Mom Me

អូនតូចអាយុ ៦ខែ អ្នកម៉ាក់គួរផ្ដល់អាហារទាំងនេះ ទើបកូនលូតលាស់ និងអភិវឌ្ឍន៍បានល្អ

BY
Liny Chan
January 4, 2023
អូនតូចអាយុ ៦ខែ អ្នកម៉ាក់គួរផ្ដល់អាហារទាំងនេះ ទើបកូនលូតលាស់ និងអភិវឌ្ឍន៍បានល្អ

នៅពេលទារកអាយុ ៦ខែ ទឹកដោះម្ដាយ ឬ ទឹកដោះគោលែងជាអាហារចម្បងដែលទារកត្រូវការទៀតហើយ គឺពួកគេត្រូវការជាតិដែកបន្ថែម រួមទាំងសារធាតុចិញ្ចឹមផ្សេងៗ ដូចជា ស័ង្កសី និងប្រូតេអ៉ីន។ ដូចនេះហើយទើបគេតែងតែណែនាំអោយផ្ដល់អាហារដល់ទារកនៅអាយុចាប់ពី ៦ខែឡើងទៅ រួមទាំងការបំបៅរហូតអាយុ ១២ខែ។

នៅពេលចាប់ផ្ដើមញ៉ាំអាហារដំបូងៗ អូនតូចមិនត្រូវការអាហារច្រើននោះទេ ពោលគឺ ១ទៅ ២ ស្លាបព្រា តែប៉ុណ្ណោះ ហើយបរិមាណនឹងកើនឡើងនៅពេលដែលពួកគេចេះរៀន ហាមាត់ ទំពារ និងលេប។ ចំពោះអាហារ ម៉ាក់ៗគួរអោយអូនតូចញ៉ាំអាហារដែលមិនម៉ត់ពេក តែងាយស្រួលលេប ទោះពួកគេមិនមានធ្មេញសម្រាប់ទំពារក៏ដោយ ក៏ពួកគេអាចប្រើអញ្ចាញធ្មេញដើម្បីទំពារ។ ការទំពារក៏ជួយដល់ការលូតលាស់ថ្គាម និងការនិយាយផងដែរ។ ដូច្នេះអ្នកម៉ាក់ត្រូវផ្ដល់ឱ្យអូនតូចនូវអាហារដែលមានសុខភាពល្អ និងមានជីវជាតិ ដែលនឹងគាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍន៍របស់ពួកគេ ហើយអ្នកម៉ាក់អាចសាកល្បងផ្ដល់អាហារឱ្យកូនដូចខាងក្រោម៖

– cereals ដែលមានជាតិដែក
– សាច់ក្រហម និង សាច់ត្រី កិន ឬ ហាន់
– បន្លែគ្រប់មុខមាន បន្លែបៃតង ស ទឹកក្រូច និងលឿង ដែលឆ្អិន
– ផ្លែឈើ កិន ឬ ចំហុយ
– ស៊ុត
– យ៉ាអួរគ្មានជាតិស្ករ និងឈីស
– នំបុ័ងធ្វើពីធញ្ញជាតិ និងប៉ាស្តា៕

អត្ថបទ៖ លីនី
ប្រភព៖ pregnancybirthbaby

Share This Post: