធ្ងន់ធ្ងរម្យ៉ាង (hemorrhagic fever) ស្រដៀងនឹងវីរុសអេបូឡាដែរ នេះបើតាមការប្រកាសដោយអង្គការសុខភាពពិភពលោក។ វាជាលើកទីមួយហើយដែលវីរុសដ៏សាហាវនេះ ត្រូវបានគេកំណត់អត្តសញ្ញាណនៅតំបន់អាហ្វ្រិកខាងលិច ខណៈចាប់តាំងពីឆ្នាំ១៩៦៧ មកទល់នឹងបច្ចុប្បន្ននេះ គឺមានការផ្ទុះឡើងចំនួន ១២ ករណីធំៗ ដែលភាគច្រើនត្រូវបានកត់ត្រានៅអាហ្វ្រិកខាងត្បូង និងខាងកើត។ ប្រទេសហ្គីណេបានរកឃើញករណីដំបូងនៃវីរុស Marburg កាលពីសប្ដាហ៍មុន ពោលគឺក្រោយ ២ខែ បន្ទាប់ពីប្រទេសនេះទើបតែបានប្រកាសខ្លួនថា បានរួចផុតពីការឆ្លងរាតត្បាតនៃវីរុសអេបូឡា ដែលបានវាយប្រហារចាប់តាំងពីដើមឆ្នាំ ហើយបានសម្លាប់ពលរដ្ឋខ្លួនអស់ប្រមាណ ១២ នាក់។ អ្នកឆ្លងវីរុស Marburg ម្នាក់នោះបានធ្លាក់ខ្លួនឈឺ និងបានស្វែងរកការព្យាបាលនៅគ្លីនិកក្នុងស្រុកដែរ ប៉ុន្តែគួរឱ្យសោកស្ដាយគាត់មិនអាចតស៊ូទៀតបាន ហើយក្រោយមកទើបមន្ទីរពិសោធន៍បានរកឃើញថា គាត់បានឆ្លងវីរុស Marburg នេះ។ អង្គការសុខភាពពិភពលោកបាននិយាយថា អត្រាមរណភាពរបស់ Marburg មានការប្រែប្រួលពី ២៤% ទៅ ៨៨% នៅក្នុងការផ្ទុះឡើងកន្លងមក អាស្រ័យលើសំពាធរបស់វីរុស និងការគ្រប់គ្រងលើករណី។ ការផ្ទុះឡើងនៃវីរុស Marburg ចាប់ផ្តើមនៅពេលដែលសត្វដែលមានមេរោគ ដូចជាសត្វស្វា ឬសត្វប្រចៀវ ធ្វើការចម្លងមេរោគនេះទៅមនុស្ស។ បន្ទាប់មកវីរុសនេះឆ្លងពីមនុស្សទៅមនុស្សម្នាក់ទៀត […]

BREAKING: ថៃរាយការណ៍ពីមនុស្សបាត់បង់ជីវិតច្រើនបំផុត ២៣៥នាក់ក្នុងមួយថ្ងៃ ដោយសារកូវីដ-១៩ ខណៈមនុស្សជិត ២០,០០០នាក់ទៀតឆ្លងជំងឺនេះ

Khmerpress August 10, 2021 10/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៩,៨៤៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៩,៤៤៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៩៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ២៣៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ។ ដោយឡែកអ្នកជំងឺចំនួន ២២,៨០៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៩៥,៩៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៥៨៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៧៨,១៤០នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩.៦លានដូស ក្នុងនោះប្រជាជន ៤.២៨លាននាក់ ឬស្មើនឹង ៦.១% […]

មជ្ឈមណ្ឌល CDC ណែនាំពលរដ្ឋអាមេរិកាំង មិនឲ្យធ្វើដំណើរទៅប្រទេសអ៉ីស្រាអែល, បារាំង, ថៃ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, អ៉ីស្លង់ និងប្រទេសជាច្រើនទៀត ដោយសារការរាតត្បាតកូវីដ-១៩

Khmerpress August 10, 2021 10/08/2021

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចេញសេចក្តីណែនាំ កុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល, បារាំង, ថៃ, អ៉ីស្លង់ រួមទាំងបណ្ដាប្រទេសជាច្រើនទៀត ដោយសារបារម្ភពីការកើនឡើងករណីឆ្លង COVID-19 នៅបណ្ដាប្រទេសទាំងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។ សេចក្តីណែនាំកម្រិតធ្ងន់ដោយ CDC ត្រូវបានធ្វើឡើងតាមរយៈបញ្ចូលបណ្ដាប្រទេសខាងលើ ទៅក្នុងកម្រិតប្រកាសអាសន្នលេខ ៤ ដែលជាកម្រិតអាសន្នពី COVID-19 «ខ្ពស់បំផុត» ខណៈករណីឆ្លងនៃជំងឺរាតត្បាតមួយនេះ កំពុងកើនឡើងនៅជុំវិញពិភពលោក។ សហរដ្ឋអាមេរិកបានបញ្ចូលបន្ថែមប្រទេសថៃ, អ៉ីស្រាអែល, តំបន់ វែសត៍ ប៊ែង (West Bank) និងតំបន់ Gaza រួមជាមួយ ដែនដីផ្សេងទៀតដូចជាប្រទេសដែនកោះ អារូបា (Aruba) និងដែនដីបារាំងនៅឯនាយសមុទ្រ ហ្វ្រេន ផូលីណេស៊ី (French Polynesia) ទៅក្នុងបញ្ជីប្រកាសអាសន្នរបស់ខ្លួនដែលមានប្រទេសច្រើនជាង ៧០ ក្នុងនោះក្រៅពីថៃ ក៏មានប្រទេសអាស៊ីអាគេ្នយ៍បីទៀតដែរគឺ ឥណ្ឌូណេស៊ី, […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់ «៩,៣៤០ករណី» និងបាត់បង់ជីវិតចំនួន ៣៦០នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress August 10, 2021 10/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៩,៣៤០ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៧ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣,៩៩១នាក់។ នៅក្នុងថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៦០នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២១៩,៧៤៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៥,៩២០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣,៧៥៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីក្រុងហូជីមិញនឹងចេញថ្លៃសេវាបូជា និងដឹកធាតុសពអ្នកជំងឺកូវីដ១៩ ទៅដល់គ្រួសាររបស់ពួកគេទាំងអស់

Khmerpress August 9, 2021 09/08/2021

វៀតណាម៖ ទីក្រុងហូជីមិញនឹងចេញថ្លៃសេវាកម្មបុណ្យសពទាំងអស់ សម្រាប់អ្នកដែលបានស្លាប់ដោយសារជំងឺ COVID-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ លោក Nguyen Toan Thang ប្រធានមន្ទីរបរិស្ថាននិងធនធានធម្មជាតិបាននិយាយថា ទីក្រុងនេះនឹងផ្ដល់ជំនួយចំនួន ១៧ លានដុង (៧៣៩ ដុល្លារ) សម្រាប់សាកសព ១នាក់ ដែលនឹងគ្របដណ្តប់លើការដឹកជញ្ជូន ការបូជាសព និងការប្រគល់ធាតុ ទៅឱ្យសាច់ញាតិរបស់អ្នកស្លាប់។ លោកបានបន្ថែមថា អាជ្ញាធរនឹងរៀបចំពិធីបុណ្យសពប្រកបដោយសុវត្ថិភាព និងភាពឧឡារិកបំផុត។ ចំណែកខាងមន្ទីរសុខាភិបាលក្រុងនឹងត្រូវទទួល និងផ្ទេរជំនួយថវិកានេះ ទៅកាន់មន្ទីរពេទ្យដែលរាយការណ៍អំពីការស្លាប់របស់អ្នកជំងឺ COVID-19 ។ គ្រួសាររបស់អ្នកស្លាប់ដែលនៅឯផ្ទះ នឹងអាចទទួលបានជំនួយតាមរយៈការបង្ហាញសំបុត្របញ្ជាក់ពីមរណភាពរបស់អ្នកស្លាប់ដោយសារជំងឺ COVID-19 ទៅកាន់អាជ្ញាធរមូលដ្ឋាន។ ជម្រាបដែរថា បច្ចុប្បន្នជនរងគ្រោះ COVID-19 ដែលស្លាប់ដោយសារជំងឺ COVID-19 នឹងត្រូវបូជានៅមជ្ឈមណ្ឌលបូជាសព Binh Hung Hoa ក្នុងស្រុក Binh Tan ៕ អត្ថបទ៖ លីដា ប្រភព៖ VNexpress