Mom Me

វិធីបោកអាវទារកឱ្យបានត្រឹមត្រូវ ប៉ាម៉ាក់គួរដឹងដើម្បីចៀសវាងកូនកើតបញ្ហាស្បែក

BY
Liny Chan
January 5, 2023
វិធីបោកអាវទារកឱ្យបានត្រឹមត្រូវ ប៉ាម៉ាក់គួរដឹងដើម្បីចៀសវាងកូនកើតបញ្ហាស្បែក

ទារក ឬ កូនតូចអាចមានសុខភាពល្អមិនមែនអាស្រ័យទៅលើការបំបៅ ឬ ការផ្ដល់អាហារតែមួយមុខនោះទេ គឺមានកត្តាជាច្រើនទៀតរួមផ្សំ ហើយក្នុងនោះកត្តាសម្លៀកបំពាក់ក៏ជារឿងសំខាន់មួយជួយដល់សុខភាពពួកគេដែរ ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាស្បែក។ ការបោកសម្លៀកបំពាក់ក៏ជារឿងសំខាន់ ដែលប៉ាម៉ាក់គ្រប់រូបត្រូវយកចិត្តទុកដាក់ និងយល់ដឹង ថាបោកបែបណាទើបត្រឹមត្រូវ ស្អាត ហើយសុវត្ថិភាពសម្រាប់កូនៗ ដូច្នេះប៉ាម៉ាក់អាចរៀនតាមវិធីខាងក្រោមនេះ៖

១. បោកសម្អាតសម្លៀកថ្មីមុនពាក់ឱ្យកូន៖ សម្លៀកបំពាក់ថ្មី មិនប្រាកដថាស្អាត ហើយសុវត្ថិភាពសម្រាប់ទារកនោះទេ ដោយសារវាអាចត្រូវបានផលិតឡើងនៅក្នុងរោងចក្រដោយមានលាយឡំសារធាតុគីមី ឬ ផ្ទុកនៅក្នុងឃ្លាំង ដោយមិនដឹងថាវាប៉ះពាល់ទៅនឹងអ្វីខ្លះទេ ដូច្នេះមុនពេលពាក់ឱ្យទារក គួរបោកសម្អាតចេញឱ្យស្អាតជាមុនសិន ចៀសវាងជួបបញ្ហាផ្សេងៗ។

២. ជ្រើសសាប៊ូបោកគក់៖ ដោយសារស្បែកទារកខ្សោយ និងងាយរងប្រតិកម្ម តម្រូវឱ្យប៉ាម៉ាក់គ្រប់រូបត្រូវប្រើសាប៊ូបោកគក់សម្រាប់ទារក ដោយសារវាគ្មានសាធាតុគីមីដូចក្នុងសាប៊ូបោកគក់សម្រាប់មនុស្សធំ។ ដូច្នេះប៉ាម៉ាក់គ្រប់រូប គួរជ្រើសរើសសាប៊ូណា ដែលគ្មានសារធាតុរលាក គីមី គ្មានក្លិន ដែលធ្វើឱ្យទារកងាយរលាករោល។

៣.បោកគក់ទៅតាមជំហានដែលត្រឹមត្រូវ៖ នៅពេលបោកខោអាវកូន​ ជំហានដំបូងប៉ាម៉ាក់ត្រូវចែកខោអាវកូនបោកផ្សេងពីខោអាវមនុស្សធំ បន្ទាប់មកពិនិត្យមើលស្លាកនៅលើអាវដែលមានរៀបរាប់ពីការណែនាំអំពីការបោកគក់។ មួយវិញទៀត ខោអាវអូនតូចក៏អាចបោកជាមួយទឹកក្ដៅឧណ្ឌៗ ហើយចំពោះទារកដែលមានបញ្ហាស្បែកដូចជា ជំងឺត្រអក ប៉ាម៉ាក់គួរបោកជម្រះខោអាវ ឲកូនឱ្យបាន ២ទឹក ដើម្បីជម្រះជាតិសាប៊ូ។

៤. សម្អាតស្នាមប្រលាក់៖ ស្នាកប្រឡាក់នៅលើខោអាវទារកភាគច្រើននឹងប្រែទៅជារឹង ដូច្នេះពេលខោអាវប្រលាក់ ប៉ាម៉ាក់គួរលាងជម្រះជាមួយទឹកត្រជាក់ភ្លាមៗ ដើម្បីកាត់បន្ថយការប្រលាក់ និងបង្ការការកើតបាក់តេរីផ្សេងៗ មុនពេលយកទៅបោកគក់៕

អត្ថបទ៖ លីនី
ប្រភព៖ mommysmagazine

Share This Post: