ព័ត៌មានអន្តរជាតិ

លិខិតផ្ញើជូនលោក ត្រាំ៖ វីវបុរសរបស់ប៉ូឡូញ លោក Lech Walesa សម្តែងការតក់ស្លុតចំពោះការមិនឱ្យតម្លៃ លោក ហ្សេលេនស្គី នៅក្នុងកិច្ចប្រជុំសប្តាហ៍មុន

Liny Chan March 4, 2025 04/03/2025

(វ៉ាសូវី)៖ លោក Lech Walesa អតីតប្រធានាធិបតីប៉ូឡូញ និងជាមេដឹកនាំសហជីពរួបរួម ដែលបានដើរតួនាំមុខក្នុងការផ្តួលរំលំរបបកុម្មុយនិស្ត បានចុះហត្ថលេខាលើលិខិតមួយផ្ញើជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបង្ហាញពីអារម្មណ៍តក់ស្លុត ចំពោះជម្លោះពាក្យសម្តីរវាងរូបលោក ជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ ២០២៥។ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ បានបង្ហោះលិខិតលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានហត្ថលេខា របស់អតីតអ្នកទោសនយោយបាយប៉ូឡូញចំនួន ៣៩នាក់ទៀតនៅលើនោះ។ តាមខ្លឹមសារនៃលិខិត «យើងបានមើលការសន្ទនារបស់អ្នក (លោក ត្រាំ) ជាមួយប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ដោយភាពភ័យរន្ធត់ និងហួសចិត្ត។ យើងបានពិចារណាលើការរំពឹងទុករបស់អ្នក ដែលចង់ឱ្យអ៊ុយក្រែនបង្ហាញការគោរព និងដឹងគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិក ដែលប្រើដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ការដឹងគុណគួរតែផ្តល់ឱ្យ ទាហានអ៊ុយក្រែនដ៏ក្លាហាន ដែលបានបង្ហូរឈាម ដើម្បីការពារតម្លៃនៃពិភពលោកសេរីទៅវិញទេ»។ លិខិតដែលចុះហត្ថលេខាដោយ លោក Walesa បានប្រដូចបរិយាកាសអំឡុងកិច្ចប្រជុំរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅឯសេតវិមានកាលពីសប្តាហ៍មុន ទៅនឹងអ្វីដែលគេបានឃើញនៅក្នុងការសួរចម្លើយ ដោយទីភ្នាក់ងារសន្តិសុខ និងនៅក្នុងតុលាការកុម្មុយនិស្ត។ លិខិតដដែលនោះ ក៏បានអំពាវនាវផងដែរឱ្យសហរដ្ឋអាមេរិក […]

លោក ហ្សេលេនស្គី ថា ការជំនួសរូបលោកជាមេដឹកនាំអ៊ុយក្រែន មិនមែនជារឿងងាយស្រួល ប៉ុន្តែបន្តអះអាងថា នឹងចុះចេញពីតំណែង ជាថ្នូរសម្រាប់សមាជិកភាព NATO

Liny Chan March 3, 2025 03/03/2025

(ឡុងដ៍)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា វានឹងមិនមែនជា​រឿងងាយស្រួលឡើយ ដើម្បីជំនួសរូបលោក ជាប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែលោក ហ្សេលេនស្គី បានបញ្ជាក់ម្តងទៀតថា រូបលោក​យល់ព្រមចុះចេញតំណែង ជាថ្នូរនឹងសមាជិកភាពអង្គការ NATO សម្រាប់ប្រទេសរបស់លោក ដែលកំពុងហែកហួរដោយសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រុមសមាជិកកំពូលៗនៃគណបក្សសាធារណរដ្ឋ ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បាននាំគ្នាជំរុញ ឱ្យលោក ហ្សេលេនស្គី ផ្លាស់ប្តូរគោលជំហររបស់លោក ចំពោះសង្រ្គាមជាមួយរុស្ស៉ី ឬក៏លាលែងចេញពីតំណែង បន្ទាប់ពីលោក ត្រាំ និងលោកប្រធានាធិបតីអ៊ុយក្រែន បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ចំពោះមុខក្រុមអ្នកកាសែត នៅឯសេតវិមាន កាលពីសប្តាហ៍មុន ជុំវីញបញ្ហាសង្រ្គាមនៅអ៊ុុយក្រែន។ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ដោយសំអាងលើអ្វីដែលកំពុងកើតឡើង បូករួមជាមួយទំហំនៃការគាំទ្ររបស់ខ្ញុំ ប្រសិនបើពួកគេចង់ជំនួសខ្ញុំ គឺមិនអាចជារឿងងាយស្រួលឡើយ។ រៀបចំការបោះឆ្នោតតែមួយមុខ នឹងមិនទាន់គ្រប់គ្រាន់នោះទេ គឺអ្នកត្រូវហាមមិនឱ្យខ្ញុំឈរឈ្មោះ ដែលរឿងនេះនឹងពិបាកបន្តិចហើយ។ មើលទៅ អ្នកនឹងត្រូវតែចរចាជាមួយខ្ញុំ។ ខ្ញុំធ្លាប់និយាយរួចហើយថា ខ្ញុំសុខចិត្តដោះដូរដើម្បីសមាជិកភាព NATO»។ […]

ជប៉ុន ដាក់ពង្រាយក្រុមពន្លត់អគ្គិភ័យជិត ១ ៧០០នាក់ ទៅទប់ទល់នឹងភ្លើងឆេះព្រៃ

Liny Chan March 3, 2025 03/03/2025

(តូក្យូ)៖ អ្នកពន្លត់អគ្គិភ័យជិត ១ ៧០០នាក់ កំពុងទប់ទល់នឹងភ្លើងឆេះព្រៃដ៏ធំ មិនធ្លាប់មានរយៈពេលជាង ៣០ឆ្នាំ ក្នុងប្រទេសជប៉ុន ខណៈអ្នកស្រុកប្រហែល ៤ ៦០០នាក់ ស្ថិតក្រោមការណែនាំឱ្យជម្លៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ ២០២៥។ មនុស្ស​ម្នាក់​បាន​ស្លាប់​ កាលពី​សប្តាហ៍​មុន ​ក្នុង​គ្រោះ​អគ្គិភ័យ​នៅ​​ភាគ​ខាងជើងតំបន់ Iwate បន្ទាប់​ពី​​មានភ្លៀង​ធ្លាក់​តិចតួច​បំផុត។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ភ្លើងឆេះនៅជិតទីក្រុង Ofunato បានរាលដាលពាសពេញផ្ទៃដីប្រហែល ២ ១០០ហិកតា ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ អ្នកពន្លត់អគ្គីភ័យមកពីតំបន់ចំនួន ១៤របស់ជប៉ុន រួមទាំងអង្គភាពមកពីទីក្រុងតូក្យូ ឥឡូវនេះកំពុងជួយពន្លត់ភ្លើងឆេះព្រៃ ដោយប្រើឧទ្ធម្ភាគចក្រ ១៦គ្រឿង។ តាមការប៉ាន់ស្មាន ភ្លើងបានបំផ្លាញអគារចំនួន ៨៤ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ មនុស្សប្រហែល ២ ០០០នាក់បានចាកចេញពីតំបន់នេះ ទៅស្នាក់នៅជាមួយមិត្តភក្តិ ឬសាច់ញាតិ ខណៈដែលជាង ១ ២០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ន។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅក្នុងប្រទេសជប៉ុន បានកើតឡើង […]

នាយករដ្ឋមន្រ្តីអង់គ្លេស មិនទទួលស្គាល់ឡើយថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ គឺជាសម្ព័ន្ធមិត្តដែលមិនអាចជឿទុកចិត្តបាន

Liny Chan March 3, 2025 03/03/2025

(ឡុងដ៍)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា រូបលោកមិនទទួលយកឡើយថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺជាសម្ព័ន្ធមិត្តមួយ ដែលមិនអាចជឿទុកចិត្តបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ នៅពេលត្រូវបានសាកសួរអំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងឡុងដ៍ ថាតើសហរដ្ឋអាមេរិកនាពេលនេះ គឺសម្ព័ន្ធមិត្តមួយ ដែលមិនអាចជឿទុកចិត្តបាន ឬយ៉ាងណានោះ លោក Starmer បានឆ្លើយតបយ៉ាងដូច្នេះថា «គ្មាននរណាចង់ឃើញ អ្វីដែលបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុនឡើយ ប៉ុន្តែខ្ញុំមិនទទួលស្គាល់នោះទេថា អាមេរិកគឺសម្ព័ន្ធមិត្តមិនអាចជឿទុកចិត្តបាន។ អាមេរិកគឺជាសម្ព័ន្ធមិត្តគួរឱ្យជឿទុកចិត្ត សម្រាប់ចក្រភពអង់គ្លេស អស់រយៈពេលច្រើនទសវត្សរ៍មកហើយ ហើយនឹងនៅតែបន្តបែបនោះ។ មិនមានប្រទេស២ណាផ្សេងទៀត ដែលជិតស្និទ្ធនិងត្រូវរ៉ូវគ្នា ដូចជាប្រទេសនិងយោធាយើងទាំងពីរនោះទេ ហើយសន្តិសុខនិងចារកម្មរបស់ពួកយើង គឺជាប់ពាក់ព័ន្ធគ្នា ក្នុងរបៀបមួយ ដែលគ្មានប្រទេស២ណាផ្សេង ដូចឡើយ»។ គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេស គឺក្រោយពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឈ្មោះប្រកែកគ្នាបែកផ្សែង អំឡុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ […]

តម្លៃមាសដុំនៅវៀតណាម ធ្លាក់ចុះមកនៅត្រឹមជាង ៣ ៥៤០ដុល្លារក្នុងមួយតម្លឹង

Nisaiy KP March 2, 2025 02/03/2025

(ហូជីមិញ)៖ តម្លៃដុំមាសរបស់វៀតណាម បានធ្លាក់ចុះ ០,៧៧% មកនៅត្រឹម ៩០,៥លានដុង (៣ ៥៤១,០៣ដុល្លារអាមេរិក) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសុក្រ ខណៈតម្លៃមាសពិភពលោកធ្លាក់ថ្លៃ។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,៦៦% មកនៅត្រឹម ៩០,៤លានដុង (៣ ៥៣៧,៤៧ដុល្លារអាមេរិក) ក្នុងមួយតម្លឹង។ ១ តម្លឹងស្មើនឹង ៣៧,៥ក្រាម ឬ ១,២អោន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅទីផ្សារពិភពលោក តម្លៃមាសបានធ្លាក់ចុះថ្លៃទាបកាលពីថ្ងៃសុក្រ ខណៈពេលដែលវិនិយោគិនកំពុងរង់ចាំទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិកដែលជាមូលដ្ឋានសម្រាប់សេចក្តីសម្រេចចិត្តបន្ទាប់នៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។ តម្លៃមាសដុំសម្រាប់ជួញដូរភ្លាមៗបានធ្លាក់ចុះ ០,១% នៅ ២ ៨៧៤,៦៩ដុល្លារក្នុងមួយអោន។ មាសដុំបានធ្លាក់ចុះថ្លៃ ២% មកទល់ពេលនេះសម្រាប់សប្តាហ៍គិតត្រឹមថ្ងៃសុក្រទី២៨ ខែកុម្ភៈ ដែលជាការធ្លាក់ចុះប្រចាំសប្តាហ៍ដ៏ធំបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមកាសែត VN Express លោក Yeap Jun Rong អ្នកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន IG បាននិយាយថា៖ «ខណៈពេលដែលមាសត្រូវបានចាត់ទុកថាជាទ្រព្យរក្សាសុវត្ថិភាព ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម អាចនៅតែមើលឃើញថា […]

ប្រធានាធិបតីបារាំង សុំឱ្យម្នាក់ៗកុំឆេវឆាវ ក្រោយជម្លោះពាក្យសម្តីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅសេតវិមាន

Nisaiy KP March 2, 2025 02/03/2025

(ប៉ារីស)៖ កាលពីថ្ងៃសៅរ៍ ទី១ ខែមីនា ការិយាល័យប្រធានាធិបតីបារាំង បានឱ្យដឹងថា លោក អេម៉ានុយអែល ម៉ាក្រុង បានសន្ទនាជាមួយ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយនិងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីមេដឹកនាំទាំងពីររូប បានទាស់ទែងពាក្យសម្តីគ្នាយ៉ាងតឹងសរសៃក នៅសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន លោក ម៉ាក្រុង បានអំពាវនាវឱ្យលោក ហ្សេលេនស្គី និងលោក ត្រាំ ប្រកាន់ភាពស្ងៀមស្ងាត់វិញកុំឆេវឆាវ។ លោកប្រធានាធិបតីបារាំង បានលើកឡើងដូច្នេះថា «គ្រប់គ្នាគួរតែវិលទៅរកភាពស្ងៀមស្ងាត់ និងការគោរពគ្នាទៅវិញទៅមក ដើម្បីយើងអាចបន្តបោះជំហានឆ្ពោះទៅមុខដោយរឹងមាំ ព្រោះថា អ្វីដែលកំពុងប្រឈមហានិភ័យនាពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់»។ គួរបញ្ជាក់ថា ជម្លោះពាក្យសម្តីដ៏ភ្ញាក់ផ្អើល កាលពីថ្ងៃសុក្រសប្តាហ៍នេះ រហូតដល់ថ្នាក់ លោក ហ្សេលេនស្គី ត្រូវបានប្រាប់ឱ្យ​ចាកចេញពីសេតវិមានតែម្តងនោះ កំពុងបង្កើនការភ័យព្រួយកាន់តែខ្លាំងថែមទៀតនៅអឺរ៉ុប អំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន នៅក្នុងសង្រ្គាមតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែលឥឡូវ បានឈានចូលឆ្នាំទី៤ហើយ។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកសម្រេចចិត្តឈប់ជួយគាំទ្រអ៊ុយក្រែន […]

បទឈប់បា.ញ់ហ្កាហ្សា ​ដំណាក់កាលទីពីរ​ ស្ថិតក្នុងភាពស្រពិចស្រពិល

Nisaiy KP March 2, 2025 02/03/2025

(ហ្កាហ្សា)៖​ ស្របពេលដែលដំណាក់កាលទីមួយនៃបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស់​នៅតំបន់ហ្កាហ្សាមកដល់ពេលបញ្ចប់ ការចរចានៅដំណាក់កាលទីពីរដែលមានបំណងធានាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍មកទល់ពេលនេះ​ ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡេីយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសៅរ៍​ ទី១​ ខែមីនា​ ឆ្នាំ​ ២០២៥។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជូនគណៈប្រតិភូទៅកាន់ទីក្រុងគែរ ហើយអ្នកសម្រុះសម្រួលអេហ្ស៉ីបនិយាយថា មានកិច្ចពិភាក្សាយ៉ាងស៉ីជម្រៅនៅដំណាក់កាលទីពីរ​ ជាមួយនិងវត្តមានប្រតិភូមកពីកាតា និងអាមេរិក។ ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃសៅរ៍​ (ម៉ោងក្នុងតំបន់)​ មិនមានសញ្ញានៃការឯកភាពគ្នាទេ ហើយអ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បាននិយាយថា ក្រុមរបស់ខ្លួនបានច្រានចោលការបន្តបទឈប់បាញ់​ ដោយសារតែសំណេីរបស់អ៉ីស្រាអែល​។ មន្រ្តីប៉ាឡេស្ទីនម្នាក់​ ប្រាប់​ AFP ថា​អ៉ីស្រាអែលស្នេីពន្យារពេលបទឈប់បាញ់ដំណាក់កាលទី​ ១​ មួយសប្តាហ៍ទៀត​ ក្នុងគោលបំណងដោះដូរចំណាប់ខ្មាំង-អ្នកទោស។ ចំណែកក្រុមហាម៉ាស់វិញ បានជំរុញឱ្យមានដំណាក់កាលទី ២​ បន្ទាប់ពីក្រុមរបស់ទទួលរងការខាតបង់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសង្គ្រាមដ៏បំផ្លិចបំផ្លាញ។ គួរបញ្ជាក់ថា​ បទឈប់បាញ់រយៈពេល​ ៤២ថ្ងៃ​រវាងអ៉ីស្រាអែល​ និងក្រុមហាម៉ាស បានចូលជាធរមានកាលពីថ្ងៃទី១៩​ ខែមករា។​ សង្រ្គាមជាង ១៥ខែបង្កឡើងដោយសារតែការវាយប្រហារថ្ងៃទី៧​ ខែតុលា ឆ្នាំ ២០២៣​ របស់ក្រុមហាម៉ាសលើទឹកដីអ៉ីស្រាអែល​សម្លាប់មនុស្សជាង​ ១​ ២០០នាក់។ ក្នុងចំណោមចំណាប់ខ្មាំង​អ៉ីស្រាអែល​ […]

Microsoft ប្រកាសបិទកម្មវិធី Skype ជាផ្លូវការនៅដើមខែឧសភា

Liny Chan March 1, 2025 01/03/2025

(បរទេស)៖ ក្រុមហ៊ុន Microsoft បានបញ្ជាក់ឲ្យដឹងថា សេវាកម្ម ឬ កម្មវិធី Skype នឹងត្រូវបិទនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោយហេតុផលមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។ Skype ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងចាប់ផ្តើមផ្ទុះខ្លាំងទៅលើសេវាកម្មខលជាសំឡេង និងវីដេអូ ហើយត្រូវបានក្រុមហ៊ុន Microsoft ទិញយកនៅឆ្នាំ ២០១១ ក្នុងតម្លៃ ៨.៥ពាន់លានដុល្លារអាមេរិក និងមានអ្នកប្រើប្រាស់ ១៥០លាននាក់នៅជុំវិញពិភពលោក។ យោងតាមប្រភពជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុន Microsoft បិទសេវាកម្ម Skype ដោយសារតែធ្លាក់ចំណូល និង Microsoft មានសេវាកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះថា Microsoft Teams ខណៈដែលប្រភពជាច្រើនបានឲ្យដឹងថា Microsoft Teams គឺបានបំប្លែងខ្លួនពី Skype មក។ ប៉ុន្តែក្រុមអ្នកជំនាញបានបញ្ជាក់ថា បច្ចេកទេសរបស់ Skype មិនសាកសមនឹងយុគសម័យបច្ចុប្បន្ន ដូច្នេះទើប Microsoft បញ្ចប់អាជីវកម្មមួយនេះ។ នៅពេលជំងឺរាតត្បាតកូដវីដ ១៩ […]

កិច្ចប្រជុំរ៉ែកម្រប្រែជាអស់ន័យ ! ផ្ដើមចេញពីការឌឺដងរឿងស្លៀកពាក់ ក្លាយជាជម្លោះពាក្យសម្ដីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី

Liny Chan March 1, 2025 01/03/2025

(វ៉ាស៊ីនតោន)៖ គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្ររវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានលុបចោល បន្ទាប់ពីជំនួបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រែក្លាយទៅជាជម្លោះពាក្យសម្ដីផាំងទៅផាំងមក ជុំវិញមន្ទិលសង្ស័យរបស់លោក ហ្សេលេនស្គីចំពោះកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងមួយជាមួយរុស្ស៉ី អាចនឹងសម្រេចបានសន្តិភាពយូរអង្វែង។ កាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ លោក ហ្សេលេនស្គី បានធ្វើដំណើរទៅដល់សេតវិមាន ដើម្បីពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងរ៉ែ ដែលអាចនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទទួលបានផលចំណេញពីអាជីវកម្មរ៉ែកម្ររបស់ អ៊ុយក្រែន ខណៈរូបលោកនៅតែទទូចសុំឱ្យសហរដ្ឋអាមេរិក ផ្ដល់ការធានាសន្តិសុខ។ ប៉ុន្តែគ្រាន់តែមេដឹកនាំទាំង២ អង្គុយចុះទល់មុខគ្នាមិនបានប៉ុន្មាននាទីផង នៅឯសន្នីសីទសារព័ត៌មានមួយនៅឯការិយាល័យពងក្រពើ បរិយាកាសប្រែជាតានតឹងដោយលោក ត្រាំ បានស្រែកដាក់លោក ហ្សេលេនស្គី ឱ្យចេះដឹងគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិក។ «ថាតើអ្នកចង់ចុះកិច្ចព្រមព្រៀង ឬក៏ចង់ឱ្យយើងដើរចេញ»។ នេះជាអ្វីដែលលោក ត្រាំ ប្រាប់លោក ហ្សេលេនស្គី។ ភ្លាមៗនោះដែរ ក្រោយបិទបញ្ចប់កិច្ចប្រជុំ លោក ត្រាំ បានចេញសេចក្ដីថ្លែងការណ៍មួយលើបណ្ដាញទំនាក់ទំនងសង្គម ដោយហាក់បង្ហាញពីបំណងចង់ដកសហរដ្ឋអាមេរិកចេញពីកិច្ចចរចា ជាមួយអ៊ុយក្រែន និងហាក់ដូចជាបានដេញលោក ហ្សេលេនស្គី ចេញពីសេតវិមាន។លោក ត្រាំ […]

លោក ម៉ាក្រុង ថាបញ្ចប់ទស្សនកិច្ចនៅវ៉ាស៊ីនតោន ជាមួយក្ដីសង្ឃឹមតិចតួច អាចគេចផុតពីការដំឡើងពន្ធរបស់លោក ត្រាំ

Liny Chan March 1, 2025 01/03/2025

(Reuters)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលស្គាល់កាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈថារូបលោកបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន ក្រោយកិច្ចចរចាក្នុងសប្ដាហ៍នេះ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយក្ដីសង្ឃឹមតិចតួចថាអឺរ៉ុបអាចគេចផុតពីការដំឡើងពន្ធគយពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ម៉ាក្រុង បាននិយាយថាយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់រដ្ឋបាលលោក ត្រាំ និងជាពិសេស ការយល់ដឹងអំពីការដំឡើងពន្ធគយបន្ថែមគឺមានគុណវិបត្តិច្រើន។ ២ថ្ងៃក្រោយលោក ម៉ាក្រុង បាន ជួបពិភាក្សាជាមួយលោក ត្រាំ នៅឯសេតវិមាន លោកប្រធានាធិបតីអាមេរិកបានលើកឡើងថារដ្ឋបាលរបស់លោក នឹងប្រកាសពីការដំឡើងពន្ធ២៥ភាគរយ លើទំនិញទាំងអស់នាំចូលពី សហភាពអឺរ៉ុប។ លោក ត្រាំ ក៏បានចោទប្រកាន់ផងដែរថាសហភាពអឺរ៉ុបត្រូវបានបង្កើតដើម្បីបោកបញ្ឆតសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងរឹងមាំ និងភ្លាមៗប្រឆាំងនឹងរបាំងពាណិជ្ជកម្មដ៏អយុត្តិធម៌ណាមួយ ដើម្បីការធ្វើ ពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌៕ ផ្ដល់សិទ្ធិដោយ៖ Fresh News