ព័ត៌មានអន្តរជាតិ

លោក Ming-Chi Kuo រាយការណ៍ថា​ Apple បានកាត់បន្ថយការបញ្ជាទិញ​ iPhone 16 ខ្ទង់ ១០លានគ្រឿង ដោយសារតម្រូវការធ្លាក់ចុះ

Liny Chan October 26, 2024 26/10/2024

(បរទេស)៖ អ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo បានឱ្យដឹងថា ត្រកូល iPhone 16 ចំនួន ២ម៉ូដែលគឺ iPhone 16 និង iPhone 16 Plus កំពុងប្រឈមមុខនឹងតម្រូវការបញ្ជាទិញទាបជាងការរំពឹងទុក ខណៈ Apple ត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយការបញ្ជាទិញរហូតដល់​១០លានគ្រឿងឯណោះ នៅចន្លោះពេលនេះ និងឆមាសទី១ ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ ការប៉ាន់ប្រមាណផលិតកម្មសរុបសម្រាប់ iPhone 16 ទាំង ៤ម៉ូដែលក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ឥឡូវនេះត្រូវបានគេរំពឹងទុកថានឹងកាត់បន្ថយមកត្រឹមចំនួន ៨០លានគ្រឿងប៉ុណ្ណោះ។ ពោលគឺ តិចជាងបើធៀបនឹងការព្យាករណ៍ការលក់ពីមុនមានចំនួន ៨៤លានគ្រឿង និងធ្លាក់ចុះប្រហែល ១០លានគ្រឿង បើធៀបនឹងចំនួនផលិតកម្មសម្រាប់ត្រកូល iPhone 15 កាលពីឆ្នាំមុនដែលមានចន្លោះពី ៩០ ទៅ ៩១លានគ្រឿង។ លើសពីនេះ ការព្យាករណ៍ពីលោក Kuo បង្ហាញថា ការផលិតអាចនឹងធ្លាក់ចុះបន្ថែមទៀតមកត្រឹម ៤៥លានគ្រឿងក្នុងត្រីមាសទី១ ឆ្នាំ២០២៥ និង ៣៩លានគ្រឿងក្នុងត្រីមាសទី២ ឆ្នាំ២០២៥។ […]

BREAKING: អ៉ីស្រាអែល បើកការវាយប្រហារសងសឹកអ៉ីរ៉ង់ ដោយកំណត់គោលដៅលើទីតាំងយោធា

Liny Chan October 26, 2024 26/10/2024

(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ បានអះអាងថាខ្លួនបានបើកការវាយប្រហារលើអ៉ីរ៉ង់ ដោយកំណត់គោលដៅលើទីតាំងយោធាជាការសងសឹកទៅ នឹងទីក្រុងតេហេរ៉ង់ សម្រាប់ការបាញ់មីស៊ីលបាលិស្ទីគលើអ៉ីស្រាអែលកាលពីដើមខែតុលាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ត្រូវបានគេរំពឹងទុករួចជាមុនទៅហើយ បន្ទាប់ពីមេដឹកនាំអ៉ីស្រាអែលព្រមានថាត្រូវតែសងសឹកអ៉ីរ៉ង់វិញ សម្រាប់ការបាញ់ស្រោចមីស៊ីលបាលិស្ទីគ លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា ដោយប្រើមីស៊ីលបាលិស្ទីគប្រហែលជិត២០០គ្រាប់ ហើយដែលនេះជាការវាយប្រហារដោយផ្ទាល់ជាលើទី២ ប្រឆាំងអ៉ីស្រាអែលក្នុងរយៈពេល ៦ខែ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងកម្លាំងការពារអ៉ីស្រាអែល IDF បានគូសបញ្ជាក់ដូច្នេះថា «ជាការឆ្លើយតបទៅនឹងការវាយប្រហារពីរបបដឹកនាំក្នុងប្រទេសអ៉ីរ៉ង់ ប្រឆាំងនឹងអ៉ីស្រាអែល ឥលូវ កងកម្លាំងការពារអ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយកំណត់គោលដៅជាក់លាក់លើទីតាំងយោធានៅក្នុងប្រទេសអ៉ីរ៉ង់»។ IDF បន្ថែមទៀតថា «សមត្ថភាព ការពារ និងវាយលុករបស់យើង គឺត្រៀមលក្ខណៈយ៉ាងពេញលេញ»។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីទំហំខូចខាតនៅឡើយទេ។ គួរបញ្ជាក់ថា បើតាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ស្នូរផ្ទុះជាច្រើនបានបន្លឺសំឡេងឡើងនៅជុំវិញរដ្ឋធានីតេហេរ៉ង់ រួមទាំងទីក្រុង Karaj។ អ៉ីរ៉ង់ក៏ធ្លាប់បានគំរាមផងដែរ នឹងសងសឹកអ៉ីស្រាអែលវិញ ប្រសិនបើអ៉ីស្រាអែលហ៊ានវាយប្រហារលើខ្លួន ដែលជាការសងសឹកខ្លាំងបំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទ្រព្យសម្បត្តិសុទ្ធ Elon Musk កើនឡើងជាង ៣០ពាន់លានដុល្លារ ក្រោយភាគហ៊ុន Tesla ហក់ឡេីងមួយរំពេច

Liny Chan October 25, 2024 25/10/2024

(បរទេស)៖ កំពូលមហាសេដ្ឋីដែលចូលចិត្តធ្វើអ្វីប្លែកពីគេ Elon Musk បានកើនឡើងទ្រព្យសម្បតិ្តសុទ្ធចំនួន ៣៣.៥ពាន់លានដុល្លារបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពោលបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងមួយរំពេច និងជាការកើនឡើងច្រើនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Economic times ។ ភាគហ៊ុន Tesla បានបញ្ចប់ការជួញដូរជាមួយការកើនឡើង ២២% និងប្រែទៅជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានរាយការណ៍ពីប្រាក់ចំណេញកើនឡើងប្រចាំត្រីមាសឆ្នាំ២០២៣។ Elon Musk បានព្យាករណ៍ថា នឹងមានការកើនឡើងបន្តរហូតដល់ ៣០% នៃការលក់រថយន្តនៅឆ្នាំក្រោយ ដែលជំរុញដោយប្រភេទរថយន្ត Cybertruck។ នេះជាការកើនឡើងលើកដំបូង បន្ទាប់ពីប្រាក់ចំណូលបានធ្លាក់ចុះបួនត្រីមាសជាប់គ្នា ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីៗ។ គួរជម្រាបថា ការកើនឡើងទ្រព្យសម្បត្តិរបស់លោក Musk នៅពេលនេះ បាននាំឲ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកកើនដល់ទៅ ២៧០.៣ពាន់លានដុល្លារ ពោលគឺនាំមុខលោក Jeff Bezos ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី២។ ចំណូលពីភាគហ៊ុន Tesla គឺមានប្រហែលបីភាគបួននៃទ្រព្យសម្បត្តិរបស់ Elon Musk ហើយក្រៅពីនោះ​នៅទទួលបានចំណូលពីភាគហ៊ុនធំនៅក្នុង SpaceX, វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI […]

កញ្ចប់ប្រាក់បៀវត្សរ៍របស់ CEO ក្រុមហ៊ុន Microsoft លោក Satya Nadella នៅឆ្នាំ២០២៤ ទទួលបានសរុបខ្ទង់ ៧៩លានដុល្លារ

Liny Chan October 25, 2024 25/10/2024

(បរទេស)៖ កញ្ចប់ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ២០២៤ របស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft លោក Satya Nadella បានកើនឡើង ៦៣ភាគរយ ឈានដល់ចំនួនសរុប ៧៩.១លានដុល្លារ។ ការកើនឡើងនេះ ត្រូវបានគេរាយការណ៍ថា ស្របពេលដែលតម្លៃក្រុមហ៊ុនរបស់ Microsoft ហក់ឡើងខ្ពស់ដល់ទៅ ៣ពាន់ពាន់លានដុល្លារ ដែលជម្រុញដោយក្រុមហ៊ុនផលិត​ Chat GPT គឺ OpenAI ក្នុងការចេញផ្សាយនូវបញ្ញាសិប្បនិមិត្ត AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ ប្រភពបានបង្ហាញថា ក្នុងឆ្នាំ២០២៤ នេះ លោក Nadella ទទួលបានរង្វាន់ភាគហ៊ុនសរុបចំនួន​ ៧១​ លានដុល្លារ ពោលគឺជាការកើនឡើងច្រើនបំផុត បើធៀបនឹង ៣៩លានដុល្លារ ដែលរកបានកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ទាំងរង្វាន់ភាគហ៊ុន ប្រាក់លើកទឹកចិត្ត និងបា្រក់ផ្សេងៗ (ខណៈរបាយការណ៍នៅមិនទាន់បង្ហាញលម្អិតនៅឡើយនោះទេ) បានរួមចំណែកដល់កញ្ចប់ប្រាក់បៀវត្សរ៍សរុបរបស់លោក Nadella ចំនួន ៧៩.១លានដុល្លារ​ ច្រើនជាងឆ្នាំមុន ដែលទទួលបានសរុបប្រហែល ៤៨.៥លានដុល្លារ។ បើទោះបីជាមានការកើនឡើងនៃរង្វាន់ភាគហ៊ុនក៏ដោយ […]

UPDATE: មនុស្សយ៉ាងហោច ៤០នាក់បានបាត់បង់ជិវីត ក្រោយព្យុះត្រូពិក វាយប្រហារហ្វីលីពីន

Liny Chan October 25, 2024 25/10/2024

(ម៉ានីល)៖ អាជ្ញាធរនៅប្រទេសហ្វីលីពីន បានឱ្យដឹងនាថ្ងៃសុក្រនេះថា ស្របពេលដែលព្យុះត្រពិក Trami បានបោកបក់ផុតចេញទៅ​ដល់សមុទ្រវិញហើយនោះ វាបានផ្តាច់ជីវិតមនុស្ស សរុបយ៉ាងហោច៤០នាក់។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤។ ទោះជាបែបនេះក្តី មនុស្សជាច្រើននាក់ នៅបន្តព្រាត់ប្រាសពីលំនៅដ្ឋាន ក្រោយរត់ភៀសខ្លួនពីទឹកជំនន់ ដែលបង្កឡើងដោយព្យុះ Trami ហើយជាច្រើននាក់ផ្សេងទៀត នៅជាប់លើដំបូលផ្ទះពួកគេ និងស្នើសុំការជួយសង្រ្គោះ។ បើគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ មនុស្សសរុប១៩៣,០០០នាក់ ត្រូវបានជម្លៀសខ្លួន ទៅកាន់កន្លែងសុវត្ថិភាព ដើម្បីគេចពីគ្រោះទឹកជំនន់។ មកទល់នឹងថ្ងៃសុក្រនេះ ការិយាល័យរដ្ឋាភិបាល ព្រមទាំងសាលារៀន នៅបន្តបិទទ្វារនៅឡើយ ទូទាំងកោះ Luzon។ គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ស្ថិតនៅទីតាំងភូមិសាស្រ្តមួយ ដែលជាធម្មតាទទួលរងការវាយប្រហារពីព្យុះធំៗ និងព្យុះទីហ្វុង យ៉ាងហោចប្រហែល២០ព្យុះ ក្នុងមួយឆ្នាំៗ ហើយបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលជារឿយៗបណ្តាលឱ្យមានមនុស្សស្លាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Tesla គ្រោងចែកចាយរថយន្តគ្មានមនុស្សបើកនៅឆ្នាំក្រោយ ប៉ុន្តែកំពុងប្រឈមបញ្ហាផ្លូវច្បាប់មួយចំនួន

Liny Chan October 25, 2024 25/10/2024

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុនរបស់លោកនឹងដាក់ឱ្យដំណើរការសេវាកម្មជិះតាក់ស៊ីគ្មានអ្នកបើកដល់សាធារណជនក្នុងរដ្ឋកាលីហ្វ័រញ៉ា និងតិចសាស់នៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយគម្រោងនេះ ត្រូវបានគេមើលឃើញថា ប្រឈមនឹងបញ្ហាផ្នែកច្បាប់និងបច្ចេកទេសមួយចំនួនត្រូវដោះស្រាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ និយាយអំឡុងពេលប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានប្រាប់ថា «យើងគិតថា យើងអាចដំណើរការតាក់ស៉ីគ្មានមនុស្សបើក (Robotaxis) នៅឆ្នាំក្រោយ»។ ទោះជាមានការប្រកាសបែបនេះក្តី តែគេបានដឹងថាដើម្បីដំណើរការតាក់ស៉ីនេះបាន គឺប្រឈមនឹងបញ្ហាផ្លូច្បាប់ជាច្រើន ។ ជាក់ស្តែង នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុននឹងប្រឈមផ្លូវពិបាកមានឡើងចុះភ្នំជាដើម ដែលត្រូវតែមានការធានាសុវត្ថិភាពដល់អតិថិជន។ កន្លងទៅគម្រោងរថយន្តគ្មានមនុស្សបើករបស់ Alphabet ដែលមានឈ្មោះថា Waymo បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីអាចធ្វើការសាកល្បងបើកក្នុងចម្ងាយរាប់លានម៉ាយ មុនពេលវាបានទទួលការអនុញ្ញាតដំបូងពី គណៈកម្មាការប្រើប្រាស់សាធារណៈរដ្ឋកាលីហ្វ័រញ៉ា (CPUC) ដែលគ្រប់គ្រងសេវាកម្មរថយន្តប្រភេទនេះ។ នាយកដ្ឋានយានជំនិះរដ្ឋកាលីហ្វ័រញ៉ា ដែលគ្រប់គ្រងការធ្វើតេស្ត និងការដាក់ពង្រាយយានយន្តបើកបរដោយខ្លួនឯងនេះ បានប្រាប់រ៉យទ័រថា ក្រុមហ៊ុន Tesla ត្រូវបានរាយការណ៍ថា បានប្រើប្រាស់លិខិតអនុញ្ញាតធ្វើតេស្តយានយន្តស្វយ័តរបស់ខ្លួនក្នុងឆ្នាំ២០១៩។ ការអនុញ្ញាតនោះ ទាមទារការបើកបរប្រកបដោយសុវត្ថិភាព។ តែយ៉ាណាក៏ដោយ ក្រុមហ៊ុនមិនមាន […]

បារាំង មានបំណងស្វែងរកជំនួយ ៥០០លានអឺរ៉ូ សម្រាប់លីបង់ ក្នុងកិច្ចប្រជុំទីក្រុងប៉ារីស

Liny Chan October 24, 2024 24/10/2024

(ប៉ារីស)៖ ប្រទេសបារាំង រំពឹងថាជំនួបប្រជុំនៃក្រុមប្រតិភូប្រមាណ ៧០នាក់ ដើម្បីជួយដល់ប្រទេសលីបង់ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ នឹងគាំទ្រដល់ការរៃអង្គាសថវិកាប្រហែល ៥០០លានអឺរ៉ូ ឬស្មើនឹង ៥៤០លានដុល្លារជាជំនួយមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមឯកសារក្របខ័ណ្ឌនៃក្រសួងការបរទេស សន្និសីទស្តីពីលីបង់ នឹងនាំទៅរកការបង្កើតគំនិតផ្តួចផ្តើម សម្រាប់គាំទ្រដល់ ប្រទេសលីបង់ ជាពិសេសលើផ្នែកមនុស្សធម៌ ដែលបារាំង ដាក់គោលដៅចង់បានការគាំទ្រពីអន្តរជាតិ ជាថវិកាប្រហែល ៥០០លានអឺរ៉ូ។ ជំនួយ​ជា​ចម្បង​ នឹងប្រើសម្រាប់​ជួយ​ជនភៀសខ្លួន​ ក្នុង​វិស័យ​នានា ​រាប់​ចាប់ពី​សុខភាព អាហារ ទឹក អនាម័យ និង​ការអប់រំ។ លីបង់និយាយថា ខ្លួនត្រូវការថវិកាចំនួន ២៥០លានដុល្លារក្នុងមួយខែ ដើម្បីដោះស្រាយវិបត្តិផ្លាស់ទីលំនៅរបស់ប្រជាជន ពីចន្លោះពី ៥០០,០០០នាក់ទៅ ១លាននាក់ ពីភាគខាងត្បូងលីបង់ ចាប់តាំងពីអ៉ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំ លើក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងខែកញ្ញា។ សន្និសីទនេះ ក៏នឹងអំពាវនាវផងដែរ ឱ្យមានដំណោះស្រាយការទូត ចំពោះវិបត្តិ ដោយផ្អែកលើដំណោះស្រាយលេខ ១៧១០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបញ្ចប់ជម្លោះចុងក្រោយ រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា ក្នុងឆ្នាំ ២០០៦ […]

ទីក្រុងកៀវ ទទូចឱ្យកងទ័ពកូរ៉េខាងជើងទាំងឡាយ ដែលជួយរុស្ស៉ីប្រយុទ្ធនៅអ៊ុយក្រែន ទម្លាក់អាវុ/ធចុះ

Liny Chan October 24, 2024 24/10/2024

(កៀវ)៖ កាលពីថ្ងៃពុធ ទី២៣ ខែតុលា អ៊ុយក្រែនបានចេញមុខអំពាវនាវទៅកាន់ ទាហានកូរ៉េខាងជើងនានា ដែលត្រូវបានពង្រាយ ដើម្បីជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ឱ្យពួកគេទម្លាក់អាវុធចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ សេចក្តីថ្លែងការណ៍មួយ របស់បណ្តាញស៉ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន បាននិយាយដូច្នេះថា «យើងសូមផ្ញើសារទៅកាន់ ទាហានទាំងអស់នៃកងទ័ពប្រជាជនកូរ៉េ ដែលត្រូវបានបញ្ជូនទៅជួយរបបលោក ពូទីន។ ដាច់ខាត ពួកអ្នកមិនត្រូវស្លាប់ឥតប្រយោជន៍ នៅលើទឹកដីប្រទេសដទៃឡើយ។ អ្នកទាំងអស់គ្នា មិនត្រូវដើរតាមជោគវាសនា របស់ទាហានរុស្ស៉ីរាប់សិបម៉ឺននាក់ ដែលគ្មានថ្ងៃនឹង​បានវិលត្រឡប់ទៅផ្ទះវិញ នោះទេ»។ គួរបញ្ជាក់ថា កាលពីថ្ងៃដដែល សហរដ្ឋអាមេរិក បាននិយាយថា មានទាហានកូរ៉េខាងជើង យ៉ាងហោច៣,០០០នាក់ ត្រូវបានបញ្ជូន​ទៅកាន់ប្រទេសរុស្ស៉ី ហើយកំពុងតែទទួល ការហ្វឹកហាត់នៅទីនោះ។ ទីក្រុងវ៉ាស៉ីនតោន បានព្រមានថា ពួកគេនឹងក្លាយជាគោលដៅ​ស្របច្បាប់ សម្រាប់ឱ្យទីក្រុងកៀវវាយប្រហារ ប្រសិនបើពួកគេហ៊ានចូលរួមប្រយុទ្ធ ក្នុងសមរភូមិនៅអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ហ្វីលីពីន៖ ព្យុះត្រូពិក Trami កំពុងបោកបក់មកលើខេត្តភាគខាងជើង និងបង្កជាទឹកជំនន់

Liny Chan October 24, 2024 24/10/2024

(ម៉ានីល)៖ ព្យុះត្រូពិក Trami បានបោកបក់លើផ្នែកភាគឦសាននៃកោះ Luzon ដ៏សំខាន់ របស់ហ្វីលីពីន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ បង្ខំឱ្យសាលារៀន និងការិយាល័យរដ្ឋាភិបាល ត្រូវបិទទ្វាររយៈពេលពីរថ្ងៃជាប់ៗគ្នា ខណៈទីភ្នាក់ងារគ្រោះមហន្តរាយ កំពុងទប់ទល់នឹងភ្លៀងធ្លាក់ ក៏ដូចជាទឹកជំនន់ថែមទៀត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារឧតុនិយមរដ្ឋ បានឱ្យដឹងថា ព្យុះត្រូពិក Trami ដែលមានកម្លាំងខ្យល់បក់អតិបរមា ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនរហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិច ឆ្លងកាត់ខេត្ត Isabela ឆ្ពោះទៅសមុទ្រចិនខាងត្បូង។ មានការព្រមាន រាប់ចាប់តាំង​ពី​ភ្លៀង​ធ្លាក់​ខ្លាំង រហូត​ដល់​គ្រោះទឹកជំនន់ ការរអិល​បាក់​ដី និង​ខ្យល់​ព្យុះ​សម្រាប់​ខេត្ត​ភាគ​ខាងជើង​មួយ​ចំនួន។ ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃពុធថា ព្យុះនេះបណ្តាលឱ្យមានមនុស្សស្លាប់ ១៤នាក់ស្លាប់ ក្នុងនោះ ១២នាក់នៅទីក្រុង Naga ភាគកណ្តាល។ អ្នកស្រុករាប់ពាន់នាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅតំបន់ Bicol ខណៈទឹកជំនន់ បានហក់ឡើង ដល់ដំបូលផ្ទះបឹងហ្កាឡូ។ គួរបញ្ជាក់ថា ជាធម្មតា ហ្វីលីពីន រងគ្រោះដោយព្យុះត្រូពិក ជាមធ្យម […]

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ G7 ជិតសម្រេចបានប្រាក់កម្ចី ៥០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

Liny Chan October 23, 2024 23/10/2024

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បានឱ្យដឹងថា ក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប (EU) ខិតតែជិតទៅរកការសម្រេចបាននូវកម្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលយកពីទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលត្រូវបានបង្កក ហើយអាមេរិកអាចរួមចំណែក ក្នុងកម្ចីនោះប្រហែល ២០ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សមាជិកសភា EU បានអនុម័តផែនការរបស់ប្លុក ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ីដែលបង្កកបានចំនួន ៣៥ពាន់លានអឺរ៉ូ ឬស្មើនឹង ៣៨ពាន់លានដុល្លារ។ ក្នុងសន្និសីទសារព័ត៌មាន ពេលចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ របស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Yellen និយាយថា លោកស្រីមានទំនុកចិត្តខ្ពស់ថា ទ្រព្យសម្បត្តិរុស្ស៉ីដែលភាគច្រើនទុកនៅអឺរ៉ុប នឹងនៅតែត្រូវបង្កកបាន បើទោះបីជាមានការតម្រូវឱ្យ EU ធ្វើការបង្កកទ្រព្យសម្បត្តិទាំងនោះ រៀងរាល់៦ខែម្តងក៏ដោយ។ នៅពេលត្រូវបានសួរថាតើកម្ចីនោះ នឹងអាចឈានដល់ការចរចាបញ្ចប់ នៅចុងឆ្នាំនេះឬយ៉ាងណា? លោកស្រី Yellen គូសបញ្ជាក់ថា «យើងជិតសម្រេចបានក្នុងចំណែក ២០ពាន់លានដុល្លាររបស់អាមេរិក នៃកញ្ចប់ប្រាក់កម្ចី ៥០ពាន់លានដុល្លារនោះ។ […]