សិល្បៈ

តារាចម្រៀង នាយ ចឺម ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ថ្នាក់​ធិបឌិន្ទ

Naren January 16, 2023 16/01/2023

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់សប្បុរសជន៧០រូប។ ក្នុងនោះផងដែរតារាចម្រៀង នាយ ចឺម ដែលមានឈ្មោះពិត សុខ មេសា ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់​ ធិបឌិន្ទ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៧៧ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ក្រោយពីនាយ ចឺម ទទួលបានការគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ នេះ ក៏មានក្រុមមិត្តភក្តិរួមអាជីពសិល្បៈ និងមហាជន អ្នកគាំទ្រជាច្រើន បានបង្ហោះសារអបអរសាទរផងដែរ។ សូមរំលឹកថា គ្រឿងឥស្សរិយយសនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី១ តាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីទទួលស្គាល់នូវគុណបំណាច់ និងស្នាដៃមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ។ គ្រឿងឥស្សរិយយសនៃកម្ពុជា មានមេដាយចំនួន ១៥មុខ ចែកចេញជា៤ប្រភេទ។ អានបន្ថែមតាមរយៈ នាយកដ្ឋានឥស្សរិយយស

លោកអគ្គរាជទូតអង់គ្លេស និយាយថាចូលចិត្តបទចម្រៀងរបស់ តារារ៉េប វណ្ណដា

Naren January 16, 2023 16/01/2023

តារាចម្រៀងរ៉េប វណ្ណដា ដែលទទួលបានការគាំទ្រ និងមានភាពល្បីល្បាញ ទៅលើស្នាដៃបទចម្រៀងរបស់លោក យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» និងបទចម្រៀងដែលលោកបានចេញជាបន្តបន្ទាប់។ ក្នុងនោះផងដែរ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមហាជនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនិក វីល្លៀម (Dominic Williams) បានឱ្យដឹងថា លោកចូលចិត្តបទចម្រៀងរបស់ វណ្ណដា និងចង់ឱ្យសាធារណជនណែនាំបទចម្រៀងរបស់តន្ត្រីករខ្មែរផ្សេងទៀតឱ្យខ្លួនបានស្គាល់ថែមទៀតផងដែរ។ លោកអគ្គរាជទូតអង់គ្លេសរូបនេះ បានបង្ហោះរូបភាពបទចម្រៀងរបស់ វណ្ណដា និងបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ខ្ញុំចូលចិត្តភ្លេងហ៊ីបហប – ជាពិសេសហុីបហបអង់គ្លេស។ ខ្ញុំចង់រកឃើញហុីបហបពីកម្ពុជា។ ខ្ញុំស្គាល់ Vann Da – វណ្ណដា ហើយ។ ខ្ញុំចូលចិត្តភ្លេងរបស់គាត់។ ខ្ញុំសូមអ្នកទាំងអស់គ្នាណែនាំតន្ត្រីករខ្មែរផ្សេងទៀតដែលខ្ញុំគួរតែឮ»៕

ទីបំផុត! តារាចម្រៀង ខេមរៈ សិរីមន្ត បង្ហាញវត្តមានផ្លូវការក្នុងផលិតកម្ម «Galaxy Navatra» ពិធីទទួលស្វាគមន៍ ត្រូវបានធ្វើឡើងនៅល្ងាចនេះ

Khmerpress January 13, 2023 13/01/2023

(ភ្នំពេញ)៖ នៅទីបំផុត តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស និងមានងារជា «ឧកញ៉ា» គឺលោក ខេមរៈ សិរីមន្ត បានបង្ហាញវត្តមានជាផ្លូវការហើយ នៅក្នុងផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយបានរៀបចំពិធីទទួលស្វាគមន៍ ក្លាយជាតារាចម្រៀងសមាជិកថ្មីរបស់ផលិតកម្ម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបានសាក់២។ ពិធីទទួលស្វាគមន៍តារាចម្រៀងល្បី ខេមរៈ សិរីមន្ត ចូលមកកាន់គ្រួសារ «Galaxy Navatra» គេសង្កេតឃើញមានការចូលរួមពីសំណាក់ អ្នកសិល្បៈ អ្នកជំនួញ ដៃគូពាណិជ្ជកម្ម ផលិតករ ម្ចាស់ផលិតកម្ម និងមន្ត្រីរាជការមួយចំនួនផងដែរ។ តារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានថ្លែងតាមរយៈបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួន ឲ្យបានដឹងនៅមុននេះបន្តិចថា បងប្អូនដែលគាំទ្រខ្ញុំបាទទាំងអស់គ្នា បន្តិចទៀតនេះ ខ្ញុំនឹងក្លាយជាសមាជិកគ្រួសារ Galaxy Navatra ហើយបទចម្រៀងថ្មីរបស់ខ្ញុំ ក៏នឹងចេញនៅពេលបន្តិចនេះដែរ ក្នុង Chanel Galaxy សូមបងប្អូនរង់ចាំតាមដានទាំងអស់គ្នាណាបាទ..!»។ លោក ខេមរៈ សិរីមន្ត […]

បវរកញ្ញាចក្រវាលកម្ពុជា ហង្ស ម៉ានីតា ធ្វើបានយ៉ាងល្អ ក្នុងវគ្គប្រកួតបឋម នៃកម្មវិធីប្រកួតបវកញ្ញា Miss Universe នៅសហរដ្ឋអាមេរិក (មានវីដេអូ)

Naren January 12, 2023 12/01/2023

ការ​ប្រកួត​បវកញ្ញា​ចក្រវាល លើកទី៧១ បានកំពុងតែធ្វើឡើងនៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ហើយនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ ការប្រកួតបឋម Preliminary Show ក៏បានចាប់ផ្តើម។​ ជាមួយគ្នានេះបវកញ្ញាទាំង៨៤ប្រទេស បានធ្វើការខិតខំអស់ពីសមត្ថភាពបង្ហាញនៅមុខគណៈកម្មការ ក្នុងនោះបវរកញ្ញាចក្រវាលកម្ពុជា ហង្ស ម៉ានីតា ក៏បានសម្ដែងទាំងការណែនាំខ្លួន និង ​ឈុត​ហែល​ទឹក ពោរពេញដោយភាពជឿជាក់៕ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖

គួរឲ្យសរសើរ! ឌៀប សូហ្វៀរ៉ា ឈ្នះលំដាប់រងទី២ នៃកម្មវិធី «Little Miss Junior Idol 2023» លើឆាកអន្តរជាតិ

Khmerpress January 9, 2023 09/01/2023

(ភ្នំពេញ)៖ ត្បិតមានវ័យទើបតែ១២ឆ្នាំក្តី តែកញ្ញា ឌៀប សូហ្វៀរ៉ា ដែលមានជំនាញផ្នែកដើរបង្ហាញម៉ូតនោះ បានចេញដំណើរទៅប្រទេសថៃកាលពីពេលថ្មីៗនេះ ដើម្បីធ្វើជាតំណាងកម្ពុជាចូលរួមប្រកួត ក្នុងកម្មវិធី «Little Miss Junior Idol 2023»។ អំឡុងពេលប្រកួត បវរកញ្ញារូបនេះ ត្រូវបានមហាជនសង្កេតឃើញថា ពិតជាខិតខំប្រឹងប្រែង ព្រមទាំងបង្ហាញពីសមត្ថភាពដែលខ្លួនមាន អស់ពីកម្លាំងកាយចិត្ត រហូតទទួលបានជ័យលាភី លំដាប់រងទី២ ប្រចាំកម្មវិធី «Little Miss Junior Idol 2023»។ បវរកញ្ញាវ័យ១២ឆ្នាំ ឌៀប សុហ្វៀរ៉ា បានបង្ហាញឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស បានឃើញពីសម្រស់ និងសមត្ថភាព ព្រមទាំងចំណេះដឹងរបស់យុវតីកម្ពុជាថា ខ្លាំងដល់កម្រិតណា។ ទន្ទឹមនឹងបានគ្រងតំណែង លំដាប់រងទី២ «Little Miss Junior Idol 2023» គេបានឃើញថា អ្នកលេងបណ្តាញសង្គមជាច្រើន បានចូលរួមអបអរសាទរទៅកាន់បវរកញ្ញាវ័យក្មេងរូបនេះ ជាបន្តបន្ទាប់។ គួរជម្រាបថា មុនទទួលបានតំណែងលំដាប់រងទី២ នៃឆាកអន្តរជាតិ នៃកម្មវិធីខាងលើនេះ ឌៀប សូហ្វៀរ៉ា ក៏ធ្លាប់ប្រកួតឈ្នះក្នុងកម្មវិធី […]

ទីបំផុត! បវរកញ្ញាតំណាងកម្ពុជា ឃឿន ប៉ូលីកា ក្លាយជាម្ចាស់មកុដ «Miss Pre Teen International 2023» នៅប្រទេសថៃ

Khmerpress January 9, 2023 09/01/2023

(ថៃ)៖ អាចនិយាយបានថា ជារឿងមួយគួរឲ្យរំភើបសម្រាប់អ្នកគាំទ្រវិស័យម៉ូដែលនៅកម្ពុជា ខណៈបវរកញ្ញាតំណាងកម្ពុជា ឃឿន ប៉ូលីកា បានប្រកួតយកឈ្នះមកុដឯក ពីកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ «Miss Pre Teen International 2023» ដែលបានធ្វើឡើងនៅប្រទេសថៃ។ យោងតាមផេក Team Cambodia Pageant បានឲ្យដឹងថា តំណែង «Miss PreTeen International 2023» គឺកម្ពុជា ឃឿន ប៉ូលីកា អាយុ១៤ឆ្នាំ បានគ្រងមកុដ Miss Pre Teen International 2023 នៅឯប្រទេសថៃហើយ អបអរសាទរក្មេងស្រីដ៏អង់អាចរបស់កម្ពុជា»។ យ៉ាងណាមិញ អំឡុងការប្រកួតលើឆាក «Miss Preteen International 2023» កញ្ញា ឃឿន ប៉ូលីកា នាងពិតជាបានតាំងចិត្ត ខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត រហូតអាចឲ្យនាងទទួលបានលទ្ធផលគួរជាទីគាប់ចិត្តបានយ៉ាងដូច្នេះ។ គួរជម្រាបថា បវរកញ្ញា ឃឿន ប៉ូលីកា ជាបវរកញ្ញាវ័យក្មេងកម្ពុជាដំបូងគេបង្អស់ ដែលបានឈ្នះកមុដ «Miss […]

ស្តេចកំប្លែង «ទិនហ្វី» កំពុងពិចារណាវិលត្រឡប់មករកការសម្តែងវិញ បន្ទាប់ពីផ្អាកជិត២០ឆ្នាំ

Khmerpress January 5, 2023 05/01/2023

(ចិន)៖ ស្តេចកំប្លែងល្បីឈ្មោះបោះសំឡេងរបស់ហុងកុង លោក Stephen Chow ដែលទស្សនិកជនខ្មែរតែងតែហៅថា «ទិនហ្វី» នោះ បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង នៅពេលដែលលោកបានផ្តល់ក្តីសង្ឃឹមដ៏តូចមួយថា លោកនឹងត្រឡប់មកសម្តែងវិញនៅថ្ងៃណាមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ កាលពីថ្ងៃទី១ ខែមករា ផលិតករភាពយន្តរូបនេះ បានបង្ហោះរូបភាពពីខ្សែភាពយន្តចាស់របស់លោក រឿង «God of Cookery» ដើម្បីជូនពរអ្នកគ្រប់គ្នា ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយបានសរសេរថា «ក្នុងឆ្នាំថ្មីនេះ បើចង់បានអ្វីជួយចែករំលែកផង!»។ ឆ្លើយតបនឹងសារនេះ មនុស្សជាច្រើនបានបញ្ចេញមតិ ដើម្បីបង្ហាញពីបំណងប្រាថ្នាចុងក្រោយរបស់ពួកគេ ខណៈអ្នកគាំទ្រភាគច្រើន សុទ្ធតែនិយាយថា ពួកគេចង់ឲ្យតារាកំប្លែងរូបនេះ ត្រឡប់មកសម្តែងភាពយន្តឡើងវិញ។ ជាការឆ្លើយតបទៅកាន់ Comment របស់អ្នកគាំទ្រ តារាកំប្លែង ទិនហ្វី បាននិយាយថា លោកនឹងគិតអំពីរឿងនេះ។ តែយ៉ាងណា បើតាមប្រធានសមាគមផលិតភាពយន្ដហុងកុង និងជាមិត្តជិតស្និទ្ធរបស់ស្ដេចកំប្លែង ទិនហ្វី បាននិយាយថា អារម្មណ៍ពុះកញ្ជ្រោលរបស់ Stephen Chow នៅក្នុងការសម្ដែងគឺនៅតែមាន។ យ៉ាងណាទស្សនិកជនដែលស្រឡាញ់លោកនឹងត្រូវរង់ចាំ ២ទៅ៣ឆ្នាំទៀត ទើបអាចទស្សនារឿងថ្មីរបស់លោកបាន។ […]

តារាល្បីរបស់ Marvel លោក Jeremy Renner រងរបួសធ្ងន់ធ្ងរត្រូវវះកាត់ ក្រោយជួបឧបទ្ទវហេតុ អំឡុងពេលកាយព្រិលទឹកកកនៅផ្ទះ

Khmerpress January 3, 2023 03/01/2023

(បរទេស)៖ តារាសម្ដែង Jeremy Renner (តួ Hawkeye របស់ Marvel) ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យតាមជើងហោះហើរមួយ នៅព្រឹកច័ន្ទសប្តាហ៍នេះ បន្ទាប់ពីបានជួបឧបទ្ទវហេតុ រងរបួសធ្ងន់ធ្ងរពេលកំពុងកាយព្រិលទឹកកកនៅផ្ទះរបស់លោក។ តែយ៉ាងណា ព័ត៌មានបន្ថែមបានរាយការណ៍ថា តារារូបនេះត្រូវវះកាត់ម្តងជាពីរដង ដើម្បីព្យាបាលរបួសនៅនឹងទ្រូងរបស់លោក។ នេះបើតាមការចេញផ្សាយ របស់សារ​ព័ត៌មាន CNN នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ អ្នកនាំពាក្យរបស់តារាសម្តែងរូបនេះ បាននិយាយថា Renner បានទទួលការវះកាត់កាលពីថ្ងៃច័ន្ទ ហើយបច្ចុប្បន្នស្ថិតក្នុងបន្ទប់ថែទាំ ក្នុងស្ថានភាពធ្ងន់ធ្ងរ…។ បន្ថែមពីនេះ ប្រភពជិតស្និទ្ធនឹងតារាសម្តែងបានប្រាប់ CNN ថា រហូតមកដល់ពេលនេះ តារាសម្តែងតួអង្គ Hawkeye រូបនេះ បានទាមទារឲ្យមានការវះកាត់លើកទី២ ដើម្បីព្យាបាលរបួស ត្បិតថាលោកមានរបួសធំ។ លោក Sam Mast បានប្រាប់ CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គិតត្រឹមពេលនេះ យើងអាចបញ្ជាក់បានថា Jeremy ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថេរភាពជាមួយនឹងរបួសដែលមាន បន្ទាប់ពីបានជួបឧបទ្ទវហេតុទាក់ទងនឹងអាកាសធាតុ ខណៈកំពុងភ្ជួរព្រិលកាលពីថ្ងៃច័ន្ទ។ បច្ចុប្បន្នគ្រួសាររបស់តារាសម្តែងរូបនេះ នៅមើលថែលោក ហើយលោកក៏កំពុងទទួលបានការថែទាំយ៉ាងល្អផងដែរ។ […]

សត្វឆ្មាជាទីសំណព្វរបស់តារាចម្រៀង Taylor Swift មានទ្រព្យសម្បតិ្តសុទ្ធរហូតដល់ទៅ ៩៧លានដុល្លារអាមេរិក

Khmerpress January 2, 2023 02/01/2023

សត្វឆ្មាជាទីសំណព្វរបស់ Taylor Swift ជាសត្វឆ្មាមួយក្នុងចំណោមសត្វឆ្មាដែលមានជាងគេទី៣នៅលើពិភពលោក។ យោងតាម បញ្ជីឈ្មោះ Pet Rich Olivia Benson ដែលជាសត្វ ពូជឆ្មា Scottish fold ជាទីស្រឡាញ់របស់ Swift មានទ្រព្យសម្បតិ្តសុទ្ធរហូតដល់ទៅ ៩៧លានដុល្លារដែលធ្វើឱ្យ ក្លាយជាសត្វចិញ្ចឹមដែលមានជាងគេទី៣នៅលើពិភពលោក។ ដូចដែលបានកត់សម្គាល់នៅក្នុងបញ្ជី Pet Rich ទ្រព្យសម្បត្តិសុទ្ធដ៏គួរឱ្យចាប់អារម្មណ៍របស់ Olivia គឺមានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្ហាញខ្លួននៅលើបណ្តាញសង្គម Instagram និងច្រើនទៀត។ ដោយចំណាត់ថ្នាក់ទី១ គឺបានទៅលើ Gunther VI សត្វឆ្កែមួយក្បាលនេះត្រូវបានគេជឿថាជាសត្វឆ្កែដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោកបន្ទាប់ពីទទួលបានមរតក ៥០០លានដុល្លារ និង ទី២ Nala Cat ដែលជាឆ្មា ដែលមានអ្នកតាមដានច្រើនជាង ៤លាននាក់នៅលើ Instagram ដែលត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិសុទ្ធ ១០០លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រាសាទ ដាវីន នឹងតំណាងកម្ពុជា ចូលរួមកម្មវិធីប្រកួតសម្រស់ Universal Woman នៅទីក្រុងឌូបៃ នាចុងខែមករានេះ

Khmerpress January 2, 2023 02/01/2023

(ភ្នំពេញ)៖ តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន តារាម៉ូដែលស្រីមួយដួង មានទេពកោសល្យ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ។ ថ្មីៗនេះបានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើល ដោយ ប្រាសាទ ដាវីន ត្រូវបានតែងតាំងឱ្យក្លាយជា «ស្ដ្រីឯកចក្រវាលកម្ពុជា២០២៣» (Universal Woman Cambodia 2023)។ យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុក Universal Woman Cambodia បានឱ្យដឹងថា «ជាផ្លូវការ ចាប់ពីវិនាទីនេះទៅ ០១ ខែមករា ឆ្នាំ២០២៣ លោកស្រី ប្រាសាទ ដាវីន ( Mrs.Prasath Davin ) ក្លាយជា Universal Woman Cambodia 2023 គាត់នឹងចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងឱ្យប្រទេសកម្ពុជា នៅទីក្រុង ឌូបៃ ( Dubai ) ដែលមានប្រទេសចូលរួម៥០ប្រទេស នាចុងខែមករា ឆ្នាំ២០២៣នេះ។ តារាសម្ដែង និងបង្ហាញម៉ូដ ប្រាសាទ ដាវីន បានចូលប្រឡូកក្នុងវិថីសិល្បៈតាមរយៈការប្រឡង Freshie […]