ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,៦៨០នាក់ និងមរណភាព ៣៥នាក់បន្ថែមទៀត

Khmerpress June 9, 2021 09/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី៩ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៦៨០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៥នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៤០០ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២៨០នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨៤,៨២៨នាក់ និងស្លាប់សរុបចំនួន ១,៣៣២នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

ថៃអនុញ្ញាតឲ្យវិស័យឯកជនធ្វើការបញ្ជាទិញ វ៉ាក់សាំងបង្ការកូវីដ-១៩ ពីទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការចាក់

Khmerpress June 9, 2021 09/06/2021

(បាងកក)៖ នៅទីបំផុតរដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យអាជ្ញាធរថ្នាក់តំបន់ និងវិស័យឯកជន អាចធ្វើការបញ្ជាទិញ ឬស្នើសុំវ៉ាក់សាំងបង្ការ COVID-19 ពីទីភ្នាក់ងារនានារបស់រដ្ឋាភិបាល ហើយការធ្វើបែបនេះត្រូវបានគេមើលឃើញថា ជាការជំរុញល្បឿននៃចាក់វ៉ាក់សាំងបង្ការជំងឺនេះ ជូនប្រជាជនថៃឲ្យបានយ៉ាងហោចណាស់ ៧០% ឬស្មើនឹង ៥០លាននាក់ ដើម្បីកសាងជញ្ជាំងភាពសុំាក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសរបស់ រដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃ (CCSA) នៅក្នុងគោលដៅចាត់ចែងវ៉ាក់សាំង COVID-19 ថ្មីខាងលើនេះ អាជ្ញាធរថ្នាក់តំបន់ និងស្ថាប័នឯកជននានា អាចធ្វើការបញ្ជាទិញ ឬស្នើសុំវ៉ាក់សាំងពីទីភ្នាក់ងាររដ្ឋាភិបាលនានាដូចជា នាយករដ្ឋានគ្រប់គ្រងជំងឺ (DDC), អង្គភាពស្រាវជ្រាវវេជ្ជសាស្ត្រនៃរដ្ឋាភិបាល (GPO), វិទ្យាស្ថានវ៉ាក់សាំងជាតិ (NVI), កាកបាទក្រហមថៃ (TRCS) និងរាជបណ្ឌិតសភា ជូឡាផន (CRA)។ ទោះជាបែបនេះក្តី ការស្នើសុំ និងបញ្ជាទិញវ៉ាក់សាំង ត្រូវបានអនុលោមទៅតាម ច្បាប់ និងបទដ្ឋានរបស់ CCSA, នាយករដ្ឋមន្ត្រី និងគណៈកម្មាធិការសុខាភិបាលថ្នាក់ខេត្ត។ […]

គោលដៅចាក់វ៉ាក់សាំងរបស់លោក ចូ បៃដិន ឲ្យបាន៧០%នៃប្រជាជនអាមេរិក ទំនងជាមិនអាចសម្រេចបាន តែវានឹងមិនបង្កបញ្ហាធំដុំឡើយ

Khmerpress June 9, 2021 09/06/2021

(វ៉ាស៉ីនតោន)៖ រយៈពេលជាច្រើនខែមកហើយ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដាក់ចេញនូវគោលដៅជំរុញសន្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់លោកជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ និងបើកទ្វារសេដ្ឋកិច្ចប្រកបដោយទំនុកចិត្ត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។ ទោះជាយ៉ាងនេះក្តី នាពេលនេះសហរដ្ឋអាមេរិកទំនងជាមិនអាច ឈានដល់គោលដៅតាមការចង់បានរបស់លោក ចូ បៃដិន ក្នុងការចាក់វ៉ាក់សាំងជូនដល់ជនជាតិអាមេរិក ឱ្យបានប្រមាណ ៧០ភាគរយនៅតាមរដ្ឋនីមួយៗនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះទេ។ រដ្ឋបាលរបស់លោក ចូ បៃដិន បានអះអាងថា ទោះបីជាគោលមិនត្រូវបានសម្រេចក៏ដោយ ក៏វានឹងមានផលប៉ះពាល់តិចតួចបំផុត ដល់ការងើបឡើងវិញរបស់សហរដ្ឋអាមេរិកទាំងមូល ដែលកំពុងឈានទៅមុខជាបន្តបន្ទាប់ រួចទៅហើយនោះដែរ។ មនុស្សពេញវ័យប្រហែលជា ១៥.៥លាននាក់ទៀត ត្រូវការទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសក្នុងរយៈពេល ០៤សប្តាហ៍បន្ទាប់ ដើម្បីឱ្យលោក ចូបៃដិន បំពេញតាមគោលដៅរបស់លោក។ ប៉ុន្តែល្បឿននៃការចាក់វ៉ាក់សាំង នាពេលថ្មីៗនេះនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះនៅក្រោម ៤០០,០០០នាក់ក្នុងមួយថ្ងៃ ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុតជិត ២លាននាក់ក្នុងមួយថ្ងៃក្នុងរយៈពេល ០២ខែកន្លងមកនេះ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះក្នុងចំណោមរដ្ឋទាំង ៥០ […]

សហរដ្ឋអាមេរិក បន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរលើប្រទេស និងដែនដីចំនួន១១០

Khmerpress June 9, 2021 09/06/2021

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរលើប្រទេស និងដែនដីចំនួន ១១០ ដែលមានស្ថានការណ៍ឆ្លងរាតត្បាត COVID-19 ធូរស្រាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។ បើតាមការបង្ហោះព័ត៌មាននៅលើគេហទំព័រ CDC កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រទេសចំនួន៦១ ត្រូវបានបន្ធូរបន្ថយចេញពី កម្រិតលេខ៤ ដែលជាកម្រិតមួយផ្ដល់អនុសាសន៍ធ្វើដំណើរសម្រាប់តែអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូសប៉ុណ្ណោះ។ ចំណែកឯ ប្រទេស និងដែនដីចំនួន៥០ ផ្សេងទៀត ត្រូវបានបន្ធូរបន្ថយមកនៅត្រឹមកម្រិតលេខ ២ ឬលេខ១។ គួរបញ្ជាក់ថា បណ្ដាប្រទេសដែលត្រូវបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរមកត្រឹមកម្រិតទាបត្រឹមលេខ ១ ឬ ២ ក្នុងនោះរួមមានសិង្ហបុរី, អ៉ីស្រាអែល, កូរ៉េខាងត្បូង, អ៉ីស្លង់, បេលីស, និងអាល់បានី ខណៈប្រទេសស្ថិតនៅក្នុងបញ្ជីកម្រិតលេខ៣ មានបារាំង, អេក្វាដ័រ, ហ្វីលីពីន, អាហ្វ្រិកខាងត្បូង, កាណាដា, ម៉ិកស៊ីកូ, រុស្ស៊ី, អេស្ប៉ាញ, ស្វីស, តួកគី, អ៊ុយក្រែន, ហុងឌូរ៉ាស់, […]

BREAKING: វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១៧៥ករណី និងស្លាប់០២នាក់បន្ថែមទៀតនៅថ្ងៃអង្គារនេះ

Khmerpress June 9, 2021 09/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន១៧៥ករណីបន្ថែមទៀត ក្នុងនោះមាន១៧១នាក់ជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ ខេត្ត Bac Giang, ខេត្ត Bac Ninh និងទីក្រុងហូជីមីញនៅតែជាតំបន់រ៉ាប់រ៉ងករណីឆ្លងច្រើនជាងគេ ដោយ ៩៨ករណីនៅខេត្ត Bac Giang, ៣៩ករណីនៅទីក្រុងហូជីមីញ និង២៥ករណីនៅខេត្ត Bac Ninh។ ហើយករណីភាគច្រើននៅខេត្ត Bac Giang និងខេត្ត Bac Ninh នោះទៀតសោតគឺជាកម្មកររោងចក្រដែលកំពុងស្ថិតក្នុងតំបន់ដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,១៥៨នាក់ ក្នុងនោះស្លាប់ ៥៥នាក់ និងជាសះស្បើយ៣,៥០៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

កាសែតសហរដ្ឋអាមេរិកបានចុះផ្សាយថា៖ ជំងឺកូវីដ១៩ ទំនងជាបែកធ្លាយចេញពីមន្ទីរពិសោធន៍នៅក្រុង Wuhan ពិតមែន ហើយគួរតែមានការស៊ើបអង្កេតបន្ថែមទៀត

Khmerpress June 8, 2021 08/06/2021

យោងតាមរបាយការណ៍នៃមន្ទីរពិសោធន៍ជាតិរបស់រដ្ឋាភិបាលអាមេរិក តាមរយៈកាសែត The Wall Street Journal បាននិយាយកាលពីថ្ងៃចន្ទថា ការសង្ស័យដែលថា វីរុសកូរ៉ូណា (ជំងឺ COVID-19) បានបែកចេញពីមន្ទីរពិសោធន៍នៅក្រុង Wuhan របស់ប្រទេសចិន គឺជារឿងមួយអាចទុកចិត្តបាន ហើយសមនឹងទទួលបានការស៊ើបអង្កេតបន្ថែមទៀត។ កាសែត WSJ បាននិយាយថា របាយការណ៍នោះត្រូវបានរៀបចំឡើងនៅខែឧសភា ឆ្នាំ២០២០ ដោយមន្ទីរពិសោធន៍ជាតិ Lawrence Livermore ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយបន្ទាប់មកត្រូវបានបញ្ជូនដោយក្រសួងការបរទេស នៅពេលពួកគេធ្វើការស៊ើបអង្កេតទៅលើប្រភពដើមនៃជំងឺរាតត្បាត COVID-19 អំឡុងពេលលោក ដូណាល់ ត្រាំ នៅកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅឡើយ។ វាបានបន្ថែមថា ការសិក្សាស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិ Lawrence Livermore បានធ្វើទៅលើការវិភាគហ្សែនរបស់ជំងឺ COVID-19 ប៉ុន្តែយ៉ាងណា Lawrence Livermore បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់កាសែត Wall Street Journal នោះទេ ខណៈដែលប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន បានទាមទារឱ្យមានចម្លើយចំពោះប្រភពនៃជំងឺនេះ។ ពោលគឺលោក បៃដិន ចង់រកឱ្យឃើញថា តើជំងឺ […]

ប្រមុខការទូតចិន ប្រកាសថា ចិននឹងប្រឹងប្រែងចែកចាយវ៉ាក់សាំង ទៅបណ្តាប្រទេសអាស៊ាន បន្ថែមទៀត

Khmerpress June 8, 2021 08/06/2021

(ឆុងឈីង)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រកាសថា ចិននឹងខិតខំប្រឹងប្រែងចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទៅកាន់បណ្តាប្រទេសអាស៊ាន បន្ថែមទៀត។ ការប្រកាសរបស់ប្រមុខការទូតមហាយក្សចិន បានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដើម្បីអបអរខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។ មហាអំណាចចិន បានប្រឹងប្រែងអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំង ២ប្រភេទយ៉ាងជោគជ័យ រួមមាន ស៉ីណូវ៉ាក់ និងស៉ីណូហ្វាម ហើយអង្គការសុខភាពពិភពលោក ក៏បានប្រកាសទទួលស្គាល់ជាផ្លូវការរួចហើយដែរ។ សម្រាប់ប្រទេសនៅអាស៊ាន មានតែកម្ពុជាទេ ដែលទទួលបានវ៉ាក់សាំងពីចិនច្រើនជាងគេ ក្នុងនោះ ប្រភេទស៉ីណូហ្វាមជំនួយពីចិន ១.៧លានដូស និងប្រភេទស៉ីណូវ៉ាក់ ទិញពីចិន ៤.៥លានដូស ខណៈចិនប្រកាសជួយកម្ពុជាតាមតម្រូវការ។ ថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីការបរទេសអាស៊ាន លោក វ៉ាង យី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាស៊ាន-ចិន គួរតែធ្វើឲ្យស៉ីជម្រៅបន្ថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ចិននឹងបន្តដើរតួនាទីរបស់ខ្លួន ក្នុងនាមជាប្រទេសចម្បងដែលមានទំនួលខុសត្រូវ ដើម្បីប្រឹងប្រែងចែកចាយវ៉ាក់សាំងទៅកាន់បណ្តាប្រទេសអាស៊ាន, ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងការអភិវឌ្ឍ និងស្រាវជ្រាវវ៉ាក់សាំង, ការផលិត, ការជួយស្វែងរកវ៉ាក់សាំង, ការចាក់វ៉ាក់សាំង, និងការថែធួនជាមួយបណ្តាប្រទេសផ្សេងទៀត»។ […]

ឥណ្ឌារកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ៨៦,៤៩៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនតិចជាង ១០ ម៉ឺនករណី ជាលើកដំបូងក្នុងរយៈពេល ៦៦ ថ្ងៃកន្លងមក

Khmerpress June 8, 2021 08/06/2021

ឥណ្ឌា៖ ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបាននិយាយថា ប្រទេសឥណ្ឌានៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ពីជំងឺ COVID-19 ថ្មីចំនួន ៨៦,៤៩៨ ករណី និងការស្លាប់ចំនួន ២,១២៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនឆ្លងថ្មីតិចជាង ១០០,០០០ ករណី ជាលើកដំបូងក្នុងរយៈពេល ៦៦ ថ្ងៃកន្លងមកនេះ។ វាក៏ជាចំនួនករណីទាបបំផុតផងដែរ ចាប់តាំងពីថ្ងៃទី០២ ខែមេសា នៅពេលដែលប្រទេសនេះបានឆ្លងករណីថ្មីចំនួន ៨៩,១២៩ ករណី។ ករណីសរុបសម្រាប់ថ្ងៃនេះ នាំឱ្យប្រទេសឥណ្ឌាមានករណីឆ្លងសរុបចំនួន ២៨,៩៩៦,៥៥៤ ករណី ជាមួយនឹងករណីចំនួន ១,៣០៣,៧០២ ជាករណីសកម្ម និងមានអ្នកស្លាប់សរុប ៣៥១,៣០៩ នាក់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីជំងឺ COVID-19 ថ្មីរបស់ឥណ្ឌាបានឃើញពីនិន្នាការធ្លាក់ចុះ ដោយរក្សាការឆ្លងត្រឹមប្រមាណ ១០០,០០០ ករណី រៀងរាល់ ២៤ ម៉ោង ខណៈពេលដែលការស្លាប់ក៏នៅក្រោម ៣,០០០ នាក់ ផងដែរ។ បន្ទាប់ពីប្រយុទ្ធជាមួយរលកទី២ […]

ថៃ៖ «អ្នកទទួលសេវាចាក់វ៉ាក់សាំង Moderna នៅតាមមន្ទីរពេទ្យឯកជន នឹងត្រូវចំណាយជាង ១២០ដុល្លារ»

Khmerpress June 8, 2021 08/06/2021

(បាងកក)៖ ទីបំផុតតម្លៃត្រូវបានគេដឹងច្បាស់ហើយ សម្រាប់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ដោយអ្នកទៅទទួលការចាក់សម្រាប់ពីរដូសពេញ នៅតាមមន្ទីរពេទ្យឯកជន នឹងត្រូវចំណាយប្រមាណ ៣,៨០០បាត ឬស្មើនឹង ១២១.៧៩ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។ បើតាមសារព័ត៌មានដដែល តម្លៃ ៣,៨០០បាតខាងលើនេះ គឺបូករួមទាំងវ៉ាក់សាំងពីរដូស, សេវាចាក់នៅមន្ទីរពេទ្យ និងការធានារ៉ាប់រង។ វ៉ាក់សាំង Moderna នឹងត្រូវនាំចូលមកកាន់ប្រទេសថៃ តាមរយៈក្រុមហ៊ុនរដ្ឋ GPO នៅអំឡុងខែតុលា ឆ្នាំ២០២១ ហើយសម្រាប់តម្លៃរបស់វានឹងត្រូវរក្សាឲ្យដូចគ្នា នៅតាមមន្ទីរពេទ្យទូទាំងប្រទេស ដែលផ្តល់សេវាចាក់ជូនប្រជាជន។ គួរបញ្ជាក់់ថា សមាគមមន្ទីរពេទ្យឯកជននៅក្នុងប្រទេសថៃ បានបញ្ជាទិញវ៉ាក់សាំង Moderna ពីក្រុមហ៊ុនរដ្ឋថៃ GPO ប្រមាណ ១០លានដូស ហើយបើតាមព័ត៌មានបន្ថែម វ៉ាក់សាំង Moderna ដែលនឹងមកដល់លើកដំបូង នៅអំឡុងខែតុលាខាងមុខនេះ គឺមានចំនួន ០៤លានដូស ខណៈ ០១លានដូសទៀតនឹងមកដល់ នៅអំឡុងដើមឆ្នាំ២០២២ និង […]

ប្រេស៊ីលប្រឈមមុខការផ្ទុះ «រលកទី៣កូវីដ-១៩» ព្រោះតែការចាក់វ៉ាក់សាំងយឺតយ៉ាវ និងវិធានទប់ស្កាត់គ្មានប្រសិទ្ធភាព

Khmerpress June 8, 2021 08/06/2021

(ប្រេស៊ីល)៖ ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសប្រេស៊ីលកំពុងប្រឈមមុខនឹង លទ្ធភាពនៃការផ្ទុះរលកទី៣ COVID-19 ដែលបង្កឡើងដោយភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង និងកង្វះខាតវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។ បើតាមតួលេខផ្ដល់ដោយអាជ្ញាធរសុខាភិបាលប្រេស៊ីល ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសប្រេស៊ីលមានជាមធ្យមជាង ១,០០០នាក់ក្នុងមួយថ្ងៃ កាលពីខែកក្កដា ឆ្នាំ២០២០ អំឡុងរលកទី១ និងមានអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យម ៣,០០០នាក់ កាលពីខែមេសាកន្លងទៅអំឡុងរលកទី ២។ ដោយឡែក បច្ចុប្បន្នចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានជាមធ្យម ១,៦០០នាក់ កាលពីសប្ដាហ៍ ខណៈប្រជាជនប្រេស៊ីលមួយភាគធំ បានត្រឡប់ទៅប្រកបអាជីវកម្មដូចធម្មតាឡើងវិញ។ ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ប្រេស៊ីលអាចនឹងត្រូវប្រឈមមុខនឹងរលកទី ៣ នៃការឆ្លងរាតត្បាត COVID-19 ដ៏កាចសាហាវ ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនជាង ២១២លាននាក់នៅតែមានភាពយឺតយ៉ាវ និងគ្មានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពទេនោះ។ បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ប្រេស៊ីលមានអ្នកឆ្លង COVID-19 សរុប ១៦.៩លាននាក់ ក្នុងនោះស្លាប់ ៤៧៤,៦១៤នាក់ និងជាសះស្បើយ ១៥.៤លាននាក់។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ […]