Mom Me

ប៉ាម៉ាក់ថ្មីថ្មោងត្រូវដឹង! កូនលេចចេញរោគសញ្ញាទាំងនេះ គឺកូនអាលែហ្ស៊ីជាមួយទឹកដោះគោហើយ

BY
Liny Chan
January 4, 2023
ប៉ាម៉ាក់ថ្មីថ្មោងត្រូវដឹង! កូនលេចចេញរោគសញ្ញាទាំងនេះ គឺកូនអាលែហ្ស៊ីជាមួយទឹកដោះគោហើយ

ទឹកដោះគោ គឺជាអាហារដ៏សំខាន់សម្រាប់ទារក និងជាជម្រើសដ៏ពេញនិយមដែលប៉ាម៉ាក់ជ្រើសរើសផ្ដល់ឱ្យកូនបៅ ប៉ុន្តែមិនបា្រកដថា ទារកបៅត្រូវទាំងអស់នោះទេ។ ជាក់ស្ដែង ទឹកដោះគោក៏អាចបង្កឱ្យមានប្រតិកម្មអាលែហ្ស៊ីចំពោះទារកមួយចំនួនផងដែរ ហើយអាលែកហ្ស៊ីទឹកដោះគោចំពោះទារកនេះ គឺជាកង្វល់មួយក្នុងចំណោមកង្វល់ទូទៅបំផុតរបស់ម្តាយគ្រប់រូប។

ដូច្នេះហើយអ្នកម៉ាក់ត្រូវសង្កេតមើលអាការៈរបស់កូនបន្ទាប់ពីបៅទឹកដោះគោរួច បើលេចចេញសញ្ញាខាងក្រោមនេះ មានន័យថា កូនៗរបស់អ្នក អាលែកហ្ស៊ីទឹកដោះគោហើយ៖

១.ក្អក និងពិបាកដកដង្ហើម
២.ក្អួត និងរាក
៣.ដកដង្ហើមលឺសូរ
៣.រាកលាយឈាម
៤.ឡើងកន្ទួលលើស្បែក និងអុចក្រហម
៥.ឈឺក្បាលស្រាល និងបាត់បង់ស្មារតី ដែលបណ្ដាលមកពីការធ្លាក់ចុះនៃសម្ពាធឈាម
៦.ស្អក និងណែនក្នុងបំពង់ក
៧.ឈ្លក់ និងមិនព្រមបៅ

ក្នុងករណីខ្លះ អាឡែហ្ស៊ីទឹកដោះគោ ក៏អាចនាំអោយមានអាលែហ្ស៊ីប្រភេទធ្ងន់ធ្ងរដែលគេហៅថា anaphylaxis ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សម្ពាធឈាម ស្បែក និងលំនាំដកដង្ហើមរបស់ទារក។ ដូចនេះបើកូនៗមានអាការៈមិនស្រួលខ្លាំង អ្នកម៉ាក់ត្រូវយកកូនទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ឬ គ្រូពេទ្យឯកទេសកុមារ៕

អត្ថបទ៖ លីនី
ប្រភព៖ parenting.firstcry

Share This Post: