សិល្បៈ

កាន់តែជិតដល់ថ្ងៃ កាន់តែរំភើប! សិល្បករ-សិល្បការិនីល្បីៗ ខិតខំពួតដៃគ្នាហាត់សម ដើម្បីត្រៀមសម្តែងនៅថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ឲ្យកាន់តែអស្ចារ្យ

Khmerpress May 1, 2023 01/05/2023

(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ គេឃើញថាក្រុមសិល្បករ-សិល្បការិនីល្បីៗជាច្រើនទូទាំងប្រទេស មកពីផលិតកម្មផ្សេងៗគ្នាបានពួតដៃហាត់សម ប្រកបដោយទឹកចិត្តរំភើបរីករាយ ដើម្បីត្រៀមសម្តែងនៅថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងខិតចូលមកដល់នាពេលដ៏ខ្លីខាងមុខ។ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម។ យ៉ាងណាមិញ បើយើងក្រឡេកមកមើល ពីសកម្មភាពរបស់អ្នកសិល្បៈនៅក្នុងប្រទេសវិញ គឺមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការហាត់សមសមត្ថភាព និងការសម្តែងរបស់ខ្លួនឲ្យកាន់តែល្អ និងស៊ីសង្វាក់គ្នា ដើម្បីត្រៀមបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍន៍នៅកម្ពុជា និងញ៉ាំងបរិយាកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឲ្យកាន់តែមានភាពអធិកអធម។ អ្វីដែលមហាជនកត់សម្គាល់នោះ គឺតាមរយៈរូបភាពហាត់សមពីផេក «ដំណើរឆ្ពោះទៅកាន់ស៉ីហ្គេមកម្ពុជា ២០២៣» គឺមានរូបភាពហាត់សម របស់ក្រុមអ្នកសិល្បៈល្បីៗជាច្រើន មកហាត់សមជាបន្តបន្ទាប់ ខណៈកាន់តែដល់ថ្ងៃ ម្នាក់ៗកាន់តែរំភើប។ អ្វីដែលពិសេសនោះ គេសង្កេតឃើញថា ក្នុងនាមជាកូនខ្មែរតែមួយ […]

ពិធីការិនី និងតារាសម្តែង ដួង ហ្សូរីដា ជួបទុក្ខធំ ព្រោះម្តាយជាទីស្រឡាញ់បានទទួលមរណភាព

Naren May 1, 2023 01/05/2023

(ភ្នំពេញ)៖ បន្ទាប់ពីតស៊ូមើលថែម្តាយ អស់រយៈពេលជាច្រើនឆ្នាំ នៅពេលនេះតារាសម្ដែង និងជាពិធីការិនីប្រកបដោយជំនាញ ឌួង ហ្សូរីដា កំពុងជួបទុក្ខជាទម្ងន់ ខណៈនៅថ្ងៃនេះម្តាយរបស់នាង បានទទួលមរណភាពហើយនៅប្រទេសថៃ។ បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ពិធីការិនី ឌួង ហ្សូរីដា បានប្តូររូបប្រូហ្វាល់ក្នុងបណ្តាញសង្គម ទៅជារូបកាន់ទុក្ខ មានសរសេរថា «នាងខ្ញុំកាន់ទុក្ខ លោកម៉ែ យ៉ាលីន សុខលីម» និងបានសរសេរសាថា «លោកម៉ែឈប់ឈឺទៀតហើយ លោកម៉ែគេងឲ្យលង់លក់ចុះ ជាតិនេះជាតិក្រោយ កូនស្រឡាញ់លោកម៉ែរហូត»។ គួរជម្រាបថា ម្តាយរបស់កញ្ញា ឌួង ហ្សូរីដា ទទួលមរណភាពនៅប្រទេសថៃ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។ ម្តាយរបស់កញ្ញា ត្រូវបានគេដឹងថា ខិតខំតស៊ូនឹងជំងឺមហារីក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បន្ទាប់ពីទទួលបានដំណឹងនេះ មិត្តសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារ ឌួង ហ្សូរីដា ជាបន្តបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

មិនធ្លាប់មាននៅកម្ពុជា បទ”ស្រឡាញ់អ្វីដែលខ្មែរមាន” ត្រឹម ២សប្ដាហ៍មានអ្នកទស្សនារហូតដល់ទៅ 61លានដង

Liny Chan April 29, 2023 29/04/2023

ពិតជាមិនធម្មតាមែនត្រឹមរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ 61លានដងឯណោះ នៅលើ Youtube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះសិងតែអាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយកន្លងមក។ លើទំព័រហ្វេសប៊ុកផលិតកម្ម Galaxy បានបង្ហោះពីដំណឹង ដ៏រីករាយប្រកបដោយមោទនភាពមួយនេះផងដែរបន្ទាប់ពីបទចម្រៀងរបស់ខ្លួនមានអ្នកចូលទស្សនារហូតដល់ទៅ61លានដង នេះផងដែរ។ ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ “CAMBODIAN PRIDE” បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ កំពូលតារា ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា […]

អ្នកគ្រូ សុទ្ធ សុម៉ាលី គ្រូរបាំព្រះរាជទ្រព្យ ទទួលបានមេដាយ សិល្បៈ និងអក្សរសាស្រ្ត ថ្នាក់សេនា ពីស្ថានទូតបារាំង

Naren April 26, 2023 26/04/2023

លោកជំទាវ សាស្រ្តាចារ្យ សុទ្ធ សុម៉ាលី ទទួលបានមេដាយ សិល្បៈ និងអក្សរសាស្រ្ត ថ្នាក់សេនា ពីស្ថានទូតបារាំង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូតបារាំង កាលពីម្សិលមិញបានបំពាក់មេដាយ សិល្បៈ និងអក្សរសាស្រ្ត ថ្នាក់សេនា ជូនលោកជំទាវ សុទ្ធ សុម៉ាលី ដែលជាតួអង្គសំខាន់ម្នាក់ក្នុងរបាំបុរាណខ្មែរ។ ការផ្តល់គ្រឿងឥស្សរិយយសនេះបង្ហាញពីការទទួលស្គាល់ចំពោះ​ការចូលរួមចំណែករបស់លោកជំទាវក្នុងការអភិរក្ស និងការបង្រៀនរបាំព្រះរាជទ្រព្យ ដែលសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ កើតក្នុងគ្រួសារអ្នករបាំដ៏ល្បី លោកជំទាវ សុទ្ធ សុម៉ាលី បានប្ដេជ្ញាផ្សព្វផ្សាយរបាំព្រះរាជទ្រព្យលើឆាកអន្តរជាតិ តាមរយៈការសម្តែង និងការផ្ទេរចំណេះដឹង។ លោកជំទាវបានធ្វើដំណើរជាទៀងទាត់ទៅប្រទេសបារាំងដើម្បីបង្រៀនរបាំដ៏ពិសិដ្ឋនេះនៅក្នុងសមាគមមួយ។ ស្ថានទូតបារាំង បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការវប្បធម៌ គឺជាវិស័យដ៏សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនាពេលថ្មីៗនេះ ស្ថានទូតបានគាំទ្រខ្សែភាពយន្តបារាំង-ខ្មែរ « ទេពហត្ថា » ដែលរៀបរាប់ពីប្រវត្តិរបាំព្រះរាជទ្រព្យ ផងដែរ៕ ប្រភពនិងរូបភាព៖ ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា/ប៉េង ឡុង

ទីនីន ចេញវីដេអូឆ្លើយតប ក្រោយមានមតិថា «មនុស្សស្រីចាប់ផ្តើមមានលុយចង់មើលងាយមនុស្សប្រុស»

Naren April 22, 2023 22/04/2023

អ្នកនាង គង់ ស្រីនីន ហៅ ទីនីន កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ បានចូលរួមនៅក្នុងកម្មវិធី ផេះខន Podcast ។ នៅក្នុងការចូលរួមជាភ្ញៀវកិត្តិយសស្រីស្អាត ទីនីន បានផ្តល់នូវបទពិសោធន៍ការងារ និងជីវិតផ្ទាល់ខ្លួនជាច្រើន ក្នុងនោះអ្នកនាងក៏បាននិយាយពីរឿងស្នេហាផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្តដល់ស្ត្រីដទៃ។ សំដីរបស់អ្នកម្តាយវ័យក្មេងរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសភាពស្ត្រី។ ទន្ទឹមនឹងមានមតិគាំទ្រនោះ ក៏មានមតិមួយចំនួនបានរិះគន់ជុំវិញរឿងរ៉ាវនេះដែរ។ ទីនីន ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនតូចបានលើកឡើងថា «មនុស្សស្រីចាប់ផ្តើមមានលុយ ចង់មើលងាយមនុស្សប្រុស» និងមតិខ្លះទៀតថា «មកពីចរិតបែបនឹងទើបមនុស្សប្រុសទៅចោល»។ ជាមួយគ្នានោះអ្នកនាងក៏បានបង្ហោះសារប្រតិកម្មមួយភ្លាមៗថា « After release my podcast. I saw someone comments «មនុស្សស្រីចាប់ផ្តើមមានលុយ ចង់មើលងាយមនុស្សប្រុស» ឮរហូតចេញពីមាត់មនុស្សប្រុសដែលអសមត្ថភាព ព្រោះមនុស្សប្រុស ដែលគេហៅថាមនុស្សប្រុសពិតគេមិននិយាយពាក្យបែបនឹងដាក់មនុស្សស្រីទេ and now I’m sick of hearing this. ហើយក៏ចង់ចេញ video តបទៅពាក្យមួយឃ្លានេះ […]

ចំប៉ីខ្មៅ និយាយថាលោក ជី ដេវីត ត្រូវដុសខាត់នូវ ២ចំនុចនេះឡើងវិញ

Naren April 22, 2023 22/04/2023

ចំប៉ីខ្មៅ ដែលត្រូវបានគេស្គាល់ថាតារាហ្វេសប៊ុក តែងតែមានវត្តមានវែកញែករឿងរ៉ាវដែលកើតឡើងនៅលើបណ្តាញសង្គម។ ជាក់ស្តែងថ្មីៗនេះ ចំប៉ីខ្មៅ បានចេញវីដេអូរិះគន់ទៅលើលោក ជី ដេវីត ជុំវិញចំនុចខ្វះខាតចំនួន ២ ដែលតារារ៉េបរូបនេះត្រូវដុសខាត់ឡើងវិញ។ ទន្ទឹមគ្នានោះ ចំប៉ីខ្មៅបានដាក់ចំណងជើងលើវីដេអូរបស់ខ្លួនថា «២ចំនុចដែល David គួរតែដុសខាត់»។ នៅក្នុងវីដេអូប្រមាណជាង ៥នាទីនោះ ចំប៉ីខ្មៅបានលើកយកចំនុចខ្វះខាតរបស់លោក ជី ដេវីត ដែលរួមមានដូចជា៖ ចំនុចទី១ ចំប៉ីខ្មៅថា ចម្រៀងរបស់លោក ជី ដេវីត ទី១ អត់មេឡូឌី ឬក៏មេឡូឌីដែលជី ដេវីត មកនៅក្នុងចម្រៀងបាត់ធាតុមួយ។ ដោយចំប៉ីខ្មៅបានលើកឡើងបន្តទៀតថា បទចម្រៀងរបស់លោកជី ដេវីត អត់មានឧបករណ៍ភ្លេងដែលលេងផ្ទាល់ ដូចជាការលេងហ្គីតាផ្ទាល់, ការលេងព្យាណូផ្ទាល់ ឬក៏ឧបករណ៍តន្ត្រីផ្សេងៗដោយផ្ទាល់ គឺលោកជី ដេវីត ជំនួសភ្លេងនៅក្នុងចម្រៀងរបស់លោកដោយប្រើ AI ឬក៏ប្រើបច្ចេកវិទ្យាទំនើបវិញ។ ហេតុនេះទើបធ្វើឲ្យចម្រៀងរបស់លោក ជី ដេវីត ខ្វះរសជាតិនៃឧបករណ៍តន្ត្រី។ និងចំនុចទី ២ ការលេងពាក្យពេចន៍នៅក្នុងចម្រៀង អត់ជួន ផ្ទួន រណ្តំ ដោយបទចម្រៀងរបស់ ជី […]

G-DEVITH បង្ហោះសារបកស្រាយ ក្រោយបទចម្រៀង «ចុម! អាអូនអត់ដេក» បានបាត់ពីយូធូប

Naren April 20, 2023 20/04/2023

បទចម្រៀងដែលមានចំណងជើងថា «ចុម! អាអូនអត់ដេក» របស់លោក ជី ដេវីត ត្រូវបានគេ Report បាត់វត្តមានពី Youtube ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយគ្នានោះដែរក៏មានមតិអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថា ចម្រៀងមួយនេះបាត់ពីលើ Youtube ដោយសារជាប់ copyright ជាហេតុធ្វើឲ្យម្ចាស់ដើមលុបចេញ។ ជាមួយគ្នានោះ មិនយូរប៉ុន្មាន G-Devith ក៏បានបង្ហោះសារនៅលើផេក បកស្រាយយ៉ាងដូច្នេះថា «បើជ្រុលជា Send link ទៅគេហើយ Send អោយគ្រប់ link ផងកុំ Send តែមួយ។ FYI: បញ្ហានេះបានកើតព្រោះគេ Strike ទៅលើ Loops ចម្លែកចិត្តត្រង់ថា ការ report នេះគឺមិនមែនតាមរយៈ Ai scan នោះទេ, សម្រាប់ link ផ្សេងទៀតដំណើរការធម្មតា ។ ខ្ញុំនៅតែញញឹមបាន ព្រោះថាខ្ញុំមិនបានលើកទាំងដុលមកទេ គ្រាន់តែមានផ្នែកមួយជា Loops ណាមួយបញ្ហានេះមិនមែនមានតែខ្ញុំទេដែលធ្លាប់ជួប ។ គ្រាន់តែដើម្បីបង្វែរសាច់រឿងសោះណ៎ […]

ប្រទះឃើញតារា Net Idol ថៃវ័យក្មេងដ៏ល្បីឈ្មោះ និងមិត្តប្រុសរបស់នាង បាត់បង់ជីវិតក្នុងខុនដូទំនើបមួយកន្លែង ក្នុងទីក្រុងបាងកក

Khmerpress April 20, 2023 20/04/2023

(ថៃ)៖ រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសថៃ ដោយតារាស្រី Net Idol ដ៏ល្បីរបស់ថៃម្នាក់ឈ្មោះថា Supitcha Predajaroen ហៅក្រៅ Gigi ដែលមានអាយុ ២០ឆ្នាំ និងមិត្តប្រុសជានាយទាហានទ័ពអាកាស អាយុ ២១ឆ្នាំ ត្រូវបានគេប្រទះឃើញបាត់បង់ជីវិត ដោយសាកសពជនរងគ្រោះទាំង២ មានស្នាមគ្រាប់កាំភ្លើងបាញ់ចំក្បាល ក្នុងបន្ទប់ខុនដូទំនើបមួយកន្លែង ក្នុងតំបន់ Makkasan នៃទីក្រុងបាងកក កាលពីរសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។ បើយោងតាមសារព័ត៌មាន ​បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា សាកសពត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ជាន់ទី១៤ ក្នុងខុនដូប្រណីតមួយក្បែរផ្លូវ Asok-Phetchaburi ក្នុងតំបន់ Ratchathewi នៅវេលាម៉ោង ៣ និង ២០នាទីរសៀល។ ឧត្តមសេនីយ៍ទោ Thiti Saengsawang បានឲ្យដឹងថា កាំភ្លើងខ្លីមួយដើម និងគ្រាប់កាំភ្លើងចំនួន ២គ្រាប់ ត្រូវបានរកឃើញនៅក្នុងបន្ទប់ នៅពេលដែលប៉ូលិសបានចុះពិនិត្យនៅកន្លែងកើតហេតុ។ លោក Thiti បានបញ្ជាឱ្យអ្នកស៊ើបអង្កេតពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាពនៅខុនដូ តាំងពីមុន និងក្រោយការបាញ់ប្រហារ ដើម្បីរកឱ្យឃើញថា តើមាននរណាម្នាក់ពាក់ព័ន្ធនឹងករណីនេះ ឬអត់? […]

Moonbin ដែលជាតារាចម្រៀង K-POP បានបាត់បង់ជីវិតក្នុងអាយុ២៥ឆ្នាំ, ប៉ូលិសសង្ស័យថា​ជាការ​ធ្វើអត្តឃាត

Naren April 20, 2023 20/04/2023

​តារាចម្រៀង​កូរ៉េខាងត្បូង Moonbin ដែលជាសមាជិកក្រុម ASTRO ត្រូវបាន​រកឃើញថា ស្លាប់ នៅអាផាតមិនរបស់​ខ្លួន ក្នុង​ទីក្រុង សេ​អ៊ូ​ល ។ ចំពោះ​មូលហេតុ​នៃ​ការស្លាប់​នេះ ប៉ូលិស នៅ​កំពុង​ស៊ើបអង្កេត​។ យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក ប៉ូលិស​កូរ៉េខាងត្បូង បញ្ជាក់​ឲ្យ​ដឹងថា នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨យប់ (កូរ៉េ) ម្សិលមិញនេះ អ្នកគ្រប់គ្រងរបស់តារាចម្រៀងខាងលើបានប្រទះឃើញ Moonbin ស្លាប់ ហើយក៏បានរាយការណ៍ភ្លាមៗទៅកាន់ប៉ូលិសផងដែរ។ ប៉ូលិស​សង្ស័យថាការស្លាប់របស់តារាចម្រៀងផង Moonbin ​ជាការ​ធ្វើអត្តឃាត Moonbin ហើយកោសល្យវិច័យកំពុងត្រូវបានធ្វើឡើង ដើម្បីស៊ើបអង្កេតមូលហេតុពិតប្រាកដនៃការស្លាប់របស់គាត់។ ពិធីបុណ្យសព​កំពុង​ត្រូវ​បាន​គេ​រៀបចំ​នៅ​នៅឯមន្ទីរពេទ្យ Asan ក្នុងទីក្រុងសេអ៊ូល៕ ប្រភព៖ AllKpop

ល្បីខ្លាំង! សារព័ត៌មាន Thairath មានអ្នក Followers 16Mលាននាក់ យកវីដេអូបទ «ស្រលាញ់អ្វីដែលខ្មែរមាន» ទៅចុះផ្សាយមានប្រជាជនថៃ ចូលទស្សនាដល់ទៅ ៣លានដង

Liny Chan April 19, 2023 19/04/2023

កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃដ៏ល្បីមួយឈ្មោះថា Thairath ដែលមាន មានអ្នក Followers 16Mលាននាក់ បានយកវីដេអូបទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» ឬ «Cambodia Pride» របស់ផលិតកម្ម Galaxy Navatra ទៅចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុក ដោយមានអ្នកចូលទស្សនារហូតដល់ទៅ ៣លានដង។ បទចម្រៀងដែលដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នេះពិតជាមិនធម្មតាមែន ដោយចាប់តាំងពីចេញជាវីដេអូខ្លីៗ រហូតដល់ចេញ Full MV គឺទទួលបានគាំទ្រខ្លាំងមែនទែនពីសំណាក់មហាជន។ មិនតែប៉ុណ្ណោះបទចម្រៀងនេះ ល្បីរន្ទឺរហូតដល់សារព័ត៌មានបរទេស Youtuber ល្បីៗក្រៅស្រុក យកទៅចុះផ្សាយហើយពោលពាក្យកោតសរសើរមិនដាច់ពីមាត់។ ភាពអស្ចារ្យនៃបទចម្រៀងមួយបទនេះ បានធ្វើឱ្យបរទេសស្គាល់ប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ យ៉ាងណាមិញបន្ទាប់ពី សារព័ត៌មាន Thairath បានចុះផ្សាយ មិនបង្អង់យូរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការស៊ែរបន្តហើយសម្ដែងការអរគុណចំពោះសារព័ត៌មានមួយនេះ ដែលបានចុះផ្សាយបទចម្រៀងរបស់ខ្មែរ។ ក្នុងនោះផងដែរ អ្នកឧកញ៉ា បានលើកឡើងថា៖ «កម្ពុជារីកចម្រើនលឿនខ្លាំង ដែលធ្វើឲ្យបរទេស ជាពិសេសប្រជាជននៅតំបន់អាស៊ីភ្ញាក់ផ្អើល។ បទនេះកក្រើកនៅអាស៊ី គ្រប់គ្នាភ្ញាក់ផ្អើលនិងការអភិវឌ្ឍគ្រប់វិស័យរបស់កម្ពុជា។ ប្រទេសផ្សេងអាចធ្វើបានកម្ពុជាក៏អាចធ្វើបានសិល្បៈកម្ពុជារីកចម្រើនក្នុងសម័យសន្តិភាព រយៈពេល8ថ្ងៃនេះអ្នកទស្សនាជិត ៥០លានដង។ […]