Mom Me

តិចនិកស្លៀកពាក់ឱ្យទារកក្នុងខែធ្លាក់ខ្យល់ត្រជាក់ ដែលអ្នកម៉ាក់គួរដឹង កុំឱ្យអូនតូចរងា ឬ​ឈឺ

BY
Liny Chan
January 3, 2023
តិចនិកស្លៀកពាក់ឱ្យទារកក្នុងខែធ្លាក់ខ្យល់ត្រជាក់ ដែលអ្នកម៉ាក់គួរដឹង កុំឱ្យអូនតូចរងា ឬ​ឈឺ

ចូលដល់ខែត្រជាក់ ជារឿងដ៏គួរឱ្យព្រួយបារម្ភមួយសម្រាប់អ្នកម៉ាក់ដែលមានកូនតូចៗ ជាពិសេសអ្នកម៉ាក់ថ្មីថ្មោងដែលទើបតែសម្រាលកូនរួច ដែលមិនទាន់មានបទពិសោធន៍ក្នុងការមើលថែទារក។ ខណៈពេលដែលអាកាសធាតុត្រជាក់ ការស្លៀកពាក់ឱ្យទារកគឺជារឿងដ៏សំខាន់មួយ ដូច្នេះតើយើងគួរស្លៀកពាក់បែបណាទើបកូនមិនរងា ហើយមិនឈឺ ជាពិសេសពេលចេញទៅខាងក្រៅ?

តិចនិកក្នុងការស្លៀកពាក់ឱ្យទារកបានត្រឹមត្រូវក្នុងខែត្រជាក់៖
– នៅពេលចេញទៅក្រៅ៖ ស្លៀកពាក់ឱ្យកូនរបស់អ្នកជាមួយខោអាវដែលស្រាលៗ ដែលងាយស្រួលដោះចេញប្រសិនបើពួកគេឡើងកំដៅ។ ជាមួយគ្នានេះ អ្នកគួរពិនិត្យមើលការព្យាករណ៍អាកាសធាតុជាមុន និងដាក់សម្លៀកបំពាក់បន្ថែមសម្រាប់សាកួរក្នុងករណីកូនរបស់អ្នកត្រជាក់ខ្លាំង។
– នៅពេលគេង៖ ត្រូវស្លៀកពាក់ឱ្យអូនតូចឱ្យបានគ្រប់គ្រាន់ដើម្បីអោយពួកគេកក់ក្ដៅ ដោយមិន​បាច់ប្រើភួយ ព្រោះពួកគេអាចនឹងធាក់ចេញ។ អ្នកគួរប្រើ safe infant sleeping bag ដែលមានទំហំត្រូវនឹងក ក្លៀក និងមិនមានមួក តែបើក្នុងករណីប្រើភួយ អ្នកគួរជ្រើសរើសភួយណាដែលស្រាលៗ ដែលងាយស្រួលក្នុងការទាញចេញ ហើយត្រូវប្រាកដថាមិនមានអ្វីគ្រប ក្បាល និងមុខ របស់កូនអំឡុងពេលគេង។
– រឿងដែលគួរចៀសវាង៖ គួររក្សាភាពកក់ក្ដៅនៅកន្លែង ទ្រូង ខ្នង និងពោះរបស់ទារក ដូច្នេះកុំបារម្ភបើសិន ដៃ និងជើង ទារកត្រជាក់ ព្រោះវាជារឿងធម្មតា។ កុំដាក់ទារកឱ្យគេងនៅក្បែរម៉ាស៊ីនកម្ដៅ ឬ ត្រូវកម្ដៅថ្ងៃដោយផ្ទាល់។ កុំ ប្រើភួយអគ្គិសនី ឬ ដបទឹកក្ដៅស្អំដើម្បីរក្សាកម្ដៅអូនតូច៕​

អត្ថបទ៖ លីនី
ប្រភព៖ pregnancybirthbaby

Share This Post: