Mom Me

សម័យឌីជីថល! មាតាបិតា និងអាណាព្យាបាល គួរតែដឹងថាតើគួរកំណត់ឱ្យកុមារមើលទូរស័ព្ទ ឬថេប្លេត បែបណាទើបល្អទៅ?

BY
Naren
January 4, 2023
សម័យឌីជីថល! មាតាបិតា និងអាណាព្យាបាល គួរតែដឹងថាតើគួរកំណត់ឱ្យកុមារមើលទូរស័ព្ទ ឬថេប្លេត បែបណាទើបល្អទៅ?

នៅពេលញៀនស្មាតហ្វូន កុមារងាយនឹងឆាប់ខឹង ហើយបន្តិចម្តងៗក្លាយជាមនុស្សមិនចាប់អារម្មណ៍ចំពោះពិភពលោកជុំវិញពួកគេ។ ខណៈឱពុក ម្តាយ អាណាព្យាបាលមួយចំនួនពិតជាមិនចង់ឱ្យកូនៗលេងឧបករណ៍ទាំងនេះឡើយ ប៉ុន្តែកិច្ចការរវល់ដែលធ្វើឱ្យអាណាព្យាបាលមិនមានពេលក្នុងការមើលថែកូន ដូច្នេះដើម្បីជម្នះស្ថានភាពនេះ គឺមានវិធីសាមញ្ញបំផុតសម្រាប់ឪពុកម្តាយក្នុងការជួយកុមារឱ្យកាត់បន្ថយពីការលេងស្មាតហ្វូន ឬថេប្លេត។ មាតាបិតា និងអាណាព្យាបាលអាចឱ្យកុមារមើលទូរស័ព្ទ និងទូរទស្សន៍ តាមយុទ្ធសាស្រ្តMទាំង៤ ដែលជាការណែនាំដោយសមាគមន៍គ្រូពេទ្យឯកទេសរោគកុមាររបស់ប្រទេសកាណាដា​ (Canadian Pediatric Society)។

១. កាត់បន្ថយ (Minimize)
– កុមារក្រោមអាយុ២ឆ្នាំ មិនគួរឱ្យមើលទេ (អាចប៉ះពាល់ដល់ការលូតលាស់ភ្នែកកុមារ)។
– កុមារចន្លោះអាយុ ២ទៅ៥ឆ្នាំ គួរមើលតិចជា១ម៉ោងក្នុងមួយថ្ងៃ។

២. Mitigate
– ឪពុកម្តាយគួរមើលជាមួយកុមារ
– ជ្រើសយកវីដេអូណាដែលមានលក្ខណៈជាការអប់រំសំរាប់កុមារ និងមានឱ្យកុមារមានសកម្មភាព។ ឧទាហរណ៍ មានឱ្យរៀននិយាយ ថាតាមពាក្យជាដើម។

៣. ការប្រើប្រាស់ដោយយកចិត្តទុកដាក់ (Be Mindful)
– បិទឧបករណ៍ទាំងនោះចោលពេលឈប់មើលឬឈប់ប្រើ។ មិនត្រូវបើកកំដរពេលកុមារលេងអ្វីផ្សេងឡើយ (បើកទូរទស្សន៍ ឧបករណ៍ទាំងនោះចោលពេលកុមារលេងអ្វីផ្សេងអាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកផ្ចង់ ឬផ្តោតអារម្មណ៍លើអ្វីមួយ របស់កុមារ)។

៤. ធ្វើជាគំរូ (Model)
– មនុស្សចាស់នៅក្នុងផ្ទះនេះផ្ទាល់គួរតែធ្វើជាគំរូដល់កុមារនៅក្នុងគ្រួសារទាក់ទងបញ្ហាមើលឧបករណ៍ទាំងនេះ។
– ជ្រើសរើស ឬរៀបចំពេលវេលាមើលទូរទស្សន៍ ឬiPad ជាលក្ខណៈគ្រួសារ ដើម្បីបង្កើនទំនាក់ទំនង និងភាពជិតស្និតក្នុងគ្រួសារ៕

ប្រភព៖ Medical Education

Share This Post: