សង្គម

លោកឧកញ៉ា ឡេង ប្រុស ចូលរួមឧបត្ថម្ភគ្រួសារសពជនរងគ្រោះម្នាក់១លានរៀល និងអ្នកនៅរស់ម្នាក់៥០ម៉ឺនរៀល ករណីលិចទូកចម្លងនៅខេត្តកណ្តាល

Khmerpress October 14, 2022 14/10/2022

(កណ្ដាល)៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» និងលោកស្រី បានចូលរួមបុណ្យសពនូវថវិកា១លានរៀល ក្នុងមួយគ្រួសារ ដល់គ្រួសារក្មេងរងគ្រោះ១១នាក់ (ម្នាក់កំពុងបាត់ខ្លួន) ដែលស្លាប់ដោយសារលិចទូក និងអ្នកនៅមានជីវិតម្នាក់៥០ម៉ឺនរៀល។ ករណីលិចទូកចម្លងដឹកកូនសិស្ស! បញ្ជីឈ្មោះជនរងគ្រោះរួចផុតពីសេចក្តីស្លាប់៤នាក់, អ្នកស្លាប់១០នាក់ និងកំពុងបាត់ខ្លួន១នាក់ទៀត រួមមាន៖ A) ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖​ ១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង (រស់) ២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ កម្មករបើកទូកដរទទឹង (រស់) ៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់) ៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់) B) ឈ្មោះអ្នកស្លាប់ដោយសារលិចទូក […]

លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ចូលរួមថវិកាចំនួន៣០០០ដុល្លារ សម្រាប់គ្រួសារក្មួយៗរងគ្រោះ និងឧបត្ថម្ភទៅក្មួយៗដែលនៅមានជីវិត

Khmerpress October 14, 2022 14/10/2022

(ភ្នំពេញ)៖ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២បានចូលរួមថវិកាចំនួន៣០០០ដុល្លារអាមេរិក និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិក នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ដោយលោកស្រី នួន ស៊ុន្ទរី បានសរសេររៀបរាប់ថា «នាងខ្ញុំស្រីអូន និងគ្រួសារសូមចូលរួមថវិកា3000$ ជាការរំលែកទុក្ខទៅកាន់គ្រួសារក្មួយៗដែលលិចទូកនៅភូមិកោះចំរើន។ ក្មួយៗអើយមីងរវល់មិនបានទៅផ្ទាល់ មីងខ្លោចចិត្តណាស់មីងសរសេរសារទាំងស្រក់ទឹកភ្នែកណែនទ្រូង កូនគេកូនយើង។ នាងខ្ញុំបានផ្ញើថវិកាតាមរយៈបងពាក់មី។ ថវិកានេះខ្ញុំឱ្យបង ពាក់មី ចាត់ចែងសម្រាប់ចូលរួមបុណ្យដល់ក្មួយៗដែលលាចាកលោក ហើយថវិការខ្លះឧបត្ថម្ភ ដល់ក្មួយៗដែលនៅមាន ជីវិត។ សូមក្មួយៗទៅកាន់សុខគតិភពចុះ មីងកាន់ទុក្ខក្មួយៗ ក្មួយៗលែងបានទៅរៀនទៀតហើយ អាណិតណាស់ជាសិស្សពូកែតស៊ូទៅរៀនរហូត។ #កូនអើយ #ចូលរួមរំលែកទុក្ខ #មីងស្រីអូនកាន់ទុក្ខក្មួយៗនៅភូមិកោះចំរើន»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សូមចូលរួមរំលែកទុក្ខ! លោក កែម សេរីវុធ ដែលធ្លាប់បង្ហាញខ្លួនជាតួអង្គ សុខ អ្នកធាក់ស៊ីក្លូក្នុងរឿងហូលីវូដ City of Ghosts បានទទួលមរណភាព ក្នុងវ័យ៥៧ឆ្នាំ

Khmerpress October 14, 2022 14/10/2022

(ភ្នំពេញ)៖ លោក កែម សេរីវុធ ដែលប្រិយមិត្តច្បាស់ជានៅចាំថាគាត់ធ្លាប់បានបង្ហាញខ្លួនក្នុងឈុតមួយនៃរឿងហូលីវូដ City of Ghosts ដែលបានថតនៅកម្ពុជា កាលពីឆ្នាំ២០០២ ដោយលោកបានដើរតួអង្គឈ្មោះ សុខ អ្នកធាក់ស៊ីក្លូ ឱ្យតារាហូលីវូដ Matt Dillon។ គួរឱ្យសោកស្តាយដែល លោក កែម សេរីវុធ បានទទួលមរណភាព ក្នុងវ័យ៥៧ឆ្នាំ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ដោយរោគាពាធ។ យោងតាមគណនីហ្វេសប៊ុក Sereyvuth Kem ក្រុមគ្រួសារលោក កែម សេរីវុធ បានសរសេររៀបរាប់ថា៖ «យើងខ្ញុំជាក្រុមគ្រួសារ វិញ្ញាណក្ខន្ធ លោក កែម សេរីវុធ សូមធ្វើការជូនបុណ្យកុសលដល់ បងប្អូន ញ្ញាតិជិតឆ្ងាយទាំងអស់ ដែលបានចូលរួម បុណ្យសពលោក កែម សេរីវុធ ហៅ ស្រស់ អាយុ ៥៧ ឆ្នាំ ដែលបានចែកឋានទៅ ដោយរោគាពាធ នៅថ្ងៃទី […]

ប្រពៃណាស់! ហេង វិសាល យកថវិកាដែលរកបានពីហ្វេសប៊ុកក្នុងរយៈពេល៧ថ្ងៃនេះ ទៅបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា និង មន្ទីរពេទ្យកុមារអង្គរ

Khmerpress October 13, 2022 13/10/2022

(ភ្នំពេញ)៖ ក្រោយពីទទួលបានការគាំទ្រពីមហាជនស្ទើរតែទូទាំងប្រទេស លោក​ ហេង វិសាល បានយកលុយ៣២០០ដុល្លារ ដែលរកបានពីហ្វេសប៊ុកក្នុងរយៈពេល៧ថ្ងៃ ហើយ ហេង វិសាល និងស្រីនា ក៏បានបន្ថែមទឹកប្រាក់ផ្ទាល់ខ្លួន៨០០ដុល្លារបន្ថែមទៀត ដើម្បីបានបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២០០០ដុល្លារ និង មន្ទីរពេទ្យកុមារអង្គរ ចំនួន២០០០ដុល្លារ ក្នុងការចូលរួមបេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា។ លោក ហេង វិសាល ដែលជាអ្នកមានអាជីពការងារទាក់ទងនឹងបច្ចេកវិទ្យា និងការបង្កើត content លើបណ្តាញសង្គមដូចជា Facebook និង Youtuber បានសរសេររៀបរាប់ថា៖ «ប៉ុន្មានថ្ងៃនេះវាប្រៀបដូចជាការយល់សប្តិអញ្ចឹង ខ្ញុំពិតជាអត់នឹកស្មាន ហើយរំភើបខ្លាំងណាស់ចំពោះការស្រឡាញ់ និងភាពកក់ក្តៅដែលទទួលបានពីអ្នកទាំងអស់គ្នា វាពិតជាមានក្តីសុខ និងសុភមង្គលណាស់ តែពួកខ្ញុំមិនគួរទទួលបានវាតែម្នាក់ឯងនោះទេ ចឹងខ្ញុំក៏សម្រេចចិត្តថា ចង់ចែករំលែកក្តីស្រឡាញ់ដែលទទួលបានពីអ្នកទាំងអស់គ្នាជាមួយនិងក្មេងៗរបស់យើងដែរ។ នេះគឺជាលុយ៣២០០$ ដែលខ្ញុំរកបានពីFBក្នុងរយៈពេល៧ថ្ងៃនេះ លុយនេះគឺបានមកពីការទស្សនារបស់អ្នកទាំងអស់គ្នាវាប្រៀបដូចជាក្តីស្រឡាញ់និងភាពកក់ក្តៅរបស់អ្នករាល់គ្នាអញ្ចឹញ ហើយថ្ងៃនេះខ្ញុំបានប្រគល់ក្តីស្រឡាញ់និងភាពកក់ក្តៅមួយនេះជូនទៅឲ្យក្មេងៗដែលត្រូវការ។ ខ្ញុំជឿថាពួកគាត់និងសប្បាយចិត្តណា អរគុណច្រើន»។ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បុរសម្នាក់ចំណាយពេល៩ថ្ងៃ ដើម្បីឡើងដល់ចំណុចពាក់កណ្តាលនៃភ្នំអេវ៉ារេសជួយសម្រេចក្តីប្រាថ្នាចុងក្រោយរបស់ប្អូនប្រុសខ្លួន ដែលចង់យកទង់ជាតិខ្មែរទៅដោតលើភ្នំដ៏ខ្ពស់ជាងគេនៅលើពិភពលោក

Khmerpress October 11, 2022 11/10/2022

(ភ្នំពេញ)៖ ជារឿងមួយគួរឱ្យកោតសរសើរ ដោយបុរសម្នាក់ ដើម្បីបំពេញបំណងប្រាថ្នារបស់ប្អូនប្រុស បានចំណាយពេលដើរ និងឡើងភ្នំដ៏ហត់នឿយ រយៈពេល៩ថ្ងៃ ដើម្បីបានទៅដល់ចំណុចពាក់កណ្តាលភ្នំអេវ៉ារេស (EBC) ដែលជាទីតាំងដែលប្អូនប្រុសរបស់លោកចង់យកទង់ជាតិខ្មែរទៅដោតលើភ្នំអេវើរ៉េស ប៉ុន្តែក៏បានស្លាប់បង់ជីវិតនៅពាក់កណ្តាលផ្លូវ។ នេះបើយោងតាមការបង្ហោះរបស់ម្ចាស់គណនី Sokhalay Saur បានសរសេររៀបរាប់ថា៖ «ពិសាល ធ្វើទាល់តែបានដើម្បី ពិសិដ្ឋ សូមចូលរួមអបអរសាទរ និងកោតសរសើរភាពក្លាហាន ការតស៊ូអំណត់របស់សំឡាញ់លោក លឹម ពិសាល (Lim Pisal) ដែលពុះពារ និងជម្នះគ្រប់ឧបសគ្គ ជួយសម្រេចក្តីប្រាថ្នាចុងក្រោយនេះឱ្យប្អូនប្រុសខ្លួន គឺ ពិសិដ្ឋ! ជាថ្មីម្តងទៀត សូមវិញ្ញាញក្ខន្ធប្អូនស្ថិតក្នុងទីដ៏ពិសិដ្ឋ និងស្ងប់នេះ ជាទីដ្ឋាន ដែលមនុស្សសឹងគ្រប់គ្នាប្រាថ្នាចង់ទៅដល់យ៉ាងតិចម្តងក្នុងជីវិត។ ក្នុងឆ្នាំ២០១២ លឹម ពិសិដ្ឋ បានបង់ថ្លៃដ៏ខ្ពស់បំផុត ដែលគ្រប់គ្នានឹកស្មានមិនដល់ ឬហ៊ានប្រថុយ ក្នុងបំណងបង្កើតកំណត់ត្រាដ៏អស្ចារ្យឱ្យខ្លួនឯង នោះគឺ ដំណើរទៅកាន់ ចំណុចពាក់កណ្តាលភ្នំអេវ៉ារេស (EBC) រយៈកម្ពស់ ៥៣៦៤ម៉ែត្រ ជាមូលដ្ឋាន អ្នកប៉ងឡើងបន្តទៅកំពូលភ្នំ (កម្ពស់ ៨,៨៤៩ម៉ែត្រ) ឈប់សម្រាក ថែបំប៉នកម្លាំង ព្យាបាល […]

អាណិតណាស់! លោកយាយម្នាក់មានជំងឺប្រចាំកាយ តស៊ូដើររើសកំប៉ុងតាមផ្លូវ ពេលខ្លះដើរដល់ម៉ោង៣ភ្លឺ លោកយាយបំណងចង់បានរទេះរើសអេតចាយមួយ

Khmerpress October 3, 2022 03/10/2022

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីលោកយាយវ័យចំណាស់ម្នាក់ ដែលមានជំងឺប្រចាំកាយ ហើយខំប្រឹងតស៊ូដើររើសកំប៉ុងតាមដងផ្លូវ ពេលខ្លះដើររហូតដល់ម៉ោង ៣ទៀបភ្លឺក៏មានផងដែរ។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Seng Chanreasey បានរៀបរាប់ឲ្យដឹងថា៖ «សូមអធ្យាស្រ័យបងប្អូនអ៊ុំពូមីង បើបានប្រទះឃើញលោកយាយសូមជួយគាត់ផង គាត់ដើររើសកំប៉ុងម្តុំបឹងត្របែក តែផ្ទះគាត់នៅម្តុំជិត៦០ម៉ែត្រ គាត់រស់នៅលើដីគេទុកចោល ។ ពេលខ្លះគាត់ថា ម៉ោងបីភ្លឺអីបានដល់កន្លែង ព្រោះគាត់ដើរបានយឺត ព្រោះគាត់មានជំងឺលើសឈាមនិងបេះដូងប្រចាំកាយទៀតផង សូមជួយគាត់តាមដែរលទ្ធភាពរបស់បងប្អូនផងចុះ ព្រោះគាត់គ្មានអ្នកណាជាទីពឹងទេ គាត់បានផ្តាំខ្ញុំពេលខ្ញុំសូមគាត់ថត គាត់ថាគាត់ចង់បានរទេះរើសអេតចាយមួយ បើបងប្អូនណាមានលទ្ធភាពសូមជួយគាត់ផង សូមអរគុណទុកជាមុន»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សូមបង្កើនការប្រុងប្រយ័ត្ន! តារាសម្តែង សាឡាត់ ស្រីឡាង បង្ហាញពីវិធីឆបោកតាមអនឡាញដែលខ្លួនបានជួបប្រទះ (មានវីដេអូ)

Khmerpress September 16, 2022 16/09/2022

(ភ្នំពេញ)៖ ករណីឆបោកតាមអនឡាញ តែងតែកើតមានជាញឹកញាប់ ទោះបីជាមានប្រជាពលរដ្ឋជាច្រើនបានជ្រាបពីបញ្ហានេះ ក៏នៅតែមានបងប្អូនមួយចំនួនទៀតត្រូវបានគេឆបោកជាបន្តបន្ទាប់។ យ៉ាងណាមិញថ្មីៗនេះតារាសម្តែង កញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះវីដេអូរៀបរាប់ពីវិធីឆបោកតាមអនឡាញ ដែលសាច់ញាតិរបស់កញ្ញាបានជួបប្រទះ និងបានចាញ់បោកជនឆបោកចំនួន៣០ដុល្លារ។ កញ្ញា សាឡាត់ ស្រីឡាង បានរៀបរាប់ពីល្បិចជនបោកប្រាស់ម្នាក់ដែលមានគណនីហ្វេសប៊ុកក្លែងក្លាយយករូបរបស់អ្នកដទៃមកតាំង ឈ្មោះ Pisith Tatto ដាក់ថាខ្លួនជាអ្នកលក់អនឡាញនៅតាមខេត្ត លក់ផលិតផលនានាដូចជា ទូរក្លាសេ និងឧបករណ៍ផ្សេងទៀត ក្នុងតម្លៃថោកជាងទីផ្សារ។ នៅពេលដែលឆាតសាកសួរជនឆបោករូបនេះប៉ិនប្រសព្វក្នុងការនិយាយបញ្ជុះបញ្ជូលឱ្យទិញ និងផ្ញើលុយមកឱ្យខ្លួនជាមុន ជាពិសេសពេលសាកសួរចង់ទៅរកដល់ទីតាំងជនឆបោកនេះ ព្យាយាមបង្ហាញថាខ្លួនមានទីតាំង ប៉ុន្តែនៅពេលមកដល់ក៏ទាក់ទងលែងបានតែម្តង។ សាឡាត់ ស្រីឡាង ថា «ម្សិលមិញបងរបស់ខ្លួនបានចាញ់បោកអស់ ៣០$ នេះកុំកាក់ទាន់ ហើយប្រុងបោកខ្ញុំ ៣៥០$ ទៀតតែមិនបានសម្រេច»។ កញ្ញាក៏បានសំណូមពរឱ្យបងប្អូនមុននឹងទិញអ្វីមួយនៅលើអនឡាញសូមមានការប្រុងប្រយ័ត្ន ត្រួតពិនិត្យព័ត៌មានអ្នកលក់ឱ្យបានច្បាស់ មុនធ្វើការជាវ៕ សូមស្តាប់វីដេអូនៅខាងក្រោម៖

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ឧបត្ថម្ភស័ង្កសី 6ម៉ឺនសន្លឹកនិងផ្ទះគំរូ20ផ្ទះ សរុបទឹកប្រាក់ប្រមាណជាង 80សិបម៉ឺនដុល្លារ សម្រាប់ប្រជាជន ដែលផ្លាស់ប្ដូរពីតំបន់អភិរក្សអប្សរា មកភូមិរុនតាឯក

Khmerpress September 13, 2022 13/09/2022

ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra បានចូលរួមឧបត្ថម្ភស័ង្កសី 6ម៉ឺនសន្លឹកនិងផ្ទះគំរូ20ផ្ទះ សរុបទឹកប្រាក់ប្រមាណ ជាង80សិបម៉ឺនដុល្លារ សម្រាប់ប្រជាជន ដែលផ្លាស់ប្ដូរពីតំបន់អភិរក្សអប្សរា មកភូមិរុនតាឯក។ នៅក្នុងគណនីហ្វេសហ៊ុករបស់ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានសរសេររៀបរាប់យ៉ាងដូចច្នេះថា៖ “ដោយសារ ការប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ទើបខ្ញុំមានឱកាស ចូលរួមជួយសង្គម ហើយនេះជាមោទនភាពរបស់ ក្រុមការងារក្រុមហ៊ុន Galaxy Navatra Group គ្រប់ជាន់ថ្នាក់ នឹងក្ដីរំភើបដែលបានចូលជួយសង្គមជាតិយើង ខ្ញុំសុំផ្ញើបុណ្យកុសលនេះទៅដល់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់ គ្រួសារ Galaxy ទាំងអស់នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមទទួលបានទាំងអស់គ្នា ។🙏🙏🙏❤️❤️❤️មានអ្នកទាំងអស់គ្នាទើបខ្ញុំអាចធ្វើបាន🙏🙏🙏🙏” . អ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានបន្ថែមថា “ស័ង្កសី #6ម៉ឺនសន្លឹកនិងផ្ទះគំរូ20ផ្ទះ សរុបទឹកប្រាក់ប្រមាណ #ជាង80ម៉ឺនសិបដុល្លារ សម្រាប់ពុកម៉ែបងប្អូន ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរពីតំបន់រមណីយដ្ឋានអង្គរ មកភូមិរុនតាឯក នេះគឺជាកាតព្វកិច្ចរបស់យើងជាជនជាតិខ្មែរទាំងអស់គ្នា។ […]

ឃើញផ្លូវស្ទះជាប្រចាំ លោកពូម្នាក់សុខចិត្តផ្អាករត់ម៉ូតូឌុបសិនមកជួយសម្រួលចរាចរណ៍ ដោយមិនគិតនឿយហត់ ទាំងក្នុងគ្រួសារមានជីវភាពខ្វះខាត និងមានកូនឈឺក្នុងបន្ទុកត្រូវផឹកថ្នាំជាប្រចាំ

Khmerpress September 9, 2022 09/09/2022

(ភ្នំពេញ)៖ ជារៀងរាល់ព្រឹក បងប្អូនដែលធ្វើដំណើរនៅផ្លូវ៥៦៦ ក្នុងខណ្ឌទួលគោក ក្រោយសាលារៀន Paragon ភាគច្រើនបានឃើញវត្តមានរបស់លោកពូម្នាក់ដែលគាត់ជាអ្នករត់ម៉ូតូឌុបនៅក្បែរនោះ គាត់តែងតែជួយសម្រួលចរាចរណ៍ទាំងបែកញើសសស្រាកពេញរាងកាយ ដោយសារមើលឃើញការកកស្ទះខ្លាំងពេក អំឡុងពេលឪពុកម្តាយជូនកូនទៅសាលារៀននៅម្តុំនោះ។ ដោយមើលឃើញពីឆន្ទៈ និងទឹកចិត្តរបស់លោកពូក្នុងការចូលរួមជួយសង្គម ព្រឹកនេះក្រុមការងារ Khmernote បានជួបជាមួយលោកពូ នឹងបានសំភាសន៍លោកពូខ្លះៗពីជីវភាពក៏ដូចជាទុក្ខលំបាករបស់លោកពូ។ លោកពូបានរៀបរាប់ថា គាត់មានឈ្មោះ ឃ្លោក វណ្ណៈ អាយុ៥៥ឆ្នាំ មានកូនចំនួន៤នាក់នៅក្នុងបន្ទុក។ លោកពូមានជីវភាពខ្វះខាតហើយមានកូនស្រីម្នាក់មានជំងឺប្រចាំកាយ គឺជំងឺរលាកស្រោមខួរ ដែលតម្រូវឱ្យលេបថ្នាំជាប្រចាំ ត្រូវចំណាយច្រើន ចំណែកឯភរិយាក៏ឈឺទៀត ដោយគាត់បានវះកាត់ស្បូនអស់ ហើយប្រកបការងារជាអ្នកធ្វើការអនាម័យ។ ជារៀងរាល់ខែលោកពូត្រូវចំណាយលើថ្លៃបន្ទប់ជួល ថ្លៃថ្នាំរបស់កូន និងចំណាយផ្សេងៗក្នុងគ្រួសារ ខណៈមិនសូវមានអ្នកជិះម៉ូតូឌុប លោកពូក៏ទទួលដឹកអីវ៉ាន់អនឡាញវិញ គ្រាន់បានកម្រៃខ្លះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃដែរ។ ដោយមើលឃើញភាពកកស្ទះរៀងរាល់ថ្ងៃលោកពូបានឆ្លៀតជួយសម្រួលចរាចរណ៍ និងពេលខ្លះម៉ូយតេរកដើម្បីដឹកឥវ៉ាន់ លោកពូបានសុំទោសម៉ូយដោយសារជាប់ជួយសម្រួលចរាចរណ៍ស្ទះខ្លាំងពេក មិនអាចចាកចេញបាន។ លោកពូបានបន្ថែមថា ផ្លូវនេះក៏មានគ្រោះថ្នាក់ជាញឹកញាប់ សម្រាប់ផលវិបាកវិញ ពេលខ្លះកំពុងសម្រួលចរាចរណ៍សឹងតែមានអ្នកជិះប៉ះលោកពូថែមទៀតផង ប៉ុន្តែបញ្ហាទាំងនេះមិនធ្វើឱ្យលោកពូបញ្ឈប់សកម្មភាពជួយក្នុងសង្គមដែរ។ លោកពូ ជួយសម្រួលចរាចរណ៍ទីនេះរាប់ឆ្នាំមកហើយ ពោលគឺធ្វើចេញពីចិត្ត និងសប្បាយចិត្តរាល់ពេលបានជួយដល់សង្គម។ ក្រុមការងារក៏បានសុំលេខធនាគាររបស់លោកពូដែរ ដោយសារមានអ្នកចង់ជួយឧបត្ថម្ភលោកពូច្រើន ប៉ុន្តែលោកពូបានបង្ហាញថារាល់ថ្ងៃលោកពូមានតែទូរសព្ទសម្រាប់តេធម្មតា ពីរគ្រឿងទេ ដោយលេខទូរសព្ទរបស់លោកពូឃ្លោក វណ្ណៈ គឺ […]

មហាជនងឿងឆ្ងល់រឿងចាក់ស៊ីម៉ង់ត៍បិទគំរបលូ មួយកន្លែង ក្រោយផ្សារគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ២

Khmerpress September 6, 2022 06/09/2022

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីមួយដែលបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ ចន្ថា យឹម បានបង្ហោះរឿងរ៉ាវមួយដោយមានមនុស្សមួយក្រុម ថាជាការបញ្ជារបស់លោកចៅសង្កាត់ ច្រាំងចំរេះទី២ បានមកបិទគំរបលូ នៅមុខផ្ទះរបស់គាត់ ដែលជាលើកទីមួយហើយដែលមានករណីបែបនេះ។ យោងតាមវីដេអូដែលបានបង្ហោះរឿងរ៉ាវនេះបានកើតឡើងនៅ ក្រោយផ្សារគីឡូម៉ែត្រលេខ៧ ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ភ្នំពេញ ដោយបងស្រីម្ចាស់គណនីខាងលើបាននិយាយរៀបរាប់ថា ផ្លូវប្រព័ន្ធបង្ហូរលូខាងលើនេះ មានលក្ខណៈស្រុតជាយូរណាស់មកហើយ ក៏ប៉ុន្តែក៏មានការហាមស្ត្រីជាម្ចាស់ផ្ទះខាងលើមិនឱ្យចាក់ទឹកពីលើឡើយ រហូតឈានដល់ចាត់មនុស្សឱ្យមកចាក់ស៊ីម៉ង់ត៍បិទគំរបលូនេះតែម្តង។ ក្រោយពីវីដេអូត្រូវបានចែកចាយ មានមហាជនជាច្រើនសម្តែងការងឿងឆ្ងល់ និងហួសចិត្តជាខ្លាំងចំពោះសកម្មភាពបែបនេះ និងសំណូមពរឱ្យអជ្ញាធរពាក់ព័ន្ធនិងមន្ត្រីមូលដ្ឋានចុះមកពិនិត្យផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត