សិល្បៈ

បវរកញ្ញាប្រេស៉ីល ទើបគ្រងមកុដ «Miss Grand Inernational 2022» និយាយបាន៥ភាសា និងមានកម្រិតវប្បធម៌ខ្លាំងមិនធម្មតា

Khmerpress October 27, 2022 27/10/2022

(បរទេស)៖ កម្មវិធីប្រឡងសម្រស់និងសមត្ថភាពដ៏ធំបំផុតមួយ ក្នុងចំណោមកម្មវិធីបវរកញ្ញាជាច្រើនទៀត គឺ «Miss Grand Inernational 2022» ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ បានបង្កការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនជុំវិញពិភពលោក។ កម្មវិធីនេះ ក៏រកឃើញកញ្ញាឯកដែលជាម្ចាស់គ្រងមកុដផងដែរ គឺបានទៅលើកញ្ញា Isabella Menin មកពីប្រទេសប្រេស៉ីល ខណៈនាងអាចនិយាយបានរហូតដល់ទៅ៥ភាសា និងរៀនចប់ដល់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុផងដែរ។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ Isabella Menin ដែលជាបវរកញ្ញាតំណាងប្រទេសប្រេស៉ីល ត្រូវបានប្រកាសថា ជាអ្នកឈ្នះគ្រងកមុដនៃការប្រកួតកម្មវិធី Miss Grand International លើកទី១០ ដែលបានយកឈ្នះបេក្ខនារីមកពី ៦៧ប្រទេស ខណៈបវរកញ្ញាតំណាងប្រទេសថៃ ទទួលបានចំណាត់ថ្នាក់រងទី១ បវរកញ្ញាតំណាងប្រទេសឥណ្ឌូណេស៊ី បានចំណាត់ថ្នាក់រងទី២ ប្រទេសវេណេហ្សុយអេឡា បានចំណាត់ថ្នាក់រងទី៣ និងសាធារណៈរដ្ឋឆេក បានចំណាត់ថ្នាក់បវរកញ្ញារងទី៤។ តើនរណាជា Isabella Menin? Isabella Menin បានទទួលតំណែងជា Miss Grand Brazil ក្នុងខែកក្កដា ឆ្នាំ២០២២នេះ មុនពេលនាងចូលរួមប្រកួតថ្នាក់អន្តរជាតិ ដែលធ្វើនៅប្រទេសឥណ្ឌូនេស៉ី និងទទួលបានជ័យជំនះក្លាយជាម្ចាស់កមុដ […]

តារាចម្រៀងរ៉េប វណ្ណដា បង្ហាញអារម្មណ៍បែបនេះ ក្រោយ MV បទ «Time To Rise» មានចំនួន១០០លានទស្សនាលើយូធូប

Khmerpress October 24, 2022 24/10/2022

តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានអ្នកស្រឡាញ់ គាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់លោក ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។ យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» ដែលមានការចូលរួមដោយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើគិតពីថ្ងៃ ចាក់ផ្សាយមកទល់ពេលនេះ រយៈពេល៥៧៥ថ្ងៃហើយ បទចម្រៀង «Time to Rise» មានការចូលទស្សនា រហូតដល់ ១០០លានដងនៅលើយូធូប។ ក្រោយពីទទួលបានការគាំទ្រយ៉ាងសន្ធឹកពីមហាជន វណ្ណដា បានសរសេររៀបរាប់ពីអារម្មណ៍ថា៖ «ជាដំបូងបំផុតនោះគឺខ្ញុំសូម អរគុណទៅកាន់ព្រឹទ្ធាចារ្យ គង់ ណៃ សម្រាប់ការចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់របស់គាត់នៅក្នុងបទចម្រៀង Time To Rise។ អរគុណទៅកាន់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសជាពិសេសសម្រាប់ការគាំទ្រកន្លងមក។ Time To Rise អាចនិយាយបានថាជាបទចម្រៀងមួយដែលប្រៀបបានដូចកញ្ចក់ឆ្លុះបញ្ចាំងពីការអភិរក្សនិងអភិវឌ្ឈលើកតម្លើនមរតកជាតិ អាចធ្វើឱ្យប្រជាជនក្នុងនិងក្រៅប្រទេសជាច្រើនលើសកលលោកបានស្គាល់ពីសិល្បៈខ្មែរ ដោយទទួលបានការគោរព សាទរ ស្រឡាញ់ និង ទទួលស្គាល់វិស័យសិល្បៈនៅកម្ពុជា។ អរគុណទៅកាន់ក្រុមការងារទាំងអស់ដែលបានចូលរួមធ្វើឱ្យ Project នេះកើតមានឡើង នេះជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ទំព័រចុងឆ្នាំនេះ អបអរ ១០០ លានទស្សនារបស់ […]

តារាសម្តែង Bobbie Coltrane តួប្រុសក្នុងរឿង «Harry Potter» ស្លាប់ក្នុងវ័យ៧២ឆ្នាំ

Khmerpress October 15, 2022 15/10/2022

(បរទេស)៖ តារាសម្តែងប្រុសល្បីឈ្មោះជនជាតិស្កុតឡេន លោក Robbie Coltrane ដែលជាតួអង្គ Hagrid ក្នុងខ្សែភាពយន្តល្បី Harry Potter បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ លោក Coltrane ត្រូវបានគេដឹងថា បានដើរតួជាអតីតភ្នាក់ងារ KGB នៅក្នុងខ្សែភាពយន្ត James Bond ចំនួនពីរ គឺរឿង «Goldneye» ឆ្នាំ១៩៩៥ និងរឿង «The World Is Not Enough» ឆ្នាំ១៩៩៩។ ទន្ទឹមគ្នានេះ អ្នកសិល្បៈក្នុងវិស័យភាពយន្តជាច្រើន បានបង្ហោះសារពីដំណឹងមរណភាពរបស់តារាសម្តែងរូបនេះ និងបានកោតសរសើរពីស្នាដៃភាពយន្តដ៏ល្អឥតខ្ចោះរបស់លោក។ ងាកមកគណនី Twitter ផ្លូវការរបស់ James Bond វិញក៏បានបង្ហោះសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់តារាសម្តែងល្បី Bobbie Coltrane ផងដែរ និងបាននិយាយរំឭកពីទេពកោសល្យគ្មានព្រំដែនរបស់លោក ដែលបានបន្សល់ទុកតាមរយៈការចូលរួមសម្តែងខ្សែភាពយន្តល្បីៗ។ តែយ៉ាងណាមិញ ភ្លាមៗមិនទាន់មានព័ត៌មានលម្អិតអំពីមូលហេតុនៃការស្លាប់របស់តារាសម្តែងរូបនេះនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

តារាចម្រៀង ពេជ្រ សោភា ក្រោយជួបជាមួយបេក្ខភាព The Voice Kids Cambodia កុមារី​ ថា​ ស្រីណុច ក៏បានពោលពាក្យក្នុងចិត្តបែបនេះ

Khmerpress October 13, 2022 13/10/2022

(ភ្នំពេញ)៖ ការតស៊ូរបស់ កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានធ្វើឱ្យគណៈកម្មការ The Voice Kids Cambodia និងមហាជន ទប់ទឹកភ្នែកមិនបាន។ ទោះបីជា កុមារី ថា ស្រីណុច ទោះបីជាមិនបានបន្តក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ ថា ស្រីណុច ទទួលបានការអាណិតស្រលាញ់ និងមានសប្បុរសជនជាបន្តបន្ទាប់បានធ្វើការឧបត្ថម្ភ និងលើកទឹកចិត្តប្អូនកុំឱ្យបោះបង់ក្តីស្រមៃជាអ្នកចម្រៀង និងខិតខំរៀនសូត្រផងដែរ។ ជាក់ស្តែងមុននេះបន្តិច តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បានជួបជាមួយនឹងកុមារី ថា ស្រីណុច និងបានកោតសរសើរចំពោះទឹកដមសម្លេង សម្តែងការអាណិតអាសូរដល់កុមារីរូបនេះ ដោយពេជ្រ សោភា បានសរសេររៀបរាប់ថា៖ «មានចរិតល្អ សម្លេងអាចប្រើបានច្រើន ទាំងបទញ៉ាក់នឹងស្លូ ឱ្យសាកច្រៀងឱ្យស្តាប់មិនល្អទាំងអស់ តែអាចនិយាយថាធំឡើងអាចច្រៀងបានច្រើន ចូលចិត្តលេងហ្គីតា ពូកែ តែមីងសុំឱ្យក្មួយរៀនសូត្រសិន ឱ្យសសេរពាក្យក្នុងចិត្តសំរាប់ជួយគ្រួសារនាថ្ងៃមុខ ជីវិតជាការតស៊ូ។ គាត់នៅក្មេងណាស់សំរាប់ខ្ញុំគិតបើចង់ជួយគាត់គួរឱ្យគាត់បានរៀនសូត្រ កុំយកពេលគ្នារៀនមកឱ្យគ្នាធ្វើការ គឺអាចបែកគំនិតក្មេង បើស្រលាញ់ពិត អាណិតពិត ជួយគ្នាឱ្យបានរៀន មួយទៀតហៅកែចាក់ច្រមុះ ថតសម្អាង […]

បេក្ខភាព The Voice Kids Cambodia កុមារី​ ថា​ ស្រីណុច មកសំពះអរគុណអ្នកគ្រូពេទ្យដែលផ្តល់សម្លៀកបំពាក់ឱ្យខ្លួនបានទៅប្រឡងចម្រៀង (មានវីដេអូ)

Khmerpress October 12, 2022 12/10/2022

(មណ្ឌលគិរី)៖ ថ្មីៗនេះបេក្ខភាព The Voice Kids Cambodia កុមារី​ ថា​ ស្រីណុច ទោះបីជាមិនបានបន្តក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ ប៉ុន្តែប្អូនស្រីបានធ្វើឱ្យមហាជនទូទាំងប្រទេសអាណិតស្រលាញ់ និងកោតសរសើរចំពោះការតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាតប៉ុន្តែក៏នៅតែតស៊ូមកប្រឡងតាមក្តីស្រមៃរបស់ខ្លួន។ ការតស៊ូរបស់ កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានធ្វើឱ្យគណៈកម្មការ The Voice Kids Cambodia ទប់ទឹកភ្នែកមិនជាប់ ដោយប្អូនស្រីមកប្រឡងទាំងខ្វះខាតថវិកាធ្វេីដំណេីរ​ ហើយសម្លៀកបំពាក់បានអ្នកគ្រូពេទ្យឱ្យរ៉ូបមួយឈុតនេះគ្រាន់បានស្លៀកឡើងឆាកប្រឡង។ ក្រោយពីបានប្រឡងចប់ ថ្ងៃនេះ កុមារី​ ថា​ ស្រីណុច​ បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពខ្លួន យកផ្លែឈើ និងថវិកា៥ម៉៉ឺនរៀល មកសំពះអរគុណអ្នកគ្រូពេទ្យដែលបានផ្តល់សម្លៀកបំពាក់មកឱ្យខ្លួនស្លៀកឡើងឆាកប្រកួត។ ដោយកុមារីរូបនេះបានសរសេររៀបរាប់ថា៖ «ថ្ងៃនេះមកអរគុណដល់អ្នកគ្រូពេទ្យដែលបានឱ្យដូចជាអាវពេលដែលខ្ញុំទៅប្រឡងពិតជាអគុណណាស់»។ ទោះបីជាមិនបានជាប់ទៅវគ្គបន្ត ប៉ុន្តែ ថា​ ស្រីណុច ទទួលបានការអាណិតស្រលាញ់ និងមានសប្បុរសជនជាបន្តបន្ទាប់បានធ្វើការឧបត្ថម្ភ និងលើកទឹកចិត្តប្អូនកុំឱ្យបោះបង់ក្តីស្រមៃជាអ្នកចម្រៀង និងខិតខំរៀនសូត្រផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បវកញ្ញា Miss Grand កម្ពុជា ៣ជំនាន់ ត្រូវបានឯកឧត្តម ហ្វៃ សំអាង ជ្រើសរើសសម្តែងក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ»

Khmerpress October 10, 2022 10/10/2022

(ភ្នំពេញ)៖ ថ្មីៗនេះឯកឧត្តម ហ្វៃ សំអាង បានបង្ហាញនូវបវកញ្ញា Miss Grand កម្ពុជា ៣ជំនាន់ ដែលត្រូវបានជ្រើសរើសសម្តែងក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ»។ យោងតាមការបង្ហោះឯកឧត្តម ហ្វៃ សំអាង ធ្លាប់បានបញ្ជាក់ថា «អប្សរាមហាអង្គរ» មានបវរកញ្ញាចំនួន៥ដួងចូលរួមសម្តែង ខណៈដែលពេលនេះឯកឧត្តម ហ្វៃ សំអាង បានធ្វើការជ្រើសរើសចំនួន៣រូបរួចមកហើយមានដូចជា អតីត Miss Grand Cambodia ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា, Miss Grand Cambodia ឆ្នាំ២០២១ កញ្ញា សុតធីតា ប៉ូគឹមថេង និង Miss Grand Cambodia ឆ្នាំ២០២២ កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី។ ឯកឧត្តម ហ្វៃ សំអាង បានរៀបរាប់នូវតួអង្គនីមួយថា កញ្ញា សេង រដ្ឋា ត្រូវសម្តែងជាតួអង្គពីរដែលមានព្រះរាជចរិយាខុសគ្នាដូចមេឃហើយនិងដី ជារាជបុត្រីដែលមានព្រះនាមថា ព្រះធីតា វរនន្ទ អម្ពរពេជ្រ […]

កុមារាវ័យ៧ឆ្នាំចូលប្រឡង The Voice Kids Cambodia ច្រៀងពិរោះ ហើយពូកែវោហារទៀត ធ្វើឲ្យគណៈកម្មការ និងទស្សនិកជនផ្ទុះសំណើចយ៉ាងខ្លាំង (មានវីដេអូ)

Khmerpress October 9, 2022 09/10/2022

នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាការប្រកួតប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 វគ្គ Blind Audition ដោយមានបេក្ខភាពកុមារា កុមារី ជាច្រើនមកពីបណ្តាខេត្តនានាចូលរួមប្រកួត ដែលមានលោក ហ្សូណូ អ្នកនាង ឳក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ជាគណៈកម្មការ។ ក្នុងនោះផងដែរ កុមារា វាសនា ធិណារាជ អាយុ៧ឆ្នាំ បេក្ខភាពនៅរាជធានីភ្នំពេញ ដែលបានឈានមកដល់វគ្គនេះ បានធ្វើឲ្យគណៈកម្មការ និងបងប្អូនទស្សនិកជនមានការកោតសរសើរ ដោយសារតែមានសំលេងពិរោះ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងពូកែវោហារទៀត ធ្វើឲ្យទស្សនិកជន និងគណៈកម្មការផ្ទុះសំណើចយ៉ាងខ្លាំង។ ចង់ដឹងកុមារា វាសនា ធិណារា ច្រៀងពិរោះ និងពូកែវោហារយ៉ាងណា ទស្សនាវិដេអូខាងក្រោម៖

ប្អូនស្រីអាយុ១០ឆ្នាំមកពីខេត្តមណ្ឌលគីរី រៀបរាប់ពីខ្សែជីវិត ធ្វើអោយគណៈកម្មការ The Voice Kids Cambodia ទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

Khmerpress October 9, 2022 09/10/2022

នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាការប្រកួតប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 វគ្គ Blind Audition ដែលមានលោក ហ្សូណូ អ្នកនាង ឳក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ជាគណៈកម្មការ។ ក្នុងនោះផងដែរ កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានឆ្លងផុតវគ្គដំបូង ហើយបានបន្តចូលមកដល់វគ្គ Blind Audition នៅឯរាជធានីភ្នំពេញ។ កុមារី ថា ស្រីណុច បានរៀបរាប់ថា ឪពុកប្រកបរបរដើរស្ទួចត្រី ដើម្បីចិញ្ចឹមជីវិត ចំណែកឯប្អូនស្រី ឆ្លៀតពេលធ្វើការបោកខោអាវអោយគេ ដើម្បីបានកម្រៃខ្លះជួយគ្រួសារ។ កុមារី ថា ស្រីណុច បានអង្រួនបេះដូងទាំងគណៈកម្មការ និងមហាជនជាច្រើន ដោយសារតែការតស៊ូតាំងពីនៅស្រុកកំណើត ធ្វើដំណើររហូតមកដល់រាជធានីភ្នំពេញ ដើម្បីបានចូលរួមប្រកួត ព្រោះតែស្រលាញ់ចម្រៀង។ សូមទស្សនាវីដេអូខាងក្រោម៖

បវរកញ្ញាអ៊ុយក្រែន សម្តែងការមិនពេញចិត្ត ពេលអ្នករៀបចំកម្មវិធី «Miss Grand International» ដាក់ឲ្យស្នាក់នៅបន្ទប់រួម ជាមួយបវរកញ្ញារុស្សី

Khmerpress October 5, 2022 05/10/2022

(បរទេស)៖ បច្ចុប្បន្ននេះបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន នៅមិនបញ្ចប់នោះឡើយ ខណៈប្រជាជនអ៊ុយក្រែនមានការឈឺចាប់យ៉ាងខ្លាំង ព្រោះហេតុការណ៍ដែលកើតឡើង ក្នុងប្រទេសរបស់ខ្លួន បង្កឡើងដោយរុស្ស៉ី។ ទន្ទឹមនឹងគ្នានោះ អ្វីដែលជាប្រធានបទក្តៅ និងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍បំផុតនោះ​ គឺក្នុងកម្មវិធី «Miss Grand International» ២០២២ ស្រាប់តែអ្នករៀបចំកម្មវិធី បានដាក់ឲ្យ Miss Grand អ៊ុយក្រែន និង Miss Grand រុស្សី ស្នាក់នៅបន្ទប់រួមជាមួយគ្នា ខណៈដែលប្រទេសទាំងពីរ កំពុងតែមានជម្លោះនឹងគ្នា។ បើតាមការបង្ហោះសារ Instagram របស់បវរកញ្ញាតំណាងអ៊ុយក្រែន នាង Olga Vasyliv ជាភាសាអង់គ្លេសនោះ គឺបានបង្ហាញថា នាងហាក់មិនពេញចិត្តនោះទេ ដែលបានបន្ទប់ស្នាក់នៅរួម ជាមួយបវរកញ្ញាមកពីប្រទេសរុស្សី ដែលនាងចាត់ទុកថា ជាប្រទេសភេរវករ និងប្រទេសគ្មានច្បាប់នោះ។ បវរកញ្ញាតំណាងអ៊ុយក្រែន បានសរសេរសារថា នាងបានធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីចូលរួមប្រកួត «Miss Grand International» ២០២២ ជាមួយនឹងគោលដៅ និងបេសកកម្មចម្បង ដើម្បីប្រាប់ពិភពលោកអំពីប្រទេសរបស់នាង មិនថាប្រឈមនឹងវិញ្ញាណបែបណាឡើយ ជាពិសេសបង្ហាញពីភាពស្រស់ស្អាត […]

ថៃចេញលិខិតបដិសេដមិនឲ្យបវរកញ្ញាមីយ៉ាន់ម៉ាម្នាក់ចូលក្នុងទឹកដីខ្លួន ក្រោយរូបនាងត្រូវស្ថិតក្រោមនិវេទន៍ក្រហមតាមចាប់ខ្លួនរបស់ប៉ូលិសអាំងទែរប៉ូល

Khmerpress September 23, 2022 23/09/2022

ថៃ៖ អាជ្ញាធរថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញាម្សិលមិញនេះបានជូនដំណឹងស្តីពីការបដិសេដមិនឲ្យបវរកញ្ញាជនជាតិមីយ៉ាន់ម៉ាម្នាក់គឺអ្នកនាង Han Lay ចូលមកកាន់ប្រទេសខ្លួនទៀតនោះទេ ក្រោយរូបនាងត្រូវបានប៉ូលិសអាំងទែរប៉ូលចេញនិវេទន៍ក្រហមតាមចាប់ខ្លួនកាលកពីពេលថ្មីៗនេះ។ គួររម្លឹកជូនថា កាលពីឆ្នាំមុនអ្នកនាង Han Lay អាយុ ២៣ឆ្នាំបានបង្កើតនូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ព្រោះតែរូបនាងហ៊ាននិយាយឲ្យពិភពលោកជួយប្រទេសមីយ៉ាន់ម៉ាឲ្យរួចផុតពីរបបដឹកនាំយោធា​​ក្នុងអំឡុងពេលដែលរូបត្រូវបង្ហាញខ្លួនក្នុងកម្មវិធីប្រលងបវរកញ្ញាកម្រិតអន្តរជាតិមួយនៅក្នុងប្រទេសថៃ។ ក្រោយពីបានថ្លែងរិះគន់ខ្លាំងៗចំពោះរបបដឹកនាំនៅក្នុងប្រទេសខ្លួនហើយ អ្នកនាង Han Lay មិនបានត្រលប់ទៅកាន់ប្រទេសកំណើតវិញនោះទេ ដ្បិតរូបនាងដឹងច្បាស់ថា បើត្រលប់ទៅកាន់ប្រទេសកំណើតវិញនឹងត្រូវយោធាមីយ៉ាន់ម៉ាចាប់ខ្លួនជាមិនខាន ហើយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ អ្នកនាង Han Lay បានស្នាក់នៅក្នុងប្រទេសថៃក្នុងនាមជាជនភ្លៀសខ្លួន។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះស្ថាប័នប៉ូលិសអន្តរជាតិនៃប្រទេសមីយ៉ាន់ម៉ាបានសម្រេចចេញនិវេទន៍ក្រហមតាមចាប់ខ្លួនអ្នកនាង Han Lay ហើយតាមរយៈការចេញនិវេទន៍ក្រហមនេះគឺមានន័យថា ប៉ូលិសអន្តរជាតិនៃប្រទេសដែលជាសមាជិកប៉ូលិសទាំងទែរប៉ូលទាំងត្រូវតែជួយសម្របសម្រួលនិងតាមចាប់ខ្លួនជនដែលស្ថិតនៅក្នុងនិវេទន៍ក្រហមនោះ។ បើទោះជាយ៉ាងនេះក្តី ប៉ូលិសអន្តរជាតិថៃមិនបានចាប់ខ្លួនឬឃុំឃាំងអ្នកនាង Han Lay នោះទេ ហើយជំនួញមកវិញអាជ្ញាធរថៃបានរៀបចំជើងហោះហើរឲ្យអ្នកនាង Han Lay ត្រូវធ្វើដំណើរចេញពីប្រទេសខ្លួនឲ្យបានឆាប់រហ័ស ហើយអាជ្ញាធរថៃក៏បានចេញលិខិតបដិសេដមិនឲ្យរូបនាងចូលមកកាន់ប្រទេសថៃទៀតដែរ ដ្បិតចាប់ពីពេលនេះទៅអ្នកនាង Han Lay ត្រូវបានចាត់ទុកថា ជាអ្នកទោសដែលប៉ូលិសមីយ៉ាន់ម៉ាកំពុងតាមចាប់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត